លក្ខណៈពិសេស
ងាយស្រួលគណនាថ្លៃចំណាយ តម្លៃលក់ និងអប្បហារ
មុខងារសម្រាប់ការប្រើប្រាស់ និងការរចនាល្អបំផុតសម្រាប់អ្នកប្រើប្រាស់ក្នុងអាជីវកម្ម
លទ្ធភាពប្រើប្រាស់
អេក្រង់បង្ហាញទំហំធំខ្លាំងដែលមានលេខងាយស្រួលអាន
ភាពងាយស្រួលមើលបំផុតដែលគាំទ្រដល់ការងារគណនាបានត្រឹមត្រូវគ្មានកំហុស
ប្លង់ និងរូបរាងរបស់គ្រាប់ចុចត្រូវបានរចនាឡើងដើម្បីងាយស្រួលការបញ្ចូល
ប្លង់គ្រាប់ចុចបែបវិចារណញាណ និងរូបរាងដែលប្រែប្រួលពីជួរមួយទៅជួរមួយ អនុញ្ញាតឱ្យមានភាពប្លែកៗពីគ្នាចំពោះចលនាម្រាមដៃ។
គ្រាប់ចុចងាយចុចមិនធ្វើឱ្យរោយដៃរបស់អ្នក (ប្រភេទលើតុ)
រចនាសម្ព័ន្ធទប់ទល់ការប៉ះទង្គិចត្រូវបានដំឡើងនៅខាងក្នុងគ្រាប់ចុចនីមួយៗដើម្បីបង្កើតជាទ្រនាប់ការពារ។ ការរចនាប្រកបដោយផាសុកភាពអាចឱ្យប្រើប្រាស់បានយូរដោយមិនអស់កម្លាំង ដោយសារមានការកំណត់រចនាសម្ព័ន្ធប៉ះពីរជំហាន។
ទម្រង់រាងមូល និងពុម្ពរាងបន្ទះងាយស្រួលក្នុងការដំណើរការ។
តួរាងមូលដែលមានរាងប៉ោងបន្តិចនៅផ្នែកខាងក្រោយធ្វើឱ្យមានផាសុកភាពនៅពេលពាក់លើដៃ។ រាងជាបន្ទះពិសេសអាចឱ្យងាយស្រួលដាក់នៅលើដៃរបស់អ្នក ហើយផ្តោតលើការគណនា។
សញ្ញាពាក្យបញ្ជាមុខងារ
និមិត្តសញ្ញា (+,−,×,÷) នៅលើអេក្រង់បង្ហាញពីស្ថានភាពនៃប្រតិបត្តិការដែលអ្នកកំពុងអនុវត្ត។
*មិនរួមបញ្ចូល DM-1600F/1400F
ថាមពលពន្លឺព្រះអាទិត្យនិងថ្ម
ប្រើថាមពលពន្លឺព្រះអាទិត្យនៅពេលពន្លឺគ្រប់គ្រាន់ ប្រើថាមពលថ្មនៅពេលពន្លឺមិនគ្រប់គ្រាន់។
ការរចនា
ជម្រើសបីពណ៌ដែលបង្ហាញពីលក្ខណៈផ្ទាល់ខ្លួនរបស់អ្នក
មានបីពណ៌សម្រាប់ជ្រើសរើសគឺ៖ ពណ៌ផ្កាឈូកបែបលោហៈគួរឱ្យទាក់ទាញ ពណ៌ប្រផេះនិងខៀវដិតបែពលោហៈ។
ការសម្របសម្រួលពណ៌ដែលបង្កើតភាពស្រស់ស្អាតលើមុខងារ
ការរួមបញ្ចូលគ្នានៃពណ៌ចម្បង និងពណ៌បន្ថែមនៅលើគ្រាប់ចុច ជួយសម្របសម្រួលដល់ទាំងការរចនានិងលទ្ធភាពមើលឃើញ ដោយបង្កើតនូវភាពស្រស់ស្អាតលើមុខងារ។
បន្ទះមុខលោហៈដែលនាំមកនូវភាពប្រណីត
ការរចនាពីបន្ទះលោហៈបង្កើតបានជារូបរាងស័ក្ដិសមបំផុតសម្រាប់ការិយាល័យ
រូបរាងតួបង្ហាញពីអារម្មណ៍គួរឱ្យទាក់ទាញ
ខ្សែកោងមានសភាពទន់នៅលើផ្ទៃតួខ្លួនបង្កើតបានជារូបរាងឌីណាមិកដ៏ស្រស់ស្អាត។ រូបរាងសម្បូរបែបបង្ហាញពីភាពស្រស់ស្អាតនៃការរចនា។