Skip to content
Casiotone

CT-S1000V

G-SHOCK របស់ខ្ញុំ

អ្នក​ចម្រៀង​ អ្នក​អាច​លេង​ ឧបករណ៍​ដែល​ផ្លាស់​ប្តូរ​គោល​គំនិត​នៃ​ការ​លេង​ អ្នក​ចម្រៀង​ដែល​ច្រៀងដោយគ្រាន់តែចុចប៊ូតុងមួយប៉ុណ្ណោះ។ ។ ។ CT-S1000V គឺជាឧបករណ៍ដែលកែលម្អគោលគំនិតនៃឃីបត និងរបៀបដែលវាត្រូវបានលេង។ ចំណុចស្នូលរបស់វា គឺបច្ចេកវិទ្យាសំយោគសំឡេងថ្មីរបស់ Casio ដែលអនុញ្ញាតឱ្យអ្នកទទួលបទពិសោធន៍លេងកំសាន្ដលើសពីការលេងធម្មតា ដែលផ្ដល់លទ្ធភាពច្នៃប្រឌិតថ្មី និងសេរីភាពបន្ថែមនៃការសម្ដែងតន្ត្រី។ ចាប់យកឱកាសនៃការបំផុសគំនិតក្នុងជីវិតពិត និងរីករាយជាមួយបទពិសោធន៍តន្ត្រីពិសេសតែមួយគត់។

គេហទំព័រម៉ាកយីហោផ្លូវការរបស់ Casiotone

វិចារណញាណ
ការសំយោគសំឡេង - បច្ចេកវិទ្យាដែលអាចឱ្យឧបករណ៍ស្វែងរកសំឡេងរបស់វាបាន។

ស្ដាប់ឮ​បទ​ចម្រៀងដែលជាទំនុកបទចម្រៀង​របស់អ្នក​ ពេល​អ្នក​លេង​ភ្លេង​នៅ​លើ​ឃីបត។ CT-S1000V គឺជាប្រភេទឧបករណ៍ភ្លេងអេឡិចត្រូនិកថ្មីសន្លាង។ ដោយប្រើបច្ចេកវិទ្យាប្រភពសំឡេងសំយោគតែមួយគត់របស់ Casio វាអាចទាញយកទំនុកបទចម្រៀងពីឧបករណ៍ឆ្លាតវៃរបស់អ្នក ហើយ—ដោយប្រើកម្រិតនៃសូរសំឡេងដែលភ្ជាប់មកស្រាប់មួយ—អាចឱ្យអ្នកលេងតាមខ្សែសំឡេងដោយប្រើឃីបត។ CT-S1000V មិនមែនជាឧបករណ៍សំយោគសំឡេង ឬឃីបតធម្មតា ហើយក៏មិនមែនជាឧបករណ៍ផលិតសំឡេងបែបធម្មតានោះដែរ។ វាអាចឱ្យការសម្ដែងសំឡេងមានភាពរស់រវើក និងមានភាពច្នៃប្រឌិតដែលមិនធ្លាប់មានពីមុនមក។

ការស្រមើស្រមៃ
ឧបករណ៍​ឃីបត​ដែល​អាច​ច្រៀង​ដោយ​វិចារណញាណ​ដូច​ដែល​អ្នក​បន្លឺសំឡេងតិចៗ

CT-S1000V អាច​ឱ្យ​អ្នក​បង្កើត​សំឡេង​នៅក្នុង​ការ​សម្តែង​របស់​អ្នក​ដោយ​ប្រើវិចារណញាណ​ដូចដែលអ្នក​កំពុង​បន្លឺ​សំឡេងតិចៗទាំងនោះ។ នៅពេលអ្នកលេងឃីបត ពាក្យក្នុងទំនុកបទចម្រៀងត្រូវបានច្រៀងតាមលំដាប់លំដោយ ដើម្បីបង្កើតជាខ្សែសំឡេង។ កុំប្រើតែទំនុកបទភ្លេងជាក់លាក់សម្រាប់សំឡេងរបស់អ្នក ដោយសារតែអ្នកអាចបំផុសគំនិតបានដោយសេរី ពេលដែលអ្នកទទួលបានបទពិសោធន៍ថ្មីៗជាមួយគំនិតតន្ត្រីផ្សេងៗគ្នា។ អ្នកក៏អាចផ្លាស់ប្តូរ បន្ថែមសូរសំឡេង និងកែសម្រួលបែបផែនក្នុងពេលវេលាពិតប្រាកដ ខណៈពេលកំពុងចាក់ភ្លេង ហើយជាទូទៅអាចបង្កើតភាពច្នៃប្រឌិតទៅលើការសម្តែងរបស់អ្នកបាន។ លើសពីប្រភពសំឡេងផ្សេងទៀត CT-S1000V គឺពិតជាឧបករណ៍តន្ត្រីដែលមានលទ្ធភាពបង្កើតតន្ត្រីថ្មីសន្លាង។

បង្កើតគំនិតច្នៃ​តន្ត្រីជាមួយសំឡេងរបស់ឧបករណ៍

ចំណុចសំខាន់នៃ CT-S1000V គឺជាបច្ចេកវិទ្យាសំយោគសំឡេងតែមួយគត់របស់ Casio។ កម្រិតសំឡេងដែលអាចច្រៀងបានដោយរលូន អាចផលិតចេញពីការបញ្ចូលទំនុកបទចម្រៀងណាមួយដោយមិនចាំបាច់មានការកំណត់ពិសេសទៀតទេ។ អ្នកថែមទាំងអាចលេងចុះសម្រុងគ្នា ដើម្បីបង្កើតក្រុមសំឡេងបន្ទរឡើងវិញ។ ដកយកបទពិសោធន៍នៃការសម្ដែងតន្ត្រីប្រភេទថ្មីសន្លាងដែលមិនអាចធ្វើទៅបានជាមួយនឹងប្រភពសំឡេងធម្មតា។ ម៉ូដពីរដែលអាចប្រើបាន៖ ម៉ូដឃ្លា និងម៉ូដណោតភ្លេង។ ម៉ូដឃ្លាត្រូវបានណែនាំសម្រាប់ការលេងសាកល្បង និងការច្នៃប្រឌិត នៅពេលបង្កើតគំនិតថ្មី។ ទំនុកបទចម្រៀងត្រូវបានច្រៀងតាមលំដាប់លំដោយ នៅពេលអ្នកលេងសម្រាប់បទពិសោធន៍នៃការលេងបែបធម្មជាតិ។ នៅក្នុងម៉ូដណោតភ្លេង ទំនុកបទចម្រៀងនឹងកើនឡើងមួយព្យាង្គក្នុងពេលតែមួយ នៅពេលអ្នកចុចគ្រាប់ចុចនៅលើឃីបត។

ចាប់ផ្តើមបង្កើតបទភ្លេងភ្លាមៗដោយគ្មានឧបករណ៍ពិសេស ឬត្រូវការជំនាញអ្វីឡើយ

ឧបករណ៍សំយោគសំឡេង បង្កើត​សំឡេង​ដោយច្រៀង​តាម​រយៈ​ការ​រួម​បញ្ចូល​គ្នា​នៃ​ទំនុកបទចម្រៀង និង​សូរ​សំឡេង។ CT-S1000V ភ្ជាប់មកជាមួយទំនុកបទចម្រៀងចំនួន 100 ដែលបានបង្កើតជាមុន ដើម្បីឱ្យអ្នកអាចចាប់ផ្តើមលេងបាន ប៉ុន្តែភាពសប្បាយរីករាយពិតប្រាកដកើតឡើងនៅពេលអ្នកបង្កើត និងរក្សាទុកទំនុកបទចម្រៀងផ្ទាល់ខ្លួនរបស់អ្នកនៅលើកម្មវិធីដែលមានស្រាប់។ មានសូរសំឡេងដែល​បាន​កំណត់​ជាមុនចំនួន 22 (អ្នក​ច្រៀង) ដែល​សំឡេងនីមួយៗ​មាន​លក្ខណៈ​ពិសេស​រៀងៗ​ខ្លួន។ អ្នក​ច្រៀងគ្រប់រូប​អាច​បញ្ជាដោយប្រើការ​គ្រប់គ្រង​អេក្រង់ខាងមុខ​សម្រាប់​អាយុ ភេទ សំឡេង​រំញ័រ និង​ច្រើន​ទៀត។ ការកំណត់ជាច្រើនផ្សេងទៀតក៏មានផងដែរ ដើម្បីកំណត់សំឡេងដែលស័ក្ដិសមនឹងអ្នក។ ប៉ារ៉ាម៉ែត្រដូចជា រយៈពេលកើនឡើងសំឡង ម៉ូឌុល បែបផែន arpeggiator និងមុខងារកេះ ដែលបង្កើតស៊េរីនៃការចុចគ្រាប់ចុចយ៉ាងលឿននៅពេលដែលគ្រាប់ចុចត្រូវបានសង្កត់។ ដោយប្រើកម្មវិធីបង្កើតទំនុកបទចម្រៀង អ្នកអាចបញ្ចូលទំនុកបទចម្រៀងផ្ទាល់ខ្លួនរបស់អ្នក ដោយផ្តល់ព័ត៌មានលម្អិតអំពីការបញ្ចេញសំឡេង (សម្រាប់ភាសាអង់គ្លេស និងជប៉ុន) និងបង្កើតលំដាប់ដែលត្រូវតភ្ជាប់គ្នា ដើម្បីបង្កើតជាទម្រង់បទចម្រៀង។ អ្នកថែមទាំងអាចធ្វើជាអ្នកចម្រៀងដោយខ្លួនឯងដែលយកសំឡេងចេញពីទិន្នន័យសំឡេងណាមួយ។

អានុភាពដ៏ខ្លាំងក្លានៃឧបករណ៍ដែលរចនាឡើងសម្រាប់ភាពប្រាកដនិយម

ប្រភពសំឡេង AiX របស់ Casio បង្កើតឱ្យមានការសំយោគសំឡេង ដែលនាំមកនូវបច្ចេកវិទ្យា Casio ដ៏ទំនើបបំផុត។ ហើយស្របពេលដែល CT-S1000V អាចផ្ដល់ជូនសំឡេងពិតប្រាកដដោយសារតែមានការសំយោគសំឡេងនេះ នោះអ្នកក៏នឹងរកឃើញនូវប្រភេទសំឡេងផ្សេងទៀតជាច្រើនផងដែរ ដោយផ្តោតជាពិសេសទៅលើការបង្ហាញអារម្មណ៍ចេញពីចិត្ត។ សរុបមក មានសំឡេងចំនួន 900 ដែលត្រូវស្វែងរក រួមទាំងបណ្តុំនៃសំឡេងកម្រិតខ្ពស់ ដែលជំរុញប្រភពសំឡេង AiX ទៅកាន់កម្រិតនៃការបញ្ចេញអារម្មណ៍ថ្មី និងសំឡេងបុរាណរបស់ CASIO ដែលសំដៅលើសំឡេងបែបបុរាណនៃត្រកូល Casio ប្រភេទឃីបតសំយោគ។

បែបផែនដ៏ធំទូលាយសម្រាប់ការបញ្ចេញអារម្មណ៍ដោយសេរី

ជាធម្មតា CT-S1000V ភ្ជាប់មកជាមួយនូវបែបផែនជាច្រើនដែលមានស្រាប់ — សរុបចំនួន 100 រួមមាន កុំប្រេសស័រ ផេស័រ​ បំប្លែងសំឡេង និងវ៉ាស។ ចង្វាក់នៃបែបផែនបួនផ្សេងគ្នាអាចត្រូវបានប្រើលើសំឡេងទាំងឡាយ និងដោយសារតែមាន DSP សកម្មរបស់ Casio អ្នកអាចកំណត់ប៉ារ៉ាម៉ែត្របែបផែន ដោយប្រើប៊ូតុងមួលនៃអេក្រង់ខាងមុខសម្រាប់ការលៃតម្រូវភាពរស់រវើក និងស្របតាមពេលវេលាពិតប្រាកដ។ លើសពីនេះ មានសំឡេងបន្ទរប្រព័ន្ធទាំងមូល សំឡេងក្នុងអង្គរក្សាទុក និងបែបផែនសូរខ្ទរ។ ភាពបត់បែននៃបែបផែនក៏គួរឱ្យកត់សម្គាល់ផងដែរ - អ្នកអាចកំណត់ចង្វាក់បែបផែនដាច់ដោយឡែកចំពោះសូរសំឡេងនីមួយៗដែលប្រើក្នុងមុខងារស្រទាប់ ឬបំបែក ឬសំឡេងដែលប្រើសម្រាប់ទំនុកបទភ្លេង និងភ្លេងអម។ លើសពីនេះ សំឡេងអាចផ្លាស់ប្តូរបានយ៉ាងរលូន ដោយសារបែបផែនសំឡេងពីមុន លេងចេញទៅតាមបែបធម្មជាតិ ដោយមិនត្រូវបានកាត់ផ្តាច់ភ្លាមៗនោះទេ។ ជាមួយនឹងការយកចិត្តទុកដាក់គ្រប់ផ្នែកទាំងអស់នេះ CT-S1000V ពិតជាឧបករណ៍ដ៏មានកម្លាំងថាមពលក្នុងការបញ្ចេញអារម្មណ៍យ៉ាងពិតប្រាដកមែន។

ទទួលបានសំឡេងដែលធំជាងរូបរាងរបស់វា

CT-S1000V មានឧបាល័រពីរភ្ជាប់មកស្រាប់ដែលរៀបចំឡើងគួរឱ្យភ្ញាក់ផ្អើលមួយ ដោយសារប្រព័ន្ធ Casio Horizontal Bass-Reflex តែមួយគត់ដែលមានសមត្ថភាពផលិតសំឡេងដែលមានប្រេកង់ទាបដ៏មានអានុភាព។ មុខងារសំឡេងជុំវិញបានបន្ថែមទទឹង និងជម្រៅនៃសំឡេង ខណៈពេលដែលអេហ្គុយធ្វើសមកាលកម្មសំឡេង អាចធ្វើឱ្យមានតុល្យភាពសូរសំឡេង នៅពេលអ្នកកែតម្រូវកម្រិតសំឡេង ដោយផ្តល់នូវជម្រៅ និងទម្ងន់សំឡេងបន្ថែម ទោះបីជាពេលកំពុងលេងក្នុងកម្រិតសំឡេងទាបក៏ដោយ។ សរុបមក CT-S1000V ផ្តល់នូវសំឡេងដែលលើសពីទំហំតូចរបស់វា។

បង្កើតគំរូសំឡេងផ្ទាល់ខ្លួនរបស់អ្នក ដើម្បីបង្កើតរចនាប័ទ្មសំឡេងផ្ទាល់ខ្លួនរបស់អ្នក

សមត្ថភាពបង្កើតគំរូរបស់ CT-S1000V មានន័យថា អ្នកអាចបញ្ចូលសំឡេងផ្ទាល់ខ្លួនរបស់អ្នកពីឧបករណ៍ឆ្លាតវៃ ដើម្បីប្រើជាការបង្កើតគំរូសំឡេងទំនុកបទភ្លេង ឬការបង្កើតគំរូសំឡេងស្គរ។ នៅពេលបញ្ចូលជាទំនុកបទភ្លេង សំឡេងដែលបាននាំចូលអាចត្រូវបានចាក់ជាសំឡេងតុងខ្ពស់ ខណៈដែលសំឡេងដែលបាននាំចូលជាសំឡេងស្គរអាចត្រូវបានកំណត់ ដើម្បីជំនួសការវាយឈុតស្គរនីមួយៗ។ រយៈពេលបង្កើតគំរូយូរបំផុតគឺប្រហែល 10 វិនាទីសម្រាប់ទំនុកបទភ្លេង និងប្រហែលបីវិនាទីសម្រាប់សំឡេងស្គរនីមួយៗ។ ដកយកបទពិសោធន៍ជាមួយប្រភេទសំឡេងផ្សេងៗគ្នា ដូចជាសំឡេងផ្ទាល់ខ្លួន ឬសំឡេងខាងក្រៅរបស់អ្នក បន្ទាប់មកបន្ថែមបែបផែន និងគ្រប់គ្រងប៉ារ៉ាម៉ែត្រក្នុងពេលវេលាពិតប្រាកដជាមួយនឹងមុខងារ DSP សកម្ម។ របកគំហើញដើមកំណើតនៃតន្ត្រីផ្ទាល់ខ្លួនរបស់អ្នក។

បង្កើនលទ្ធភាពនៃការតភ្ជាប់ ដើម្បីប្រើប្រាស់ឧបករណ៍ដែលអ្នកចង់បាន

CT-S1000V អាចលេងបានយ៉ាងល្អជាមួយឧបករណ៍ផ្សេងទៀតរបស់អ្នកផងដែរ ដោយសារមានបណ្តាញភ្ជាប់ទំនាក់ទំនងផ្នែកខាងក្រៅរបស់វា។ ឌុយដោតខ្សែស្តង់ដារ គឺល្អសម្រាប់ភ្ជាប់ជាមួយអំព្លីឃីបត ម៉ិចស័រ ឬបរិក្ខារផ្សេងទៀតសម្រាប់ការថតសំឡេង ឬការសម្តែងផ្ទាល់ ហើយឧបាល័រដែលភ្ជាប់មកស្រាប់អាចត្រូវបានបិទសំឡេង ប្រសិនបើចាំបាច់។ ការភ្ជាប់ទៅនឹងឧបករណ៍ដែលត្រូវគ្នានឹង MIDI ផ្សេងទៀតត្រូវបានប្រើទាំងស្រុង ដែលអាចឱ្យ CT-S1000V ប្រើជាប្រភពសំឡេងដែលគ្រប់គ្រងដោយ MIDI ឬជាឧបករណ៍បញ្ជា MIDI។ អ្នកថែមទាំងអាចប្រើ CT-S1000V ជាឧបាល័រ Bluetooth® សម្រាប់ស្មាតហ្វូន ឬថេប្លេតរបស់អ្នកដោយប្រើមុខងារសំឡេង Bluetooth®។ ការប្រើប្រាស់ CT-S1000V រួមជាមួយនឹងកម្មវិធីដែលមានស្រាប់ពង្រីកលទ្ធភាពបន្ថែមទៀតដោយនៅតែរក្សាលក្ខណៈពិសេសដូចជាការបំបាត់ទំនុកបទភ្លេង/ភ្លេងអម ការកែតម្រូវកម្រិតសំឡេង និងការលៃតម្រូវចង្វាក់ — ល្អឥតខ្ចោះសម្រាប់ការលេងអមជាមួយនឹងបទចម្រៀងដែលអ្នកចូលចិត្ត ឬបង្កើនជំនាញលេងស្ដាប់ដោយត្រចៀករបស់អ្នក។

រីករាយ​ជាមួយ​នឹង​តន្ត្រី​តាម​វិធី​ណា​មួយ​ដែល​អ្នក​ចូល​ចិត្ត​គ្មានដែនកំណត់ មិន​ថា​អ្នក​នៅ​ទី​ណានោះទេ​

ទំហំតូចរបស់ CT-S1000V ធ្វើឱ្យវាអាចយកតាមខ្លួនបាន ហើយឧបាល័រដែលភ្ជាប់មកស្រាប់របស់វាអាចឱ្យអ្នកលេងវាបានគ្រប់ទីកន្លែងដោយមិនបាច់ប្រើអំព្លីខាងក្រៅ។ អេក្រង់បញ្ជាត្រូវបានរចនាឡើងសម្រាប់ភាពងាយស្រួលប្រើ ដូច្នេះការគ្រប់គ្រងកម្រិតសំឡេង សូរសំឡេង ចង្វាក់ បែបផែន និងការសំយោគសំឡេងមានលក្ខណៈវិចារណញាណ និងងាយស្រួលក្នុងការលៃតម្រូវក្នុងពេលវេលាពិតប្រាកដនៅពេលកំពុងលេង។ ក៏មានប៊ូតុងដែលអាចកំណត់ដោយអ្នកប្រើប្រាស់ចំនួនប្រាំនៅក្រោមអេក្រង់ LCDផងដែរ ដើម្បីឱ្យស័ក្ដិសមនឹងរបៀបដែលអ្នកប្រើឧបករណ៍។ កញ្ចប់ឧបករណ៍នេះទាំងមូលត្រូវបានរចនាឡើងសម្រាប់តន្ត្រីករ ដើម្បីបង្កើតតន្ត្រីផ្ទាល់ខ្លួនរបស់ពួកគេ និងបង្កើតរចនាប័ទ្មនៃការសម្តែងផ្ទាល់របស់វាទោះក្នុងស្ថានភាពបែបណា និងកន្លែងណាក៏ដោយ ឱ្យតែពួកគេចូលចិត្ត។

គំរូសំឡេង

លក្ខណៈពិសេសជាច្រើនទៀត

  • ចង្វាក់ដែលភ្ជាប់មកស្រាប់ចំនួន 243 បូករួមនឹងចង្វាក់អ្នកប្រើប្រាស់ចំនួន​ 50 និងកម្មវិធីបន្ទរភ្លេងអមដោយស្វ័យប្រវតិ្តក្នុងរចនាប័ទ្មជាច្រើនដែលអាចឱ្យអ្នកលេងទោលបង្កើតការសម្តែងជាក្រុម។
  • Arpeggiator បង្កើតអ័គ្គ័រ arpeggios និងឃ្លាតន្ត្រីផ្សេងទៀតដោយស្វ័យប្រវត្តិដោយចុចគ្រាប់ចុច។
  • ប្រតិកម្មតបនៃការប៉ះ៖ គ្រប់គ្រងអាំងតង់ស៊ីតេនៃណោតដែលបានចាក់សម្រាប់ការលេងប្រកបដោយការបង្ហាញអារម្មណ៍ជាច្រើន។
  • ស្រទាប់៖ រួមបញ្ចូលគ្នានូវសំឡេងពីរដាច់ដោយឡែកពីគ្នា ដើម្បីឱ្យមានការសម្ដែងកាន់តែទូលំទូលាយ។
  • បំបែក៖ បែងចែកឃីបតទៅផ្នែកខាងឆ្វេង និងផ្នែកខាងស្ដាំ ដែលផ្នែកនីមួយៗមានសំឡេងខុសៗគ្នា។
  • ម៉េត្រូណូម៖ មានប្រយោជន៍សម្រាប់ទាំងការហ្វឹកហាត់ និងសម្ដែង។
  • ការចុះបញ្ជីសំឡេង រក្សាទុកការកំណត់ជាមុនបានរហូតដល់ 64 (ឃ្លាំងចម្រៀងចំនួន 16 នៃការកំណត់ជាមុនចំនួន 4) ដែលមានការកំណត់ផ្សេងៗ រួមទាំងសូរសំឡេង ចង្វាក់ និងច្រើនទៀត។
  • កម្មវិធីថតសំឡេង MIDI៖ ថតសំឡេង និងចាក់ឡើងវិញនូវការសម្តែងរបស់អ្នក។
  • កង់ពត់សូរ៖ ពត់​កម្រិត​ណោតសំឡេងឡើង​លើ ឬ​ចុះក្រោម​ដោយ​រលូន។
  • ឧបករណ៍បញ្ជា MIDI៖ ប្រើឃីបតជាឧបករណ៍បញ្ជា MIDI ដែលមានមុខងារពេញលេញសម្រាប់ឧបករណ៍ MIDI ផ្សេងទៀត។
  • ធ្វើសមកាលកម្មកំណត់ម៉ោង MIDI៖ ផ្ញើទិន្នន័យម៉ោង MIDI ដើម្បីធ្វើសមកាលកម្មចង្វាក់ជាមួយឧបករណ៍ MIDI ផ្សេងទៀត។
  • ឌុយដោតទូរសព្ទ៖ ដាក់ខ្លួនអ្នកឱ្យឆ្ងាយពីពិភពលោកជុំវិញអ្នក នៅពេលអ្នកកំពុងលេង។
  • ឌុយដោតខ្សែ៖ ភ្ជាប់ខ្សែហ្គីតា ហើយលេងដោយគ្មានជើងទម្រឃីបត ឬតុថត។
  • អាដាប់ទ័រ MID និងសំឡេងឥតខ្សែ (WU-BT10)៖ ភ្ជាប់ទៅនឹងទូរសព្ទឆ្លាតវៃ ឬថេប្លេតរបស់អ្នកតាមរយៈ Bluetooth®។

ក្បាលតំណបញ្ចូល/បញ្ចេញ

① USB ប្រភេទ B តូច ② USB ប្រភេទ A ③ ក្បាលភ្ជាប់ DC 12V ④ ឌុយដោតទូរសព្ទ ⑤ ឌុយដោតសំឡេងចូល ⑥ ឌុយដោតខ្សែក្រៅ (R, L/MONO) ⑦ ឌុយឈ្នាន់ 1 ⑧ ឌុយឈ្នាន់ 2/ឌុយសម្ដែងលេង (EXPRESSION)

*ចុច នៅទីនេះ ដើម្បីទទួលបាន​ប្រព័ន្ធប្រតិបត្តិការដែលអាចប្រើបាន​សម្រាប់មុខងារ USB ប្រភេទ B តូច។
* សញ្ញាពាក្យ និងនិមិត្តសញ្ញា Bluetooth® ត្រូវបានក្លាយជាកម្មសិទ្ធិរបស់ Bluetooth SIG, Inc។ CASIO COMPUTER CO., LTD ប្រើប្រាស់សញ្ញាទាំងនេះដែលស្ថិតក្រោមអាជ្ញាបណ្ណ។ ពាណិជ្ជសញ្ញាផ្សេងទៀតទាំងអស់គឺជាកម្មសិទ្ធិរបស់ម្ចាស់រៀងៗខ្លួន។

លក្ខណៈបច្ចេកទេស

Select a location