BGA-15K-7A
-
-
-
-
បង្កើតមន្តស្នេហ៍ជាមួយកងទប់ខ្សែដែលរួមបញ្ចូល -
-
-
គ្រឿងបន្ទាប់បន្សំ៖ ប្រដាប់ដាក់នាឡិកាពិសេសដែលមានខ្សែ -
គ្រឿងបន្ទាប់បន្សំ៖ ប្រដាប់ដាក់នាឡិកាពិសេសដែលមានខ្សែ + តួនាឡិកាកណ្តាល -
-
BABY-G+PLUS, ស៊េរី BGA-15
បញ្ចូលរចនាប័ទ្មតាមការចង់បានរបស់អ្នក! ការណែនាំអំពីនាឡិកាទ្រនិចបីពណ៌ pastel ដែលអាចប្រែកាយដ៏អស្ចារ្យពី BABY-G+PLUS ដែលជាខ្សែស្រឡាយនាឡិកាបែបកម្សាន្ត។ ពាក់វាជានាឡិកាដៃ ឬដាក់ប្រអប់កណ្តាលទៅក្នុងប្រដាប់ដាក់ទុកនាឡិកា ដោយប្រែក្លាយនាឡិកានេះទៅជានាឡិកាប្រាប់ពេលវេលាដ៏ទាក់ទាញប្លែកពីគេ។ តុបតែងផ្នែកខាងលើ និងចំហៀងនៃកងទប់ខ្សែស៊ីលីកូន ដើម្បីប្រែក្លាយវាឱ្យទៅជារបស់ផ្ទាល់របស់អ្នកពិតប្រាកដ។ ដោយមានពណ៌ pastel ស្រទន់ជាមួយនឹងផ្ទៃរចនាម៉ាត់គ្រើម រចនាបថសាមញ្ញាដ៏អស្ចារ្យរបស់នាឡិកា និងកងទប់ខ្សែបំពេញបន្ថែមលើម៉ូតធម្មតារហូតដល់ម៉ូតបែបស្រទន់ និងរ៉ូមែនទិក។ មុខនាឡិកាចែងចាំងរំលេចនូវលេខអារ៉ាប់នៅចំណុចម៉ោង 12 និងម៉ោង 6 ដើម្បីឱ្យអ្នកដឹងពីពេលវេលាដោយគ្រាន់តែក្រឡេកមើលបន្តិច។ ការបង្ហាញនៅពេលថ្ងៃផ្ដល់នូវការរចនាខុសៗគ្នាចំនួនប្រាំពីរម៉ូតជាមួយនឹងពុម្ពអក្សរ និងពណ៌ដែលបំផុសគំនិតដោយប៉ុប ដែលបន្ថែមនូវភាពរីករាយដល់រូបរាងរបស់អ្នករៀងរាល់ថ្ងៃ។ មិនត្រឹមតែមានមន្តស្នេហ៍ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានប្រយោជន៍ផងដែរ។ នាឡិកា BABY-G+PLUS នេះក៏ផ្ដល់នូវរចនាសម្ព័ន្ធធន់នឹងការប៉ះទង្គិច និងភាពធន់មិនងាយជ្រាបទឹកជម្រៅ 100 ម៉ែត្រផងដែរ។ * អតិថិជនទទួលខុសត្រូវចំពោះគ្រឿងលម្អដែលបានបិទលើទ្រនាប់។ កំណត់សម្គាល់អំពីប្រដាប់ដាក់នាឡិកាស៊ីលីកូនមានខ្សែ៖ ជៀសវាងការរក្សាទុកនៅកន្លែងដែលមានពន្លឺព្រះអាទិត្យចាំងចំផ្ទាល់ សីតុណ្ហភាពខ្ពស់ ឬសំណើមខ្ពស់។ ការភ្ជាប់ខ្សែលោហៈអាចធ្វើឱ្យខូចរន្ធខ្សែ។
-
-
-
-
បង្កើតមន្តស្នេហ៍ជាមួយកងទប់ខ្សែដែលរួមបញ្ចូល
-
-
-
គ្រឿងបន្ទាប់បន្សំ៖ ប្រដាប់ដាក់នាឡិកាពិសេសដែលមានខ្សែ
-
គ្រឿងបន្ទាប់បន្សំ៖ ប្រដាប់ដាក់នាឡិកាពិសេសដែលមានខ្សែ + តួនាឡិកាកណ្តាល
-
-
BABY-G+PLUS, ស៊េរី BGA-15
-
ធន់នឹងការប៉ះទង្គិច
-
ភាពធន់នឹងជម្រាបទឹកជម្រៅ 10 បារ
លក្ខណៈបច្ចេកទេស
លក្ខណៈពិសេស
ការរចនាបែបអាណាឡុកពណ៌ pastel
ភាពសាមញ្ញនៃការរចនាបែបអាណាឡុកមានទ្រនិចបីនេះធ្វើឱ្យងាយស្រួលមើលម៉ោង។ កងមុខ និងខ្សែដែលមានផ្ទៃរចនាម៉ាត់ និងពណ៌ pastel ស៊ីគ្នានឹងមុខលោហៈដ៏ចែងចាំង។ អេក្រង់បង្ហាញថ្ងៃផ្ដល់នូវការរចនាចំនួនប្រាំពីរខុសគ្នាដែលប្រែប្រួលជារៀងរាល់ថ្ងៃ ចំណែកឯអេក្រង់បង្ហាញកាលបរិច្ឆេទផ្ដល់នូវជំនួយដ៏មានប្រយោជន៍សម្រាប់ជីវិតប្រចាំថ្ងៃ។ អ្នកអាចដោះកងមុខរបស់នាឡិកាចេញបាន ដើម្បីចូលទៅកាន់ក្បាលរុយ នៅពេលកែសម្រួលម៉ោង កាលបរិច្ឆេទ ឬថ្ងៃ ដោយវាត្រូវបានការពារយ៉ាងមានសុវត្ថិភាពនៅក្នុងការប្រើប្រាស់ប្រចាំថ្ងៃ ដើម្បីការពារពីគ្រោះថ្នាក់ជាយថាហេតុ។
នាឡិកាដែលអាចប្រើបានពីររបៀប និងរចនាបថដ៏ទាក់ទាញ
ដាក់តួផ្នែកកណ្ដាលរបស់នាឡិកាទៅក្នុងប្រដាប់ដាក់នាឡិកាដែលមានខ្សែភ្ជាប់ ហើយប្រែក្លាយនាឡិកាឱ្យបង្ហាញភាពទាក់ទាញពេលមើលម៉ោង។ នៅពេលវាត្រូវបានពាក់នៅលើកដៃ ឬភ្ជាប់នៅលើកាបូប នោះវាស៊ីគ្នានឹងឈុតសម្លៀកបំពាក់ជាច្រើនដោយមិនចាំបាច់តុបតែងបន្ថែម។ នាឡិកានេះប្រើប្រាស់ខ្សែថ្លា និងកងមុខដែលអាចដោះចេញបាន ដែលអ្នកអាចដោះវាចេញដោយពុំចាំបាច់ប្រើឧបករណ៍អ្វីឡើយ ដោយបង្កលក្ខណៈងាយស្រួលក្នុងការប្ដូរនាឡិកា និងភាពទាក់ទាញ ដើម្បីឱ្យវាស៊ីនឹងអារម្មណ៍ និងការតុបតែងខ្លួនប្រចាំថ្ងៃ។
ប្រដាប់ដាក់នាឡិការាងមូលមានខ្សែ
ប្រដាប់ដាក់នាឡិការាងមូលត្រូវបានផលិតចេញពីវត្ថុធាតុស៊ីលីកូនដោយមានផ្ទៃរចនាម៉ាត់សម្រាប់ធ្វើជាគ្រឿងលេងដ៏ទាក់ទាញដែលជួយលើកសម្រស់របស់អ្នកប្រចាំថ្ងៃ។ អ្នកអាចតុបតែងប្រដាប់ដាក់នាឡិកានេះជាមួយស្ទីគ័រ និងដាក់រូបថតនៅក្នុងស្រោមជ័រអាគ្រីលិកថ្លារបស់ខ្នងតួនាឡិកា ដែលតុបតែងឱ្យមានភាពទាក់ទាញប្លែកពីគេតាមចិត្តចង់។
* ការតុបតែងប្រដាប់ដាក់នាឡិកា
・យើងមិនណែនាំឱ្យធ្វើការតុបតែងនៅលើនាឡិកាទេ។
・ស្ទីគ័រខ្លះប្រហែលមិនស្អិតជាប់ល្អនឹងប្រដាប់ដាក់នាឡិកាទេ។
・មុននឹងប្រើស្ទីគ័រ សូមជូតប្រដាប់ដាក់នាឡិកាដើម្បីសម្អាតធូលី ប្រេង អង្គធាតុរាវ និងសារធាតុផ្សេងៗទៀតដែលមាននៅលើផ្ទៃ។
・ស្ទីគ័រអាចរបកចេញ អាស្រ័យទៅលើថាប្រដាប់ដាក់នាឡិកាស្ថិតនៅកន្លែងណា និងរបៀបប្រើប្រាស់ប្រដាប់ដាក់នាឡិកា។
・ ស្ទីគ័រដែលបិទនៅលើប្រដាប់ដាក់នាឡិកាក្នុងរយៈពេលយូរអាចបន្សល់ទុកនូវកាវស្អិតជាប់។
ធន់នឹងការប៉ះទង្គិច និងធន់មិនងាយជ្រាបទឹកជម្រៅ 10 បារ
មិនថាពាក់នៅលើកដៃ ឬពាក់ជាប់នឹងកាបូបដោយប្រើគ្រឿងដាក់នាឡិកាផ្ទាល់ខ្លួននោះទេ អ្នកមិនចាំបាច់ព្រួយបារម្ភអំពីការប៉ះទង្គិចនាឡិកា ឬធ្វើឱ្យវាសើមនោះទេ។
*លក្ខណៈពណ៌របស់ផលិតផលដែលមានក្នុងបញ្ជី អាចនឹងខុសគ្នាពីផលិតផលជាក់ស្តែងក្នុងករណីមួយចំនួន។