Skip to content
1014_ergo_cal_DI_PC_ol

គម្លាត ​3° ធ្វើឱ្យមានភាពខុសគ្នាទាំងស្រុង
ងាយស្រួលប្រើសម្រាប់ការងារ x ម៉ាស៊ីនគិតលេខ

ការវាយបញ្ចូលតាមគ្រាប់ចុច​ងាយស្រួលដោយប្រើដៃស្តាំ

តើយើងអាចរចនាម៉ាស៊ីនគិតលេខដោយរបៀបណាដែលអាចធ្វើឱ្យការវាយបញ្ចូលតាមគ្រាប់ចុចដោយម្រាមដៃខាងស្ដាំ​បីទៅប្រាំកាន់តែងាយស្រួលជាងមុន? នេះ​ជា​សំណួរ​ដែល​ជួយត្រួសត្រាយផ្លូវដល់​ការ​ស្រាវជ្រាវ​របស់​យើង​ឱ្យ​ច្បាស់​ថា​មាន​អ្វី​កើត​ឡើង​ចំពោះ​ដៃ​ និង​ម្រាមដៃ​នៅ​ពេល​មនុស្ស​ប្រើ​ម៉ាស៊ីន​គិតលេខ។ តាមរយៈការសហការជាមួយនឹងវិទ្យាស្ថានឯកទេស យើងបានលះបង់ពេលវេលារបស់យើង ដើម្បីស្រមៃមើលឡើងវិញពីរូបរាងម៉ាស៊ីនគិតលេខដែលជាការពិតណាស់ត្រូវបានធ្វើឱ្យ​ប្រសើរ​រួចទៅហើយ។ បន្ទាប់ពីការសាកល្បង និងមានកំហុសជាច្រើន យើងបានជ្រើសយក​រូបរាងម៉ាស៊ីនគិតលេខថ្មីសន្លាង ដែលមិនធ្លាប់មានពីមុនមក។

1014_ergo_cal_DI_PC_ol

ភាពស័ក្ដិសមល្មមសម្រាប់ម្រាមដៃខាងស្តាំធ្វើឱ្យការវាយបញ្ចូលតាមគ្រាប់ចុចមានភាពងាយស្រួល

ធ្វើឱ្យម៉ាស៊ីនគិតលេខសមនឹងមនុស្ស មិនមែនធ្វើឱ្យ​មនុស្សសមនឹងម៉ាស៊ីនគិតលេខទេ

គ្រាប់ចុចដែលងាយស្រួលប្រើសម្រាប់ការងារ

ចំណុច 1

ប្រើម៉ាស៊ីនគិតលេខស្របតាម​មុំដៃខាងស្ដាំ

ចំណុច 2

ទិស​នៃ​ការ​ចុច​គ្រាប់​ចុច​នៅ​តែ​បញ្ឈរ

ការធ្វើឱ្យផ្ទៃ​ក្ដារចុចមានជម្រាល​ 3° ធានា​ថាអ្នក​ប្រើ​ម្រាម​ដៃ​ស្តាំបានយ៉ាងងាយស្រួល។ ការរៀបចំគ្រាប់ចុចជាការកំណត់រចនាសម្ព័ន្ធរាងកាំជណ្ដើរដែលមិនចោទ រក្សាទិសដៅនៃការចុចគ្រាប់ចុចតាមបែបបញ្ឈរ។ រចនាសម្ព័ន្ធថ្មីនេះធ្វើឱ្យការវាយបញ្ចូលតាមគ្រាប់ចុច​ស្ថិតក្នុងជំហរ​ដៃតាមលក្ខណៈ​ធម្មជាតិយ៉ាងមានភាពងាយស្រួល។

ការរចនាដែលផ្តោតលើមនុស្ស និងងាយស្រួលប្រើ

1014_ergo_cal_DI_PC_ol

ការ​ប្រើ​រូបរាងកោង​ដោយសេរី​ធ្វើឱ្យម៉ាស៊ីនគិតលេខមាន​​រូបរាង​មូល​​មិនគ្រើម​។ រូបរាងនេះ​ផ្តល់អារម្មណ៍ល្អ និងផាសុកភាពនៅពេលប៉ះ។

1014_ergo_cal_DI_PC_ol

រូបរាងកោងដែលធ្វើឱ្យកម្ពស់មិនស្មើគ្នាទៅជារាបស្មើរលោងដោយសារតែផ្ទៃបន្ទះគ្រាប់​ចុចដែលមានជម្រាល បង្កើតបានជារូបរាងថ្មីសន្លាងដែលនៅតែមានអារម្មណ៍ថាស័ក្ដិ​សមសម្រាប់ម៉ាស៊ីនគិតលេខ។

ការរចនាបែបអស៊ីមេទ្រី រួមទាំងការធ្វើជ្រុងមានសណ្ឋាទាលតូចបន្ថែមនៅជ្រុងខាងស្តាំ និងការដាក់មិនឱ្យនៅ​ចំកណ្តាលបន្ទះអាលុយមីញ៉ូម បង្កើតបានជារូបរាងដ៏ប្លែកពីគេ។

ចង្អូរដែលមានលំនាំជាទឹករលកនៅខាងខ្នងប្រអប់​អាចឱ្យយើងចាប់កាន់បានល្អពីគ្រប់​ទិសដៅ។ សូម្បីតែផ្នែកដែលគ្មាននរណាម្នាក់មើលឃើញក៏ទទួលបានអត្ថប្រយោជន៍ពីការប្តេជ្ញាចិត្តជារួម​របស់យើង ដើម្បីឱ្យ​ការប្រើប្រាស់មានភាពងាយស្រួល។

ម៉ាស៊ីនគិតលេខងាយស្រួលប្រើសម្រាប់ការងារ
សាច់រឿងស្ដីពីការ​អភិវឌ្ឍ

ការតម្រៀបជាជួរ

Compact Desk Type

JE-12E ចំនួនខ្ទង់៖ 12 ខ្ទង់ / ទំហំ (ជម្រៅ × ទទឹង × កម្ពស់)៖ 177.5 × 111 × 24.4 mm / ទម្ងន់៖ 210 g (រួមបញ្ចូល​ថ្ម) 
DE-12E ចំនួនខ្ទង់៖ 12 ខ្ទង់ / ទំហំ (ជម្រៅ × ទទឹង × កម្ពស់)៖ 188 × 140 × 35 mm / ទម្ងន់៖ 295 g (រួមបញ្ចូល​ថ្ម) 

※ រូបភាព 3D បង្ហាញពីម៉ូដែល JE-12E-WE។

Select a location