BGA-275-4A
អ្នកណាថាម៉ូដសម្លៀកបំពាក់ដ៏ល្អឥតខ្ចោះ មិនអាចតទល់នឹងសកម្មភាពខាងក្រៅដែលពិបាកៗបាន? បង្ហាញខ្លួនអ្នកជាមួយនឹងពណ៌ខុសប្លែកគ្នាបន្ដិចម្ដងៗសម្រាប់រចនាប័ទ្មខាងក្រៅដែលជាពណ៌ប្រផេះស្រអាប់តែមួយគត់។ អបអរសាទរផ្នែកដ៏ស្រទន់នៃ Mother Earth ជាមួយនឹងពណ៌ធម្មជាតិដែលមានពណ៌បៃតងព្រៃ ពណ៌ត្នោតកប្បាស ពណ៌ត្នោតឈើ និងពណ៌ផ្កាឈូកអ័ព្ទ។ BGA-275M ពណ៌បៃតងព្រៃបំពាក់ដោយខ្សែនាឡិកាដែលត្រូវបានចាក់ពុម្ពដោយការរចនាបំពួនខ្លួនដែលបំផុសគំនិតជាលក្ខណៈភ្នំ និងកងមុខថ្មម៉ាបដែលផលិតដោយជ័រចម្រុះពណ៌។ មុខនាឡិកាធំទូលាយ និងគ្រឿងសម្គាល់ពណ៌លោហធាតុ បង្កើតឱ្យមានទម្រង់ដិតច្បាស់ផុសឡើង ដើម្បីឱ្យអានបានយ៉ាងងាយស្រួល ត្រឹមក្រឡេកមើលមួយភ្លែត។ ជាមួយសំណង់ធន់នឹងការប៉ះទង្គិច និងភាពធន់មិនងាយជ្រាបទឹកជម្រៅ 100m ដែលអ្នកត្រូវការ — នាឡិកាទាំងនេះមានទ្រនិចដែលមានពន្លឺចែងចាំងនៅក្នុងពេលងងឹត និងពន្លឺភ្លើង LED ដើម្បីឱ្យអ្នកដឹង ទោះបីជានៅពេលបោះតង់នៅពេលយប់ ឬរុករកកន្លែងងងឹតក៏ដោយ។ មុខងារមានប្រយោជន៍ ហើយស្អាត ដែលជាការរចនាម៉ូដដ៏ល្អឥតខ្ចោះសម្រាប់រូបរាងពេលអ្នកចេញទៅខាងក្រៅ។
-
ធន់នឹងការប៉ះទង្គិច
-
ភាពធន់នឹងជម្រាបទឹកជម្រៅ 10 បារ
-
ងាយស្រួលមើលក្នុងទីងងឹង
-
ម៉ោងរោទ៍
-
ល្អសម្រាប់ការធ្វើដំណើរក្រៅប្រទេស
លក្ខណៈបច្ចេកទេស
*លក្ខណៈពណ៌របស់ផលិតផលដែលមានក្នុងបញ្ជី អាចនឹងខុសគ្នាពីផលិតផលជាក់ស្តែងក្នុងករណីមួយចំនួន។