
បង្កើតម៉ាស៊ីនគិតលេខបែបវិទ្យាសាស្ត្រដើម្បីផ្តល់ភាពងាយស្រួលសម្រាប់មនុស្សគ្រប់រូបប្រើប្រាស់
ម៉ាស៊ីនគិតលេខបែបវិទ្យាសាស្ត្រ Casio ClassWiz គឺជាការផ្លាស់ប្តូរម៉ូដែលពេញលេញក្នុងរយៈពេលជិត 10 ឆ្នាំសម្រាប់ការផលិត។
គេគិតថាពីមុនវាពិបាកក្នុងការរចនាម៉ាស៊ីនគិតលេខបែបវិទ្យាសាស្ត្រដែលមានមុខងារជឿនលឿន ដើម្បីធ្វើឱ្យប្រសើរឡើងបន្ថែមទៀតលើម៉ូដែលបច្ចុប្បន្ន ប៉ុន្តែ
Casio បានប្រកាសពីគោលគំនិតអភិវឌ្ឍន៍ថ្មីជុំវិញ "ការច្នៃប្រឌិតសម្រាប់ការប្រើប្រាស់កាន់តែងាយស្រួល"
ក្នុងការស្វែងរក UI ដ៏ល្អឥតខ្ចោះ (អ៊ីនធឺហ្វេសអ្នកប្រើប្រាស់)។ ស៊េរី ClassWiz CW ត្រូវបានផលិតឡើង។
នេះជាសាច់រឿងអំពីរបៀបដែលយើងបង្កើតវាឡើង។

ក្រុមហ៊ុន CASIO COMPUTER CO., LTD.
ផ្នែកយុទ្ធសាស្រ្តហាតវែរនៃនាយកដ្ឋានយុទ្ធសាស្រ្តផលិតផលនៅ EdTech BusinessUnit
Miki Suzuki

ក្រុមហ៊ុន CASIO COMPUTER CO., LTD.
នាយកដ្ឋានរចនា ក្រុមហ៊ុន CASIO COMPUTER CO., LTD.
Shunsuke Oka
នៅក្នុងវិស័យអប់រំទូទាំងពិភពលោក ការយល់ស្របទូទៅគឺថា
"ម៉ាស៊ីនគិតលេខបែបវិទ្យាសាស្ត្រពិបាកប្រើនៅពេលប្រើវាជាលើកដំបូង"
គម្រោងអភិវឌ្ឍន៍ម៉ាស៊ីនគិតលេខបែបវិទ្យាសាស្ត្រថ្មីបានចាប់ផ្ដើមនៅឆ្នាំ 2017។ យើងជឿថាស៊េរីម៉ាស៊ីនគិតលេខបែបវិទ្យាសាស្ត្រដែលមានស្រាប់របស់យើងបានសម្រេចដល់ទម្រង់ចុងក្រោយរួចហើយ ប៉ុន្តែនៅពេលដែលយើងបានចុះទៅតាមសាលារៀនជុំវិញពិភពលោក និងបានស្នើសុំមតិកែលម្អថ្មីៗ យើងបានរកឃើញថាមនុស្សជាច្រើនគិតថា លក្ខណៈបច្ចេកទេសប្លែកពីគេនៃម៉ាស៊ីនគិតលេខបែបវិទ្យាសាស្ត្រធ្វើឱ្យពិបាកក្នុងការស្វែងយល់ពីផលិតផលដែលមានស្រាប់។

ការគិតរបស់សិស្ស និងគ្រូបង្រៀន
"គ្រាប់ចុចមានអក្សរច្រើនពណ៌ផ្សេងគ្នា ធ្វើឱ្យពិបាកស្វែងរកមុខងារដែលអ្នកចង់ប្រើ"
"លក្ខណៈបច្ចេកទេសប្លែកពីគេនៃម៉ាស៊ីនគិតលេខបែបវិទ្យាសាស្ត្រ ដូចជាការជ្រើសរើសមុខងារដោយប្រើ [=] ធ្វើឱ្យដំណើរការមានបញ្ហាពិបាក"
"វាពិបាកក្នុងការមើលថាខស័រនៅឯណាអំឡុងពេលបញ្ចូលព័ត៌មាន"
"មុខងារត្រូវបានដាក់ពង្រាយពាសពេញ ហើយមិនត្រូវបានដាក់ជាក្រុមតាមប្រភេទមុខងារទេ ដែលធ្វើឱ្យពិបាកចងចាំកន្លែងដែលពួកវាស្ថិតនៅអំឡុងពេលប្រើប្រាស់"
"ខ្ញុំមិនដឹងថាត្រូវហៅឈ្មោះគ្រាប់ចុចមួយចំនួននោះថាយ៉ាងម៉េចឡើយដែលធ្វើឱ្យមានការលំបាកក្នុងការបង្រៀនរបៀបប្រើប្រាស់វាដោយផ្ទាល់មាត់ណាស់"

រក្សាបាននូវប្រសិទ្ធភាពខ្ពស់ ស្របពេលដែលធ្វើឱ្យប្រសើរឡើងនូវ "ភាពងាយស្រួលប្រើប្រាស់"
ប្រវត្តិការងាររបស់ខ្ញុំគឺខាងវិស្វកម្ម ដូច្នេះគំនិតដំបូងរបស់ខ្ញុំនៅពេលរចនាអ្វីមួយឡើងវិញ គឺតែងតែគិតថាខ្ញុំចង់បង្កើនមុខងារបន្ថែមទៀត។
ប៉ុន្តែនៅពេលឮគំនិតរបស់សិស្សទាក់ទងនឹងម៉ូដែលមុន ខ្ញុំបានដឹងថាពួកគេភាគច្រើនពិបាកប្រើវា។ ពេលនោះខ្ញុំបាននឹកឃើញពីបទពិសោធន៍ផ្ទាល់ខ្លួនរបស់ខ្ញុំកាលនៅជាសិស្ស នៅពេលដែលខ្ញុំបានប្រលងធ្លាក់ ដោយសារតែខ្ញុំមិនចេះប្រើម៉ាស៊ីនគិតលេខបែបវិទ្យាសាស្ត្រនេះឯង។ គ្មានប្រយោជន៍អ្វីទេដែលម៉ាស៊ីនគិតលេខផ្ដល់លទ្ធផលប្រតិបត្តិការខ្ពស់ ប្រសិនបើយើងពិបាកប្រើវាពេក។ យើងគិតថាវាមានសារៈសំខាន់ក្នុងការធ្វើឱ្យម៉ូដែលថ្មីកាន់តែងាយស្រួលប្រើ និងលើកទឹកចិត្តមនុស្សឱ្យចង់ប្រើវា និងសម្រេចចិត្តលើគោលគំនិតផលិតផលផ្ដោតលើ "ភាពងាយស្រួលប្រើប្រាស់"។
តើអ្នកបានបញ្ចូល
គោលគំនិតនៃ "ភាពងាយស្រួលប្រើប្រាស់" ដោយរបៀបណា?



គោលបំណងរបស់យើងគឺដើម្បីបង្កើតការរចនាដែលមនុស្សគ្រប់រូប អាចប្រើប្រាស់បានយ៉ាងងាយស្រួលដោយគ្មានការពន្យល់
គោលបំណងនៃម៉ូដែលមុនគឺដើម្បីសម្រេចបាននូវគុណភាពខ្ពស់ និងបច្ចេកវិទ្យាទំនើប។ យើងជឿថាគោលគំនិតនេះអាចធ្វើឱ្យអ្នកប្រើប្រាស់មានអារម្មណ៍ថាម៉ាស៊ីនគិតលេខបែបវិទ្យាសាស្ត្រពិបាកប្រើ។ ដូច្នេះហើយ នៅពេលរចនាស៊េរី CW យើងបានផ្តោតលើ "ការចេះប្រើ" ក៏ដូចជា "ភាពងាយស្រួលប្រើប្រាស់" ។ ជាការពិតណាស់យើងចង់បានម៉ាស៊ីនគិតលេខដែលអាចប្រើបានដោយគ្មានការពន្យល់ ប៉ុន្តែយើងក៏ចង់បង្កើតការរចនាសម្រាប់សិស្សដែលមិនចូលចិត្តគណិតវិទ្យាក៏ចង់ប្រើវាដែរ។
យើងបានធ្វើការយកចិត្តទុកដាក់ដ៏អស្ចារ្យយ៉ាងល្អិតល្អន់លើការរចនា UI ស៊េរី ClassWiz CW ថ្មី
■ គ្រាប់ចុចមូល
យើងបានប្រើគ្រាប់ចុចមូលដើម្បីឱ្យម្រាមដៃប៉ះទៅមានអារម្មណ៍បែបធម្មជាតិជាងមុន ពីព្រោះម៉ាស៊ីនគិតលេខបែបវិទ្យាសាស្ត្រគឺជាអ្វីមួយដែលអ្នកនឹងប្រើវារាប់មិនអស់។ តាមរយៈគ្រាប់ចុចរាងការ៉េ វាងាយស្រួលក្នុងការចាប់គែមនៃគ្រាប់ចុច ឬចុចខាងជ្រុង ប៉ុន្តែគ្រាប់ចុចមូលក៏ងាយស្រួលប្រើដូចគ្នាក្នុងការចុចពីមុំណាមួយ។ នោះហើយជាមូលហេតុដែលយើងសម្រេចចិត្តថាគ្រាប់ចុចមូលនឹងក្លាយជាជម្រើសប្រសើរជាង។ គំរូដំបូងដែលមានគ្រាប់ចុចមូលត្រូវបានផលិតអំឡុងពេលអភិវឌ្ឍ។ យើងបានបញ្ជាក់ថាគ្រាប់ចុចងាយស្រួលចុចជាងពេលអនុវត្តជាក់ស្តែង និងបានសម្រេចចិត្តយកវាទៅប្រើក្នុងការរចនាចុងក្រោយ។

■ ប្លង់គ្រាប់ចុចផ្តល់ភាពងាយស្រួលក្នុងការរុករកដោយប្រើមេដៃរបស់អ្នក
បន្ទាប់មក យើងបានមើលប្លង់គ្រាប់ចុចរុករក ដូចជាខស័រ និងប៊ូតុងដើម។ សិស្សច្រើនតែកាន់ និងប្រើម៉ាស៊ីនគិតលេខដោយដៃម្ខាង ដូច្នេះយើងគិតថាប្លង់ដែលអាចឱ្យចុចប៊ូតុងតាមលំដាប់លំដោយពីលើផ្នែកឆ្វេងទៅក្រោមផ្នែកខាងស្តាំដោយប្រើមេដៃគឺជាជម្រើសល្អបំផុត។ ការធ្វើបែបនេះក៏ស្របនឹងការពិតដែលមនុស្សមើលពីលើផ្នែកឆ្វេងនៅពេលមើលអ្វីមួយ។


1. បើកដំណើរការ
2. បើកកម្មវិធីពីប៊ូតុងទំព័រដើម
3. ជ្រើសរើសកម្មវិធីម៉ាស៊ីនគិតលេខដោយប្រើខស័រ
■ គ្រាប់ចុចមុខងារដាច់ដោយឡែក ដើម្បីសម្រួលដល់ការប្រើប្រាស់
ចំពោះម៉ូដែលមុន មានមុខងាររងពីរប្រភេទសម្រាប់គ្រាប់ចុចនីមួយៗ។ ទាំងនេះត្រូវបានជំនួសដោយគ្រាប់ចុចមុខងារដាច់ដោយឡែក ហើយមុខងាររងត្រូវបានដាក់ជាក្រុមតាមមុខងារ។ វាកាត់បន្ថយចំនួនមុខងាររងដែលបានកំណត់ទៅគ្រាប់ចុចនីមួយៗ ដោយសម្រេចបាននូវប្លង់គ្រាប់ចុចសាមញ្ញ និងងាយចាំ។


■ ប្លង់គ្រាប់ចុចដែលងាយស្រួលរុករក និងស្រួលប្រើ
យើងបានធ្វើការផ្លាស់ប្តូរច្រើនដើម្បីធ្វើឱ្យប្លង់គ្រាប់ចុចងាយស្រួលរុករក ដូចជាការកំណត់ចំនួនពណ៌ដែលប្រើសម្រាប់ដាក់ឈ្មោះមុខងារមកត្រឹមតែពីរពណ៌ ដែលម៉ូដែលពីមុនមានពីប្រាំទៅប្រាំមួយពណ៌។





យើងធ្វើការយកចិត្តទុកដាក់ដ៏អស្ចារ្យទៅលើផ្នែកលម្អិតផ្សេងទៀតរាប់មិនអស់
■ សណ្ឋានជាលំនាំនិមិត្តសញ្ញាមុខងារនព្វន្ធធ្វើឱ្យងាយចាំ
ការក្តាប់កាន់ផ្នែកគ្រើមគឺជាគ្រោងពហុស្រទាប់ដែលមានសណ្ឋានបីផ្សេងគ្នា។ ដើមឡើយត្រូវបានរចនាឡើងជាវិធានការទប់ទល់នឹងផលិតផលក្លែងក្លាយ ស្រទាប់មួយក្នុងចំណោមស្រទាប់ទាំងបីគឺជាលំនាំគ្រើមដែលផ្សំឡើងដោយនិមិត្តសញ្ញាមុខងារនព្វន្ធ + - × ÷។ វារួមចំណែកដល់ការរចនាដ៏រីករាយ និងងាយចាំ។ ក៏ធ្វើឱ្យអារម្មណ៍ចាប់កាន់ប្រសើរឡើងផងដែរ។


■ គម្របរឹងជាប់នឹងម៉ាស៊ីនកាន់តែងាយស្រួលកាន់
គម្របរឹងអូសចេញធម្មតាត្រូវបានប្តូរទៅជាគម្របរឹងជាប់នឹងម៉ាស៊ីន។ កម្រាស់រាងស្ដើង និងទទឹងតូចជាងមុននៅពេលបើកគម្របដែលធ្វើឱ្យម៉ាស៊ីនគិតលេខកាន់តែងាយស្រួល និងមានផាសុកភាពក្នុងការចាប់កាន់អំឡុងពេលប្រើប្រាស់។

■ ការវេចខ្ចប់ក្នុងកេសក្រដាសដែលមិនប៉ះពាល់ដល់បរិស្ថានជួយកាត់បន្ថយកាកសំណល់ប្លាស្ទិក


ការប្តេជ្ញាចិត្តទៅលើរូបរាងផលិតផលផងដែរ
យើងក៏បានយកចិត្តទុកដាក់ជាពិសេសនៅពេលដាក់គម្របរឹងថ្មីថាតើវាធ្វើឱ្យរូបរាងរបស់ម៉ាស៊ីនគិតលេខមានភាពប្រសើរឡើងដែរឬទេ។ យើងបានប្រើម៉ាស៊ីនបោះពុម្ព 3D ដើម្បីខិតខំស្វែងរកឥតឈប់ឈរនូវរូបរាងប្រសើរជាងមុនទៅលើម៉ាស៊ីនគិតលេខ និងគម្របរឹងរួមគ្នា។ ក្នុងនាមជាអ្នករចនា ជារឿងសំខាន់ដែលត្រូវគិតថាគម្របគួរដាក់នៅចំហៀងខាងណាដើម្បីឱ្យសម។ ចំណុចនេះប្រហែលជាផ្នែកមួយនៃការសិក្សាអំពីរូបរាងដែលប្រើពេលយូរបំផុត។

ធ្វើឱ្យដំណើរការមានប្រសិទ្ធភាពខ្ពស់ និងងាយស្រួលយកតាមខ្លួន។
យុទ្ធសាស្ត្រថ្មីរបស់ Casio ត្រូវបានបញ្ចូលទៅក្នុងស៊េរី ClassWiz CW
មិនត្រឹមតែជាឧបករណ៍គណនាសាមញ្ញប៉ុណ្ណោះទេ ប៉ុន្តែ
ក៏ជាឧបករណ៍បង្រៀនសម្រាប់ជាជំនួយដល់ការសិក្សាផងដែរ
ស៊េរី ClassWiz CW ច្បាស់ណាស់ថាកើតចេញពីទិដ្ឋភាពអភិវឌ្ឍមុខងារមានប្រយោជន៍។ ប៉ុន្តែការអាប់ដេតនេះមិនមែនគ្រាន់តែជាការកែលម្អមុខងារគណនានោះទេ។
មានបន្ថែមមុខងារថ្មីដែលជាជំនួយដល់ការសិក្សារបស់សិស្សផងដែរ។
■ ប្រអប់គណិតវិទ្យា
មុខងាររំកិលគ្រាប់ឡុកឡាក់ និងកាក់ដែលធ្វើតាមប្រូបាបគណិតវិទ្យាដោយផ្អែកលើស្ថានភាពជាក់ស្ដែង។

■ ភ្ជាប់ជាមួយឧបករណ៍ជំនួយការសិក្សាតែមួយនៅក្នុង "ClassPad.net" ដែលផ្តល់ដោយ Casio
តាមរយៈការស្កេនកូដ QR ដែលបង្ហាញនៅលើម៉ាស៊ីនគិតលេខបែបវិទ្យាសាស្ត្រ រូបមន្តដែលបានដាក់បញ្ចូលត្រូវបានបង្ហាញនៅលើថេប្លេត ឬទូរសព្ទឆ្លាតវៃជាក្រាហ្វ។ ជាជំនួយការសិក្សាជាក់ស្តែង ដូចជាការផ្លាស់ប្តូរតម្លៃលេខ និងបញ្ចូលរូបមន្ត។
1. បញ្ចូលទិន្នន័យ

2. បង្កើត និងស្កេនកូដ QR

3. គូរក្រាហ្វនៅលើឧបករណ៍ឆ្លាតវៃ

4. វិភាគក្រាហ្វ


ការរចនាស្តង់ដារថ្មីនៃម៉ាស៊ីនគិតលេខបែបវិទ្យាសាស្ត្រ
ជាមួយកម្រិតថ្មីនៃភាពងាយស្រួលប្រើ
បច្ចុប្បន្ននេះនៅក្នុងវិស័យអប់រំនៅទូទាំងពិភពលោក និន្នាការនេះគឺដើម្បីលើកកម្ពស់មិនត្រឹមតែសមត្ថភាពគណិតវិទ្យាប៉ុណ្ណោះទេ ប៉ុន្តែក៏មានជំនាញសិក្សា 4 C ផងដែរ ដែលរួមមានភាពច្នៃប្រឌិត និងការត្រិះរិះពិចារណា។ នោះហើយជាមូលហេតុដែលនៅពេលបង្កើតម៉ូដែលថ្មីនេះ យើងមិនត្រឹមតែរចនាសម្រាប់ផ្តល់លទ្ធផលគណនានោះទេ។ យើងបានផ្លាស់ប្តូរទិសដៅបន្តិច ហើយបានបន្ថែមមុខងារដែលជាជំនួយដល់ការសិក្សារបស់សិស្ស ដូចជាមុខងារដែលអាចឱ្យសិស្សអនុវត្តតាមនៅលើម៉ាស៊ីនគិតលេខ។ យើងក៏ចង់ឱ្យគ្រូបង្រៀនប្រើប្រាស់មុខងារទាំងនេះ ដើម្បីទាក់ទាញសិស្សឱ្យចាប់អារម្មណ៍លើគណិតវិទ្យា និងជំរុញពួកគេឱ្យខំរៀនដោយបង្កើនការចង់ដឹងចង់ឃើញរបស់ពួកគេ។ តំណភ្ជាប់ជាមួយ ClassPad.net ក៏ត្រូវបានធ្វើឱ្យប្រសើរឡើងផងដែរ ហើយគួរតែពន្លឿនដល់ការប្រើប្រាស់ ICT ទៅលើមេរៀន។

ការរចនាដែលធ្វើឱ្យប្រសើរឡើងនូវភាពងាយស្រួលប្រើត្រូវបានវាយតម្លៃ
និងទទួលបានពានរង្វាន់ iF Design Award ទៀតផង
គោលគំនិតផលិតផល និងការរចនាផលិតផលនៃស៊េរី ClassWiz CW ដែលទើបបង្កើតថ្មីនេះត្រូវបានវាយតម្លៃតាមទស្សនៈរបស់អ្នកប្រើប្រាស់ និងបានទទួលពានរង្វាន់ iF Design Award ដែលជាពានរង្វាន់មួយក្នុងចំណោមពានរង្វាន់រចនាដ៏មានកិត្យានុភាពបំផុតទាំងបីនៅលើពិភពលោក។ វាជាកិត្តិយសមួយសម្រាប់អ្នកដែលចូលរួមក្នុងការអភិវឌ្ឍស៊េរីនេះ ដើម្បីទទួលបានពានរង្វាន់ដែលទទួលស្គាល់ជាអន្តរជាតិបែបនេះ។ ដោយអ្នកគ្រាន់តែកាន់ និងសាកប្រើវា អ្នកអាចវិនិច្ឆយថាតើម៉ាស៊ីនគិតលេខនេះមានភាពងាយស្រួលប្រើប្រាស់កម្រិតណា។ យើងបានដឹងថាគោលគំនិតនេះទទួលបានការកោតសរសើរយ៉ាងខ្លាំងពីគ្រូបង្រៀននៅក្នុងតំបន់ដែលចាប់ផ្តើមលក់ម៉ូដែលថ្មីនេះ។ យើងចង់ឱ្យអ្នកគ្រប់គ្នាសាកល្បងប្រើស៊េរី ClassWiz CW និងវាយតម្លៃវាដោយខ្លួនឯង។