Skip to content
ស៊េរី BGA-10

BGA-10D-2A2

ថ្មីៗ
G-SHOCK របស់ខ្ញុំ

សម្លឹងមើលទៅអនាគតដ៏គួរឱ្យទាក់ទាញជាមួយនឹងរចនាបថ Y3K ដ៏ភ្លឺចែងចាំងពី BABY-G។ មុខ​នាឡិកា BGD-10D ដែល​មាន​លក្ខណៈ​អនាគត​បែប​អវកាស មាន​លម្អ​ដោយ​រូប​ផ្កាយ និង​គ្រឿងសម្គាល់​ដែល​លយ​ឡើង​ជា​ពណ៌​លោហៈ។ សូម្បី​តែ​កន្លែងជាប់ទ្រនិចនាឡិកា​ក៏​ត្រូវ​បាន​រចនា​ជា​ម៉ូដ​ផ្កាយ ដើម្បី​បន្ថែម​ភាព​លេងសើច​ដ៏​ទាក់ទាញ​របស់ BABY-G ផង​ដែរ។ ការ​បង្ហាញនៅពេល​ថ្ងៃ​មាន​ការ​រចនា​ខុសៗ​គ្នា​ចំនួនប្រាំពីរម៉ូដ ជាមួយ​នឹង​ពុម្ព​អក្សរ និង​ពណ៌​ដែលបំផុសគំនិតដោយប៉ុប ដែល​បន្ថែម​នូវ​ភាព​រីករាយ​ដល់​ម៉ូដ​របស់​អ្នក​រៀងរាល់​ថ្ងៃ។ លើសពីភាពទាក់ទាញ និងពណ៌ស្រស់ឆើតឆាយប្លែកពីគេ នាឡិកា​នេះ​ក៏​ផ្តល់​នូវ​មុខងារ​ដ៏​សំខាន់​ផង​ដែរ — ជាមួយនឹងគ្រោងធន់នឹងការប៉ះទង្គិច ភាពធន់មិនងាយជ្រាបទឹកជម្រៅរហូតដល់ 100 ម៉ែត្រ និងអ្វីៗជាច្រើនទៀត ​ត្រៀម​រួចរាល់ដើម្បីបន្តដំណើរផ្សងព្រេងក្នុងជីវិតរបស់អ្នក។ មិនថាវាជាកីឡា ការកម្សាន្ដ ឬសកម្មភាពរីករាយប្រចាំថ្ងៃនោះទេ នាឡិកា BABY-G ទាំងនេះជួយអ្នកឱ្យសម្រេច​គោលដៅរបស់អ្នក។

  • ផ្ទៃរចនា​ដែល​បំផុសគំនិត​ដោយ​ប៉ុប និង​អវកាសជាមួយ​នឹង​រូបរាង​ផ្កាយ
  • ការ​បង្ហាញ​ថ្ងៃ​ដែល​មាន​លក្ខណៈ​លេងសើចសប្បាយ និង​ធ្វើ​ឱ្យ​រៀងរាល់​ថ្ងៃ​មានភាពខុសគ្នា
  • កងមុខនាឡិកាដែល​អាច​ដោះ​ចេញ​បាន និង​តួនាឡិកា​កណ្តាល​ដែល​មាន​ពណ៌​ផ្ទុយ​គ្នា
  • ធន់នឹងការប៉ះទង្គិច​ និងធន់មិនងាយជ្រាបទឹកជម្រៅ 10 បារ
  • ពីផ្នែកខាងឆ្វេង៖ BGA-10D-2A1, BGA-10D-6A, BGA-10D-2A2

លក្ខណៈបច្ចេកទេស

រូបថតរូបភាពការរចនាមុខនាឡិការាងផ្កាយរបស់នាឡិកា BGA-10D

មុខនាឡិកាពេញនិយមដែលបំផុសគំនិតដោយលំហជាមួយនឹងការរចនារាងផ្កាយ

មុខនាឡិកាអាណាឡុកទ្រនិចបីផ្ដល់ភាពងាយស្រួលដល់ការមើលម៉ោង។ រូបរាងផ្កាយតែងលម្អមុខនាឡិកា និងផ្ទៃខាងក្រោមរបស់ទ្រនិច។ សណ្ឋានវាយនភាពលោហៈធ្វើឱ្យការរចនារាងផ្កាយបញ្ចេញពន្លឺចាំង ចំណែកឯថ្នាំលាបលោហៈនៅលើគ្រឿងសម្គាល់ និងកងនៃមុខនាឡិកាបង្កើតបានជារូបរាងដែលបំផុសគំនិតដោយលំហជាមួយនឹងចំណុចដែលមានពន្លឺចាំង។

អេក្រង់បង្ហាញថ្ងៃដ៏រីករាយដែលធ្វើឱ្យថ្ងៃនីមួយៗខុសៗគ្នា

ទ្រនិចបង្ហាញថ្ងៃរំលេចនូវការរចនាចំនួនប្រាំពីរខុសៗគ្នា ដែលផ្ដល់ឱ្យនាឡិកា BABY-G នូវការប៉ះខុសប្លែកពីគេដែលផ្ដល់រូបរាងផ្សេងៗនៅលើអេក្រង់នាឡិកាជារៀងរាល់ថ្ងៃ។ ពុម្ពអក្សរពេញនិយមនៅលើការរចនានីមួយៗបន្ថែមនូវការរីករាយដែលត្រូវនឹងអារម្មណ៍ទាំងឡាយ។ រួមជាមួយអេក្រង់បង្ហាញថ្ងៃ វិនដូកាលបរិច្ឆេទផ្ដល់នូវជំនួយដ៏មានប្រយោជន៍សម្រាប់ជីវិតប្រចាំថ្ងៃ។

រូបថតប្រៀបធៀបដែលថតដោយមានភ្ជាប់ និងគ្មានភ្ជាប់កងមុខនាឡិកា និងរូបភាពបង្ហាញពីរូបបេះដូងនៅផ្នែកចំហៀង

កងមុខនាឡិកាដែលអាចដោះបាន និងតួនាឡិកាផ្នែកកណ្ដាលពណ៌ដិត

នាឡិកានេះបំពាក់ជាមួយកងមុខសាមញ្ញដែលបំពេញបន្ថែមការរចនារបស់មុខនាឡិកា ដោយការពារកញ្ចក់ និងក្បាលរុយ នៅអំឡុងពេលប្រើប្រាស់ប្រចាំថ្ងៃ។ នៅពេលកែតម្រូវម៉ោង កាលបរិច្ឆេទ ឬថ្ងៃ អ្នកអាចដោះកងមុខនាឡិកាចេញយ៉ាងងាយស្រួលដើម្បីចូលប្រើក្បាលរុយ។ ការដោះកងមុខនាឡិកាចេញបន្ថែមនូវភាពរីករាយបន្តិចបន្តួច ដោយបង្ហាញនូវចំណុចលម្អិតដែលលាក់បាំង៖ តួនាឡិកាផ្នែកកណ្ដាលមានពណ៌ផ្សេងៗគ្នា និងរូបបេះដូងតូចៗនៅផ្នែកចំហៀង។ ចំណុចបន្ថែមបន្តិចបន្តួចទាំងនេះផ្ដល់នូវក្ដីរីករាយបន្ថែមដល់ការរចនា។

រូបភាពបង្ហាញពីភាពធន់នឹងការប៉ះទង្គិច​ និងធន់មិនងាយជ្រាបទឹកជម្រៅ 10 បារ

ធន់នឹងការប៉ះទង្គិច​ និងធន់មិនងាយជ្រាបទឹកជម្រៅ 10 បារ

អស់ក្ដីព្រួយបារម្ភអំពីការបុកទង្គិចលើនាឡិការបស់អ្នក ឬប៉ះនឹងសំណើមទៀតហើយ។ នាឡិកាទាំងនេះ នឹងក្លាយជាដៃគូដ៏អស្ចារ្យ មិនត្រឹមតែសម្រាប់ពាក់ក្នុងជីវិតប្រចាំថ្ងៃប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងសម្រាប់កីឡា និងការកម្សាន្តផងដែរ ដែលជំរុញជីវិតដ៏មមាញឹករបស់អ្នកឱ្យប្រសើរឡើង។

*លក្ខណៈ​ពណ៌របស់ផលិតផលដែលមានក្នុងបញ្ជី ​អាចនឹងខុសគ្នាពីផលិតផលជាក់ស្តែងក្នុងករណីមួយចំនួន។

Select a location