Skip to content
រូបភាពចម្បងនៃនាឡិកា BGD-10KH

បង្កើនភាពទាក់ទាញដល់កាបូបប្រចាំថ្ងៃរបស់អ្នកជាមួយនឹងរូបរាងដ៏គួរឱ្យស្រឡាញ់៖ នាឡិកា BABY-G ពណ៌ស្រាលនៅក្នុងប្រដាប់ដាក់នាឡិការាងបេះដូង

នាឡិកា BABY-G+PLUS ផ្ដល់នូវជម្រើសឆើតឆាយជាច្រើន ដើម្បីស័ក្តិសមជាមួយនឹងអារម្មណ៍ ឬសម្លៀកបំពាក់របស់អ្នក។ BGD-10K រួមបញ្ចូលគ្នានូវនាឡិកា និងគ្រឿងអលង្ការតូចៗក្នុងរចនាបថ 2 របៀប ហើយឥឡូវនេះ មានម៉ូដែលដែលបន្ថែមក្នុងប្រដាប់ដាក់នាឡិការាងបេះដូងយ៉ាងពិសេសដែលមានខ្សែផងដែរ។ ជម្រើសនៃពណ៌ប៉ុបទាំងនេះមិនត្រឹមតែស័ក្តិសមជាមួយម៉ូដសម្លៀកបំពាក់ប៉ុណ្ណោះទេ ថែមទាំងជាមួយកាបូប និងរបស់របរផ្សេងៗទៀតផង។

រូបភាពបង្ហាញពីវិធីដែលនាឡិកាត្រូវបានយកមកប្រើតាមពីររបៀប

នាឡិកាដែលអាចប្រើបានពីររបៀប និងរចនាបថដ៏ទាក់ទាញ

នាឡិកាមានខ្សែស៊កអាចដោះចេញបានយ៉ាងងាយស្រួលដោយមិនចាំបាច់មាន​ឧបករណ៍ និងមានកងដែលអាចផ្ដាច់ចេញបាន។ ដាក់​តួផ្នែក​កណ្ដាលរបស់នាឡិកា​ទៅក្នុង​ប្រដាប់ដាក់នាឡិកាដែលមាន​​​ខ្សែ​ភ្ជាប់ ហើយ​ប្រែក្លាយ​នាឡិកា​របស់អ្នកឱ្យបង្ហាញភាពទាក់ទាញ​ពេលមើលម៉ោង។ ព្យួរវាពីចង្កេះរបស់អ្នក ឬកាបូបរបស់អ្នក — ហើយរីករាយពាក់វាឱ្យស៊ីនឹងសម្លៀកបំពាក់របស់អ្នក។

រូបថតស្ត្រីម្នាក់បង្ហាញស្ទាយ៍ជាមួយនឹងប្រអប់ដាក់នាឡិកាដែលមានខ្សែជាគ្រឿងម៉ូដដ៏ជក់ចិត្ត។

ប្រអប់ដាក់នាឡិកា​ពិសេស​រាង​បេះដូងមាន​ខ្សែ

ប្រដាប់ដាក់នាឡិការាងបេះដូងដែលបង្ហាញភាពទាក់ទាញគួរឱ្យស្រឡាញ់។ ផលិតពីវត្ថុធាតុស៊ីលីកូនជាមួយនឹងផ្ទៃម៉ាត់ វានឹងអាចតុបតែងដោយស្ទីគ័រ ឬប្រើសម្រាប់ដាក់បង្ហាញរូបថតនៅពីក្រោយគម្របអាគ្រីលីកផ្នែកខាងក្រោយ។ ការរចនានេះអាចរៀបចំបានតាមតម្រូវការ ដើម្បីបង្កើតជារូបរាងប្លែកខុសពីគេ។

រូបថតបង្ហាញម៉ូដែល BGD-10KH ទាំងបួនពណ៌ដាក់តម្រៀបជួរគ្នា

ពណ៌ប៉ុបដែល​គួរ​ឱ្យស្រឡាញ់​ចំនួនបួន ដើម្បី​ធ្វើ​​ឱ្យម៉ូដ​ណា​មួយ​ភ្លឺ​ថ្លា

មិនថានៅលើកដៃ ឬនៅលើកាបូបទេ ពណ៌ទាំងនេះតែងតែមានមន្តស្នេហ៍ និងទាក់ទាញជានិច្ច។ ជម្រើសពណ៌រួមមាន ពណ៌ខៀវស្រាល ពណ៌ផ្កាឈូក ពណ៌លឿង និងពណ៌ទឹកប៊ិចចាស់បែបបុរាណ។ ការជ្រើសរើសពណ៌ដែលពេញចិត្តបង្កើនការស្លៀកពាក់ប្រចាំថ្ងៃតាមបែបលក្ខណៈផ្ទាល់ខ្លួន។

រូបភាពអេក្រង់ LCD ឌីជីថល BGD-10KH និងចលនាចំណុច

ភាព​លេចធ្លោ​បែបហ៊ឺហា​ជាមួយ​នឹងអេក្រង់​ឌីជីថល

រូបបេះដូងនឹងលេចឡើងនៅលើអេក្រង់ LCD នៅពេលដែលពន្លឺភ្លើង LED ត្រូវបានបំភ្លឺ។ នៅក្នុងម៉ូដពេលវេលា ការចុចប៊ូតុងពន្លឺនឹងបង្ហាញចលនាបែបសិល្បៈភិចស៊ែលដោយចៃដន្យ។ អេក្រង់ឌីជីថលច្បាស់ល្អធ្វើឱ្យការមើលម៉ោងកាន់តែងាយស្រួល ខណៈផ្ដល់ផ្ទៃប៉ះដ៏ស្រស់ត្រកាលបែប BABY-G ផងដែរ។

រូបភាពបង្ហាញពីភាពធន់នឹងការប៉ះទង្គិច​ និងភាពធន់មិនងាយជ្រាបទឹកជម្រៅ 10 បារ

ធន់នឹងការប៉ះទង្គិច​ និងធន់មិនងាយជ្រាបទឹកជម្រៅ 10 បារ

មិនថាពាក់នៅលើកដៃ ឬពាក់​ជាប់នឹងកាបូបដោយប្រើគ្រឿងដាក់នាឡិកា​ផ្ទាល់ខ្លួននោះទេ អ្នក​មិនចាំបាច់ព្រួយបារម្ភអំពីការប៉ះទង្គិច​នាឡិការបស់អ្នក ឬធ្វើឱ្យវាសើមនោះទេ។
*រូបភាពបង្ហាញពី BGD-10K-6។

ស្រ្តីម្នាក់​បង្ហាញ​ស្ទាយ៍ដោយ​ពាក់នាឡិកាម៉ូដែល BGD-10KH-2C។
រូបថត BGD-10KH-2C ភ្ជាប់នឹងកាបូបជាគ្រឿងលម្អ។
រូបថត BGD-10KH-4 ភ្ជាប់នឹងកាបូបជាគ្រឿងលម្អ។
ស្រ្តី​ម្នាក់​បង្ហាញ​ស្ទាយ៍ដោយ​ពាក់នាឡិកាម៉ូដែល BGD-10KH-4។
ស្រ្តីម្នាក់​បង្ហាញ​ស្ទាយ៍ដោយ​ពាក់នាឡិកាម៉ូដែល BGD-10KH-9។
រូបថត BGD-10KH-9 ភ្ជាប់នឹងកាបូបជាគ្រឿងលម្អ។
រូបថត BGD-10KH-2B ភ្ជាប់នឹងកាបូបជាគ្រឿងលម្អ។
ស្រ្តីម្នាក់​បង្ហាញ​ស្ទាយ៍ដោយ​ពាក់នាឡិកាម៉ូដែល BGD-10KH-2B។

លក្ខណៈបច្ចេកទេស

• រចនាសម្ព័ន្ធធន់នឹង​ការប៉ះទង្គិច
• មិន​ងាយជ្រាបទឹករហូតដល់ 10 បារ
• ម៉ោងពិភពលោក
(30 ទីក្រុង)
• នាឡិកាកំណត់ពេល 1/100 វិនាទី
• កម្មវិធីកំណត់ម៉ោងរាប់ថយក្រោយ
• ម៉ោងរោទ៍ប្រចាំថ្ងៃ 5 ដង
• ចលនាសិល្បៈបែបភីកសែល
• ពន្លឺភ្លើង ​LED  
(Super Illuminator)

ការប្រុងប្រយ័ត្នចំពោះប្រដាប់ដាក់នាឡិកាពិសេសដែលមានខ្សែ
• ហាមរក្សាទុកនៅកន្លែងដែលមាន​ពន្លឺព្រះអាទិត្យចាំងចំផ្ទាល់ សីតុណ្ហភាពខ្ពស់ ឬសំណើមខ្ពស់។
• ការភ្ជាប់ខ្សែលោហៈអាចធ្វើឱ្យខូចដល់រន្ធខ្សែនាឡិកា។

Select a location