Skip to content

* ផលិតផលទាំង​នេះមានលក់នៅក្នុង​ប្រទេសមួយ​ចំនួនប៉ុណ្ណោះ។

ភាពរីករាយធ្វើជាម្ចាស់ រីករាយប្រើប្រាស់ និងរីករាយផ្តល់ជូនជាអំណោយ។

ចាប់តាំងពីការដាក់ចេញម៉ាស៊ីនគិតលេខអេឡិចត្រូនិក​ដំបូងគេបង្អស់របស់ពិភពលោកដែលមានមុខងារចងចាំ, CASIO បានផ្ដល់ភាពងាយអាន ភាពងាយស្រួលប្រើប្រាស់ និងភាពត្រឹមត្រូវដែលមានមិនអាចប្រៀបផ្ទឹមបាន។
ឥឡូវនេះ ការចេញផ្សាយ S100X គឺជាព្រឹត្តិការណ៍​ដ៏សំខាន់ថ្មីមួយនៅក្នុងប្រវត្តិសាស្ត្រនៃ​ម៉ាស៊ីនគិតលេខ​អេឡិចត្រូនិក​ CASIO។
ម៉ាស៊ីនគិតលេខទាំងនេះរួមបញ្ចូលនូវបច្ចេកវិទ្យា និងមោទនភាពរបស់ CASIO ដែលបានរួមចំណែក​ដល់ការវិវត្តនៃ​ម៉ាស៊ីនគិតលេខ​អស់រយៈពេលហាសិបឆ្នាំមកហើយ។
បច្ចេកវិទ្យាទំនើប គុណភាពដ៏អស្ចារ្យ ការរចនាដ៏ទំនើប និងវត្ថុធាតុដើមរបស់ S100X បង្ហាញអារម្មណ៍​អំពីឋានៈរបស់ម្ចាស់ម៉ាស៊ីនគិតលេខ។
ម៉ាស៊ីនគិតលេខទាំងនេះផ្តល់គុណតម្លៃពិតប្រាកដដែលអាចទទួលបានតែពី CASIO ប៉ុណ្ណោះ ដែលបាន​បង្កើត​ម៉ាស៊ីនគិតលេខ​អេឡិចត្រូនិក​ប្រកប​ដោយ​ភាពច្នៃប្រឌិត​អស់រយៈពេលជាងកន្លះសតវត្សរ៍មកហើយ។

ប្រវត្តិ

អ្នកច្នៃប្រឌិតសកលក្នុងវិស័យគិតលេខ

នៅឆ្នាំ 1965, CASIO បានចេញផ្សាយម៉ូដែល 001 ដែលជា​ម៉ាស៊ីនគិតលេខ​អេឡិចត្រូនិក​លើតុ​ដំបូងគេ​របស់ក្រុមហ៊ុន ហើយក៏ជាម៉ាស៊ីនគិតលេខ​លើតុ​ដំបូងគេ​របស់​ពិភពលោក​ដែលមានមុខងារអង្គចងចាំ។

CASIO បានបន្តត្រួសត្រាយផ្លូវ​ដល់ការប្រើប្រាស់​ការគិតលេខបែបអេឡិចត្រូនិក​។
ការវិវត្តនៃមីក្រូអង្គដំណើរការចាប់ពីត្រង់ស៊ីស្ទ័ររហូតដល់សៀគ្វីរួមចូលគ្នាទៅជាសៀគ្វីរួមចូលគ្នាខ្នាតធំ បាន​ជំរុញ​ឱ្យ​មានការប្រកួតប្រជែងទូទាំងពិភពលោក ដើម្បី​បង្កើត​ម៉ាស៊ីនគិតលេខដែលទំហំតូច និងអាច​ចូល​ប្រើប្រាស់​មុខងារកាន់តែច្រើន។
CASIO បានបង្កើតឱ្យមានការចាប់អារម្មណ៍ខ្លាំងនៅឆ្នាំ 1972 តាមរយៈការណែនាំឱ្យស្គាល់ CASIO Mini ដែលជាផលិតផលដែលកើតចេញពីគំនិតច្នៃប្រឌិត និងបច្ចេកវិទ្យាកម្រិតខ្ពស់ដែលផ្លាស់ប្តូរម៉ាស៊ីនគិតលេខពីឧបករណ៍សម្រាប់ប្រើប្រាស់ក្នុងអាជីវកម្មទៅជារបស់របរប្រើប្រាស់ក្នុងផ្ទះ។
ស្របតាមការវិវត្តនៃបច្ចេកវិទ្យា ម៉ាស៊ីនគិតលេខ CASIO កាន់តែមានទំហំតូចជាងមុន ស្រាលជាងមុន មានមុខងារច្រើន និងទំនើបជាងមុន។
CASIO បន្តបង្កើតស៊េរីនៃម៉ូដែលបង្កើតថ្មីដែល​បាន​បន្សល់ទុកនូវសញ្ញាសម្គាល់ដែលមិនអាចលុបបានក្នុង​ប្រវត្តិសាស្ត្របស់ម៉ាស៊ីនគិតលេខ។
ឧទាហរណ៍មួយគឺ SL-800 ដែលជាម៉ាស៊ីនគិតលេខ​ទំហំ​ប៉ុន​កាតឥណទានដែលបានដាក់ចេញក្នុងឆ្នាំ 1983 ដែល​បាន​ទុកក្នុងបណ្ណសារនៅសារមន្ទីរសិល្បៈទំនើប ទីក្រុងញូវយ៉ក។
SL-800 ដែលមានកម្រាស់ត្រឹមតែ 0.8 mm ប៉ុណ្ណោះ ដោយសារបច្ចេកវិទ្យាស្តើងបំផុត ដែល​ជា​ម៉ាស៊ីនគិតលេខ​ស្តើងជាងគេបំផុតក្នុងពិភពលោក*។
ផលិតផលដែលមានប្រយោជន៍នេះបានធ្វើឱ្យម៉ាស៊ីនគិតលេខនេះប្រើប្រាស់បាន​គ្រប់មុខងារទូទៅ។
CASIO ក៏បានជំរុញ​ការវិវត្ត​ជាបន្តបន្ទាប់​ក្នុង​វិស័យ​ម៉ាស៊ីនគិតលេខបែបវិទ្យាសាស្ត្រ ដែលតម្រូវឱ្យ​មាន​បច្ចេកវិទ្យាកាន់តែទំនើប ដែលផ្តល់ជាជំនួយដល់និស្សិត វិស្វករ និងអ្នកស្រាវជ្រាវរាប់មិនអស់។
ប្រវត្តិដ៏យូរលង់នៃការច្នៃប្រឌិតក្នុងវិស័យគិតលេខរបស់ CASIO បានដើរតួនាទី​យ៉ាងសំខាន់​ក្នុង​ប្រវត្តិសាស្ត្រ​វិទ្យាសាស្ត្រ។
* ផ្អែកលើទិន្នន័យ CASIO ពីឆ្នាំ 1983

1965:Model 001

1972 :CASIO Mini

1983:SL-800

ផលិតនៅយ៉ាម៉ាហ្គាតា

គុណភាពមានតែក្នុងប្រទេសជប៉ុនប៉ុណ្ណោះ

នៅពេលបង្កើត S100X, CASIO បានទទូចឱ្យមាន​ការផលិត​នៅក្នុងប្រទេសជប៉ុន ដើម្បីឱ្យមាន​​ការផលិត​ដែលមានគុណភាពខ្ពស់។
ការប្រុងប្រយ័ត្នល្អិតល្អន់លើគ្រប់ផ្នែករបស់ប្រទេសជប៉ុន ដែលជា​ប្រទេស​ល្បីល្បាញ​ខាង​ផលិតភាព​ល្អឥតខ្ចោះ បានផលិតម៉ាស៊ីនគិតលេខ​ដែល​មានគុណតម្លៃពិតប្រាកដ។

YAMAGATA CASIO

S100X ត្រូវបានផលិតនៅ Yamagata CASIO ដែលជាមជ្ឈមណ្ឌលគ្រប់គ្រងសម្រាប់រោងចក្រផលិត CASIO ទូទាំងពិភពលោកដែលត្រូវបានគេស្គាល់ថាជា “រោងចក្រមេ” របស់ CASIO។
នៅរោងចក្រ អ្នកបច្ចេកទេស​ដែលមានបទពិសោធន៍​ធ្វើកិច្ចការដោយដៃយ៉ាងយកចិត្តទុកដាក់ និងការត្រួតពិនិត្យគុណភាព​យ៉ាងហ្មត់ចត់​ក្នុង​ដំណើរការផលិតនីមួយៗ។ តាមរយៈរបៀបធ្វើការនេះ រោងចក្រ​ផ្តល់ផលិតផល​ដែល​មាន​គុណភាព​ខ្ពស់ទៅកាន់ប្រទេសនានាជុំវិញពិភពលោក។

* រូបថតនៅខាងស្តាំមិនបង្ហាញពីខ្សែសង្វាក់ផលិតកម្ម S100X ទេ។

ភាពស្រស់ស្អាតគួរឱ្យចាប់អារម្មណ៍ និងមើលឃើញច្បាស់

CASIO បានប្រើវិនដូ​អេក្រង់បង្ហាញដោយមាន​ការស្រោប​ប្រឆាំងចំណាំងពន្លឺពីរជាន់ និងគ្រីស្តាល់រាវ FSTN ដើម្បី​បង្កើតនូវអេក្រង់ LCD ដែលទាក់ទាញ និងងាយស្រួលមើល។

ការប៉ះគ្រាប់ចុចនៅចុងម្រាមដៃមានភាពងាយស្រួល

ម៉ាស៊ីនគិតលេខប្រើគ្រាប់ចុចដាច់ដោយឡែកសាមញ្ញដែលមានរចនាសម្ព័ន្ធប៉ាន់តូក្រាហ្វ។ ដំណើរការរលូន មានលំនឹង និងការប៉ះគ្រាប់ចុច​មានភាពសុខស្រួល បង្កើនភាពងាយស្រួលដល់ការប្រើប្រាស់។

ភាពឆើតឆាយដ៏អស្ចារ្យ ដែលមិនអាចប្រៀបផ្ទឹមបាន

ការរចនាដ៏ទាន់សម័យឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់ ចំពោះភាពលម្អិតតូចបំផុតផ្តល់នូវចំណាប់អារម្មណ៍នៃភាពឆើតឆាយ និងភាពប្រណីត។
ភាពរីករាយក្នុង​ការផ្តល់អំណោយពិសេសដល់មនុស្សពិសេស —
តម្លៃពិតប្រាកដដែលអាចទទួលបានតែពីផលិតផលដែលមានគុណភាពខ្ពស់ពិតប្រាកដប៉ុណ្ណោះ។

ពណ៌ខៀវដិតពោរពេញដោយបញ្ញា

ជា​ឧបករណ៍​ដែលបង្ហាញឱ្យឃើញ​ពី​សេចក្តី​ថ្លៃថ្នូរ​របស់​ម្ចាស់ ដែល​មាន​វត្តមាន​ដ៏​ថ្លៃថ្នូរ។

 

សេចក្ដីលម្អិតអំពីផលិតផល

ការស្រោប​ប្រឆាំងចំណាំងពន្លឺពីរជាន់

ភាពស្រស់ស្អាតគួរឱ្យចាប់អារម្មណ៍ និងមើលឃើញច្បាស់

CASIO បានប្រើវិនដូ​អេក្រង់បង្ហាញដំបូងគេ* ដោយមាន​ការស្រោប​ប្រឆាំងចំណាំងពន្លឺពីរជាន់ និងគ្រីស្តាល់រាវ FSTN ដើម្បី​បង្កើតនូវអេក្រង់ LCD ដែលទាក់ទាញ និងងាយស្រួលមើល។

កា្តរចុចប៉ាន់តូក្រាហ្វ

ការប៉ះគ្រាប់ចុចនៅចុងម្រាមដៃមានភាពងាយស្រួល

ម៉ាស៊ីនគិតលេខប្រើកា្តរចុចដាច់ដោយឡែកសាមញ្ញដែលមានរចនាសម្ព័ន្ធប៉ាន់តូក្រាហ្វ។ ដំណើរការរលូន មានលំនឹង និងការប៉ះគ្រាប់ចុច​មានភាពសុខស្រួល បង្កើនភាពងាយស្រួលដល់ការប្រើប្រាស់។

គ្រាប់​ចុចដាច់ដោយឡែកសាមញ្ញ និងមានរូបរាងប៉ាន់តូក្រាហ្វ

កា្តរចុចប៉ាន់តូក្រាហ្វដែលរារាំងការទ្រេតគ្រាប់ចុច បន្ថយកម្ពស់គ្រាប់ចុច ធានាបាននូវការចុចគ្រាប់ចុចដ៏រលូន និងមិនញ័រ និងការរចនាសាមញ្ញបែបទាន់សម័យ។
គ្រាប់ចុចដាច់ដោយឡែកដែលមានចម្ងាយល្មមនៅចន្លោះគ្រាប់ចុចនានា​ផ្តល់នូវភាពងាយស្រួលក្នុងការប្រើប្រាស់ និងការប៉ះគ្រាប់ចុចដែលសុខស្រួលជាងមុន។

ការរមៀលគ្រាប់រំកិលបីធ្វើឱ្យការបញ្ចូលលេខមានភាពត្រឹមត្រូវ និងល្បឿនលឿន។

អំឡុងពេលបញ្ចូលលេខ ប្រតិបត្តិការគ្រាប់ចុច​ត្រូវបាន​រក្សាទុក បើទោះបីជាវាយគ្រាប់ចុចខុស មុនពេលប្រលែង គ្រាប់ចុចពីមុនទាំងស្រុងក៏ដោយ។

គ្រាប់ចុចមានពីរពណ៌

ខុសពីគ្រាប់ចុចចាក់ពុម្ពធម្មតា គ្រាប់ចុច​ប្លាស្ទិក​ដែល​មាន​ពីរពណ៌មានស្លាកសញ្ញាសម្គាល់ថាមិនសឹក ឬហើរពណ៌ ទោះបីជាប្រើច្រើនឆ្នាំក៏ដោយ។ (លើកលែងសម្រាប់គ្រាប់ចុចមួយចំនួន)

កំណាត់គ្រាប់ចុច *

* កំណាត់គ្រាប់ចុចគឺជារូបភាពបង្ហាញ

ប្លង់ និងរូបរាងរបស់គ្រាប់ចុច​ត្រូវបានរចនាឡើង​ដើម្បី​ប្រតិបត្តិការដ៏ងាយស្រួល

យោងតាមគោលការណ៍ងាយស្រួលប្រើសម្រាប់ការងារ រូបរាងរបស់គ្រាប់ចុចផ្លាស់ប្តូរពីមួយជួរទៅជួរ ដើម្បីអាចឱ្យមានភាពខុសគ្នាលើចលនាម្រាមដៃ។

ការចាក់ពុម្ពគ្រាប់ចុចរាងផតប៉ោងចេញមកក្រៅ

តួមុខកាត់សំលោហៈអាលុយមីញ៉ូម

គម្របអាលុយមីញ៉ូមដែលផ្តល់នូវអារម្មណ៍សេចក្ដីម៉ឺងម៉ាត់​

* រូបថតបង្ហាញពី​ផ្នែកអាលុយមីញ៉ូម​ដែល​បាន​កែច្នៃ​ជាមុន។

ការស្រោបដោយរូបរាងមុខកាត់ត្បូងពេជ្យដែលបន្ថែមភាពភ្លឺរលោងដល់បរិវេណគម្រប

ដងគន្លឹះអាលុយមីញ៉ូមមានសណ្ឋានរាងរង្វង់​បង្វិលដែលបន្ថែមដល់ភាពចែងចាំង

ឆ្នុកជ័រកៅស៊ូសំយោគផ្តល់លំនឹងអំឡុងពេលប្រើប្រាស់

សេចក្តីថ្លៃថ្នូរ ឬភាពវៃឆ្លាត។
ផ្ទៃមុខទាំងពីរនេះដែលឆ្លុះបញ្ចាំងពីឋានៈ។

ពណ៌ខ្មៅដិតជាមួយនឹងអារម្មណ៍ស្ងប់ស្ងាត់។ ម៉ូដែល S100X ពណ៌ខ្មៅ
ពណ៌ខៀវដិតដែលឆ្លុះបញ្ចាំងពីភាពវៃឆ្លាត។ ម៉ូដែល S100X-BU ពណ៌ខៀវ
ជា​វត្ថុ​ដែល​បង្ហាញ​ពី​សេចក្តី​ថ្លៃថ្នូរ​របស់​​ម្ចាស់ ដែលមាន​វត្តមាន​ដ៏​ពិសេសខុសប្លែកគេ។

 

Select a location