Skip to content
ស៊េរី BGA-310

BGA-310RP-3A

G-SHOCK របស់ខ្ញុំ

បំពេញស្មារតីផ្សងព្រេងរបស់អ្នក និងសេចក្តីស្រឡាញ់របស់អ្នកចំពោះសម្លៀកបំពាក់ប៉ុបបែបបុរាណ — ជាមួយនឹង BABY-G សាមញ្ញដែលមានពណ៌គ្រើមតាមស្ដាយល៍បុរាណ។ BABY-G នាំមកនូវបន្សំពណ៌បែបបុរាណនៃពណ៌ប៊ឺហ្គូឌី ពណ៌បៃតងចាស់ និងពណ៌លឿងទុំ ដើម្បីបន្ថែមការរំលេចរូបរាងគួរឱ្យស្រឡាញ់ពេលចេញទៅក្រៅបែបធម្មតារបស់អ្នក។ ផ្នែកលម្អិតដូចជាគំនូរចង្កៀងសម្រាប់បោះជំរុំរបស់ទ្រនិចម៉ោងធ្វើឱ្យការរចនាខាងក្រៅមានភាពសប្បាយទាក់ទាញ ចំណែកឯក្បាលឡោស៊ីផ្តល់នូវចលនាដ៏ធំទូលាយងាយស្រួលពាក់នៅលើកដៃ។ មុខនាឡិកាធំទូលាយមានទ្រនិចមើលឃើញលេចធ្លោ និងគ្រឿងសម្គាល់ផុសឡើង ដើម្បីងាយស្រួលមើល ជាមួយនឹងលក្ខណៈទឹកថ្នាំពណ៌ដែលភ្លឺក្នុងទីងងឹតដែលអាចមើលឃើញបានច្បាស់ សូម្បីតែនៅក្នុងទីងងឹត។ កងមុខនាឡិកា និងខ្សែនាឡិកាត្រូវបានផលិតដោយប្រើជ័របែបជីវសាស្រ្ដស្របតាមការប្តេជ្ញាចិត្តរបស់ BABY-G ចំពោះបរិស្ថាន។ នាឡិកាដៃ​ទាំងនេះក៏​ផ្តល់​នូវ​មុខងារ​ដ៏មានប្រយោជន៍ ព្រមទាំង​ការរចនា​តួខ្លួន​ធន់​នឹងការប៉ះទង្គិច និង​​ភាព​ធន់​មិន​ងាយ​ជ្រាប​ទឹកជម្រៅ​រហូត​ដល់ 100 ម៉ែត្រផងដែរ។ ប៊ូតុងខាងមុខធ្វើឱ្យមានភាពងាយស្រួលក្នុងការចូលប្រើអំពូល LED ពីរជាន់ ដើម្បីបំភ្លឺភ្លើងភ្លឹបភ្លែតលើ​មុខនាឡិកា និង LCD នៅពេលអ្នក​ដើរ​បោះជំរុំ ឬធ្វើ​ដំណើរផ្សងព្រេង។ មិនមានដៃនៅទំនេរមែនទេ? ជាមួយនឹងការបើកមុខងារពន្លឺស្វ័យប្រវត្តិ គ្រាន់តែផ្អៀងកដៃ ដើម្បីបើកពន្លឺ និងអាននាឡិការបស់អ្នកនៅក្នុងទីងងឹតបានយ៉ាងងាយស្រួល។

  • ពីផ្នែកខាងឆ្វេង៖ BGA-310RP-9A, BGA-310RP-4A, BGA-310RP-3A

លក្ខណៈបច្ចេកទេស

*លក្ខណៈ​ពណ៌របស់ផលិតផលដែលមានក្នុងបញ្ជី ​អាចនឹងខុសគ្នាពីផលិតផលជាក់ស្តែងក្នុងករណីមួយចំនួន។

Select a location