Skip to content
TRN-50SS

ខួប​លើកទី 50 របស់នាឡិកា CASIO

CASIOTRON
TRN-50SS

Casiotron ដែលត្រូវបានបង្កើតឡើងវិញ៖ ការប្រកាន់ខ្ជាប់នឹងប្រភពដើម និងការធ្វើនវានុវត្តឥតឈប់ឈរ

ការណែនាំអំពីនាឡិកាដែលរំលឹកខួបទី 50 ឆ្នាំនៃនាឡិកា Casio។ យើងបានផលិត TRN-50 ដោយបង្កើតឡើងវិញនូវការរចនារបស់ Casiotron ដើមដែលដាក់ចេញនៅឆ្នាំ 1974 ដោយដាក់បញ្ចូលមុខងារកំណត់ម៉ោងដើរដោយថាមពលពន្លឺព្រះអាទិត្យ ជាមួយនឹង Bluetooth® និងគ្រប់គ្រងដោយវិទ្យុ។ TRN-50SS ថ្មីនេះ បង្ហាញពីបន្សំពណ៌ខៀវ និងពណ៌មាស ដែលត្រូវបានបំផុសគំនិតដោយគោលគំនិត​ "ផ្ទៃមេឃ និងសមុទ្រ" ដែលបង្ហាញពីលក្ខណៈនៃផ្ទៃមេឃ សមុទ្រ និងពន្លឺថ្ងៃ ដែលធ្វើឱ្យពណ៌​ទាំងពីរមានពន្លឺចែងចាំង។ ផ្ទៃរចនានេះបង្ហាញពីប្រវត្តិនៃនាឡិកា Casio និងការវិវត្តឥតឈប់ឈររបស់ម៉ូដែលទាំងនេះទៅថ្ងៃអនាគត។

បញ្ជីផលិតផល

លក្ខណៈពិសេស

លក្ខណៈពិសេស 1

ការរចនាដោយការបង្កើតឡើងវិញដែលត្រូវបានរំលេចដោយពណ៌ខៀវ និងពណ៌មាស

ការរចនាមុខនាឡិកានៃ Casiotron ដើម ដែលត្រូវបានបង្កើតឡើងវិញ។ លក្ខណៈពោរពេញដោយអនុស្សាវរីយ៍ពិសេសៗមានលំនាំបែបឆ្នូតៗមានមានលក្ខណៈសម្គាល់ និងការរំលេចពណ៌មាសដែលត្រូវបានបំផុសដោយរូបរាងនៃពន្លឺព្រះអាទិត្យដ៏ភ្លឺចែងចាំង។ ការផ្គួបផ្សំជាមួយពណ៌ខៀវដិតដែលបង្ហាញពីមេឃនិងសមុទ្របង្កើតជាពណ៌ដ៏ស្រស់ស្អាត។

ការរចនាដោយការបង្កើតឡើងវិញដែលត្រូវបានរំលេចដោយពណ៌ខៀវ និងពណ៌មាស
ការរចនាដោយការបង្កើតឡើងវិញដែលត្រូវបានរំលេចដោយពណ៌ខៀវ និងពណ៌មាស

ខ្នងប្រអប់នាឡិកាចាក់សោដោយវីសដោយឡែកដែលឆ្លាក់ដោយនិមិត្តសញ្ញាខួបលើកទី 50
លក្ខណៈពិសេស 2

ខ្នងប្រអប់នាឡិកាចាក់សោដោយវីសដោយឡែកដែលឆ្លាក់ដោយនិមិត្តសញ្ញាខួបលើកទី 50

កញ្ចក់ដែលមានការចាក់ពុម្ពពណ៌ខៀវតុបតែងផ្នែកកណ្ដាលនៃខ្នងប្រអប់នាឡិកាចាក់សោដោយវីសអ៊ីណុក។ និមិត្តសញ្ញាខួបលើកទី 50 មានពណ៌មាស។

*ទិសដៅនៃប្រអប់ខាងក្រោយ​អាចប្រែប្រួលពីនាឡិកាមួយទៅនាឡិកាមួយ ដោយសារតែចំណុចលម្អិតនៃដំណើរការផលិត។
*ក្រាហ្វិក​ត្រូវបាន​បញ្ចូលក្នុង​គោលបំណង​ពន្យល់​បង្ហាញ​ ហើយ​អាចនឹង​ខុសគ្នា​ពី​រូបរាង​ជាក់​ស្តែង។

ខ្នងប្រអប់នាឡិកាចាក់សោដោយវីសដោយឡែកដែលឆ្លាក់ដោយនិមិត្តសញ្ញាខួបលើកទី 50

លក្ខណៈពិសេស 3

ខ្សែលោហៈមានផ្ទៃពីរពណ៌

ខ្សែលោហៈមានរូបរាងជាសណ្ឋានវាយនភាពដ៏ទំនើបដោយមានការរចនាបែបកញ្ចក់និងម៉ត់រលោងដាច់ដោយឡែក។ ការរចនាពីរពណ៌ជាពណ៌មាសនិងពណ៌ប្រាក់ទៅលើគន្លឹះកិបបត់បីជាន់ជាលក្ខណៈពិសេសនៃការរចនា។ ផ្នែកបត់ដែលត្រូវបានបង្ហាញនៅពេលបើក ឬបិទគន្លឹះកិបត្រូវបានឆ្លាក់ដោយលំនាំត្រីកោណ និងអក្សរ “ខួបលើកទី 50”។

ខ្សែលោហៈមានផ្ទៃពីរពណ៌
ខ្សែលោហៈមានផ្ទៃពីរពណ៌

ការវេចខ្ចប់ពិសេសដែលមិនប៉ះពាល់ដល់បរិស្ថាន
លក្ខណៈពិសេស 4

ការវេចខ្ចប់ពិសេសដែលមិនប៉ះពាល់ដល់បរិស្ថាន

នាឡិកាត្រូវបានវេចខ្ចប់នៅក្នុងកញ្ចប់ពិសេសដែលមិនប៉ះពាល់ដល់បរិស្ថានផលិតពីវត្ថុធាតុដែលអាចកែច្នៃឡើងវិញ ហើយក៏មានកាបូបកប្បាសសម្រាប់រក្សាទុកគ្រឿងបន្ទាប់បន្សំផងដែរ។

ការវេចខ្ចប់ពិសេសដែលមិនប៉ះពាល់ដល់បរិស្ថាន

ព័ត៌មានលម្អិត

មុខងារកំណត់ម៉ោងដើរដោយថាមពលពន្លឺព្រះអាទិត្យបំពាក់ដោយ Bluetooth® និងគ្រប់គ្រងដោយវិទ្យុដើម្បីបង្កើន​ភាពត្រឹមត្រូវ និងភាពជឿជាក់

បង្កើតថាមពលបានគ្រប់គ្រាន់ពីពន្លឺព្រះអាទិត្យដែលជាប្រភពថាមពលធម្មជាតិ សម្រាប់ប្រតិបត្តិការយ៉ាងរលូនសូម្បីតែប្រើមុខងារដែលប្រើថាមពលច្រើនបំផុតក៏ដោយ ចាប់ពីការភ្ជាប់ Bluetooth® រហូតដល់ការទទួលរលកវិទ្យុ។

មុខងារកំណត់ម៉ោងដើរដោយថាមពលពន្លឺព្រះអាទិត្យបំពាក់ដោយ Bluetooth® និងគ្រប់គ្រងដោយវិទ្យុដើម្បីបង្កើន​ភាពត្រឹមត្រូវ និងភាពជឿជាក់
មុខងារកំណត់ម៉ោងដើរដោយថាមពលពន្លឺព្រះអាទិត្យបំពាក់ដោយ Bluetooth® និងគ្រប់គ្រងដោយវិទ្យុដើម្បីបង្កើន​ភាពត្រឹមត្រូវ និងភាពជឿជាក់

Super Illuminator (ពន្លឺ LED ស្វ័យប្រវត្តិដែលមានពន្លឺខ្លាំង) ដើម្បីអាចមើលនាឡិកាច្បាស់​នៅទីងងឹត

Super Illuminator (ពន្លឺ LED ស្វ័យប្រវត្តិដែលមានពន្លឺខ្លាំង) ដើម្បីអាចមើលនាឡិកាច្បាស់​នៅទីងងឹត

Super Illuminator (ពន្លឺ LED ស្វ័យប្រវត្តិដែលមានពន្លឺខ្លាំង) ដើម្បីអាចមើលនាឡិកាច្បាស់​នៅទីងងឹត

លក្ខណៈបច្ចេកទេស

នាឡិកា CASIO (កម្មវិធីទូរសព្ទឆ្លាតវៃ)

មុខងារច្រើន ទាំងអស់ស្ថិត​​នៅចុង​ម្រាម​ដៃរបស់​អ្នក
នាឡិកា CASIO
(កម្មវិធីទូរសព្ទឆ្លាតវៃ)

- ការកែតម្រូវពេលវេលាដោយស្វ័យប្រវត្តិ (បួនដងក្នុងមួយថ្ងៃ)
- ការកំណត់នាឡិកាដៃមានភាពងាយស្រួល
- ម៉ោងពិភពលោក (ប្រហែល 300 ទីក្រុង) និងពេលវេលាសម្រាប់ទីតាំងដែលអាចកំណត់បានផ្សេងទៀត
- ម៉ោង & ទីកន្លែង
(ការចុចប៊ូតុងនៅលើនាឡិកាកត់ត្រាកាលបរិច្ឆេទ ម៉ោង និងទីតាំងបច្ចុប្បន្ននៅលើផែនទីនៅក្នុងកម្មវិធី។ មាន​ប្រយោជន៍ជាកំណត់ហេតុសកម្មភាព)។
- កម្មវិធីរំលឹក
(នាឡិកានេះនឹងរំលឹកអំពីព្រឹត្តិការណ៍ជិតមកដល់បានចំនួនរហូតដល់ប្រាំដែលអាចកំណត់បាននៅក្នុងកម្មវិធី។)
- មុខងារស្វែង​រកទូរសព្ទ

មុខងាររបស់នាឡិកា

មុខងាររបស់នាឡិកា

• មិន​ងាយជ្រាបទឹករហូតដល់ 5 បារ
• ដើរដោយថាមពលពន្លឺព្រះអាទិត្យ
• Smartphone Link
• គ្រប់គ្រងដោយវិទ្យុ (Multiband 6)
• ម៉ោងពិភពលោកចំនួន 5 ត្រូវបានជ្រើសរើសពី 39 ទីក្រុង
• នាឡិកាកំណត់ពេល 1/100 វិនាទី
• កម្មវិធីកំណត់ម៉ោងរាប់ថយក្រោយ
• ម៉ោងរោទ៍ប្រចាំថ្ងៃ 5 ដង
• ពន្លឺភ្លើង LED ស្វ័យប្រវត្តិពេញលេញ (Super Illuminator)

សញ្ញាពាក្យ និងនិមិត្តសញ្ញា Bluetooth® គឺជា​ពាណិជ្ជសញ្ញា​ដែល​បាន​ចុះ​បញ្ជី​របស់ Bluetooth SIG, Inc. ហើយ​រាល់ការប្រើសញ្ញា​ទាំងនេះ​ដោយ Casio Computer Co., Ltd. គឺស្ថិតក្រោម​អាជ្ញាបណ្ណ។

ខួបលើកទី 50 ឆ្នាំរបស់នាឡិកា CASIO

Select a location