ទាំងអស់នេះគឺសម្រាប់អ្នកប្រើប្រាស់ដែលផ្ដល់តម្លៃដល់ការវាយបញ្ចូលតាមគ្រាប់ចុចដែលងាយស្រួល
ការអភិវឌ្ឍម៉ាស៊ីនគិតលេខងាយស្រួលប្រើសម្រាប់ការងារ ត្រូវបានជំរុញដោយមតិកែលម្អពីអ្នកប្រើម៉ាស៊ីនគិតលេខនៅកន្លែងធ្វើការ ការស្រាវជ្រាវលម្អិត និងការដកពិសោធន៍ម្តងហើយម្តងទៀត។ សូមអានបន្តសម្រាប់សាច់រឿងពេញលេញ។

Kanako Kimura
ផ្នែកហាតវែរ
ផ្នែកយុទ្ធសាស្ត្រផលិតផល
អង្គភាពអាជីវកម្មអប់រំ
Casio Computer Co., Ltd.

Shunsuke Oka
ផ្នែករចនា
នាឡិកា និងគ្រឿងពាក់
Casio Computer Co., Ltd.
ការពិត៖ 75% នៃអ្នកប្រើម៉ាស៊ីនគិតលេខឱ្យតម្លៃលើភាពងាយស្រួលក្នុងការវាយបញ្ចូលតាមគ្រាប់ចុចពេលទិញម៉ាស៊ីនគិតលេខ
តើផាសុកភាព ឬភាពងាយស្រួលវាយបញ្ចូលតាមគ្រាប់ចុចមានសារៈសំខាន់សម្រាប់អ្នក នៅពេលទិញម៉ាស៊ីនគិតលេខដែរឬទេ?
(ការស្ទង់មតិឆ្នាំ 2021 ពីអ្នកធ្វើការមកពីទីក្រុងតូក្យូ និងខេត្តចំនួនបីក្នុងប្រទេសជប៉ុនដែលប្រើម៉ាស៊ីនគិតលេខដោយដៃស្តាំរបស់ពួកគេ, N=513)

តើអ្នកប្រើដៃខាងណា?
(ការស្ទង់មតិឆ្នាំ 2020 ពីអ្នកធ្វើការមកពីទីក្រុងតូក្យូ និងខេត្តចំនួនបីក្នុងប្រទេសជប៉ុនដែលប្រើម៉ាស៊ីនគិតលេខ, N=2,034)

តើអ្នកប្រើម្រាមដៃប៉ុន្មាន?
(ការស្ទង់មតិឆ្នាំ 2021 ពីអ្នកធ្វើការមកពីទីក្រុងតូក្យូ និងខេត្តចំនួនបីក្នុងប្រទេសជប៉ុនដែលប្រើម៉ាស៊ីនគិតលេខដោយដៃស្តាំរបស់ពួកគេ, N=513)

* អ្នកធ្វើការស្ទង់មតិដែលបានចុះកិច្ចសន្យា៖ ASMARQ Co., Ltd.; វិធីសាស្រ្តស្ទង់មតិ៖ ការស្រាវជ្រាវតាមអ៊ីនធឺណិត
តើអ្វីដែលអ្នកប្រើកំពុងស្វែងរកនៅក្នុងម៉ាស៊ីនគិតលេខ? ការស្ទង់មតិមួយបានបង្ហាញថាអ្នកប្រើចំនួន 75% បានឱ្យតម្លៃលើការវាយបញ្ចូលតាមគ្រាប់ចុចដែលងាយស្រួល នៅពេលទិញម៉ាស៊ីនគិតលេខ។ ការស្ទង់មតិនេះបង្កើតបានជាសំណួរលក្ខណៈមូលដ្ឋានសម្រាប់ការស្រាវជ្រាវ៖ "កត្តាអ្វីខ្លះដែលធ្វើឱ្យការវាយបញ្ចូលតាមគ្រាប់ចុចមានភាពងាយស្រួលនៅលើម៉ាស៊ីនគិតលេខ?" ដូច្នេះហើយ យើងបានចាប់ផ្តើមគម្រោងបង្កើតម៉ាស៊ីនគិតលេខ ដែលនឹងផ្តល់ភាពងាយស្រួលប្រើប្រាស់កាន់តែប្រសើរឡើងសម្រាប់អ្នកប្រើប្រាស់ជាច្រើន ដែលពួកគេវាយគ្រាប់ចុចដោយប្រើម្រាមដៃខាងស្ដាំពីបីទៅប្រាំ។

ក្នុងយុគសម័យដែលមានផ្ដល់ជូនកម្មវិធីម៉ាស៊ីនគិតលេខជាច្រើនប្រភេទ អ្នកប្រើប្រាស់នៅតែឱ្យតម្លៃលើការវាយបញ្ចូលតាមគ្រាប់ចុចដែលមានភាពងាយស្រួលជាងលើម៉ាស៊ីនគិតលេខពិតប្រាកដ។ គម្រោងនេះបានធ្វើឱ្យខ្ញុំមានគំនិតយល់ឃើញជាថ្មីថាតើការធ្វើបែបនោះមានតម្លៃប៉ុនណា។ ស៊េរីម៉ាស៊ីនគិតលេខសម្រាប់កិច្ចការធ្ងន់ៗ Casio បានទទួលការពេញចិត្តរួចហើយទៅលើភាពងាយស្រួលក្នុងការវាយបញ្ចូលតាមគ្រាប់ចុច និងគុណភាពខ្ពស់របស់ម៉ាស៊ីននោះ។ ដូច្នេះ បេសកកម្មនៃគម្រោងថ្មីនេះគឺដើម្បីបង្កើតវិធីថ្មីដែលផ្តល់ភាពងាយស្រួលក្នុងការប្រើប្រាស់។
ការវិភាគហ្មត់ចត់អំពីអ្វីដែលកើតឡើងនៅលើដៃ និងម្រាមដៃ ដែលត្រូវបានធ្វើឡើងដោយវិទ្យាស្ថានឯកទេស

ឧបករណ៍ឯកទេស រួមទាំងកាមេរ៉ាថតចលនា និងសិនស័រកម្លាំង 3D ត្រូវបានប្រើ ដើម្បីចាប់យកទិន្នន័យសត្យានុម័ត
• ចលនា និងទីតាំងដៃ និងម្រាមដៃ
• ទិសដៅដែលគ្រាប់ចុចត្រូវបានចុច
ការត្រួតពិនិត្យឯកសារបានបង្ហាញថា ការរចនាគ្រាប់ចុចម៉ាស៊ីនគិតលេខ Casio ជាធម្មតាត្រូវបានផ្អែកលើការសម្ភាស, ស្តង់ដារក្តារចុច ISO ជាដើម។ Kanako Kimura មានគំនិតផ្សេងពីនេះ។ លោកស្រីចង់បន្ថែមវិធីសាស្រ្តសត្យានុម័តមួយចំពោះការវាយតម្លៃអត្តនោម័តិ និងវិចារណញាណ ដើម្បីបើកបង្ហាញអាថ៌កំបាំងនៃការវាយបញ្ចូលតាមគ្រាប់ចុចងាយស្រួល។ វិទ្យាស្ថានស្រាវជ្រាវដ៏ធំបំផុតមួយរបស់ប្រទេសជប៉ុន ដែលជាវិទ្យាស្ថានជាតិវិទ្យាសាស្ត្រឧស្សាហកម្ម និងបច្ចេកវិទ្យាកម្រិតខ្ពស់ (AIST) មានអារម្មណ៍រីករាយដែលបានចូលរួម។ ដៃគូទាំងពីរបានវិភាគយ៉ាងហ្មត់ចត់អំពីអ្វីដែលកើតឡើងចំពោះដៃ និងម្រាមដៃ នៅពេលប្រើម៉ាស៊ីនគិតលេខ។
* បង្កើតឡើងដោយផ្អែកលើការស្រាវជ្រាវរួមគ្នាដែលធ្វើឡើងជាមួយវិទ្យាស្ថានជាតិវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាកម្រិតខ្ពស់ (AIST)

យើងមិនចង់ត្រឹមតែបង្កើតផលិតផលថ្មីមួយទៀតនោះទេ ដូច្នេះយើងបានគិតអំពីអ្វីដែលគួរផ្លាស់ប្តូរពិតប្រាកដ និងអ្វីដែលមិនគួរ។ បើក្រឡេកទៅមើលម៉ាស៊ីនគិតលេខ Casio ដំបូងបំផុតដែលបានចេញលក់នៅឆ្នាំ 1957 គឺម៉ូដែល 14-A ខ្ញុំបានប្រើព្រឹត្តិបត្រ និងខិត្តបណ្ណរបស់ក្រុមហ៊ុនជាឯកសារយោង ដើម្បីស្វែងយល់អំពីគោលបំណងនៃការរចនាទៅលើទំហំ និងការរៀបចំគ្រាប់ចុច។ល។ ខ្ញុំថែមទាំងបានសម្ភាសអ្នកអភិវឌ្ឍន៍ដើមដំបូងមួយចំនួន ដើម្បីយល់ពីអត្ថន័យនៅពីក្រោយការរចនាដែលមានស្រាប់។ ទាំងអស់នេះគឺធ្វើឡើងមុនពេលយើងចាប់ផ្តើមការស្រាវជ្រាវជាមួយ AIST។
ការយកចិត្តទុកដាក់យ៉ាងដិតដល់ចំពោះទីតាំងដៃរបស់អ្នកប្រើប្រាស់ម៉ាស៊ីនគិតលេខបាននាំមកនូវគំនិតថ្មីសន្លាង៖ ផ្ទៃបន្ទះគ្រាប់ចុចដែលមានជម្រាល


ការធ្វើតេស្តភាពងាយស្រួលប្រើរបស់ម៉ាស៊ីនគិតលេខដែលមានផ្ទៃជម្រាលខុសៗគ្នា - ពី 0° ដល់ 9° នៅចន្លោះ 1°
ការវិភាគលើសំណុំទិន្នន័យជាច្រើន រួមទាំងព័ត៌មានលម្អិតអំពីទីតាំងដៃ និងម្រាមដៃ និងចលនា ល្បឿននៃការចុចគ្រាប់ចុច និងទម្ងន់គ្រាប់ចុច បានផ្តល់តម្រុយអំពីអ្វីដែលធ្វើឱ្យការវាយបញ្ចូលតាមគ្រាប់ចុចមានភាពងាយស្រួល។ លក្ខណៈពិសេសទូទៅក្នុងចំណោមវត្ថុធ្វើតេស្តបានបង្ហាញចេញមក៖ ទោះបីជាម៉ាស៊ីនគិតលេខនៅតែផ្ដេកក៏ដោយ ដៃរបស់អ្នកប្រើប្រាស់មានទំនោរទៅមុំខាងក្រៅ។ បន្ទាប់មក សម្មតិកម្មគឺថា ការធ្វើឱ្យម៉ាស៊ីនគិតលេខមានជម្រាលដើម្បីតម្រឹមផ្ទៃរបស់វាជាមួយនឹងដៃរបស់អ្នកប្រើអាចបង្កើនភាពងាយស្រួលក្នុងការវាយបញ្ចូលតាមគ្រាប់ចុច។ បន្ទាប់ពីបានសាកល្បងគំរូដើមជាច្រើនដែលមានមុំខុសៗគ្នា ច្បាស់ណាស់ថាផ្ទៃដែលមានជម្រាលសមនឹងដៃរបស់អ្នកប្រើប្រាស់ជាងមុន និងផ្តល់លទ្ធភាពប្រើប្រាស់កាន់តែប្រសើរឡើង។

"គួរតែជួយកាត់បន្ថយកំហុសឆ្គងក្នុងការបញ្ចូល"
—បុរសក្នុងវ័យ 50 ឆ្នាំ

“ហាក់ដូចជាងាយស្រួលប្រើដោយមិនចាំបាច់មើលប៊ូតុង”
—ស្ត្រីក្នុងវ័យ 30 ឆ្នាំ

"មានអារម្មណ៍ថាស្របគ្នានឹងដៃរបស់ខ្ញុំតាមបែបធម្មជាតិ និងងាយស្រួលប្រើណាស់"
— ស្ត្រីក្នុងវ័យ 30 ឆ្នាំ

“ការវាយបញ្ចូលតាមគ្រាប់ចុចយ៉ាងរលូនបែបនេះដោយប្រើចលនាម្រាមដៃតិចតួចបំផុត”
—ស្ត្រីក្នុងវ័យ 30 ឆ្នាំ

ជាការពិតដែលមានការទទួលស្គាល់ជាច្រើននៅក្នុងវិស័យការងារ ថាទីតាំងដៃដាក់តាមមុំគឺមានលក្ខណៈដូចធម្មជាតិ។ ប៉ុន្តែយើងមិនដែលយកអ្វីដែលដឹងបែបនោះមកប្រើក្នុងការរចនាម៉ាស៊ីនគិតលេខទេ! នៅទីបំផុត ដើម្បីកំណត់ពីជម្រាលដ៏ល្អ យើងមិនត្រឹមតែគិតទៅលើភាពងាយស្រួលក្នុងការវាយបញ្ចូលតាមគ្រាប់ចុចប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងធានាថារូបរាងនឹងស័ក្ដិសមសម្រាប់ម៉ាស៊ីនគិតលេខផងដែរ។
ការធ្វើឱ្យផ្ទៃបន្ទះគ្រាប់ចុចមានជម្រាល ប៉ុន្តែមិនមែនលើគ្រាប់ចុចផ្ទាល់ទេ៖ ការធ្វើតេស្តម្តងហើយម្តងទៀតបានបណ្ដាលឱ្យមានគ្រាប់ចុចរាងដូចកាំជណ្ដើរងាយស្រួលប្រើសម្រាប់ការងារ
ចំណុច 1
ប្រើម៉ាស៊ីនគិតលេខស្របតាមមុំដៃខាងស្ដាំ

ចំណុច 2
ទិសនៃការចុចគ្រាប់ចុចនៅតែបញ្ឈរ
ការពិសោធន៍បន្ថែមទៀតបានបណ្ដាលឱ្យមានរបកគំហើញដ៏សំខាន់មួយទៀត៖ ការចុចគ្រាប់ចុចតែងតែស្ថិតនៅទិសដៅបញ្ឈរ ទោះបីជាម៉ាស៊ីនគិតលេខមានជម្រាលក៏ដោយ។ នេះគឺជាអាថ៌កំបាំងនៃគ្រាប់ចុចរាងកាំជណ្ដើរដែលងាយស្រួលប្រើសម្រាប់ការងារ ដែលត្រូវបានរក្សាទុកឱ្យនៅបញ្ឈរទោះបីជាផ្ទៃបន្ទះគ្រាប់ចុចមានជម្រាលក៏ដោយ។ ដោយសារតែប្លង់មុខងារនៃម៉ាស៊ីនគិតលេខដែលងាយស្រួលប្រើសម្រាប់ការងារត្រូវបានយកមកប្រើ ដូច្នេះហើយវាជាពេលដែលត្រូវបញ្ចូលការយល់ដឹងថ្មីនេះទៅក្នុងការរចនាហើយ។
ការរចនាដែលផ្តោតលើមនុស្ស ងាយស្រួលប្រើ ដែលមានរូបរាងមូលមិនគ្រើម
រូបភាពបង្ហាញត្រូវបានប្រើ ដើម្បីពិនិត្យមើលរូបភាពម៉ាស៊ីនគិតលេខ និងការធ្វើគំរូដើម្បីវាយតម្លៃទម្រង់ 3D របស់វា។ កម្រិតលទ្ធភាពនៃការរចនាមានច្រើនពេក ដែលមិនអាចពណ៌នានៅទីនេះបាន។


Kimura បានពិភាក្សាជាមួយ Shunsuke Oka អំពីគោលគំនិតជាមូលដ្ឋាន ហើយបន្ទាប់មក Oka បានបន្ថែមការច្នៃប្រឌិតរបស់គាត់ចំពោះគំនិតរចនាផលិតផលសម្រាប់ម៉ាស៊ីនគិតលេខដែលងាយស្រួលប្រើសម្រាប់ការងារនេះ។ ដំបូង គាត់គិតថាចង់ធ្វើឱ្យមានរូបរាងជ្រុង ស្រដៀងទៅនឹងម៉ៅស៍សម្រាប់លេងហ្គេម ឬក្ដារចុច ប៉ុន្តែនៅទីបំផុតគាត់បានរចនាជារាងមូលមិនគ្រើមវិញ។

នៅពេលដែលសំណើនេះត្រូវបានលើកឡើងលើកដំបូង ខ្ញុំពិតជារំភើបដែលត្រូវធ្វើការលើផ្នែក "រចនាដ៏សំខាន់" ជាមួយនឹងគំនិតខុសគ្នាយ៉ាងខ្លាំងជាងម៉ាស៊ីនគិតលេខធម្មតា។ ខ្ញុំបានពិចារណាលើគំនិតផ្សេងៗ ប៉ុន្តែទីបំផុតបានសម្រេចចិត្តលើការរចនា "សមស្របនឹងមនុស្ស" ដោយផ្អែកលើឃ្លាប្រយោគរបស់ Kimura៖ "ធ្វើឱ្យម៉ាស៊ីនគិតលេខសមនឹងមនុស្ស មិនមែនធ្វើឱ្យមនុស្សសមនឹងម៉ាស៊ីនគិតលេខទេ"។ ខ្ញុំបានប្រើរាងកោង ដើម្បីបង្កើតការរចនាជាមួយនឹងរូបរាងមូលមិនគ្រើម។
ដំណើរការរចនាម៉ាស៊ីនគិតលេខដែលងាយស្រួលប្រើសម្រាប់ការងារ
1. ធ្វើឱ្យគម្លាតរវាងផ្ទៃបន្ទះគ្រាប់ចុច និងអេក្រង់ LCD មានភាពរលោង

Oka និយាយថា ការរកឃើញពីរបៀបធ្វើឱ្យកម្ពស់មិនស្មើគ្នាទៅជារាបស្មើប្រកបដោយភាពទាក់ទាញតាមរយៈផ្ទៃបន្ទះគ្រាប់ចុចដែលមានជម្រាលគឺជាផ្នែកដ៏ពិបាកបំផុត។ គាត់បានធ្វើការងារតាមរយៈសំណើជាច្រើន—-ចាប់ពីការផ្ដោតលើភាពមិនស្មើគ្នានៃកម្ពស់រហូតដល់ការសាកល្បងប្រើវិធីសាស្រ្តផ្សេងៗក្នុងការបន្ថែមលក្ខណៈជម្រាល។
2. រចនាទម្រង់រចនាសម្រាប់រូបរាងម៉ាស៊ីនគិតលេខ

កិច្ចការបន្ទាប់គឺត្រូវកំណត់ពីទម្រង់រចនាទាំងមូលសម្រាប់រូបរាងរបស់ម៉ាស៊ីនគិតលេខ។ Oka បានស្វែងយល់ពីវិធីផ្សេងៗក្នុងការរៀបចំទម្រង់ខាងមុខរបស់ម៉ាស៊ីនគិតលេខ—ចាប់ពីការរចនាឱ្យមានរូបរាងលីនេអ៊ែរ ដើម្បីរំលេចរូបរាងរចនាថ្មី រហូតដល់ការដាក់បញ្ចូលរូបរាងកោង ដើម្បីធ្វើឱ្យរូបរាងកាន់តែរលោងគ្មានគ្រើម។
3. រូបរាងជាជ្រុង និងមានគែម

Oka បានប្រើទឹកចិត្តស្រឡាញ់របស់គាត់ទៅលើភាពលម្អិតក្នុងការបង្កើតជ្រុង និងគែមរបស់ម៉ាស៊ីនគិតលេខ។ គាត់បានបង្កើតម៉ូដែលម៉ាស៊ីនបោះពុម្ព 3D រាប់មិនអស់ ដើម្បីបញ្ជាក់យ៉ាងច្បាស់ថារូបរាងណាដែលស័ក្ដិសមបំផុតនឹងទម្រង់ដែលចង់បាន។
4. រូបរាងនៅខាងខ្នងប្រអប់

ជាការពិតណាស់ រូបរាងនៅខាងខ្នងប្រអប់នេះ មានឥទ្ធិពលលើភាពងាយស្រួលក្នុងការចាប់កាន់ម៉ាស៊ីនគិតលេខ។ ចង្អូរដែលមានរូបរាងជាទឹករលកធ្វើឱ្យការចាប់កាន់បានល្អពីគ្រប់ទិសដៅ។
5. រូបរាងចុងក្រោយ

តាមរយៈការខិតខំបង្កើតការរចនាដែលងាយស្រួលពាក់ទាំងនៅលើដៃ និងបំពេញចិត្តអ្នកប្រើ, Oka ទីបំផុតសម្រេចបាននូវតុល្យភាពដ៏អស្ចារ្យរវាងរចនាសម្ព័ន្ធអស៊ីមេទ្រីរបស់ម៉ាស៊ីនគិតលេខ ដែលជំរុញដោយទ្រឹស្តីស្ដីពីភាពងាយស្រួលប្រើសម្រាប់ការងារ និងរូបរាងមូលមិនគ្រើមរបស់វា ដែលរក្សារូបរាង និងអារម្មណ៍ឱ្យដូចធម្មជាតិ។

ទោះបីជាមានកម្ពស់មិនស្មើគ្នាក៏ដោយ ផ្ទៃបន្ទះគ្រាប់ចុច និងអេក្រង់ LCD ត្រូវតែសមគ្នាយ៉ាងល្អ ដើម្បីសម្រេចបាននូវការរចនាផលិតផលដ៏ស្រស់ស្អាត។ នោះគឺជាបញ្ហាប្រឈមដ៏សំខាន់។ ខ្ញុំបានចំណាយពេលវេលា និងកិច្ចខំប្រឹងប្រែងជាច្រើនមុននឹងរកឃើញដំណោះស្រាយដ៏ល្អបំផុត។ ផ្នែកបន្ទាប់ដែលពិបាកបំផុតគឺចង្អូរនៅខាងខ្នងប្រអប់។ ជម្រៅ និងទទឹងចង្អូរប៉ះពាល់ដល់អារម្មណ៍នៅពេលប្រើម៉ាស៊ីនគិតលេខនៅក្នុងដៃ ដូច្នេះខ្ញុំបានសាកល្បងជម្រើសផ្សេងៗ មុនពេលជ្រើសរើសយកអ្វីដែលល្អបំផុត។ ក្តីបារម្ភដ៏សំខាន់ចំពោះអ្វីគ្រប់យ៉ាងដែលខ្ញុំបានធ្វើគឺការធ្វើឱ្យប្រាកដថាការរចនានឹងមានរូបរាង និងមានអារម្មណ៍ដូចជាម៉ាស៊ីនគិតលេខដែលធ្លាប់ប្រើ ខណៈពេលដែលបង្ហាញថាផលិតផលមានភាពថ្មីសន្លាងផងដែរ។ គោលបំណងរបស់ខ្ញុំគឺបង្កើតការរចនាស័ក្ដិសមសម្រាប់ម៉ាស៊ីនគិតលេខដែលមានន័យថាស័ក្ដិសមនឹងមនុស្ស។

ម៉ាស៊ីនគិតលេខដែលងាយស្រួលប្រើសម្រាប់ការងារ៖ បង្កើតឡើងដើម្បីធ្វើឱ្យការគណនាប្រចាំថ្ងៃមានភាពរលូន និងងាយស្រួល
ម៉ាស៊ីនគិតលេខដែលងាយស្រួលប្រើសម្រាប់ការងារ គឺជាលទ្ធផលកើតចេញពីការអភិវឌ្ឍប្រកបដោយការតាំងចិត្តរយៈពេលបួនឆ្នាំកន្លះចាប់តាំងពីខែមេសា 2018 មក។ វាគឺជាសមិទ្ធផលដ៏អស្ចារ្យនៃកិច្ចខិតខំប្រឹងប្រែងប្រកបដោយមហិច្ឆិតាក្នុងការធ្វើឱ្យការវាយបញ្ចូលតាមគ្រាប់ចុចមានភាពងាយស្រួលជាងពេលមុនសម្រាប់អ្នកដែលប្រើម្រាមដៃខាងស្ដាំបីទៅប្រាំ។ អ្នកអភិវឌ្ឍន៍បានផ្តល់ពាក្យពេចន៍ចុងក្រោយមួយចំនួន ខណៈដែលពួកគេរៀបចំបញ្ជូនការផ្តល់ជូនថ្មីរបស់ពួកគេទៅកាន់ពិភពលោក។

ខ្ញុំពិតជាចង់បង្កើតម៉ាស៊ីនគិតលេខដែលប្រសើរជាងមុន ដែលបង្កើតឡើងដើម្បីឱ្យស័ក្ដិសមនឹងមនុស្ស និងបំពេញតាមតម្រូវការរបស់ពួកគេ ទោះបីជាខ្ញុំដឹងថាមានជម្រើសផ្សេងគ្នាជាច្រើននៅលើទីផ្សាររួចហើយក៏ដោយ។ ខ្ញុំសង្ឃឹមថាម៉ាស៊ីនគិតលេខនេះនឹងត្រូវបានប្រើប្រាស់ដោយមនុស្សគ្រប់វ័យ និងនៅក្នុងមុខរបរជាច្រើនដែលត្រូវការធ្វើការគណនាសម្រាប់ការងាររបស់ពួកគេ។ ជាធម្មតា នៅពេលដែលមនុស្សត្រូវប្រើម៉ាស៊ីនគិតលេខ ពួកគេអាចមានអារម្មណ៍តានតឹងបន្តិច បើទោះបីជាវាមានរយៈពេលខ្លីក៏ដោយ។ ប្រសិនបើការរចនាថ្មីរបស់យើងធ្វើឱ្យពេលវេលាប្រើប្រាស់ម៉ាស៊ីនគិតលេខកាន់តែលឿន ឬងាយស្រួលប្រើសម្រាប់មនុស្ស នោះវានឹងធ្វើឱ្យខ្ញុំសប្បាយចិត្ត។

តើមាននរណាម្នាក់ក្រៅពី Casio បានប្រើទឹកចិត្តស្រឡាញ់ខ្លាំងបែបនេះទៅក្នុងការរចនាម៉ាស៊ីនគិតលេខ និងភាពងាយស្រួលក្នុងការវាយបញ្ចូលតាមគ្រាប់ចុចដែរឬទេ? ខ្ញុំពិតជាសង្ឃឹមថាអ្នកសាកល្បងប្រើម៉ាស៊ីនគិតលេខបែបនេះ ដើម្បីឱ្យអ្នកអាចទទួលបានបទពិសោធពីចំណុចប្លែកពីគេនៃម៉ាស៊ីនគិតលេខ Casio នេះ។ ខ្ញុំសង្ឃឹមថាពួកគេនឹងរកឃើញដោយខ្លួនឯងពីគំនិតនីមួយៗដែលត្រូវបានបង្កើតម៉ាស៊ីនគិតលេខនេះឱ្យប្រើប្រាស់បានងាយស្រួល និងសប្បាយរីករាយ។
ការសម្ភាសអ្នកអភិវឌ្ឍន៍