JT-200T-WE
ម៉ាស៊ីនគិតលេខសម្រាប់ការរចនាមិនប៉ះពាល់បរិស្ថាបដែលស៊ីគ្នាជាមួយនឹងសេណារីយ៉ូនៃការប្រើប្រាស់ផ្សេងៗ។ ភ្ជាប់មកជាមួយជើងទម្រអាចបត់ចូលបាន ដែលធ្វើឱ្យវាងាយស្រួលប្រើ មិនថាអ្នកអង្គុយ ឬឈរនោះទេ។
កាន់តែជិតស្និទ្ធជាមួយមនុស្ស របៀបរស់នៅ និងថ្ងៃអនាគត។
ដកបទពិសោធអ្វីមួយជាលើកដំបូង។
ទោះជាយ៉ាងនេះក្ដី វាជាទម្រង់ដែលធ្លាប់ស្គាល់។
ពេលខ្លះ បទពិសោធមួយអាចទទួលអារម្មណ៍ស្គាល់ថ្មី និងជឿជាក់ក្នុងពេលតែមួយ។
ការប្រើប្រាស់ងាយស្រូលដែលធ្វើឱ្យអ្វីមួយក្លាយជាទម្លាប់ប្រចាំថ្ងៃ។
លក្ខណៈបុគ្គលដែលកើតចេញពីជម្រើស។
ហើយនៅពេលដែលអ្វីៗមានភាពងាយស្រួលរប្រើប្រាស់ ពួកវានឹងក្លាយជាផ្នែកមួយនៃទម្លាប់ប្រចាំថ្ងៃរបស់យើង។
ជ្រើសរើសអ្វីដែលស័ក្ដិសមសម្រាប់អ្នក។
ទទួលយកទិសដៅកាន់តែងាយស្រួល សម្រាប់ខ្លួនឯង និងអនាគត។
នាំមកនូវភាពងាយស្រួលដល់អ្នកប្រើប្រាស់ ឆ្ពោះទៅអនាគត។
Comfy JT-200T
លក្ខណៈពិសេស
ការរចនាត្រូវបានកែសម្រួលដើម្បីឱ្យស្របនឹង សេណារីយ៉ូប្រើប្រាស់ផ្សេងៗ

ដោយមានជាទម្រង់រាងមូលដែលបញ្ចេញអារម្មណ៍កក់ក្តៅ និងមានបន្ទះសូឡានៅគែមខាងលើ។ សម្ភារៈតួរបស់ម៉ាស៊ីនគិតលេខមានវាយនភាពជាគ្រាប់ដែលការពារការកោស និងមិនធ្វើឱ្យចុករួយភ្នែក និងធន់នឹងការប៉ះ។
ដៃគូដែលអាចទុកចិត្តបានរបស់អ្នកសម្រាប់ការងារប្រចាំថ្ងៃ
ងាយស្រួលប្រើ មិនថាអ្នកអង្គុយ ឬឈរ


បំពាក់ដោយជើងទ្រដែលអាចបត់ចេញចូលបានដែលលើកម៉ាស៊ីនគិតលេខឡើងដល់ 8° ដែលធ្វើឱ្យប៊ូតុងងាយស្រួលចុចនៅពេលអ្នកអង្គុយ។
ការបិទជើងទម្រធ្វើឱ្យម៉ាស៊ីនគិតលេខមានរាងសំប៉ែតតែមួយ ដែលធ្វើឱ្យវាងាយស្រួលប្រើ ទោះបីជាពេលអ្នកកំពុងក្រោកឈរក៏ដោយ។

កៅស៊ូនៅលើជើងទម្រត្រូវបានដាក់បញ្ចូលទៅក្នុងការផលិតផ្នែកដែលការពារវាពីការធ្លាក់យ៉ាងងាយស្រួល។ ផ្នែកកៅស៊ូការពារម៉ាស៊ីនគិតលេខមិនឱ្យរអិល មិនថាជើងទម្របត់ចូល ឬចេញទេ។
ប្រើប្លាស្ទិកកែច្នៃឡើងវិញ

ប្លាស្ទិកកែច្នៃឡើងវិញត្រូវបានប្រើសម្រាប់ 59%* នៃតួចម្បងនៃម៉ាស៊ីនគិតលេខ។
*ភាគរយនៃសម្ភារៈកែច្នៃឡើងវិញបានមកពីទម្ងន់សរុបនៃប្លាស្ទិកដែលបានប្រើ។

ផ្ដល់ជាកាដូដ៏ល្អឥតខ្ចោះ

តាមរយៈការរចនាដ៏ប្លែក និងសម្ភារៈដែលបានជ្រើសរើសដោយប្រុងប្រយ័ត្ន ម៉ាស៊ីនគិតលេខ Comfy ងាយស្រួលប្រើប្រាស់ និងងាយស្រួលទុកជាកាដូ។