Skip to content

ប្រើម៉ាស៊ីនគិតលេខ Casio ឥឡូវនេះ និងជារៀងរហូត។

អស់រយៈពេល 60 ឆ្នាំមកហើយ ម៉ាស៊ីនគិតលេខ Casio មានភាពងាយស្រួលក្នុងការអាន សាមញ្ញក្នុងការប្រើប្រាស់ និងប្រើបានយូរ។ ប៉ុន្តែសព្វថ្ងៃនេះ យើងកំពុងគិតឡើងវិញនូវអត្តសញ្ញាណស្នូលរបស់វា ចាប់តាំងពីផ្នែកមូលដ្ឋានរហូតដល់អនាគតថ្មីនៃម៉ាស៊ីនគិតលេខ។ ដោយរចនាឡើងជាមួយនឹងស្មារតីនៃការផលិតបែបជប៉ុន ម៉ាស៊ីនគិតលេខ Casio នាពេលអនាគតនឹងផ្ដល់លើសពីការរំពឹងទុកដែលជាវត្ថុមួយដ៏ចាំបាច់ពិតប្រាកដ។ ម៉ាស៊ីនគិតលេខ Casio ឆ្លើយតបទៅនឹងតម្រូវការរបស់អ្នកប្រើប្រាស់ម្នាក់ៗ និងធ្វើការ គណនាបានត្រឹមត្រូវ។ ម៉ាស៊ីនគិតលេខ Casio មិនត្រឹមតែធ្វើឱ្យការគណនាមានភាពងាយស្រួលប៉ុណ្ណោះទេ។ ដោយគ្រាន់តែ មានម៉ាស៊ីននេះមួយ វានឹងធ្វើឱ្យអ្នកមានភាពរីករាយ។

ប្រវត្តិ

ប្រវត្តិ​របស់​ម៉ាស៊ីនគិតលេខ Casio

បងប្អូនប្រុសត្រកូល Kashio បួននាក់

ក្រុមហ៊ុន Casio Computer Co., Ltd. ត្រូវបានបង្កើតឡើងដោយបងប្អូនប្រុសត្រកូល Kashio បួននាក់ (Tadao, Toshio, Kazuo និង Yukio) ក្នុងឆ្នាំ 1957។ នៅឆ្នាំដដែលនោះ ក្រុមហ៊ុនដែលដឹកនាំដោយបងប្រុសទីពីរគឺលោក Toshio បានបង្កើតម៉ូដែល "14-A" ដែលជាម៉ាស៊ីនគិតលេខប្រើអគ្គិសនីទាំងស្រុងដែលមានរូបរាងតូច​ដំបូងបង្អស់នៅលើពិភពលោក ដែលមានន័យថាវាដំណើរការតែលើសៀគ្វីអគ្គិសនី​ដោយមិនប្រើប្រអប់លេខ ឬម៉ូទ័រឡើយ។
បន្ទាប់មក បងប្អូនប្រុសបួននាក់បានបញ្ចូលគ្នានូវភាពខ្លាំងរៀងៗខ្លួន ដើម្បីពង្រីកអាជីវកម្ម ដោយអនុវត្តនូវឧត្តមគតិ "ការច្នៃប្រឌិត និងការរួមចំណែក" របស់ពួកគេ។ ចាប់ពីឆ្នាំ 1965 មក នៅឆ្នាំ 2025 គឺជាខួបលើកទី 60 ជាពេលដែលក្រុមហ៊ុនបាន​ចេញលក់ម៉ូដែល "001" ដែលជាម៉ាស៊ីនគិតលេខលើតុអេឡិចត្រូនិក​ដំបូងគេបង្អស់​ដែលមានមុខងារអង្គចងចាំ។ សូម​ក្រឡេក​មើល​ប្រវត្តិរឿងរ៉ាវ​ដ៏​វែង​ឆ្ងាយ​នេះ​។

1965

001
មុខងារអង្គចងចាំមាននៅក្នុងម៉ាស៊ីន [ដំបូងគេរបស់ពិភពលោក]

ម៉ូដែលនេះគឺជាការចាប់ផ្តើមនៃប្រភេទម៉ាស៊ីនគិតលេខលើតុអេឡិចត្រូនិករបស់ Casio។ មុខងារអង្គចងចាំរបស់វាបានធ្វើឱ្យការគណនាជាច្រើនកាន់តែមានប្រសិទ្ធភាព។ ម៉ូដែល 001 បានបង្ហាញពីការចាប់ផ្តើមនៃយុគសម័យថ្មីរបស់ម៉ាស៊ីនគិតលេខ។

សញ្ញាព្រួញ
1967

101P
មុខងាររក្សាការកត់ត្រានៅក្នុងម៉ាស៊ីន (ម៉ាស៊ីនបោះពុម្ព) [ដំបូងគេរបស់ពិភពលោក]

101P មាន​សមត្ថភាព​បោះពុម្ព​តម្លៃ និង​លទ្ធផល​នៃ​ការ​គណនា​លើ​ក្រដាស​មួយ​ដែល​អាច​ឱ្យ​អ្នក​ប្រើ​ពិនិត្យ​មើលព័ត៌មាន​នៅ​ពេល​ក្រោយ ឬ​រក្សា​កំណត់ត្រាទុក។ ម៉ូដែលនេះបានរួមចំណែកយ៉ាងច្រើនដល់ប្រតិបត្តិការការងារ និងគណនេយ្យកាន់តែមានប្រសិទ្ធភាព។

សញ្ញាព្រួញ
1972

fx-1
“ម៉ាស៊ីនគិតលេខបែបវិទ្យាសាស្រ្ត” ដំបូងបង្អស់

ម៉ូដែលនេះមានមុខងារគណនា 16 ប្រភេទ រួមទាំងត្រីកោណមាត្រ លោការីត និងឫសគូប ដែលអាចចូលដំណើរការបានពីប្រតិបត្តិការគ្រាប់ចុចមួយប៉ះ។ fx-1 គឺជាប្រភេទម៉ាស៊ីនគិតលេខបែបវិទ្យាសាស្ត្រថ្មីសន្លាងដំបូងបង្អស់របស់ Casio។

សញ្ញាព្រួញ
1972

Casio Mini
ម៉ាស៊ីនគិតលេខផ្ទាល់ខ្លួន និងមានរូបរាងតូច [ដំបូងគេរបស់ពិភពលោក]

ជាការគួរឱ្យកត់សម្គាល់ Casio Mini ផ្លាស់ប្តូរផ្នត់គំនិត​នៃម៉ាស៊ីនគិតលេខពី​របស់ដែលប្រើតែក្នុងការិយាល័យ​ទៅជារបស់មួយដែល​អាចប្រើប្រាស់ប្រចាំថ្ងៃបាន។ វាបានធ្វើឱ្យឧស្សាហកម្មនេះមានការភ្ញាក់ផ្អើលនៅពេលដែលវាបង្ហាញខ្លួនជាលើកដំបូងក្នុងទំហំត្រឹមតែមួយភាគបួនប៉ុណ្ណោះ និងមួយភាគបីនៃតម្លៃ (តម្លៃ ¥12,800 [លុយយេនជប៉ុន]) នៃម៉ូដែលដ៏ពេញនិយមនាពេលនោះ។

arrow_black
1983

JS-20
ប្រភពដើមនៃស៊េរីម៉ាស៊ីនគិតលេខអាជីវកម្មស្តង់ដា

JS-20 គឺជាម៉ូដែលដើរដោយថាមពលពន្លឺព្រះអាទិត្យក្នុង​ទំហំដ៏ល្អឥតខ្ចោះ​សម្រាប់ប្រើប្រាស់ទាំងនៅលើតុ ឬនៅក្នុងដៃ។ ការរចនារបស់វាផ្តោតខ្លាំងទៅលើភាពងាយស្រួលនៃការប្រើប្រាស់ និងការអនុវត្តជាក់ស្តែង និងមានមុខងារម៉ាស៊ីនគិតលេខច្រើនប្រភេទដែលត្រូវការប្រើសម្រាប់អាជីវកម្ម។

សញ្ញាព្រួញ
1983

SL-800
ម៉ាស៊ីនគិតលេខស្តើងជាងគេបំផុតលើពិភពលោកដែលមានទំហំប៉ុនកាតឥណទាន

ដោយ​ប្រើ​វិធី​សាស្រ្តដូចហ្វីមទៅ​លើ​គ្រឿង​អេឡិចត្រូនិក ម៉ូដែល SL-800 មាន​កម្រាស់​ត្រឹម​តែ 0.8 មម និង​ទម្ងន់ 12 ក្រាមប៉ុណ្ណោះ។ ម៉ូដែលនេះរួមបញ្ចូលគ្នានូវការស្រមើលស្រមៃ និងជំនាញបច្ចេកទេសរបស់ប្រទេសជប៉ុន ហើយត្រូវបានចាត់ទុកវាជាកំពូលម៉ាស៊ីនគិតលេខចល័ត។

សញ្ញាព្រួញ
1985

fx-7000G
ម៉ាស៊ីនគិតលេខ [ដំបូងគេរបស់ពិភពលោក] ដែលមានមុខងារគូរក្រាហ្វនៅក្នុងម៉ាស៊ីនស្រេច

fx-7000G ផ្ដល់ភាពងាយស្រួលក្នុងការបង្ហាញក្រាហ្វដោយគ្រាន់តែបញ្ចូលរូបមន្ត ដែលក្រាហ្វត្រូវបានគូរដោយដៃពីមុន។ ម៉ូដែលនេះបានរួមចំណែកដល់ការអប់រំគណិតវិទ្យានៅសហរដ្ឋអាមេរិក។

សញ្ញាព្រួញ
2010

fx-CG10/20
អេក្រង់មានពណ៌ច្បាស់ខ្លាំង

ឧទាហរណ៍ ម៉ូដែលនេះផ្ដោតការចាប់អារម្មណ៍លើគណិតវិទ្យាតាមរយៈការវិភាគ​រូបថតបង្ហាញ​ពីបន្ទាត់ដែលគូរដោយទឹកនៅក្នុងទឹកធ្លាក់ ហើយបន្ទាប់មកបង្កើតមុខងារមួយ​ដើម្បីពណ៌នា​អំពីបាតុភូត។ វាមានប្រយោជន៍ជួយដល់ការរៀនសូត្រដោយការពង្រឹងការយល់ដឹងតាមរយៈរូបភាពដោយប្រើប្រាស់ពណ៌សម្រាប់តម្លៃជាលេខ និងក្រាហ្វ។

សញ្ញាព្រួញ
2014

ប្រភពដើមរបស់ ClassWiz − ស៊េរី EX −
មុខងារដែល​ទាក់ទង​នឹងភាសា និងប្រទេសជាក់លាក់

ស៊េរី ClassWiz បានតម្រូវតាមកម្មវិធីសិក្សារបស់សាលានៅក្នុងប្រទេសផ្សេងៗ តាមរយៈការផ្លាស់ប្តូរមុខងារ និងភាសាទៅតាមប្រទេសដែលប្រើប្រាស់។ ស៊េរីនេះគឺជាបណ្ដុំនៃម៉ាស៊ីនគិតលេខបែបវិទ្យាសាស្ត្រស្តង់ដា។

សញ្ញាព្រួញ
2015

S100X
ភាពជឿជាក់បានម​កពីការផលិតនៅប្រទេសជប៉ុន

ម៉ូដែល S100X ត្រូវ​បាន​រចនា​ជា​ម៉ាស៊ីន​គិតលេខ​ Casio ដ៏ល្បីមួយដែល​មាន​ការ​រួម​បញ្ចូល​គ្នា​រវាង​បច្ចេក​វិទ្យា និង​កេរ្តិ៍​ឈ្មោះ​របស់​ក្រុមហ៊ុន​​ដែល​មាន​គុណភាព​ខ្ពស់ និង​ងាយ​ស្រួល​ប្រើប្រាស់។ វាជាជម្រើសដ៏ពេញនិយមមួយសម្រាប់ធ្វើជាអំណោយ។

សញ្ញាព្រួញ
2022

ម៉ាស៊ីនគិតលេខ​សម្រាប់ភាពងាយស្រួល
ការស្វែងរកភាពងាយស្រួលក្នុងការរចនាម៉ាស៊ីនគិតលេខ

ម៉ាស៊ីនគិតលេខសម្រាប់ភាពងាយស្រួលត្រូវបានបង្កើតឡើងដោយពិចារណាលើគោលការណ៍ភាពងាយស្រួល សម្រាប់ការចុចគ្រាប់ចុចបែបបញ្ឈរ ដោយផ្ទៃដែលអាចដំណើរការបានរបស់​ម៉ាស៊ីនគិតលេខមានជម្រាលនៅមុំបីដឺក្រេដើម្បីតម្រូវជាមួយនឹងរូបរាងនៃដៃ។ ជាមួយនឹងការរចនានេះ ម៉ាស៊ីនគិតលេខ​សម្រាប់ភាពងាយស្រួលពិតជាផ្តល់នូវ "មុំ" ថ្មីមួយទៅតាមវិធីសាស្រ្តរបស់វាចំពោះការចុចគ្រាប់ចុច។

ប្រធានបទ

ម៉ាស៊ីនគិតលេខទាំងនេះពិ​តជាមានមែន!

ម៉ាស៊ីនគិតលេខអាជីវកម្ម Casio

ប្រធានបទ

ម៉ូដែលខួបលើកទី 60

ពណ៌ស្រស់ស្អាត-កំណែលំនាំតាមបែបជប៉ុន-

ក្រុមបង្កើតដំបូង

ម៉ាស៊ីនគិតលេខកម្រិតល្អបំផុត

ម៉ាស៊ីនគិតលេខ​សម្រាប់ភាពងាយស្រួល

ម៉ាស៊ីនគិតលេខសម្រាប់អនុវត្តជាក់ស្ដែង

ម៉ាស៊ីនគិតលេខសម្រាប់ការរចនា

ម៉ាស៊ីនគិតលេខសម្រាប់ការត្រួតពិនិត្យ

ម៉ាស៊ីនគិតលេខសម្រាប់ការបោះពុម្ព

ម៉ាស៊ីនគិតលេខការពារទឹក &ការពារធូលី

ម៉ាស៊ីនគិតលេខបែបវិទ្យាសាស្ត្រ

Select a location