Skip to content
ស៊េរីបេះដូងបែបសប្បាយ
ស៊េរី BGA-10

BGA-10-3A

G-SHOCK របស់ខ្ញុំ

ជំរុញអារម្មណ៍សប្បាយរីករាយរបស់អ្នក — អាណាឡុក BABY-G ដែលបង្ហាញផ្ទៃរចនាបេះដូងដែលអាចផ្លាស់ប្ដូរពណ៌បាន។ ការរចនាមុខនាឡិកាប្រកបដោយភាពស្វាហាប់ និងរស់រវើក នាំយកអ្វីដែលថ្មីដោយស្វ័យប្រវត្តិជារៀងរាល់ថ្ងៃ។ ពណ៌​ដែល​លោតចេញ​តាម​រន្ធ​រាង​បេះដូង​ទាំង​បួនអាចផ្លាស់ប្ដូរពណ៌​ នៅ​ពេល​ដែល​កង់​ពណ៌​នៅ​ពី​ក្រោម​មុខនាឡិកាវិលជា​រៀង​រាល់​ថ្ងៃ ចំណែក​ការ​បង្ហាញ​កាល​បរិច្ឆេទ​ចម្រុះ​ពណ៌​ អាចធ្វើឱ្យអ្នកមានភាពរីករាយជា​រៀង​រាល់​ថ្ងៃ​។ អ្នកក៏អាចផ្លាស់ប្ដូរពណ៌បានគ្រប់ពេល ដោយគ្រាន់តែបង្វិលក្បាលរុយ ដើម្បីតម្រូវទៅតាមអារម្មណ៍របស់អ្នក។ លេខអារ៉ាប់រាងកោងផុសឡើង ដើម្បីងាយស្រួលអាន ចំណែកទ្រនិចវិនាទីដែលមានរាងដូចព្រួញរបស់ Cupid ទម្លុះបេះដូង — ធាតុរចនាដ៏ពិសេសរបស់ BABY-G ទាំងនេះ ផ្ដល់ជូនសោភណភាពទាក់ទាញ និងស្រស់ត្រកាលបន្ថែមទៀតចំពោះនាឡិកាអាណាឡុកដ៏គួរឱ្យស្រឡាញ់មួយនេះ។ កងមុខនាឡិកាដែលអាចដោះចេញបាន ពិតជារឹងមាំខ្លាំងណាស់ ប៉ុន្តែងាយស្រួលក្នុងការប្រើប្រាស់។ នៅក្នុងផ្ទៃរចនាបែបម៉ាត់គ្រើមដ៏សាមញ្ញ វាអាចឱ្យមុខនាឡិកាយកតាមទម្រង់រចនាបេះដូងភ្លឺចែងចាំង និងជួយការពារកញ្ចក់នាឡិកា ព្រមទាំងក្បាលរុយ ឱ្យដំណើរការស្របគ្នានឹងពេលវេលាដ៏មមាញឹកនៃជីវិតប្រចាំថ្ងៃរបស់អ្នក។ កងមុខនាឡិកាក៏អាចដោះចេញបានយ៉ាងងាយស្រួលផងដែរ មិនចាំបាច់ប្រើឧបករណ៍ពិសេសអ្វីឡើយ ដូច្នេះអ្នកអាចប្រើក្បាលរុយ ដើម្បីផ្លាស់ប្ដូរម៉ោង កាលបរិច្ឆេទ ឬការរួមបញ្ចូលពណ៌ដោយផ្ទាល់ដៃបាន។ សូម្បី​តែបើកបង្ហាញ​ព័ត៌មាន​លម្អិត​នៃ​ការ​រចនា​ដែល​លាក់​កំបាំងដ៏​គួរ​ឱ្យ​ទាក់​ទាញ — ផ្ទៃគំនូរ​បេះដូង​នៅ​ចំហៀង​តួនាឡិកានេះ — បង្ហាញ​តែ​នៅពេល​ដែល​ដោះកងមុខនាឡិកាចេញប៉ុណ្ណោះ! លើសពីភាពទាក់ទាញ និងពណ៌ស្រស់ឆើតឆាយប្លែកពីគេ នាឡិកានេះបំពេញកិច្ចការយ៉ាងមានប្រសិទ្ធភាពផងដែរ — ជាមួយនឹងគ្រោងធន់នឹងការប៉ះទង្គិច ភាពធន់មិនងាយជ្រាបទឹកជម្រៅរហូតដល់ 100 ម៉ែត្រ និងអ្វីៗជាច្រើនទៀត ដើម្បីបន្តដំណើរផ្សងព្រេងក្នុងជីវិតរបស់អ្នក។

  • ការរចនាពណ៌ចម្រុះបែបសប្បាយនៅលើមុខនាឡិកាដែលមានផ្ទៃគំនូរបេះដូង
  • ការរចនាមុខនាឡិកាគួរឱ្យស្រឡាញ់ ងាយស្រួលអាន
  • កងមុខនាឡិកាដែលអាចដោះចេញបាន រួមបញ្ចូលទាំងភាពធន់មាំ និងងាយស្រួលក្នុងការប្រើប្រាស់
  • ធន់នឹងការប៉ះទង្គិច​ និងធន់មិនងាយជ្រាបទឹកជម្រៅ 10 បារ
  • ពីផ្នែកខាងឆ្វេង៖ BGA-10-4A, BGA-10-3A, BGA-10-7A, BGA-10-6A

លក្ខណៈបច្ចេកទេស

លក្ខណៈពិសេស

ការរចនាពណ៌ចម្រុះបែបសប្បាយនៅលើមុខនាឡិកាដែលមានផ្ទៃគំនូរបេះដូង

រន្ធបេះដូងចំនួនបួនក្នុងទំហំខុសៗគ្នា បង្ហាញពណ៌ស្រគត់ស្រគាំ ចាប់ពីកង់ពណ៌ដែលបង្វិលនៅក្រោមមុខនាឡិកា បង្ហាញពីការបន្សំពណ៌ផ្សេងៗគ្នា។ ពណ៌បេះដូង និងការបង្ហាញកាលបរិច្ឆេទ ផ្លាស់ប្ដូរដោយស្វ័យប្រវត្តិជារៀងរាល់ថ្ងៃ ដោយបង្កើតឱ្យមានការរចនាមុខនាឡិកាគួរឱ្យចាប់អារម្មណ៍ និងទាក់ទាញ។ អ្នកប្រើប្រាស់ក៏អាចបង្វិលក្បាលរុយ ដើម្បីជ្រើសរើសក្នុងចំណោមបន្សំពណ៌ភ្លឺភ្លែតជាច្រើនដែលបានកំណត់ជាមុន។

* ពណ៌ដែលបង្ហាញតាមរយៈរន្ធបេះដូង និងកាលបរិច្ឆេទ ផ្លាស់ប្ដូរជារៀងរាល់ថ្ងៃក្នុងពេលតែមួយ។
* ត្រូវប្រាកដថា ត្រូវផ្ដាច់កងមុខនាឡិកា មុនពេលប្រើក្បាលរុយ។
* ត្រូវប្រាកដថាមើលសៀវភៅណែនាំអ្នកប្រើប្រាស់ជាមុន នៅពេលផ្លាស់ប្ដូរកាលបរិច្ឆេទ និង/ឬពណ៌ដែលបង្ហាញតាមរយៈរន្ធរាងបេះដូង។ កាលបរិច្ឆេទ និងពណ៌រាងបេះដូងប្រហែលជាផ្លាស់ប្ដូរមិនបានត្រឹមត្រូវនៅក្នុងតួនាឡិកាមួយចំនួន។


ការរចនាមុខនាឡិកាគួរឱ្យស្រឡាញ់ ងាយស្រួលអាន

ម៉ោងត្រូវបានបង្ហាញជាលេខអារ៉ាប់យ៉ាងធំ ងាយស្រួលអាន ដែលមានទម្រង់រាងមូល និងវិមាត្រដែលផលិតពីវត្ថុធាតុស៊ីលីកូន។ ទ្រនិចម៉ោង និងនាទី ត្រូវបានរចនាឡើងដោយមានរន្ធបើកចំហ ងាយស្រួលមើលឃើញគំនូរបេះដូងខាងក្រោមយ៉ាងច្បាស់ល្អ។ ទ្រនិចវិនាទី មានរូបទាក់ទាញជាព្រួញរបស់ Cupid ចាក់ទម្លុះបេះដូង បន្ថែមលក្ខណៈបែបសប្បាយរីករាយ។ ធាតុផ្សំនៃការរចនា BABY-G ប្លែកខុសពីគេទាំងនេះ បង្កើនភាពទាក់ទាញ និងភាពឆើតឆាយនៃមុខនាឡិកា។

ការរចនាមុខនាឡិកាគួរឱ្យស្រឡាញ់ ងាយស្រួលអាន

កងមុខនាឡិកាដែលអាចដោះចេញបាន រួមបញ្ចូលទាំងភាពធន់មាំ និងងាយស្រួលក្នុងការប្រើប្រាស់

កងមុខនាឡិកាពណ៌​ម៉ាត់គ្រើមសាមញ្ញធ្វើឱ្យការ​រចនាមុខនាឡិការាង​បេះដូង​ភ្លឺ​ចែងចាំង។ សម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃ វាជួយការពារកញ្ចក់នាឡិកា និងក្បាលរុយយ៉ាងមានសុវត្ថិភាព។ ដើម្បីផ្លាស់ប្ដូរពេលវេលា កាលបរិច្ឆេទ ឬបន្សំពណ៌ភ្លឺភ្លែតដោយដៃ កងមុខនាឡិកាក៏អាចដោះចេញយ៉ាងងាយស្រួលដោយគ្មានឧបករណ៍ពិសេស ដើម្បីដោះដូរក្បាលរុយ។ ព័ត៌មានលម្អិតអំពីការរចនាដែលលាក់កំបាំងមួយ ផ្ទៃគំនូររាងបេះដូងតុបតែងចំហៀងតួនាឡិកា បង្ហាញតែនៅពេលដែលកងមុខនាឡិកាត្រូវបានដោះចេញប៉ុណ្ណោះ។

កងមុខនាឡិកាដែលអាចដោះចេញបាន រួមបញ្ចូលទាំងភាពធន់មាំ និងងាយស្រួលក្នុងការប្រើប្រាស់

ធន់នឹងការប៉ះទង្គិច​ និងធន់មិនងាយជ្រាបទឹកជម្រៅ 10 បារ

អស់ក្ដីព្រួយបារម្ភអំពីការបុកទង្គិចលើនាឡិការបស់អ្នក ឬប៉ះនឹងសំណើមទៀតហើយ។ នាឡិកាទាំងនេះ នឹងក្លាយជាដៃគូដ៏អស្ចារ្យ មិនត្រឹមតែសម្រាប់ពាក់ក្នុងជីវិតប្រចាំថ្ងៃប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងសម្រាប់កីឡា និងការកម្សាន្តផងដែរ ដែលជំរុញជីវិតដ៏មមាញឹករបស់អ្នកឱ្យប្រសើរឡើង។

ធន់នឹងការប៉ះទង្គិច​ និងធន់មិនងាយជ្រាបទឹកជម្រៅ 10 បារ

*លក្ខណៈ​ពណ៌របស់ផលិតផលដែលមានក្នុងបញ្ជី ​អាចនឹងខុសគ្នាពីផលិតផលជាក់ស្តែងក្នុងករណីមួយចំនួន។

Select a location