Skip to content

បិទស្កុតលើផលិតផលនោះ | CASIO CAMBODIA

បិទស្កុតលើផលិតផលនោះ

អំពីស្កុតស្លាក

ដើម្បី​ធានា​បាន​នូវ​មុខងារ និង​ស្ថិរ​ភាពម៉ាស៊ីន​បោះ​ពុម្ពល្អ​បំផុត សូម​ប្រើតែប្រអប់ស្កុតរបស់ CASIO ដែល​ពិត​ប្រាកដប៉ុណ្ណោះ។ ការប្រើប្រាស់​ប្រអប់ស្កុត​ដែល​មិនមែន​ជា​របស់ CASIO អាចធ្វើឲ្យ​ម៉ាស៊ីនបោះពុម្ព​របស់​អ្នក​ខូចគុណភាព និង​បណ្តាល​ឲ្យ​មាន​បញ្ហា​ផ្សេងទៀតដែល​អាច​ប៉ះពាល់​ជា​អចិន្ត្រៃយ៍ដល់​សមត្ថភាពរបស់​ម៉ាស៊ីនបោះពុម្ពក្នុង​កម្រិត​​ដែល​វា​ត្រូវបាន​បង្កើតឡើង។ សូម​កត់សម្គាល់ផងដែរថា បញ្ហា​ដែល​បណ្តាល​មក​ពី​ការប្រើប្រាស់​ប្រអប់​ស្កុត​ដែល​មិន​មែន​ជា​របស់ CASIO មិន​ត្រូវបាន​រ៉ាប់រង​ដោយ​ការធានារបស់​ម៉ាស៊ីន​បោះពុម្ព​ទេ ដូច្នេះ​រាល់ការគិតថ្លៃដែល​ត្រូវការ​សម្រាប់​សេវាកម្ម​ និង​ការជួសជុលត្រូវតែ​ជា​បន្ទុករបស់​អ្នក។

ពណ៌ស្កុត

ស្កុតស្លាក​ស្តង់ដារនេះ​មាន​ពណ៌ជាច្រើន។
ការប្រើប្រាស់​ស្លាកដែលបាន​កំណត់ពណ៌​តាម​វត្ថុ​ដែ​ល​ត្រូវដាក់ស្លាក ឬ​គោលបំណង​របស់​ពួកវាធ្វើ​ឲ្យ​ងាយស្រួលក្នុង​ការរៀបចំ​ និង​គ្រប់គ្រងវត្ថុ។

ឧទាហរណ៍
ឧទាហរណ៍
ឧទាហរណ៍

ស្កុតបិទខ្សែកាបអាចបត់បែនបាន

ស្កុតនេះ​ត្រូវនឹងផ្ទៃកោង​ដូច​ជាខ្សែកាប និង​ដបទឹក។

*ស័ក្ដិ​សម​សម្រាប់​ប្រើជាមួយ​ខ្សែ​ USB និង​ខ្សែកាបផ្សេងទៀតដែល​មាន​ឧបករណ៍ភ្ជាប់។

ឧទាហរណ៍
ឧទាហរណ៍
ឧទាហរណ៍

បំពង់បង្រួម​ដោយកម្តៅ

បំពង់​ក្រណាត់ទាំងនេះ​រួញ​នៅ​ពេល​ត្រូវកម្តៅ។ ដាក់ខ្សែកាប​ចូល​ក្នុង​បំពង់​ ហើយ​ដាក់​ឲ្យត្រូវខ្យល់​ក្តៅដោយប្រើកាំភ្លើងផ្លុំខ្យល់ក្តៅឧស្សាហកម្ម​ដើម្បី​បង្រួមបំពង់ឲ្យ​ត្រូវ​នឹង​ខ្សែ។

*ស័ក្ដិ​សមប្រើជាមួយ​ខ្សែភ្លើង​ដែលគ្មាន​ឧបករណ៍ភ្ជាប់ និង​ខ្សែ​ផ្សេងទៀតដែលមាន​អង្កត់​ផ្ចិត​តូចជាង​បំពង់។ 
*បំពង់រួញ​នៅ​ពេល​ត្រូវ​ខ្យល់​ក្តៅ​ពី​ 90℃ ដល់ 270℃។

ឧទាហរណ៍
ឧទាហរណ៍
ឧទាហរណ៍

Select a location