Skip to content
ម៉ូដែលកិច្ចសហការ AQUA PLANET ឆ្នាំ 2024
ស៊េរី BA-110

BA-110AQ-4A

G-SHOCK របស់ខ្ញុំ

នៅឆ្នាំ 2024 G-SHOCK និង BABY-G សហការជាមួយអង្គការមិនរកប្រាក់ចំណេញ Aqua Planet ម្តងទៀតដើម្បីជួយដល់ការងារអភិរក្ស​ផ្កាថ្មប៉ប្រះទឹកដ៏អស្ចារ្យរបស់ពិភពលោក។ តារានៃកិច្ចសហការពិសេសនេះគឺត្រីហ្កោប៊ីឆ្នូតប្រាំ (Gobiodon quinquestrigatus) ដែលរស់នៅក្នុងវាល​ផ្កាថ្ម Casio ជាកន្លែងដែល Aqua Planet ធ្វើការងារជួសជុលផ្កាថ្ម។ ការរចនាដ៏ទាក់ទាញបង្ហាញពីរូបរាងដ៏គួរឱ្យចាប់ចិត្តរបស់ត្រីហ្កោប៊ី នៅពេលដែល​វាហែលចូល​ក្នុងហ្វូង​ផ្កាថ្មនៅក្នុងសមុទ្រត្រូពិចដ៏ស្រស់ស្អាត។ មុខនាឡិកាដែលមានរូបរាងប្លែក និងស្មុគស្មាញនៃ BA-110 បង្ហាញពីផ្កាថ្មប៉ប្រះទឹក ជាមួយនឹងការរំលេច​នូវការរចនា​​សំខាន់នៅ​ក្នុង​ផ្កាថ្មពណ៌ផ្កាឈូក។ មុខនាឡិកាដែលតុបតែងដោយរូបភាពដាមនៃត្រីហ្កោប៊ីនៅក្នុងវាលផ្កាថ្ម Casio ធ្វើឱ្យពិភពក្រោមទឹក​នៃកំណប់មហាសមុទ្រដ៏អស្ចារ្យនេះមានភាពរស់រវើក។ មានកងមុខ និងខ្សែនាឡិកាពណ៌ផ្កាឈូកស្លេក និមិត្តសញ្ញា Aqua Planet និងសារ "Our Ocean, Our Future" នៅលើខ្សែនាឡិកា និងខ្នងប្រអប់មានឆ្លាក់និមិត្តសញ្ញា "LOVE THE SEA AND THE EARTH" នាឡិកានេះពិតជាស័ក្តិសមស​ម្រាប់ជីវិត​រស់នៅ​មហាសមុទ្រ។ Casio និង Aqua Planet ប្តេជ្ញាកសាងពិភពលោក​ប្រកបដោយចីរភាព និងមិនត្រឹមតែបង្ហាញលើការរចនាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្ហាញទៅលើវត្ថុធាតុផងដែរ។ ជ័របែបជីវសាស្រ្តត្រូវបានប្រើទៅលើសមាសធាតុជ័រសំខាន់ៗនៅក្នុងកងមុខ និង​ខ្សែនាឡិកា។ លើសពីនេះ នាឡិកានេះមានភ្ជាប់មកជាមួយថង់ទាញបិទបើកដោយប្រើខ្សែដែលអាចប្រើប្រាស់ឡើងវិញបាន​ធ្វើពីកប្បាស 100% ដោយមិនមានប្លាស្ទិក និងមិនប៉ះពាល់ដល់បរិស្ថាន។

  • ការរចនាមុខត្រូវបានបំផុសគំនិតដោយផ្កាថ្មប៉ប្រះទឹក
  • ប្រអប់ និងខ្សែនាឡិកាត្រូវបានបំផុសគំនិត​ដោយពណ៌ផ្កាថ្ម
  • ខ្នងប្រអប់មានឆ្លាក់ឡូហ្គោ “LOVE THE SEA AND THE EARTH”
  • ការវេចខ្ចប់មិនប៉ះពាល់បរិស្ថាន
  • អំពូល LED
  • កងមុខនាឡិកា និងខ្សែនាឡិកាត្រូវបានផលិតឡើងដោយប្រើជ័របែបជីវសាស្រ្ដ

លក្ខណៈបច្ចេកទេស

*លក្ខណៈ​ពណ៌របស់ផលិតផលដែលមានក្នុងបញ្ជី ​អាចនឹងខុសគ្នាពីផលិតផលជាក់ស្តែងក្នុងករណីមួយចំនួន។

Select a location