BGA-250-7A1
Beach Traveler Series ការណែនាំអំពីស៊េរី Beach Traveler Series នៃម៉ូដែលផ្ទៃរចនារដូវក្ដៅពី ស៊េរី BABY-G នាឡិកាធម្មតាសម្រាប់មិត្តនារីៗមមាញឹកច្រើន។ ផ្នែកមួយនៃស៊េរីផ្អែកលើផ្ទៃរចនាដែលរំលេចពីភាពស្រស់ស្អាតនៃឆ្នេរខ្សាច់រដូវក្តៅ ម៉ូដែលទាំងនេះមានជម្រើសបួនពណ៌គួរឱ្យទាក់ទាញគឺពណ៌ខៀវថ្លានៃមហាសមុទ្រ ពណ៌ផ្កាឈូកនៃព្រះអាទិត្យពេលរាត្រីដែលចាំងចូលទឹក ពណ៌សនៃខ្សាច់ឆ្នេរ និងខ្មៅនៃរាត្រីរដូវក្តៅគ្របដណ្តប់លើឆ្នេរខ្សាច់។ គែមនៃផ្ទៃមុខប្រើវត្ថុធាតុពាក់កណ្តាលថ្លាដែលផលិតឡើងវិញនូវពន្លឺចែងចាំងនៃផ្ទៃមហាសមុទ្រ។ ទ្រនិចម៉ោងនិងនាទី ត្រូវបានរចនាឡើងតាមរូបភាពនៃដៃចង្កូត និងយុថ្កាទូកដោយបន្ថែមលើផ្ទៃរចនាសកម្មភាពនៅឆ្នេរសមុទ្រទាំងមូល។ សញ្ញាសម្គាល់ម៉ោងរាងរបារបំពេញលើការរចនាដ៏សាមញ្ញនៃផ្ទៃមុខ។ គ្រឿងបំភ្លឺណេអុងប្រើពន្លឺខ្មៅដែលធ្វើឱ្យវត្ថុធាតុផ្ទៃមុខបញ្ចេញពន្លឺដើម្បីងាយស្រួលអាន។ ការបើកពន្លឺបំភ្លឺអាចឱ្យទ្រនិចភ្លឺដែលបង្កើតជារូបបំភាន់នៃមហាសមុទ្រពេលយប់។ ម៉ូដែល BABY-G ថ្មីទាំងនេះគឺគ្រាន់តែជាការរចនាសម្រាប់ការដើរកម្សាន្ដនារដូវក្ដៅជាច្រើន និងសកម្មភាពនៅតាមឆ្នេរសមុទ្រ។ • គ្រឿងបំភ្លឺណេអុង* គ្រឿងបំភ្លឺណេអុង* (ពន្លឺ LED ខ្មៅ) * បែបផែនរូបភាពដែលផលិតដោយពន្លឺបំភ្លឺពីគ្រឿងបំភ្លឺណេអុងអាស្រ័យលើម៉ូដែលនាឡិកា។
-
ធន់នឹងការប៉ះទង្គិច
-
ភាពធន់នឹងជម្រាបទឹកជម្រៅ 10 បារ
-
ការរចនាធម្មតា
-
អស្ចារ្យសម្រាប់ការកម្សាន្តតាមឆ្នេរសមុទ្រ
-
ការចនាបែបសាមញ្ញ
-
ងាយស្រួលមើលក្នុងទីងងឹង
លក្ខណៈបច្ចេកទេស
*លក្ខណៈពណ៌របស់ផលិតផលដែលមានក្នុងបញ្ជី អាចនឹងខុសគ្នាពីផលិតផលជាក់ស្តែងក្នុងករណីមួយចំនួន។