Skip to content
BABY-G+PLUS
ស៊េរី BGD-10

BGD-10KH-7

ថ្មីៗ 01/2026
G-SHOCK របស់ខ្ញុំ

បញ្ចូលរចនាប័ទ្មតាមការចង់បានរបស់អ្នក! សូមណែនាំអំពីនាឡិកាដែលអាចប្រែកាយ​ដ៏អស្ចារ្យជាមួយនឹង​នឹង​ទ្រនាប់​រាង​បេះដូងពី BABY-G+PLUS ដែលជាខ្សែស្រឡាយនាឡិកាដែលសប្បាយ​រីករាយ​បំផុត។ ឈុតនាឡិកាដែលអាចប្រែកាយបាននេះមានពណ៌ដិត និងទាក់ទាញ ដែលត្រៀមរួចជាស្រេចសម្រាប់មនោសញ្ចេតនានៅថ្ងៃបុណ្យនៃសេចក្ដីស្រឡាញ់។ ​ពាក់វាជានាឡិកាដៃ ឬដាក់តួនាឡិកាកណ្តាលទៅ​ក្នុង​ទ្រនាប់​រាង​បេះដូង ដោយប្រែក្លាយនាឡិកានេះទៅជានាឡិកាប្រាប់ពេលវេលាដ៏ទាក់ទាញប្លែកពីគេ។ បន្ថែម​ស្ទីកគ័រ និង​គ្រឿង​លម្អ​ផ្សេងៗ​ទៀត ដើម្បី​កែច្នៃ​ទ្រនាប់​នាឡិកា​ដែល​ធ្វើ​ពី​ស៊ីលីកូន និង​បង្កើត​ម៉ូដ​ប្លែក​មួយ​ដែល​មាន​តែ​មួយ​គត់​របស់​អ្នក។ ​ចុច​ប៊ូតុង​ដើម្បី​បើក​ភ្លើង ហើយ​រូបរាង​បេះដូង​​ដ៏​គួរ​ឱ្យ​ស្រឡាញ់​មួយ​នឹង​លេច​ឡើង​នៅ​លើ​អេក្រង់ LCD ដើម្បី​​បន្ថែម​ភាព​រីករាយ​លេងសើច​កាន់តែ​ខ្លាំង។ មិន​ត្រឹម​តែ​ធ្វើឱ្យរីករាយប៉ុណ្ណោះទេ ប៉ុន្តែ​ក៏​មានប្រយោជន៍ផង​ដែរ។ នាឡិកា BABY-G+PLUS នេះក៏ផ្ដល់នូវរចនាសម្ព័ន្ធធន់នឹងការប៉ះទង្គិច និងភាពធន់មិនងាយជ្រាបទឹកជម្រៅ 100 ម៉ែត្រផងដែរ។ រីករាយ​រដូវ​កាល​នៃ​សេចក្ដី​ស្រឡាញ់​​នេះ​ជាមួយ​នាឡិកា​ដ៏​ស្រស់​ស្អាត​មួយ​ដែល​នឹង​ទាក់ទាញ​ក្ដី​​ស្រឡាញ់​របស់​អ្នក! * អតិថិជន​ទទួល​ខុសត្រូវ​ចំពោះ​គ្រឿង​លម្អ​ដែល​បាន​បិទ​លើ​ទ្រនាប់។ កំណត់សម្គាល់​អំពីប្រដាប់ដាក់នាឡិកាស៊ីលីកូនមានខ្សែ៖ ជៀសវាងការរក្សាទុកនៅកន្លែងដែលមានពន្លឺព្រះអាទិត្យចាំងចំផ្ទាល់ សីតុណ្ហភាពខ្ពស់ ឬសំណើមខ្ពស់។ ការភ្ជាប់ខ្សែលោហៈ​អាចធ្វើឱ្យខូចរន្ធខ្សែ។

  • ទ្រនាប់​ពិសេស​រាង​បេះដូង​ជាមួយ​នឹង​ខ្សែ
  • ពណ៌ងាយស៊ីគ្នាជាមួយពណ៌ស និងខ្មៅស្រទន់
  • នាឡិកាដែលអាចប្រើបានពីររបៀប និងរចនាបថដ៏ទាក់ទាញ
  • ភាព​លេចធ្លោ​បែបលេងសើច​ជាមួយ​នឹងអេក្រង់​ឌីជីថល
  • ធន់នឹងការប៉ះទង្គិច​ និងធន់មិនងាយជ្រាបទឹកជម្រៅ 10 បារ
  • គ្រឿងបន្ទាប់បន្សំ៖ ប្រដាប់ដាក់នាឡិកាពិសេសដែលមានខ្សែ
  • គ្រឿងបន្ទាប់បន្សំ៖ ប្រដាប់ដាក់នាឡិកាពិសេសដែលមានខ្សែ + តួនាឡិកាកណ្តាល
  • ពីផ្នែកខាងឆ្វេង៖ BGD-10KH-7, BGD-10KH-1

លក្ខណៈបច្ចេកទេស

*លក្ខណៈ​ពណ៌របស់ផលិតផលដែលមានក្នុងបញ្ជី ​អាចនឹងខុសគ្នាពីផលិតផលជាក់ស្តែងក្នុងករណីមួយចំនួន។

Select a location