ប្រើប្រាស់ប្លាស្ទិកកែច្នៃឡើងវិញ
វត្ថុធាតុកែច្នៃឡើងវិញក្រោយប្រើរួច (PCR)
CASIO កំពុងជំរុញការប្រើប្រាស់ប្លាស្ទិក PCR (ប្លាស្ទិកកែច្នៃឡើងវិញក្រោយប្រើរួច) នៅក្នុងតួម៉ាស៊ីនគិតលេខ។
អំពីប្លាស្ទិក PCR
ប្លាស្ទិក PCR គឺជាប្លាស្ទិកកែច្នៃឡើងវិញ ដែលផលិតចេញពីផលិតផលប្លាស្ទិក ដែលអ្នកប្រើប្រាស់បានប្រើប្រាស់ រួចបោះចោល។ ការប្រើប្រាស់ប្លាស្ទិក PCR ជួយកាត់បន្ថយកាកសំណល់ និងការប្រើប្រាស់ប្លាស្ទិកដើម ដោយកាត់បន្ថយផលប៉ះពាល់ដល់បរិស្ថានពីការប្រើប្រាស់ប្លាស្ទិក។
លំនាំនៃការកែច្នៃឡើងវិញ
ផលិតផលថ្មីត្រូវបានបង្កើតឡើងដោយប្រើប្រាស់វត្ថុធាតុដែលត្រូវបានតម្រៀប → សម្អាត → កម្ទេច → បង្កើនប្រសិទ្ធភាពលក្ខណៈ → បំបែកជាសារធាតុគ្រាប់ពីផលិតផលដែលប្រើរួច (ឧបករណ៍ប្រើប្រាស់ក្នុងផ្ទះ ឧបករណ៍អេឡិចត្រូនិក។ល។) ដែលប្រមូលបានពីផ្សារ។
1. ការប្រើប្រាស់ → 2. ការប្រមូល → 3. ការតម្រៀប → 4. ការសម្អាត → 5. ការកម្ទេច → 6. ការបង្កើនប្រសិទ្ធភាពលក្ខណៈ → 7. ការបំបែកជាសារធាតុគ្រាប់ → 8. ការផលិតផលិតផល
សារធាតុគ្រាប់ដែលមានប្លាស្ទិក PCR
សមាសធាតុចាក់ពុម្ពចេញពីសារធាតុគ្រាប់
ដើម្បីទទួលបានផលិតផលសម្រេច
- សម្រាប់ម៉ូដែលពណ៌ខ្មៅ ម៉ូនីទ័រកុំព្យូទ័រត្រូវបានប្រើប្រាស់ជាចម្បងជាវត្ថុធាតុដើម រីឯម៉ាស៊ីនត្រជាក់ និងឧបករណ៍ប្រើប្រាស់ក្នុងផ្ទះផ្សេងទៀត ត្រូវបានប្រើជាចម្បងសម្រាប់ម៉ូដែលពណ៌ស និងម៉ូដែលពណ៌។
- ភាគរយវត្ថុធាតុកែច្នៃឡើងវិញ សំដៅលើភាគរយនៃវត្ថុធាតុកែច្នៃឡើងវិញ ដែលប្រើក្នុងទម្ងន់សរុបនៃវត្ថុធាតុប្លាស្ទិក។
- ផលិតផលដែលប្រមូលបាន ត្រូវបានផលិតឡើងតាមស្តង់ដាគុណភាពយ៉ាងតឹងរ៉ឹង និងមិនមានការព្រួយបារម្ភអំពីសុវត្ថិភាពដោយប្រើប្រាស់ប្លាស្ទិកកែច្នៃឡើងវិញនោះទេ។
បញ្ជីម៉ាស៊ីនគិតលេខដែលមិនប៉ះពាល់ដល់បរិស្ថាន
| ប្រភេទ | ឈ្មោះម៉ូដែល | ភាគរយវត្ថុធាតុកែច្នៃឡើងវិញក្នុងតួជាប្លាស្ទិក | ការវេចខ្ចប់ក្រដាសដែលគិតគូរដល់បរិស្ថាន | សារធាតុគីមីដែលបានបញ្ជាក់មិនលើសពីតម្លៃស្តង់ដា | បានប្រើដែកសម្រាប់ផ្សារគ្មានជាតិសំណ | អាចដោះថ្មចេញបោះចោលដោយដាក់ដោយឡែកបានយ៉ាងងាយស្រួល |
|---|---|---|---|---|---|---|
| ម៉ាស៊ីនគិតលេខមូលដ្ឋាន | JT-200T | 59% | ✓ | ✓ | ✓ | ✓ |
ម៉ូដែលគោលដៅ

