
យើងកំពុងប្ដូរកញ្ចប់វេចខ្ចប់ម៉ាស៊ីនគិតលេខរបស់យើងទៅប្រើក្រដាសទៅលើ 1,000 ម៉ូដែលជាង ដែលបានលក់នៅជុំវិញពិភពលោក
ការព្រួយបារម្ភកំពុងកើនឡើងនៅជុំវិញពិភពលោកក់ទាក់ទងនឹងបញ្ហាប្លាស្ទិកដែលមិនត្រូវបានកែច្នៃត្រឹមត្រូវបន្ទាប់ពីប្រើប្រាស់រួច ហើយបន្ទាប់មកចូលទៅក្នុងបរិស្ថាន។ ក្នុងនាមជាក្រុមហ៊ុនដែលប្រើប្រាស់សមាសធាតុប្លាស្ទិកនៅក្នុងការផលិតរបស់ខ្លួន Casio បានចូលរួមក្នុងគំនិតផ្តួចផ្តើមដើម្បីធ្វើឱ្យការប្រើប្រាស់ប្រកបដោយប្រសិទ្ធភាពនៃធនធានដែលមានកំណត់របស់ភពផែនដីរបស់យើង ដោយឥឡូវនេះក្រុមហ៊ុនបានយកគំនិតផ្តួចផ្តើមទាំងនោះមកអនុវត្ត។


ការណែនាំអំពីការវេចខ្ចប់ម៉ាស៊ីនគិតលេខថ្មី!
Casio បានចាប់ផ្តើមគំនិតផ្តួចផ្តើមមួយដើម្បីកាត់បន្ថយបរិមាណប្លាស្ទិកដែលបានប្រើធៀបនឹងអតីតកាលតាមរយៈការប្ដូរទៅប្រើកញ្ចប់វេចខ្ចប់ដោយប្រើក្រដាស។ គំនិតផ្តួចផ្តើមនេះនឹងកាត់បន្ថយយ៉ាងខ្លាំងទៅលើការបង្កើតកាកសំណល់ប្លាស្ទិក ដោយនៅតែរក្សាបាននូវការការពារផលិតផលត្រឹមត្រូវ ប្រសិទ្ធភាពនៃការដឹកជញ្ជូន និងរូបរាងកញ្ចប់វេចខ្ចប់។

ការវេចខ្ចប់ពីមុន
ពីមុនប្រើកញ្ចប់វេចខ្ចប់ដោយប្រើប្លាស្ទិកដើម្បីខ្ចប់ផលិតល។

រួមចំណែកដល់ការកាត់បន្ថយបន្ទុកលើបរិស្ថាន

យើងកំពុងប្ដូរកញ្ចប់វេចខ្ចប់របស់យើងទៅប្រើក្រដាសលើម៉ូដែលជាង 1,000 ដែលលក់នៅជុំវិញពិភពលោក។
ម៉ាស៊ីនគិតលេខរបស់ Casio មានលក់ជាង 100 ប្រទេស។ យើងកំពុងប្តូរជំនួសបន្តិចម្តងៗនូវវត្ថុធាតុ ដែលប្រើក្នុងការវេចខ្ចប់សម្រាប់ម៉ូដែលទាំងអស់ដោយប្រើក្រដាស។ (គិតត្រឹមត្រូវឆ្នាំ 2023)

ការប្រៀបធៀបបរិមាណប្លាស្ទិកដែលបានប្រើ (%)
ការកាត់បន្ថយជាភាគរយនៃបរិមាណប្លាស្ទិកដែលបានប្រើ
តាមរយៈការប្ដូរទៅប្រើកញ្ចប់វេចខ្ចប់ជាក្រដាស បរិមាណប្លាស្ទិកសរុបដែលបានប្រើត្រូវបានព្យាករថានឹងថយចុះប្រមាណ 79% បើធៀបទៅនឹងពីមុន (ផ្អែកលើការប្រៀបធៀបក្នុងចំណោមផលិតផល Casio)។ ជាលទ្ធផល បរិមាណប្លាស្ទិកដែលត្រូវបានប្រើប្រាស់ ត្រូវបានគេរំពឹងថានឹងថយចុះប្រមាណ 340 តោន* ជារៀងរាល់ឆ្នាំ។
*ដោយផ្អែកលើបរិមាណផលិតកម្មសម្រាប់រយៈពេលពីថ្ងៃទី 1 ខែមេសា ឆ្នាំ 2022 ដល់ថ្ងៃទី 31 ខែមីនា ឆ្នាំ 2023

ការសម្ភាស


តើគំនិតផ្តួចផ្តើមនេះចាប់ផ្តើមដោយរបៀបណា?
ច្បាស់ណាស់ថា នៅពេលអនាគត ក្រុមហ៊ុននានាជុំវិញពិភពលោកនឹងប្រឈមមុខនឹងការរំពឹងទុកកាន់តែខ្ពស់ទាក់ទងនឹងការកាត់បន្ថយប្លាស្ទិក។ ការវេចខ្ចប់ដែលប្រើសម្រាប់ម៉ាស៊ីនគិតលេខគឺភាគច្រើនតែងតែបោះចោលភ្លាមៗបន្ទាប់ពីផលិតផលបានមកដល់ដៃអ្នកប្រើប្រាស់។ នេះជាមូលហេតុដែលយើងត្រូវកាត់បន្ថយបន្ទុកលើបរិស្ថានតាមដែលអាចធ្វើទៅបាន។ យើងបានចាប់ផ្តើមគំនិតផ្តួចផ្តើមរបស់យើងនាពេលបច្ចុប្បន្នដោយផ្អែកលើការគិតនេះ។



តើអ្នកបានប្រើបច្ចេកទេសបែបណានៅពេលជំនួសវត្ថុធាតុដែលប្រើក្នុងការវេចខ្ចប់?
ការវេចខ្ចប់ដោយប្រើក្រដាសត្រូវបានរចនាឡើងដើម្បីឱ្យវាការពារផលិតផលប្រកបដោយសុវត្ថិភាពតាមរបៀបដូចគ្នានឹងការវេចខ្ចប់ប្លាស្ទិកដែរ។ លើសពីនេះ ទំហំនៃការវេចខ្ចប់ត្រូវបានកាត់បន្ថយ ដើម្បីអាចឱ្យមានការដឹកជញ្ជូនច្រើនក្នុងពេលតែមួយ ដែលរួមចំណែកដល់ការកាត់បន្ថយការបំភាយឧស្ម័ន CO2។



តើអ្នកបានជួបប្រទះបញ្ហាប្រឈមអ្វីខ្លះក្នុងអំឡុងពេលផ្តួចផ្តើមគំនិតនេះ?
តាមរយៈការវេចខ្ចប់ថ្មី អ្នកមិនអាចឃើញផលិតផលពិតប្រាកដនោះទេ ហើយយើងត្រូវគិតឱ្យបានហ្មត់ចត់អំពីព័ត៌មានអ្វីដែលត្រូវបង្ហាញនៅលើកញ្ចប់នោះព្រោះវាមានទំហំតូចជាងមុន។
អ្វីដែលអតិថិជនចាប់អារម្មណ៍ខ្លាំងបំផុតខុសគ្នាតាមប្រទេស ឬតំបន់ ដូច្នេះយើងបានដាក់ព័ត៌មានក្នុងរបៀបដែលស្របតាមតម្រូវការផ្សេងៗរបស់ពួកគេ។


តើទស្សនវិស័យរបស់អ្នកសម្រាប់អនាគតយ៉ាងណា ហើយតើមានផែនការអ្វីខ្លះសម្រាប់អនាគតរបស់អ្នក?
យើងទើបតែចាប់ផ្តើមប្តូរទៅជាប្រើកញ្ចប់វេចខ្ចប់ជាក្រដាស។
នៅពេលអនាគត យើងចង់ពិចារណាពីរបៀបកែលម្អផលប៉ះពាល់របស់យើងលើបរិស្ថានបន្ថែមទៀត និងបង្កើតវិធានការដែលមានលក្ខណៈពិសេសសម្រាប់ Casio។


អនាគតនៃការវេចខ្ចប់ម៉ាស៊ីនគិតលេខ
បន្ថែមពីលើការខិតខំប្រឹងប្រែងរបស់យើងក្នុងការកែលម្អជាបន្តបន្ទាប់លើទិដ្ឋភាពផ្សេងៗនៃម៉ាស៊ីនគិតលេខរបស់យើង ដូចជាលទ្ធភាពប្រើប្រាស់ និងលទ្ធភាពបង្ហាញច្បាស់លាស់របស់ម៉ាស៊ីនទាំងនោះ Casio កំពុងខិតខំវិវឌ្ឍការវេចខ្ចប់ដោយប្រើក្រដាសជាគំនិតផ្តួចផ្តើមមួយដើម្បីរួមចំណែកដល់បរិស្ថាន។
បច្ចុប្បន្នយើងកំពុងបោះជំហានទៅមុខក្នុងការប្រើក្រដាសជំនួសទៅលើផ្នែកមួយចំនួននៃការវេចខ្ចប់ម៉ាស៊ីនគិតលេខដែលនៅតែប្រើប្លាស្ទិក។ ម្យ៉ាងទៀត នៅពេលអនាគត យើងមានបំណងលុបបំបាត់ការប្រើប្រាស់ប្លាស្ទិកនៅក្នុងការវេចខ្ចប់ម៉ាស៊ីនគិតលេខទាំងអស់របស់យើង និងប្រើប្រាស់ក្រដាសតាមវិធីដែលមិនប៉ះពាល់ដល់បរិស្ថាន។
តាមរយៈសកម្មភាពទាំងនេះ យើងនឹងបន្តរួមចំណែកដល់ការសម្រេចបាននូវសង្គមប្រកបដោយចីរភាពនាពេលអនាគត។

ស្វែងរកម៉ាស៊ីនគិតលេខដ៏ល្អឥតខ្ចោះសម្រាប់អ្នក!






