លក្ខណៈពិសេស
ម៉ាស៊ីនគិតលេខចម្រុះពណ៌
ស្តាយល៍របស់ខ្ញុំ ពណ៌របស់ខ្ញុំ
ម៉ាស៊ីនគិតលេខទាំងនេះបានផ្លាស់ប្ដូរពីឧបករណ៍គណនាធម្មតាក្លាយជាសម្ភារៈការិយាល័យផ្ទាល់ខ្លួន ដែលសមស្របទៅតាមបុគ្គលិកលក្ខណៈរបស់អ្នក។
តាមរយៈពណ៌ចម្រុះដ៏ស្រស់ស្អាតរបស់ម៉ាស៊ីនគិតលេខទាំងនេះ អ្នកនឹងមានអារម្មណ៍រំភើបរីករាយក្នុងការប្រើប្រាស់វាជារៀងរាល់ថ្ងៃ។
ពណ៌
សូមជ្រើសរើសពណ៌ក្នុងចំណោមពណ៌ទាំងដប់ ដើម្បីឱ្យត្រូវនឹងស្តាយល៍របស់អ្នក។
ការដែលមានពណ៌ដែលអ្នកពេញចិត្តនៅជិតដៃ នឹងបង្ហាញលក្ខណៈដើមដ៏ប្លែកដល់ទម្លាប់ប្រចាំថ្ងៃរបស់អ្នក។
ការរចនា
ការរចនាដែលធ្វើឱ្យការគណនាកាន់តែរីករាយ គ្រាន់តែចាប់កាន់ម៉ាស៊ីនគិតលេខក៏នាំមកនូវអារម្មណ៍សប្បាយរីករាយផងដែរ។
ម៉ាស៊ីនគិតលេខគឺជាដៃគូដែលគួរឱ្យទុកចិត្ត ដែលជួយជំរុញទឹកចិត្តឱ្យអ្នកប្រព្រឹត្តអាកប្បកិរិយាវិជ្ជមាន ដូចជាដៃគូដែលមិនអាចខ្វះបានក្នុងទម្លាប់ប្រចាំថ្ងៃរបស់អ្នក។
ទម្រង់មូល បង្កើតបានជារូបរាងឆើតឆាយ និងអារម្មណ៍ស្រស់ស្រាយ
ម៉ូដែលទាំងនេះមានរាងមូល ដើម្បីបង្កើតបានរូបភាពដ៏ទាក់ទាញ។ បន្ថែមពន្លឺដល់តុរបស់អ្នក ដោយដាក់ពណ៌ដ៏ស្រស់ថ្លា និងភ្លឺចែងចាំងនៅចន្លោះទំនេរនោះ។
ពណ៌រំលេចតាមបន្ទាត់ទ្រេត
ផ្ទៃជុំវិញគ្រាប់ចុចលេខ ត្រូវបានរចនាជារាងផុសឡើង ហើយផ្ទៃគ្រាប់ចុចផ្នែកខាងលើមានលំនាំបោះពុម្ពជាបន្ទាត់ទ្រេត។
កាន់តែងាយស្រួលកាន់ ដោយសាររូបរាងជាស្រទាប់
ម៉ាស៊ីនគិតលេខទាំងនេះអាចកាន់នឹងដៃបានដោយងាយស្រួល ដោយសារតែការរចនាជាស្រទាប់នៅផ្នែកខាងក្រោយនៃឧបករណ៍។
វាបង្ហាញឱ្យឃើញកាន់តែច្បាស់អំពីភាពលេចធ្លោនៃម៉ូដែលទាំងនេះ សូម្បីតែនៅក្នុងទិដ្ឋភាពនៃការរចនាដែលមិនងាយមើលឃើញក៏ដោយ។
ពុម្ពអក្សរក៏ត្រូវបានជ្រើសរើសដោយគិតគូរបំផុតផងដែរ
ម៉ាស៊ីនគិតលេខទាំងនេះ មានពុម្ពអក្សររាងមូលដែលត្រូវបានច្នៃឱ្យដិតបន្តិច។ ជម្រើសនេះជួយបង្កើនលទ្ធភាពមើលឃើញកាន់តែងាយស្រួល និងមានភាពរីករាយក្នុងប្រើម៉ាស៊ីនគិតលេខនេះ។
ការប្រើប្រាស់ប្រកបដោយផាសុកភាព តាមរយៈគ្រាប់ចុចសំប៉ែតដែលមានជ្រុងមូល
តាមរយៈការប្រើប្រាស់ផ្ទៃរាបស្មើដែលមានគែមរាងមូល ម៉ាស៊ីនគិតលេខទាំងនេះជួយសម្រួលឱ្យការចុចដោយរលូន ទន្ទឹមនឹងនេះនៅតែរក្សាបាននូវភាពស៊ីសង្វាក់គ្នានៃការរចនា។
ផ្ទៃ LCD ជម្រាល ដើម្បីឱ្យមើលឃើញលេខកាន់តែច្បាស់
ផ្ទៃ LCD ជម្រាល ដើម្បីឱ្យមើលកាន់តែច្បាស់ល្អ ទោះបីជាម៉ាស៊ីនគិតលេខត្រូវបានដាក់នៅមុំមួយនៅលើតុធ្វើការក៏ដោយ។