Skip to content
12 ខ្ទង់
ប្រភេទតុតូច

MS-20YC-CL

G-SHOCK របស់ខ្ញុំ

លក្ខណៈពិសេស
ម៉ាស៊ីនគិតលេខចម្រុះពណ៌

ស្តាយល៍របស់ខ្ញុំ ពណ៌របស់ខ្ញុំ

ម៉ាស៊ីនគិតលេខទាំងនេះបានផ្លាស់ប្ដូរពីឧបករណ៍គណនាធម្មតាក្លាយជាសម្ភារៈការិយាល័យផ្ទាល់ខ្លួន ដែលសមស្របទៅតាមបុគ្គលិកលក្ខណៈរបស់អ្នក។
តាមរយៈពណ៌ចម្រុះដ៏ស្រស់ស្អាតរបស់ម៉ាស៊ីនគិតលេខទាំងនេះ អ្នកនឹងមានអារម្មណ៍រំភើបរីករាយក្នុងការប្រើប្រាស់វាជារៀងរាល់ថ្ងៃ។

ពណ៌

សូមជ្រើសរើសពណ៌ក្នុងចំណោមពណ៌ទាំងដប់ ដើម្បីឱ្យត្រូវនឹងស្តាយល៍របស់អ្នក។
ការដែលមានពណ៌ដែលអ្នកពេញចិត្តនៅជិតដៃ នឹងបង្ហាញ​លក្ខណៈដើមដ៏ប្លែកដល់ទម្លាប់ប្រចាំថ្ងៃរបស់អ្នក។

ការរចនា

ការរចនាដែលធ្វើឱ្យការគណនាកាន់តែរីករាយ គ្រាន់តែចាប់កាន់ម៉ាស៊ីនគិតលេខក៏នាំមកនូវអារម្មណ៍សប្បាយរីករាយផងដែរ។
ម៉ាស៊ីនគិតលេខគឺជាដៃគូដែលគួរឱ្យទុកចិត្ត ដែលជួយជំរុញទឹកចិត្តឱ្យអ្នកប្រព្រឹត្តអាកប្បកិរិយាវិជ្ជមាន ដូចជាដៃគូដែលមិនអាចខ្វះបានក្នុងទម្លាប់ប្រចាំថ្ងៃរបស់អ្នក។

ទម្រង់មូល បង្កើតបានជារូបរាងឆើតឆាយ និងអារម្មណ៍ស្រស់ស្រាយ

ម៉ូដែល​ទាំងនេះ​មាន​រាង​មូល ដើម្បីបង្កើត​បានរូបភាព​ដ៏ទាក់ទាញ។ បន្ថែមពន្លឺដល់តុរបស់អ្នក ដោយដាក់ពណ៌ដ៏ស្រស់ថ្លា​ និងភ្លឺចែងចាំងនៅចន្លោះទំនេរនោះ។

ពណ៌រំលេចតាមបន្ទាត់ទ្រេត

ផ្ទៃជុំវិញគ្រាប់ចុចលេខ ត្រូវបានរចនាជារាងផុសឡើង ហើយផ្ទៃគ្រាប់ចុចផ្នែកខាងលើមានលំនាំបោះពុម្ពជាបន្ទាត់ទ្រេត។

កាន់តែងាយស្រួលកាន់ ដោយសាររូបរាងជាស្រទាប់

ម៉ាស៊ីនគិតលេខទាំងនេះអាចកាន់នឹងដៃបានដោយងាយស្រួល ដោយសារតែការរចនាជាស្រទាប់នៅផ្នែកខាងក្រោយនៃឧបករណ៍។
វាបង្ហាញឱ្យឃើញកាន់តែច្បាស់អំពីភាពលេចធ្លោនៃម៉ូដែលទាំងនេះ សូម្បីតែនៅក្នុងទិដ្ឋភាពនៃការរចនាដែលមិនងាយមើលឃើញក៏ដោយ។

ពុម្ពអក្សរក៏ត្រូវបានជ្រើសរើសដោយគិតគូរបំផុតផងដែរ

ម៉ាស៊ីន​គិតលេខ​ទាំងនេះ​ មាន​ពុម្ពអក្សរ​រាងមូល​ដែលត្រូវបានច្នៃឱ្យដិត​បន្តិច។ ជម្រើសនេះជួយបង្កើនលទ្ធភាពមើលឃើញកាន់តែងាយស្រួល និងមានភាពរីករាយក្នុងប្រើម៉ាស៊ីនគិតលេខនេះ។

ការប្រើប្រាស់ប្រកបដោយផាសុកភាព តាមរយៈគ្រាប់ចុចសំប៉ែតដែលមានជ្រុងមូល

តាមរយៈការប្រើប្រាស់ផ្ទៃរាបស្មើដែលមានគែមរាងមូល ម៉ាស៊ីនគិតលេខទាំងនេះជួយសម្រួលឱ្យការចុចដោយរលូន ទន្ទឹមនឹងនេះនៅតែរក្សាបាននូវភាពស៊ីសង្វាក់គ្នានៃការរចនា។

ផ្ទៃ LCD ជម្រាល ដើម្បីឱ្យមើលឃើញលេខកាន់តែច្បាស់

ផ្ទៃ LCD ជម្រាល ដើម្បី​ឱ្យមើល​កាន់តែច្បាស់ល្អ ទោះបីជា​ម៉ាស៊ីន​គិតលេខត្រូវបានដាក់​នៅ​មុំ​មួយ​នៅ​លើ​តុ​ធ្វើការក៏ដោយ។

លក្ខណៈបច្ចេកទេស

Select a location