Skip to content

ធានាថាការប្រើប្រាស់ប្រកបដោយសុវត្ថិភាព និងគ្មានភាពតានតឹងអារម្មណ៍។
ម៉ាស៊ីនគិតលេខវិទ្យាសាស្ត្ររបស់ Casio ត្រូវបានបង្កើតឡើង 
ដោយផ្តោតលើគុណភាព។

ម៉ាស៊ីនគិតលេខ Casio ត្រូវបានប្រើនៅកន្លែងសិក្សានៅទូទាំងពិភពលោក។ យើងអនុវត្តការធ្វើតេស្តជាច្រើន ប្រភេទ ដើម្បីធានាថាម៉ាស៊ីនគិតលេខរបស់យើងផ្តល់នូវបទពិសោធប្រើប្រាស់ប្រកបដោយសុវត្ថិភាព និងគ្មានភាពតានតឹងអារម្មណ៍។ មាន​តែ​ផលិតផល​ដែល​បានឆ្លងផុត​​ស្ដង់ដារ​ ផ្ទៃ​​ក្នុង​ជាក់​លាក់​របស់​យើងប៉ុណ្ណោះ ទើប​​ត្រូវ​បាន​បញ្ជូន​ទៅ​ឱ្យ​​អតិថិជន។

ការផ្ដោតលើគុណភាពទី 2
គំនិតផ្តួចផ្តើមថ្មីៗ ដើម្បីសម្រេចបាននូវគុណភាពកាន់តែខ្ពស់

ការ​ធ្វើ​តេស្តអេឡិចត្រូស្តាទិក

អគ្គិសនីអេឡិចត្រូស្តាទិកប្រចាំថ្ងៃបង្កហានិភ័យយ៉ាងធ្ងន់ធ្ងរ​ចំពោះឧបករណ៍ដែលមានកម្រិត​ភាពជាក់លាក់។ កាំភ្លើងឆក់អគ្គិសនីត្រូវបានប្រើ ដើម្បីប្រើ​អគ្គិសនីស្តាទិក​ទៅលើផ្នែកផ្សេងៗនៃម៉ាស៊ីនគិតលេខ រួមទាំងគ្រាប់ចុច និងអេក្រង់ ដើម្បីធ្វើតេស្ត​ភាពធន់របស់ម៉ាស៊ីនគិតលេខ។ នេះគឺជាការធ្វើតេស្ត​ដ៏សំខាន់មួយ ខណៈដែលប្រទេសជាច្រើនបានបង្កើតស្តង់ដារផ្លូវការរបស់ខ្លួនទាក់ទងនឹងអេឡិចត្រូស្តាទិក។

មតិរបស់វិស្វករ

អគ្គិសនីស្តាទិក​មិនមែនជាអ្វីដែលយើងអាចមើលឃើញដោយភ្នែកធម្មតា​របស់យើងទេ ហើយមនុស្សជាច្រើនមិនគិតច្រើនអំពីករណីនេះនោះទេ។ ទោះបីជាដូច្នេះក៏ដោយ អគ្គិសនីស្តាទិក​គឺជាការគំរាមកំហែងដ៏ធំចំពោះឧបករណ៍ដែលមានកម្រិត​ភាពជាក់លាក់។
យើងត្រួត​ពិនិត្យភាពធន់ដោយប្រុងប្រយ័ត្ន ដើម្បីធានាថាមិនមានអ្វីរារាំងប្រតិបត្តិការរបស់ម៉ាស៊ីនគិតលេខ នៅពេលវាត្រូវធ្វើការគណនាឱ្យបាន​ត្រឹមត្រូវ ជៀសវាងស្ថានភាពដូចជាអេក្រង់រលត់ ឬការគណនាឡើងវិញ។

ក្រុមហ៊ុន CASIO COMPUTER CO., LTD.
ផ្នែក​ធានាគុណភាពហាតវែរ
Yuma Matsumura

ការធ្វើតេស្តកម្លាំងរមួល

ការធ្វើតេស្តនេះសន្មតថាមានកត្តាសង្កត់​នៅលើម៉ាស៊ីនគិតលេខដែលអាចជួបប្រទះនៅពេលយកម៉ាស៊ីន​នៅក្នុងកាបូប ឬហោប៉ៅ។ ម៉ាស៊ីនគិតលេខត្រូវបានដាក់នៅលើឧបករណ៍បង្វិល ហើយបង្វិលឆ្វេងទៅស្តាំ។ ការធ្វើតេស្តនេះប្រើកម្លាំងខ្លាំងក្នុងទិសដៅជាក់លាក់មួយ ហើយម៉ាស៊ីនគិតលេខត្រូវបានត្រួត​ពិនិត្យរកមើលស្នាមប្រេះ ឬបែកបាក់ និងថាតើមានបញ្ហាណាខ្លះកើតឡើងជាមួយប្រតិបត្តិការដែរឬទេ។

មតិរបស់វិស្វករ

ម៉ាស៊ីនគិតលេខវិទ្យាសាស្ត្រទាំងនេះគឺស្តើង និងស្រាល។ ជារឿងងាយស្រួលណាស់ក្នុងការដាក់ចូលទៅក្នុងហោប៉ៅរបស់អ្នក ដូចជានៅពេលអ្នកយកវាទៅថ្នាក់រៀន​បន្ទាប់របស់អ្នកជាដើម។ ប៉ុន្តែពេលខ្លះ ហោប៉ៅរបស់យើងអាចដាក់ម៉ាស៊ីនគិតលេខដោយ​បង្ខំ ដែលយើងមិនបានរំពឹងទុក។ យើងប្រើការធ្វើតេស្តប្រភេទនេះ ដើម្បីផ្ទៀងផ្ទាត់ភាពរឹងមាំរបស់ម៉ាស៊ីនគិតលេខដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់យើង ដើម្បីធានាថារចនាសម្ព័ន្ធ​របស់វារឹងមាំ។

ការធ្វើតេស្តសម្ពាធពេញលេញលើផលិតផល

ការធ្វើតេស្តនេះពិចារណាលើប្រភេទនៃកត្តាសង្កត់ដែលអាចដាក់នៅលើម៉ាស៊ីនគិតលេខវិទ្យាសាស្ត្រ នៅពេលដែលម៉ាស៊ីន​ត្រូវបានសង្កត់ដោយសម្ភារៈសិក្សា ឬសម្ពាធខាងក្រៅផ្សេងទៀត ដូចជានៅពេលដាក់ម៉ាស៊ីនគិតលេខក្នុងកាបូបតាមផ្លូវទៅសាលារៀនជាដើម។
នៅក្នុងការធ្វើតេស្តនេះ ចុងទាំងពីរនៃម៉ាស៊ីនគិតលេខត្រូវបានធានាសុវត្ថិភាព ហើយសម្ពាធត្រូវបានដាក់ទៅផ្នែកកណ្តាលនៃឧបករណ៍ដើម្បីធ្វើតេស្ត​ភាពធន់របស់វា។

មតិរបស់វិស្វករ

​​យើង​ត្រូវ​ការ​អ្វី​ផ្សេង​ៗ​ជា​ច្រើន​ស្រប​ពេលដែល​​យើង​ធ្វើ​ការ​សិក្សា​ជាប្រចាំ​ថ្ងៃ​របស់​យើង។ អ្វីៗ​ទាំងនេះរួមបញ្ចូលអ្វីៗទាំងអស់ចាប់ពីសៀវភៅសិក្សា សៀវភៅកត់ត្រា និងទូរសព្ទឆ្លាតវៃ រហូតដល់ប៊ិក សោ និងច្រើនទៀត។ កាបូបរបស់យើងបង្កើតមជ្ឈដ្ឋានមួយដែលធ្វើឱ្យគ្រប់យ៉ាងក្នុងនោះរុញច្រានគ្នាទៅវិញទៅមក។ ពេលខ្លះ អាចមានអ្វីមួយប៉ះនឹងរបស់របររបស់យើងពីខាងក្រៅកាបូប។ យើងប្រើការធ្វើតេស្តនេះដើម្បីត្រួត​ពិនិត្យភាពធន់របស់ម៉ាស៊ីនគិតលេខ នៅពេលដែលវាប៉ះពាល់នឹងកត្តាសង្កត់ទាំងនេះ ហើយយើងប្រើប្រាស់លទ្ធផល ដើម្បីជាព័ត៌មានសម្រាប់​ការរចនារបស់យើង។

ការធ្វើតេស្តភាពធន់នៃប៊ូតុង

នៅក្នុងការធ្វើតេស្តនេះ ម៉ាស៊ីនមួយត្រូវបានប្រើដើម្បីចុចគ្រាប់ចុចម្តងហើយម្តងទៀត ដើម្បីពិនិត្យមើលភាពធន់នៃគ្រាប់ចុច នៅអំឡុងពេលប្រតិបត្តិការដដែលៗ។

មតិរបស់វិស្វករ

នៅពេលអ្នកប្រើម៉ាស៊ីនគិតលេខរបស់អ្នករយៈពេលយូរ ម៉ាស៊ីននោទទួលរងប្រតិបត្តិការបញ្ចូលជាច្រើនដង​ពីគ្រាប់ចុច។ យើងធ្វើតេស្ដ ដើម្បីផ្ទៀងផ្ទាត់ប្រតិបត្តិការគ្រាប់ចុច​ដដែលៗ ដើម្បីធានាថាម៉ាស៊ីនគិតលេខរបស់យើងអាចប្រើប្រាស់បានដោយមិនមានការបារម្ភ។

ការធ្វើតេស្តភាពធន់នឹងការកោសឆ្កូត

ការធ្វើតេស្តនេះពិចារណាលើសំណឹក​ដែលម៉ាស៊ីនគិតលេខទទួលរងពីការប្រើប្រាស់ម្តងហើយម្តងទៀត។ គ្រាប់ចុចមួយចំនួនត្រូវបានត្រួត​ពិនិត្យ ដូចជាគ្រាប់ចុចលេខ គ្រាប់ចុច AC និងគ្រាប់ចុចមុខងារ។ ម៉ាស៊ីនគិតលេខត្រូវបានពិនិត្យរកមើលសំណឹក តាមរយៈការផ្លាស់ទីម្តងហើយម្តងទៀតពីមួយចំហៀងទៅមួយចំហៀង ខណៈពេលកកិតគ្រាប់ចុចទាំងនោះ​តាមរយៈការប្រើប្រាស់ភ្នាក់ងារបង្ករ​សំណឹកដែលកំណត់ក្រោមស្តង់ដារផ្ទៃក្នុងរបស់ Casio។

ចំណាំ៖ ការកកិតម្តងហើយម្តងទៀតទៅនឹងភ្នាក់ងារបង្ក​សំណឹកនៅលើគ្រាប់ចុចជាច្រើន ដែលបានកំណត់នៅលើឧបករណ៍ នាំឱ្យការដាច់​នៅលើភ្នាក់ងារបង្ក​សំណឹក។

មតិរបស់វិស្វករ

គ្រាប់ចុចគឺជាផ្នែកនៃម៉ាស៊ីនគិតលេខវិទ្យាសាស្ត្រ ដែលមានការប្រើប្រាស់ច្រើនបំផុត។ យើងប្រើការធ្វើតេស្ត​នេះ ដើម្បីផ្ទៀងផ្ទាត់ថាតើសំណឹក និងភាពធន់របស់វាមានកម្រិត​ប៉ុណ្ណា ក្នុងគោលបំណងដើម្បីឱ្យផលិតផលរបស់យើងផ្តល់នូវបទពិសោធអ្នកប្រើប្រាស់ដោយគ្មានភាពតានតឹងអារម្មណ៍​។

ការធ្វើតេស្តលើការប៉ះទង្គិចពេលធ្លាក់​​ដោយសេរី

ការធ្វើតេស្តនេះពិចារណាពីកម្លាំងដែលម៉ាស៊ីនគិតលេខអាចនឹងទទួលរងនៅពេលដែលវាត្រូវបានទម្លាក់ដោយចៃដន្យ ដូចជាពេលធ្លាក់​ចេញពីតុ ខណៈដែលម៉ាស៊ីនគិតលេខកំពុងត្រូវបានប្រើប្រាស់។ ម៉ាស៊ីនគិតលេខត្រូវបានកាន់​ទាំងសងខាងដោយដៃមួយ ហើយបន្ទាប់មកត្រូវបានព្រលែង​នៅកម្ពស់ជាក់លាក់មួយ។ ម៉ាស៊ីនគិតលេខត្រូវបានត្រួតពិនិត្យដោយឱ្យវាធ្លាក់លើដុំថ្ម​ ដើម្បីត្រាប់ជាកម្រាលឥដ្ឋរឹង។

មតិរបស់វិស្វករ

នៅពេលមនុស្សផ្តោតការយកចិត្តទុកដាក់លើការសិក្សារបស់ពួកគេ នឹងមានពេលមួយដែលពួកគេទម្លាក់ម៉ាស៊ីនគិតលេខវិទ្យាសាស្រ្តចេញពីតុរបស់ពួកគេ។ នេះមិនមែនជាស្ថានភាពចម្លែកទេ។ យើងក៏ពិចារណាលើសេណារីយ៉ូផ្សេងៗផងដែរ ហើយយើងសាកល្បងភាពធន់របស់ម៉ាស៊ីនគិតលេខ នៅពេលទម្លាក់ពីកម្ពស់ខុសៗគ្នា។

ការធ្វើតេស្តភាពធន់នៃការភ្ជាប់គម្រប​រឹង

នៅក្នុងការធ្វើតេស្តនេះ គម្របរឹងសម្រាប់​ការពារត្រូវបានភ្ជាប់ទៅនឹងម៉ាស៊ីនគិតលេខ ដែលបន្ទាប់មកត្រូវបានភ្ជាប់​ទៅនឹងឧបករណ៍ធ្វើតេស្តឯកទេស។ មនុស្សយន្តត្រូវបានប្រើដើម្បីផ្ដាច់ និងភ្ជាប់គម្របរឹងម្តងហើយម្តងទៀត។ បន្ទាប់មកម៉ាស៊ីនគិតលេខ និងគម្របត្រូវបានពិនិត្យរកមើលស្នាម​បែក ឬស្នាមប្រេះនៅកន្លែងដែលដាក់គម្របនេះ។

ចំណាំ៖ ការធ្វើតេស្តនេះត្រូវបានអនុវត្តអាស្រ័យលើប្រភេទនៃគម្រប។

មតិរបស់វិស្វករ

គម្របរឹងមានប្រយោជន៍ខ្លាំងណាស់ ដោយសារតែការការពារដែលគម្របទាំងនេះ​អាចផ្តល់ទៅផ្នែកខាងខ្នងម៉ាស៊ីនគិតលេខ នៅពេលដកចេញមកប្រើប្រាស់ និងនៅផ្នែកខាងមុខម៉ាស៊ីនគិតលេខនៅអំឡុងពេលរក្សាទុក ដូចជាអេក្រង់ និងគ្រាប់ចុចជាដើម។ នៅក្នុងការធ្វើតេស្តនេះ យើងសន្មតថាប្រអប់នេះនឹងត្រូវបានភ្ជាប់ និងផ្ដាច់ចេញម្តងហើយម្តងទៀតក្នុងការប្រើប្រាស់ប្រចាំថ្ងៃ។ យើងយកចិត្តទុកដាក់ជាពិសេសចំពោះភាពលម្អិត​នៃការរចនារបស់យើង ដោយធានាតាមរយៈការធ្វើតេស្តនេះថា ផ្នែកដែលប្រអប់ត្រូវបានភ្ជាប់​មិនរលុង ដែលនាំឱ្យប្រអប់​ធ្លាក់ចេញ។

គំនិតផ្តួចផ្តើមថ្មីៗ ដើម្បីសម្រេចបាននូវគុណភាពកាន់តែខ្ពស់៖

ការវិភាគ CAE

ចាប់ពីឆ្នាំ 2010 មក Casio បានដាក់ឱ្យប្រើនូវ​ការវិភាគផ្នែកវិស្វកម្មដោយប្រើ​ជំនួយពីកុំព្យូទ័រ (CAE)។ បច្ចេកទេសនេះពាក់ព័ន្ធនឹងការត្រាប់របស់កុំព្យូទ័រក្នុងដំណាក់កាលដំបូងនៃការអភិវឌ្ឍផលិតផល ហើយអាចនាំទៅរកការរកឃើញបញ្ហាលើ​ការរចនាបានលឿន។ បច្ចេកទេសនេះត្រូវបានប្រើប្រាស់ដោយជោគជ័យ ដើម្បីកែលម្អគុណភាពនៃការរចនា។


តើ CAE ជាអ្វី?
វិស្វកម្មដោយប្រើ​ជំនួយពីកុំព្យូទ័រ (CAE) គឺជាបច្ចេកទេសមួយដែលកុំព្យូទ័រត្រូវបានប្រើ ដើម្បីត្រាប់​ធ្វើបាតុភូតរូបវន្ត។ តាមរយៈការបញ្ចូលទិន្នន័យរចនាសម្ព័ន្ធនៃម៉ាស៊ីនគិតលេខរបស់យើងទៅក្នុងប្រព័ន្ធ យើងអាចពិនិត្យមើលភាពរឹងមាំ​របស់ម៉ាស៊ីនគិតលេខទាក់ទងនឹងការទម្លាក់ សម្ពាធ និងកត្តាសង្កត់​ផ្សេងទៀត។ ដំណើរការ​នេះអាចឱ្យយើងធ្វើការធ្វើតេស្ត​ក្នុងដំណាក់កាលមុនបង្កើតគំរូដើម ដូច្នេះយើងអាចបង្កើតផលិតផលដែលមានគុណភាពខ្ពស់ប្រកបដោយប្រសិទ្ធភាព។


ការវិភាគ CAE ចម្បងត្រូវបានអនុវត្តសម្រាប់ ClassWiz Series

ការប៉ះទង្គិចពេលធ្លាក់​​ដោយសេរី

ការប៉ះទង្គិចពេលធ្លាក់​​ដោយសេរី
ការធ្វើតេស្តនេះបង្កើតឡើងវិញនូវលក្ខខណ្ឌដែលម៉ាស៊ីនគិតលេខធ្លាក់ពីកម្ពស់ជាក់លាក់មួយ ដូចជាធ្លាក់ចេញពីតុជាដើម។ ការបង្កើនល្បឿនត្រូវបានអនុវត្តទៅម៉ាស៊ីនគិតលេខអាស្រ័យលើកម្ពស់ដែលវាធ្លាក់។

សម្ពាធផលិតផលពេញលេញ

សម្ពាធផលិតផលពេញលេញ
ការធ្វើតេស្តនេះគឺសម្រាប់ពិនិត្យមើលថាតើមានស្នាមប្រេះ ដែលបង្ហាញឡើងនៅក្នុង​ប្រអប់ឬអត់ នៅពេលដែលកម្លាំងត្រូវបានដាក់ទៅផ្នែកកណ្តាលនៃម៉ាស៊ីនគិតលេខ។ កម្លាំងដូចគ្នាដែលត្រូវបាន​ប្រើនៅក្នុងការធ្វើតេស្តគុណភាពទៅលើម៉ាស៊ីនគិតលេខជាក់ស្ដែង​ត្រូវបានធ្វើឡើងក្នុងទីតាំងដូចគ្នា។

សម្ពាធលើកន្លែងជាក់លាក់

សម្ពាធលើកន្លែងជាក់លាក់
ការធ្វើតេស្តនេះគឺដើម្បីពិនិត្យមើលថាតើមានបញ្ហាណាខ្លះកើតឡើងនៅពេលដែលកម្លាំងត្រូវបានដាក់ទៅលើផ្នែកជាក់លាក់​នៃម៉ាស៊ីនគិតលេខ។ ការត្រួតពិនិត្យទាំងនេះគឺផ្ដោតទៅលើអេក្រង់ និងផ្នែកមួយចំនួនដែលខ្សោយជាងគេពេលត្រូវនឹង​កម្លាំងខាងក្រៅ។

ការភ្ជាប់គម្របរឹង

ការភ្ជាប់គម្របរឹង
ការធ្វើតេស្តនេះវិភាគកម្លាំងដែលតម្រូវ​នៅពេលភ្ជាប់ និងផ្ដាច់គម្របរឹងចេញពីផ្នែកដែលភ្ជាប់វា។ ការធ្វើតេស្តត្រូវបានប្រើដើម្បីផ្ទៀងផ្ទាត់ភាពធន់នៃគម្របតាមរយៈការត្រួតពិនិត្យតំណឹងនៅពេលគម្របខូចទ្រង់ទ្រាយ។

ចំណាំ៖ ការធ្វើតេស្តនេះត្រូវបានអនុវត្តអាស្រ័យលើប្រភេទនៃគម្រប។

តាមរយៈ​ការរកឃើញបញ្ហានៅដំណាក់កាលដំបូង
ចំនួនបញ្ហាដែលកើតឡើងត្រូវបានកាត់បន្ថយយ៉ាងខ្លាំង។

ការកំណត់ពេលដែលបញ្ហាកើតឡើង

មុនពេលដាក់ឱ្យប្រើ

បញ្ហាត្រូវបានរកឃើញជាលើកដំបូង នៅពេលធ្វើតេស្តជាមួយឧបករណ៍ជាក់ស្តែងនៅដំណាក់កាលបង្កើតគំរូដើម។

ការចែកចាយអំពី​បញ្ហានៅក្នុងការ​រចនា

1៖ ការរចនាទី    2៖ ការបង្កើតគំរូដើម    3៖ ផលិតកម្មក្នុងចំនួនច្រើន

បន្ទាប់ពីការដាក់ចេញ

អាចរកឃើញបញ្ហានៅដំណាក់កាលដំបូងនៃការរចនា។
 

ការចែកចាយអំពី​បញ្ហានៅក្នុងការ​រចនា

1៖ ការរចនាទី    2៖ ការបង្កើតគំរូដើម    3៖ ផលិតកម្មក្នុងចំនួនច្រើន

ចំនួន​បញ្ហា​ដែល​កើត​ឡើង ពេញ​មួយ​ការ​អភិវឌ្ឍ​ជា​រួម

តាមរយៈការដោះស្រាយចំណុចឧបសគ្គ និងបញ្ហាក្នុងដំណាក់កាលរចនា ចំនួនបញ្ហាដែលបានកើតឡើង​នៅអំឡុងពេលអភិវឌ្ឍន៍រួម រួមទាំងដំណាក់កាលបង្កើត​គំរូដើមបានថយចុះ 63%។

ក្រាហ្វបង្ហាញភាពខុសគ្នាជាភាគរយ មុន និងក្រោយការដាក់ចេញ​

ការកាត់បន្ថយ ​63%

មតិរបស់វិស្វករ

នៅពេលយើងដាក់ឱ្យប្រើ​ការវិភាគ CAE យើងអាចវាយតម្លៃភាពរឹងមាំ និងភាពធន់នៃម៉ាស៊ីនគិតលេខរបស់យើងជាមុន ដែលធ្វើឱ្យយើងអាចផ្តល់ជូនផលិតផលដែលមានគុណភាពខ្ពស់ជាងនេះ។ លើសពីនេះ តាមរយៈការកាត់បន្ថយគំរូដើមរូបវន្តរបស់យើង យើងអាចធ្វើការ​កាត់បន្ថយការប្រើប្រាស់សម្ភារៈ ដែលត្រូវបាន​ប្រើប្រាស់ ដើម្បីបង្កើតគំរូទាំងនោះ។ វាត្រូវ​បាន​ភ្ជាប់​ទៅ​នឹង​​ផល​ប៉ះពាល់ថយចុះ​លើ​បរិស្ថាន។

ក្រុមហ៊ុន CASIO COMPUTER CO., LTD.
ផ្នែក​បច្ចេកវិទ្យាគ្រឿងមេកានិក
Naoki Sekiya

តាមរយៈដំណើរស្វែងរកកម្រិត​គុណភាពខ្ពស់ យើងអាចប្រើ​ការអប់រំ និងបរិយាកាសសិក្សាទូទាំងពិភពលោក។

យើងខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្លាក្នុងការផលិតទំនិញដែលមានគុណភាពខ្ពស់ ដើម្បីឱ្យផលិតផលរបស់យើងអាចប្រើប្រាស់ដោយគ្មានការព្រួយបារម្ភ​ក្នុងស្ថានភាពសិក្សាផ្សេងៗគ្នា រួមទាំងនៅក្នុងថ្នាក់រៀន និងការស្រាវជ្រាវផងដែរ។ យើងពិចារណាលើបរិយាកាសជាក់ស្តែងផ្សេងៗ ដែលអតិថិជននឹងប្រើប្រាស់ផលិតផលរបស់យើង ដោយគិតពីកម្រិតគុណភាពដែលបានតម្រូវ នៅពេលយើងធ្វើការវាយតម្លៃផ្សេងៗពីដំណាក់កាលបង្កើតគំរូដើម។ វា​នឹង​នាំ​ឱ្យ​យើង​មាន​សេចក្តី​រីករាយ​ជា​ខ្លាំង​ក្នុង​ការ​ឱ្យ​អ្នកធ្វើតេស្ត​​ម៉ាស៊ីន​គិតលេខ​មួយក្នុងចំណោមម៉ាស៊ីនគិតលេខ​​របស់​យើង និង​ទទួល​បាន​បទពិសោធ​ពី​កម្រិត​គុណភាព​របស់​វា។

សូមប្រុង​​ប្រយ័ត្នចំពោះផលិតផលក្លែងក្លាយ!

ផលិតផលក្លែងក្លាយដែលធ្វើយកលំនាំ​តាមម៉ាស៊ីនគិតលេខវិទ្យាសាស្ត្ររបស់ Casio កាន់តែរីករាលដាលច្រើនឡើង​នៅក្នុងប្រទេសជាច្រើន។ ទោះបីជាផលិតផលទាំងនោះមើលទៅស្រដៀងគ្នានៅខាងក្រៅក៏ដោយ ផលិតផលទាំងនេះត្រូវបានផលិតចេញពីវត្ថុធាតុដើមអន់ជាង ហើយត្រូវបានផលិតតាមស្តង់ដារគុណភាពអន់ជាង។ វាអាចបណ្តាលឱ្យមានហានិភ័យមួយចំនួន រួមទាំងការបែកបាក់ និងការគណនាមិនត្រឹមត្រូវអំឡុងពេលត្រួតពិនិត្យ។ តែងតែទិញផលិតផលសុទ្ធ​ពីហាងនៅលើអ៊ីនធឺណិតរបស់ Casio ឬពីភ្នាក់ងារចែកចាយដែលមានអាជ្ញាបណ្ណជាផ្លូវការ។

ម៉ាស៊ីនគិតលេខវិទ្យាសាស្ត្រ សម្រាប់ទំព័រផលិតផល សូមចុចទីនេះ។

Select a location