Skip to content
ម៉ូដែលកិច្ចសហការ Pretty Guardian Sailor Moon
ស៊េរី BA-110

BA-110XSM-2A

G-SHOCK របស់ខ្ញុំ

ចាប់ពី BABY-G ដែលជានាឡិកា​ដៃ​ធម្មតា​សម្រាប់​ស្ត្រីមមាញឹកនឹងការងារ ចេញជាម៉ូដែលថ្មី​ដែល​បង្កើតឡើង​ដោយ​សហការ​ជាមួយ Pretty Guardian Sailor Moon។ គំនូរជីវចល Pretty Guardian Sailor Moon និងម៉ាក BABY-G មានប្រជាប្រិយភាព​តាំងពីទសវត្សឆ្នាំ 1990 ដែលធ្វើឱ្យពួកគេក្លាយជាដៃគូសហការដ៏ល្អឥតខ្ចោះ។ ផ្ទៃរចនានៃម៉ូដែលថ្មីនេះគឺជាសមត្ថភាព​ប្រែកាយ​ដ៏​រ៉ូមែនទិក​​របស់ Sailor Moon។ ដោយផ្អែកលើ BABY-G BA-110 ដ៏ពេញនិយម នាឡិកា​ថ្មីនេះ​រួមបញ្ចូលនូវជម្រើសដ៏ធំទូលាយដែល​ចែងចាំង​នូវ​ធាតុដើម ដែលត្រូវបានបំផុសគំនិតដោយការ​ប្រែកាយ​របស់ Sailor Moon។ តួនាឡិកាពាក់កណ្តាលថ្លាពណ៌ខៀវចាស់ ដែល​រំលឹក​ដល់​មេឃពេលយប់ ត្រូវបាន​តុបតែង​ដោយផ្កាយ ព្រះចន្ទ បេះដូង​ពណ៌ខៀវ ក្រហម និង​លឿង និងរូបភាព Sailor Moon ផ្សេងទៀត បង្កើតបានរូបរាងដ៏អស្ចារ្យ។ មុខនាឡិកាត្រូវបានតុបតែងជាមួយនឹងរូបរាងចាំងពន្លឺផ្លេកៗ ហើយទ្រនិចមានពណ៌មាស។ ការរចនាពិសេសនេះបង្កើតបានចាឈុតឆាកប្រែកាយរបស់ Sailor Moon ដ៏គួរឱ្យរំភើប និងមិនអាចបំភ្លេចបាន។ កងលើមុខនាឡិកាត្រូវបានបោះពុម្ពដោយរូបភាពរបស់ Sailor Moon ដែលត្រូវបានឆ្លាក់នៅលើ​គម្រប​ខាង​​ក្រោយ​នាឡិកា​ផងដែរ។ ការរចនាកញ្ចប់វេចខ្ចប់របស់ម៉ូដែលនេះត្រូវបានបំផុសគំនិតដោយ Sailor Moon។ អ្វីគ្រប់យ៉ាងអំពីម៉ូដែលនេះ​ត្រូវបានរចនាឡើង​ដើម្បីធ្វើឱ្យ​នាឡិកានេះ​ក្លាយជាម៉ូដែលកិច្ចសហកា​រវាង BABY-G និង Pretty Guardian Sailor Moon ដែលជា​វីរនារី​ក្នុងក្តីស្រមៃ​របស់​​ក្មេងស្រីគ្រប់រូប។ ©Naoko Takeuchi/PNP, Toei Animation

  • កញ្ចប់
  • កងលើមុខនាឡិកា
  • ការឆ្លាក់ខ្នងខាងក្រោយ

លក្ខណៈបច្ចេកទេស

ម៉ូដែលកិច្ចសហការ Pretty Guardian Sailor Moon

*លក្ខណៈ​ពណ៌របស់ផលិតផលដែលមានក្នុងបញ្ជី ​អាចនឹងខុសគ្នាពីផលិតផលជាក់ស្តែងក្នុងករណីមួយចំនួន។

Select a location