ការរចនាចល័តស្ដើង និងទាន់សម័យ
ជាមួយ CT-S300 អ្នកអាចរីករាយជាមួយតន្ត្រីគ្រប់ពេលវេលា និងគ្រប់ទីកន្លែងដែលអ្នកចូលចិត្ត។ ទំហំតូចនៃការរចនានេះគឺ 930 mm x 256 mm x 73 mm គឺតូចជាងម៉ូដែល CTK-3500 ចំនួន 30% ហើយមានបំពាក់ដោយថ្មអាល់កាឡាំងដែលអាចប្រើបានប្រហែល 19 ម៉ោង*។ ម៉ូដែលនេះងាយស្រួលយកតាមខ្លួន ដោយមានដៃកាន់នៅផ្នែកខាងលើឃីបត និងទម្រង់ត្រឹមតែ 3.3 kg។ ការរចនានេះរួមបញ្ចូលនូវគែម និងជ្រុងមូលដែលធ្វើឱ្យអាចយកតាមខ្លួនយ៉ាងមានសុវត្ថិភាព។
*រយៈពេលនៃប្រតិបត្តិការឥតឈប់អាចនឹងមានរយៈពេលខ្លី អាស្រ័យលើប្រភេទថ្ម និងរបៀបលេងរបស់អ្នក។

អ៊ីនធឺហ្វេសងាយស្រួលប្រើសម្រាប់អ្នករាល់គ្នា
CT-S300 មានអ៊ីនធឺហ្វេសដ៏សាមញ្ញ មានវិចារណញាណ ដោយផ្តល់ជូននូវប្លង់ដែលមានការរៀបចំជាមួយនឹងប៊ូតុងតិចជាងមុនដោយប្រើទាំងអេក្រង់ LCD និងផ្ទាំងចុចចំណុចពេញ។ ម៉ូដែលនេះក៏ត្រូវបានបំពាក់ដោយប៊ូតុងដើមដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់ត្រលប់ទៅអេក្រង់ដើមវិញគ្រប់ពេលវេលាធ្វើឱ្យឃីបតពហុមុខងារមានការប្រើប្រាស់ប្រសើរជាងមុន។

សំឡេងដែលគ្មាននរណាម្នាក់នឹកស្មានដល់ពីឃីបតតូចនេះទេ
ការប្រើប្រាស់ឧបាល័ររាងពងក្រពើទំហំ 13 cm x 6 cm ដែលមានមេដែករឹងផ្តល់នូវសំឡេងដ៏អស្ចារ្យសម្រាប់ឧបករណ៍តូចនេះ។ មុខងារបន្ថែមមួយដែលបង្កើនប្រសិទ្ធភាពអេហ្គុយក្នុងពេលដំណាលគ្នាជាមួយនឹងកម្រិតសំឡេងផ្តល់នូវសំឡេងដែលមានតុល្យភាពពីបាសដល់កម្រិតខ្ពស់ទោះបីសំឡេងនៅកម្រិតទាបក៏ដោយ។
ម៉ូដតន្ត្រីរាំរែក និងសំឡេងពង្រីកវិធីរីករាយក្នុងការលេង
CT-S300 រួមបញ្ចូលម៉ូដមួយដែលអាចឱ្យអ្នកប្រើប្រាស់បញ្ចូលឃ្លាស្គរ បាស និងអ័ករួមគ្នា ដើម្បីងាយស្រួលរីករាយជាមួយតន្ត្រីរាំរែក ក៏ដូចជាសំឡេងតន្ត្រីរាំរែក 12 ប្រភេទដែលស្តាប់ទៅអស្ចារ្យជាមួយតន្ត្រីរាំរែក។ គ្រាន់តែចុចតាមចង្វាក់ភ្លេងដើម្បីបន្ថែមការរំលេចទៅលើការលេងធម្មតា និងរីករាយជាមួយតន្ត្រីរាំរែក។

គ្រាប់ចុចរចនាប័ទ្មព្យាណូ និងប្រតិកម្មនៃការប៉ះ
គ្រាប់ចុចត្រូវបានបង្កើតឡើងជារាងប្រអប់ដូចព្យាណូ។ ប្រតិកម្មនៃការប៉ះផ្តល់នូវការផ្លាស់ប្តូរកម្រិតសំឡេង និងតុងដូចជាព្យាណូអាស្រ័យលើកម្លាំងដែលប្រើដើម្បីលេងគ្រាប់ចុច។
ប៊ូតុងរៀបចំរបស់ខ្ញុំ
ចុះឈ្មោះការកំណត់ដែលអ្នកចូលចិត្ត ដើម្បីងាយស្រួលរំលឹកតុង និងចង្វាក់ដូចជាអ្វីដែលបានរៀននៅក្នុងថ្នាក់តន្រ្តីនៅពេលអ្នកហាត់សមនៅផ្ទះ។
កង់ពត់សូរ
កង់ពត់សូរធ្វើឱ្យមានភាពងាយស្រួលក្នុងការបញ្ចូលបែបផែនបន្ថយសំឡេងហ្គីតាបែបរស់រវើក ការពត់សំឡេងសាក់សូហ្វូន និងបែបផែនផ្សេងទៀតចំពោះការលេងឃីបត។

ឌុយ micro B ពី USB ទៅម៉ាស៊ីនមេសម្រាប់ការពង្រីកបន្ថែម
CT-S300 ភ្ជាប់មកជាមួយឌុយ micro B ពី USB ទៅម៉ាស៊ីនមេដែលអាចឱ្យអ្នករីករាយក្នុងការបង្កើតតន្ត្រីយ៉ាងងាយស្រួលរួមជាមួយឧបករណ៍ ឬកុំព្យូទ័រឆ្លាតវៃរបស់អ្នក។ (ត្រូវការខ្សែកាបដែលមានដាក់លក់លើទីផ្សារ។)

ការតភ្ជាប់កម្មវិធីធ្វើឱ្យការហាត់សមកាន់សប្បាយរីករាយ
កម្មវិធី Chordana Play
បង្ហាញចម្រៀងសាកល្បងក្នុងកម្មវិធីចំនួន 50 បទ ឬឯកសារ MIDI ដែលបានទាញយកនៅលើរបុំព្យាណូ Chordana Play ឬអេក្រង់តួណោតភ្លេង ដើម្បីចាក់ចម្រៀងដែលអ្នកចូលចិត្តគ្រប់ពេលគ្រប់ទីកន្លែង។ លេងតន្រ្តីដោយមិនចាំបាច់អានតួណោតភ្លេងដោយវាយគ្រាប់ចុចតាមចង្វាក់ជាមួយរបារ នៅពេលពួកគេរំកិលចុះពីខាងលើអេក្រង់។ តាមដានតួណោតរបស់អ្នកនៅលើមុខងារនៃការដាក់តួណោតរបស់កម្មវិធី ដើម្បីធ្វើឱ្យការហាត់សមសប្បាយរីករាយ និងមើលការលេងរបស់អ្នកកាន់តែប្រសើរឡើង។


អេក្រង់តួណោតភ្លេង

តួណោតភ្លេង និងអេក្រង់របុំព្យាណូ
វិធីក្នុងការភ្ជាប់

*វិធីក្នុងការភ្ជាប់មានភាពខុសគ្នាទៅតាមម៉ូដែលឧបករណ៍ឆ្លាតវៃ។
*ខ្សែ USB និងអាដាប់ធ័រ (លក់ដាច់ដោយឡែក) ត្រូវបានទាមទារដើម្បីភ្ជាប់ឧបករណ៍ឆ្លាតវៃទៅនឹង CT-S300 ។
បន្ថែមភាពសប្បាយរីករាយដោយភ្ជាប់ឃីបតជាមួយកម្មវិធី Chordana Play ដែលបានទាញយកនៅក្នុងឧបករណ៍ឆ្លាតវៃរបស់អ្នក។
កាបូបស្ពាយភ្ជាប់មកស្រាប់ជាមួយនឹងការរចនារមូរបត់ខាងលើទាន់សម័យ
កាបូបស្ពាយដែលភ្ជាប់មកស្រាប់មានទំហំដ៏ល្អសម្រាប់ CT-S Series និង LK-S250 ហើយការរចនាមូរបត់ខាងលើផ្តល់នូវមុខងារល្អប្រសើរ និងទាន់សម័យថែមទៀត។ រុញរំកិលខ្សែកាបូបស្ពាយ ហើយយកឃីបតរបស់អ្នកទៅគ្រប់ទីកន្លែងដែលអ្នកទៅ។ មានជើងទម្រតន្រ្តី និងអាដាប់ធ័រ AC ផងដែរ។

ក្បាលតំណបញ្ចូល/បញ្ចេញ

*ចុច ត្រង់នេះ សម្រាប់បញ្ជីនៃប្រព័ន្ធប្រតិបត្តិការដែលអាចប្រើបានសម្រាប់មុខងារ USB (ទៅម៉ាស៊ីនមេ)។
លក្ខណៈបច្ចេកទេស
PIANO/CLASSICS
- FÜR ELISE
- VALSE op.64 no.1 “PETIT CHIEN”
- TURKISH MARCH (MOZART)
- TRÄUMEREI
- ETUDE op.10 no.3 “CHANSON DE L’ADIEU”
- LIEBESTRÄUME no.3
- NOCTURNE op.9 no.2 (CHOPIN)
- CANON (PACHELBEL)
- MARY HAD A LITTLE LAMB
- LE CYGNE FROM “LE CARNAVAL DES ANIMAUX”
- AIR FROM “SUITE no.3”
- SPRING FROM “THE FOUR SEASONS”
- HUNGARIAN DANCES no.5
- MINUET IN G MAJOR
- GAVOTTE (GOSSEC)
- ARABESQUE (BURGMÜLLER)
- DECK THE HALL
- ODE TO JOY
- AVE MARIA (GOUNOD)
- PRELUDE op.28 no.7 (CHOPIN)
- GOING HOME FROM “FROM THE NEW WORLD”
- SONATA op.27 no.2 “MOONLIGHT” 1st Mov.
- THE ENTERTAINER
- FRÖHLICHER LANDMANN
- LA CHEVALERESQUE
- JESUS BLEIBET MEINE FREUDE
- MARCH FROM “THE NUTCRACKER”
- CHANSON DU TOREADOR FROM “CARMEN”
- INVENTIONEN no.1
- PRAELUDIUM no.1 (J.S.BACH)
EVENT
- SILENT NIGHT
- JINGLE BELLS
- WE WISH YOU A MERRY CHRISTMAS
- JOY TO THE WORLD
- O CHRISTMAS TREE
WORLD
- WHEN THE SAINTS GO MARCHING IN
- GREENSLEEVES
- ANNIE LAURIE
- AMAZING GRACE
- TWINKLE TWINKLE LITTLE STAR
- GRANDFATHER’S CLOCK
- ON TOP OF OLD SMOKEY
- COME BIRDS
- DID YOU EVER SEE A LASSIE?
- DANNY BOY
- MY BONNIE
- HOME SWEET HOME
- AURA LEE
- ALOHA OE
- LONDON BRIDGE
- UNDER THE SPREADING CHESTNUT TREE
- SIPPIN’ CIDER THROUGH A STRAW
- BEAUTIFUL DREAMER
- MY DARLING CLEMENTINE
- LITTLE BROWN JUG
- YANKEE DOODLE
- I’VE BEEN WORKING ON THE RAILROAD
- OH! SUSANNA
- TURKEY IN THE STRAW
- FURUSATO