Skip to content

1970s | 1980s | 1990s | 2000s | 2010s - 20s

GB-6900

2012

GB-6900

នាឡិកា​ដំបូងបង្អស់នៅក្នុង​ពិភពលោក​ដែល​មាន​ការ​តភ្ជាប់​ Bluetooth® 4.0

G-SHOCK នេះប្រើការតភ្ជាប់ Bluetooth® ដើម្បីផ្គូផ្គងជាមួយទូរសព្ទឆ្លាតវៃ។ បន្ថែមពីលើការកែតម្រូវម៉ោងដោយស្វ័យប្រវត្តិជាមួយនឹងទិន្នន័យពីទូរសព្ទឆ្លាតវៃ នាឡិកានេះក៏ផ្តល់ការជូនដំណឹងអំពីការហៅទូរសព្ទចូល អ៊ីមែល និងអ្វីៗជាច្រើនទៀតផងដែរ។ ដោយគ្រាន់តែចុចនាឡិកា នោះនឹងបញ្ឈប់សំឡេងរោទ៍ និងការជូនដំណឹងរំញ័រ។ តាមរយៈមុខងារស្វែងរកទូរសព្ទ អ្នកប្រើប្រាស់អាចធ្វើឱ្យទូរសព្ទឆ្លាតវៃរបស់ពួកគេចាក់សំឡេងបានដោយចុចប៊ូតុងនៅលើនាឡិកា។ ទោះបីជាមានមុខងារដ៏សម្បូរបែបនេះក៏ដោយ នាឡិកានេះក៏ផ្តល់អាយុកាលប្រើប្រាស់​ថ្មប្រហែលពីរឆ្នាំផងដែរ។

ការដាក់ចេញ GB-6900 លើកដំបូងដ៏គួរឱ្យរំភើបនេះ បានផ្ដល់ឱកាសដល់នាឡិកាដៃជំនាន់ថ្មីទាំងស្រុង។ តាមរយៈការរួមបញ្ចូលគ្នាពីភាពងាយស្រួលប្រើ​ទូរសព្ទឆ្លាតវៃជាមួយនឹងភាពស័ក្ដិសមនៃ​នាឡិកាដៃ បច្ចេកវិទ្យាច្នៃប្រឌិតរបស់នាឡិកានេះបានបំផុសគំនិតទៅដល់ការរចនានាឡិកា Casio ជាច្រើនទៀត។ បច្ចុប្បន្ន បច្ចេកវិទ្យានេះបន្ត​វិវឌ្ឍដើម្បីបំពេញបន្ថែមដល់បែបបទរស់នៅក្នុងសម័យឌីជីថល។

ខ្សែផលិតកម្មលំដាប់ខ្ពស់ឈានដល់ប្រតិបត្តិការពេញលេញ

2012

ខ្សែផលិតកម្មលំដាប់ខ្ពស់ឈានដល់ប្រតិបត្តិការពេញលេញ

ខ្សែសង្វាក់ផលិតកម្មលំដាប់ខ្ពស់ត្រូវបានបង្កើតឡើងនៅ Yamagata Casio ដែលផ្តោតលើការផលិតខ្សែស្រឡាយនាឡិកា MR-G និងនាឡិកាលំដាប់ខ្ពស់ផ្សេងទៀត។ អ្នកទទួលបន្ទុកខ្សែផលិតកម្មពិសេសនេះគឺជាអ្នករចនាមានជំនាញខ្ពស់ដែលទទួលបានមេដាយនិងមានការបញ្ជាក់ក្នុងលក្ខខណ្ឌ​ដ៏តឹងរ៉ឹងដែលបានកំណត់ដោយ Casio។ បុគ្គលិកដ៏ឆ្នើ ដែលមានជំនាញបច្ចេកទេសខ្ពស់បំផុតទាំងនេះប្រើប្រាស់ជំនាញដែលបានហ្វឹកហាត់​​យ៉ាងស្ទាត់ និងការយល់ដឹងរបស់ខ្លួន រួមជាមួយនឹងវិស្វកម្មតភ្ជាប់ឌីជីថល ដើម្បីផលិតសមាសធាតុនីមួយៗ។ ក្ដីប្រាថ្នាដ៏ខ្លាំងក្លា និងការយកចិត្តទុកដាក់លើផ្នែកលម្អិតនីមួយៗរបស់ពួកគាត់ដែលជំរុញដល់ការបង្កើតផលិតផលដែលមានភាពឥតខ្ចោះកា​ន់តែល្អមួយកម្រិតទៀត។

EQB-500

2014

EQB-500

នាឡិកា Casio អាណាឡុកដំបូងដែលមានការតភ្ជាប់ទូរសព្ទឆ្លាតវៃ

EDIFICE EQB-500 គឺជានាឡិកា Casio អាណាឡុកដំបូងគេដែលផ្តល់ជូនការតភ្ជាប់ Bluetooth® និងលើសពីនេះទៀត ក៏មានប្រព័ន្ធ​សាកថាមពលពន្លឺព្រះអាទិត្យផងដែរ។ តាមរយៈការភ្ជាប់ជាមួយទូរសព្ទឆ្លាតវៃ មិនត្រឹមតែកែតម្រូវម៉ោង​ដោយស្វ័យប្រវត្តិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចឱ្យអ្នកប្រើប្រាស់​គ្រប់គ្រងការកំណត់នាឡិកានៅលើកម្មវិធីទូរសព្ទឆ្លាតវៃ ងាយស្រួលជាង​ការប្រើក្បាលរុយ​ និងប៊ូតុងនៅលើនាឡិកាទៅទៀត។ នាឡិកានេះក៏រួមបញ្ចូលផងដែរនូវមុខងារផ្ទេរទិន្នន័យនាឡិកាកំណត់ពេល ដែលងាយស្រួលសម្រាប់ការមើលការប្រណាំងរថយន្ត ដែលជាមុខងារស័ក្ដិសមនឹងខ្សែស្រឡាយ EDIFICE។ មុខងារ​ដ៏មានប្រយោជន៍បែបនេះ​បង្កប់​នូវ​អត្តសញ្ញាណ​ម៉ាក​ដែល​បាន​បង្ហាញ​ពី​វិធីសាស្ត្រ​ដ៏​មាន​ប្រសិទ្ធភាព​ក្នុង​ការ​ពង្រីក​សក្តានុពល​នៃ​នាឡិកា​អាណាឡុក។

GPW-1000

2014

GPW-1000

នាឡិកា GPS កូនកាត់ដំបូងគេនៅក្នុងពិភពលោក ដែលគ្រប់គ្រងដោយវិទ្យុ ដើរដោយថាមពលពន្លឺព្រះអាទិត្យ

G-SHOCK នេះជានាឡិកាលើកដំបូងដែលប្រើប្រព័ន្ធទទួលម៉ោងពីរផ្សេងគ្នា៖ សញ្ញា GPS និងរលកវិទ្យុម៉ោងស្តង់ដារ​ដែលបានបញ្ជូនពី​ស្ថានីយ​ចំនួនប្រាំមួយជុំវិញពិភពលោក។ ជាធម្មតា វាបានកែតម្រូវម៉ោងដោយស្វ័យប្រវត្តិដោយប្រើសញ្ញារលកវិទ្យុ ប៉ុន្តែនៅពេលដែលនៅក្រៅដែនសញ្ញា វាប្រើប្រាស់ម៉ោង និងទិន្នន័យទីតាំងពីផ្កាយរណប GPS ដើម្បីឱ្យ​ម៉ោងដើរបានត្រឹមត្រូវគ្រប់ទីកន្លែងនៅលើផែនដី។ ដើម្បីឱ្យចុះស៊ី​គ្នា​នឹងសមត្ថភាពនេះ នាឡិកានេះក៏បាន​ផ្តល់នូវ​ប្រតិបត្តិការ​ដ៏រឹងមាំដែលចាំបាច់ដើម្បីទប់ទល់នឹងស្ថានភាពធ្ងន់ធ្ងរ គ្រប់ទីកន្លែងដែលអ្នកប្រើប្រាស់ធ្វើដំណើរ​ផ្សងព្រេង។ តាមរយៈការកែលម្អយ៉ាងឆាប់រហ័សលើមុខងារ GPS ដែលត្រូវបានយកមកប្រើ​ជាលើកដំបូង​នៅក្នុង PRT-1GPJ ក្នុងឆ្នាំ 1999 និងការបន្ថែមការច្នៃប្រឌិត​ផ្នែកបច្ចេកវិទ្យា​ជាច្រើនទៀត នាឡិកានេះ​បង្ហាញជាវិជ្ជមាននូវស្មារតីប្រកួតប្រជែងមិនចេះចប់​ដែលមានភាពល្បីចំពោះ Casio។

STB-1000

2014

STB-1000

នាឡិកាកីឡាដែលធ្វើសមកាលកម្មជាមួយកម្មវិធីកាយសម្បទាក្នុង​ទូរសព្ទឆ្លាតវៃ

នាឡិកានេះផ្គូផ្គងជាមួយទូរសព្ទឆ្លាតវៃតាមរយៈ Bluetooth®។ ខណៈពេលដែលបង្ហាញការជូនដំណឹងពីកម្មវិធីទូរសព្ទឆ្លាតវៃ នាឡិកាក៏អាចឱ្យអ្នកប្រើប្រាស់ពិនិត្យមើលទិន្នន័យកាយសម្បទាផ្ទាល់ខ្លួនពីកម្មវិធីសម្បទាដ៏ពេញនិយម រួមមានល្បឿនបោះជំហាន និងចម្ងាយ ជីពចរ និងល្បឿនជិះកង់ និងការបង្វិលឈ្នាន់កង់។ ជាការពិតណាស់ យើងក៏អាចធ្វើការវាស់នាឡិកាកំណត់ពេល​នៅលើនាឡិកាដោយផ្ទាល់​បានផងដែរ។ តាមរយៈសមត្ថភាពក្នុងការវាស់រយៈពេលជុំ/រយៈពេលកំណាត់ និងរក្សាទុក 120 ជុំក្នុងអង្គចងចាំ STB-1000 មានប្រយោជន៍ខ្លាំងណាស់សម្រាប់អ្នកចូលចិត្ត​កីឡាគ្រប់ប្រភេទ។

នាឡិកាឆ្លាតវៃសម្រាប់សកម្មភាពខាងក្រៅ (WSD-F10)

2016

WSD-F10 
(នាឡិកាឆ្លាតវៃសម្រាប់សកម្មភាពខាងក្រៅ)

នាឡិកា Casio សម្រាប់សកម្មភាពខាងក្រៅដំបូងគេដែលដំណើរការ Android Wear OS

តាមរយៈភាពល្បីល្បាញថាជានាឡិកា Casio ឆ្លាតវៃសម្រាប់សកម្មភាពខាងក្រៅ ភាពអស្ចារ្យនេះ​អាចឱ្យនាឡិកានេះទប់ទល់នឹង​ការប្រើប្រាស់ខាងក្រៅដែលប្រើកម្លាំងខ្លាំង ដោយផ្តល់នូវភាពធន់មិនងាយជ្រាប​​ទឹក និងលក្ខណៈបច្ចេកទេសតាមស្តង់ដារយោធា។ សិនស័រដែលបំពាក់មកមានមុខងារតាមដានបម្រែបម្រួលធម្មជាតិ សកម្មភាពរាងកាយ និងអ្វីៗជាច្រើនទៀត។ នាឡិកានេះដំណើរការលើប្រព័ន្ធ Android Wear OS ដោយផ្តល់ជូន​មុខងារវាស់ស្ទង់សកម្មភាពសម្រាប់ការធ្វើដំណើរកម្សាន្ត ជិះកង់ ស្ទូចត្រី និងអ្វីៗជាច្រើនទៀត ដោយប្រើកម្មវិធី Casio ដាច់ដោយឡែក ឬកម្មវិធី Android ផ្សេងទៀត។ នាឡិកា​នេះ​បានទាញយកប្រយោជន៍ច្រើនបំផុត​ពីអ្នកឯកទេសដ៏​គួរ​ឱ្យ​ចាប់​អារម្មណ៍​របស់ Casio និង​កំណត់​ត្រាតាមដាន​ក្នុង​ការ​បង្កើត​នាឡិកា​សម្រាប់អត្តពលិក និង​ការ​ប្រើ​ប្រាស់​សម្រាប់សកម្មភាពខាងក្រៅ។ អ្នកប្រើប្រាស់បានកោតសរសើរចំពោះអត្ថប្រយោជន៍របស់វាថាជាឧបករណ៍ពាក់លើកដៃដែលបានត្រួសត្រាយផ្លូវថ្មីៗឱ្យយើងរីករាយជាមួយសកម្មភាពខាងក្រៅ ដែលធ្វើនាឡិនានេះទទួលបានប្រជាប្រិយភាពបំផុត។

G-SHOCK世界累計出荷1億個突破

2017

G-SHOCK លើកទី 100 លានគ្រឿងបានដឹកជញ្ជូននៅទូទាំងពិភពលោក

Casio បានដឹកជញ្ជូន G-SHOCK លើកទី 100 លានគ្រឿង។ ដោយឈរជើងយ៉ាងរឹងមាំចាប់តាំងពីការដាក់ចេញ DW-5000C លើក​ដំបូង​នៅខែមេសាឆ្នាំ 1983 មក G-SHOCK មិនដែល​ងាកចេញ​ពីគ្រោង​សំណង់ធន់នឹងការប៉ះទង្គិចរបស់ខ្លួនទេ ដោយបញ្ជាក់លើ​គំនិតថានាឡិកាមិនចាំបាច់បាក់បែកទេ​នៅពេលធ្លាក់។ ម៉ាក G-SHOCK បានបន្តការវិវត្ត​ប្រកបដោយ​ភាពច្នៃប្រឌិត​របស់ខ្លួន ដោយទទួលបាន​ការវាយតម្លៃ​យ៉ាងត្រចះត្រចង់​នៅទូទាំងពិភពលោកដោយសារភាពរឹងមាំគ្មានគូប្រៀប និងទស្សនៈចំពោះពិភពលោកខុសប្លែកគេរបស់ខ្លួន។ បន្ទាប់ពីបានដឹកជញ្ជូន 10 លានគ្រឿងក្នុងឆ្នាំ 1996 និង 50 លានគ្រឿងក្នុងឆ្នាំ 2009 គោលដៅដឹកជញ្ជូន 100 លានគ្រឿងបានសម្រេចនៅឆ្នាំ 2017។ សន្ទុះ G-SHOCK នៅតែខ្លាំងក្លា ដោយបន្តទទួលបានអ្នកគាំទ្រថ្មីៗជារៀងរាល់ថ្ងៃ។

G-SHOCK លើកទី 100 លានគ្រឿងបានដឹកជញ្ជូននៅទូទាំងពិភពលោក
G-SHOCK បានយករថយន្តដែលធ្ងន់បំផុត​មកបើកបរ​លើ​នាឡិកា​ដើម្បីទទួលបានកំណត់ត្រា Guinness

2017

G-SHOCK បានយករថយន្តដែលធ្ងន់បំផុត​មកបើកបរ​លើ​នាឡិកា​ដើម្បីទទួលបានកំណត់ត្រា Guinness

ដើម្បីបញ្ជាក់ពីភាពរឹងមាំរបស់ G-SHOCK ដែលត្រូវបានគេស្គាល់ថាអាចទប់ទល់នឹងស្ថានភាពអាក្រក់ DW-5600E ដែលជាខ្សែស្រឡាយផ្ទាល់ពីម៉ូដែល DW-5000C ដំបូងបំផុត ដែលត្រូវបានបើកបរដោយរថយន្តដឹកទំនិញទម្ងន់ 24.97 តោនពីលើក្នុងគោលបំណងដើម្បីទទួលបានកំណត់ត្រាពិភពលោក​ Guinness សម្រាប់រថយន្តដែលធ្ងន់បំផុតបើកបរលើនាឡិកា។ DW-5600E មិនត្រឹមតែអាចទប់ទល់នឹងស្ថានភាពលំបាកប៉ុណ្ណោះទេ ថែមទាំងអាចទ្រាំទ្រនឹងទម្ងន់របស់រថយន្តដោយគ្មានស្នាមប្រេះនៅលើតួ ឬខ្សែនាឡិកា និងនៅតែជានាឡិកាដ៏ល្អឥតខ្ចោះ។ G-SHOCK និងភាពធន់រឹងមាំដ៏ល្បីល្បាញរបស់​ខ្លួន​បាន​ក្លាយ​ជា​កន្លែង​បំបែក​ឯតទគ្គកម្ម​ជា​ផ្លូវការ​ក្នុង​ប្រវត្តិសាស្ត្រ។

山形カシオの時計専用工場が完成

2018

រោងចក្រនាឡិកាបានបញ្ចប់ការសាងសង់នៅ Yamagata Casio

រោងចក្រនាឡិកាថ្មីមួយត្រូវបានបញ្ចប់ការសាងសាង់នៅ Yamagata Casio ដែលជាមូលដ្ឋានផលិតនៅក្នុងប្រទេសជប៉ុន។ រោងចក្រនេះបង្រួបបង្រួមការផលិតសមាសធាតុ និងផលិតផលសម្រេច ដែលពីមុនត្រូវបានបង្កើតឡើងនៅទីតាំងដាច់ដោយឡែក ដើម្បីឱ្យកាន់តែចំណេញលើ​ផលិតកម្ម។ រោងចក្រនេះមានជំនាញក្នុងការផលិតសមាសធាតុគ្រឿងបង្វិល និងដ្រាយស្ពឺដោយមានភាពសុក្រិតកម្រិតមីក្រុង។ អ្នកបច្ចេកទេសដាច់ដោយឡែកប្រើជំនាញកម្រិតខ្ពស់នានា ដោយចាត់ចែងអ្វីៗគ្រប់យ៉ាងចាប់តាំងពីការកែម៉ាស៊ីន និងការលៃតម្រូវគ្រឿងបង្គុំរហូតដល់ការត្រួតពិនិត្យផលិតផលសម្រេច។

រោងចក្រនាឡិកាបានបញ្ចប់ការសាងសង់នៅ Yamagata Casio
GPR-B1000

2018

GPR-B1000

នាឡិកាដៃដំបូងគេនៅក្នុងពិភពលោកដែលមានការរុករក GPS ជំនួយដោយថាមពលពន្លឺព្រះអាទិត្យ

GPR-B1000 មានមុខងាររុករក GPS ដែលប្រមូលទិន្នន័យទីតាំងពីផ្កាយរណប GPS ដើម្បីបង្ហាញទីតាំងបច្ចុប្បន្ននៅលើផ្លូវ ឬទិសដៅទៅកាន់គោលដៅក្នុងពេលជាក់ស្តែង។ សាកថ្មនាឡិកាដោយប្រើ USB ឬប្រព័ន្ធសាកថាមពលពន្លឺព្រះអាទិត្យ​សម្រាប់ប្រើប្រាស់ក្នុងស្ថានភាពណាមួយ ចាប់ពីការពាក់ប្រចាំថ្ងៃ រហូតដល់ចេញទៅក្រៅ។ សិនស័របីគ្រាប់អាចឱ្យ​ឧបករណ៍វាស់សម្ពាធបរិយាកាស/ឧបករណ៍វាស់រយៈកម្ពស់ ទិសដៅត្រីវិស័យ និងសីតុណ្ហភាព រីឯការភ្ជាប់ទូរសព្ទឆ្លាតវៃក៏ផ្តល់ជូនមុខងារងាយស្រួលប្រើផងដែរ។ G-SHOCK នេះ​ត្រូវ​បាន​រចនា​ឡើង​ដើម្បី​ទ្រាំទ្រនឹងការ​ប្រើ​ប្រាស់​ក្នុងមជ្ឈដ្ឋានដ៏ពិបាកបំផុត សូម្បី​តែបេសកកម្មគេចពីគ្រោះថ្នាក់​ក៏ដោយ។

GBD-H1000

2020

GBD-H1000

G-SHOCK មានកម្មវិធីតាមដានចង្វាក់បេះដូង និងមុខងារ GPS

មិនត្រឹមតែជា GPS នោះទេ នាឡិកានេះក៏ផ្តល់ការវាស់ស្ទង់តាមពេលជាក់ស្តែង ដើម្បីអាចប្រើជាមួយសកម្មភាពផ្សេងៗរបស់អ្នកប្រើប្រាស់។ វាមានសិនស័រអុបទិកសម្រាប់វាស់ចង្វាក់បេះដូង សិនស័របីគ្រាប់សម្រាប់វាស់សម្ពាធបរិយាកាស/រយៈកម្ពស់ ទិសដៅត្រីវិស័យនិងសីតុណ្ហភាព និងឧបករណ៍វាស់ល្បឿនសម្រាប់រាប់ជំហាន និងអ្វីៗច្រើនទៀត។ ក្បួនដោះស្រាយដែលវាយតម្លៃ និងវិភាគទិន្នន័យ​ដែលបានវាស់ស្ទង់​អាចឱ្យអ្នកប្រើប្រាស់ពិនិត្យមើលប្រសិទ្ធភាពនៃការហ្វឹកហាត់របស់ពួកគេក្នុងកម្រិតលម្អិតខ្ពស់។ លើសពីនេះ កម្មវិធីដាច់ដោយឡែកនេះជួយសម្រួល​ដល់​ការគ្រប់គ្រងការហាត់ប្រាណប្រចាំថ្ងៃផងដែរ។ សូមទុកចិត្តចុះថា៖ G-SHOCK នេះបំពាក់យ៉ាងពេញលេញ​នូវភាពធន់រឹងមាំ និងមុខងារ​ទាំងអស់​ដែល​អ្នកប្រើប្រាស់​ត្រូវការដើម្បីរីករាយនឹងបែបបទ​ជីវិតដ៏សកម្មរបស់ពួកគេ។

DW-H5600

2023

DW-H5600

នាឡិកា G-SHOCK MOVE ថ្មីជាមួយនឹងការរចនារាងប្រាំបីជ្រុង និងកម្មវិធីតាមដានចង្វាក់បេះដូង

នាឡិកាពហុកីឡាទាំងនេះភ្ជាប់មកជាមួយមុខងារសម្រាប់តាមដានលំហាត់ប្រាណគ្រប់ប្រភេទ។ វាស់ចង្វាក់បេះដូងរបស់អ្នកដោយប្រើសិនស័រអុបទិក និងប្រើឧបករណ៍វាស់ល្បឿនដើម្បីរាប់ជំហាន។ អ្នកអាចចូលប្រើបណ្ណាល័យ PolarTM សម្រាប់​ទូរសព្ទ​ឆ្លាតវៃដើម្បីវិភាគលំហាត់ប្រាណ តាមដាន​ការស្តារ​ឡើងវិញ​ក្រោយការគេង និងគាំទ្រ​លំហាត់ប្រាណ​ដកដង្ហើម ថែមទាំងប្រើឧបករណ៍​វាស់​អុកស៊ីតកម្ម​ដើម្បី​វាស់កម្រិតអុកស៊ីសែនក្នុងឈាម។ មិនថាជាការរត់ ការដើរ ឬការហាត់ប្រាណនោះទេ ឧបករណ៍​សំខាន់​នេះ​បំពាក់នូវអេក្រង់ LCD អង្គចងចាំជាភីកសែល (MIP) ដើម្បីឱ្យអាចមើលឃើញច្បាស់ ងាយស្រួល​អាននៅ​គ្រប់​ទីកន្លែង​ដែលអ្នកទៅ។ កាយសម្បទា និងសុខភាពពិតប្រាកដ ដំណើរការអមដោយការគិតគូរដល់បរិស្ថានផងដែរ។ នោះហើយជាមូលហេតុដែលយើងបានបង្កើតកងមុខ និងខ្សែនាឡិកាដែលផលិតឡើងចេញពីជ័របែបជីវសាស្រ្ត។ ផលិតចេញពីវត្ថុធាតុសរីរាង្គដែលអាចកកើតឡើងវិញ​បាន ប្លាស្ទិកជីវម៉ាស​គឺជាវត្ថុធាតុសំយោគ​ដែល​មាន​ម៉ូលេគុល​ខ្ពស់ តាមបែបគីមីសាស្រ្ត និងជីវសាស្រ្ត ដែលជួយកាត់​បន្ថយ​ផល​ប៉ះពាល់​​បរិស្ថាន និងផ្លាស់ប្តូរ​ពិភពលោក​ឱ្យកាន់តែ​ខិតជិតទៅកាន់សេដ្ឋកិច្ចជារង្វង់។ សាកថ្មដោយប្រើ USB ឬពន្លឺព្រះអាទិត្យ ហើយ​អ្នក​នឹង​បំពេញកិច្ចការរបស់អ្នកអស់ពីសមត្ថភាពជានិច្ច។

G-SHOCKが国内時計メーカーとして初めて 立体商標に登録

2023

G-SHOCK ទទួលបានពាណិជ្ជសញ្ញាបីវិមាត្រដំបូងគេ​សម្រាប់ក្រុមហ៊ុន​ផលិត​នាឡិកានៅប្រទេសជប៉ុន

ការិយាល័យប៉ាតង់ជប៉ុនផ្តល់ការចុះបញ្ជីពាណិជ្ជសញ្ញាបីវិមាត្រសម្រាប់រូបរាងរបស់ម៉ូដេល G-SHOCK ដំបូងបង្អស់ ដែលនេះជាលើកទីមួយហើយដែលពាណិជ្ជសញ្ញា 3D ត្រូវបានចុះបញ្ជីនៅក្នុងប្រទេសជប៉ុនសម្រាប់រូបរាងនាឡិកាដៃ ដោយគ្មាននិមិត្តសញ្ញា ឬអក្សរ (លេខចុះបញ្ជីលេខ 6711392)។ ខ្សែស្រឡាយ 5000 បង្កើត​ឡើង​ដោយ​នាឡិកា​ដែល​កើតចេញពី​រូបរាង​នាឡិកា​ដំបូង​គេ តំណាង​ឱ្យ​ចំណុច​ដើម​របស់​ម៉ាក និង​ជា​ខ្សែស្រឡាយ​ G-SHOCK ដែល​លក់​បាន​យូរ​បំផុត​។ ប្រកាន់ខ្ជាប់តាមគ្រោងរចនារបស់ខ្លួនអស់រយៈពេលជាង 40 ឆ្នាំ ចាប់តាំងពីម៉ូដែលដំបូងមក នាឡិកា G-SHOCK ត្រូវបានចាត់ទុកថាអាចសម្គាល់បានដោយរូបរាងតែមួយគត់។

G-SHOCK ទទួលបានពាណិជ្ជសញ្ញាបីវិមាត្រដំបូងគេ​សម្រាប់ក្រុមហ៊ុន​ផលិត​នាឡិកានៅប្រទេសជប៉ុន
គម្រោង G-SHOCK ថ្មីចាប់ផ្តើម៖ G-SHOCK និម្មិត

2023

គម្រោង G-SHOCK ថ្មីចាប់ផ្តើម៖ G-SHOCK និម្មិត

ម៉ាក G-SHOCK លក្ខណៈ​ច្នៃប្រឌិតថ្មីជានិច្ចបានបោះជំហានថ្មីមួយ ដោយចាប់ផ្តើមសហគមន៍និម្មិត ដែលមនុស្សអាចសហការគ្នាបង្កើត និងប្រាស្រ័យទាក់ទងគ្នាតាមរយៈប្រព័ន្ធឌីជីថលដូចជា NFT និង metaverse។ ការបើកហាង G-SHOCK និម្មិត និងការលក់ផលិតផល G-SHOCK ឌីជីថលដែលបង្ហាញជា 3D គ្រាន់តែជាគំរូនៃគម្រោងថ្មី និងទទួលយកបទពិសោធន៍ដែលមិនធ្លាប់មានពីមុនមកនាពេលខាងមុខ។

1970s | 1980s | 1990s | 2000s | 2010s - 20s

Select a location