Skip to content
បុរាណ

A158WEM-3

ថ្មីៗ
G-SHOCK របស់ខ្ញុំ

ម៉ូដថ្មី​ដែល​បាន​កែច្នៃ​ពី​ម៉ូដ​បុរាណ​ដែល​ពេញ​និយម — ម៉ូដែល A158 ដែលពេញនិយមជានិច្ច និងងាយស្រួលប្រើ ប្រែជាទាន់សម័យ និងប្រណិតជាមួយនឹងខ្សែនាឡិកា​សំណាញ់​ត្បាញ​យ៉ាង​ល្អិត។ ខ្សែ​នាឡិកាសំណាញ់​នេះ​ត្រូវ​បាន​កែច្នៃ​ដោយ​បច្ចេកទេស​សង្កត់​ពិសេស​ដែលបន្ថែមទាំងជម្រៅ និងវិមាត្រ ធ្វើឱ្យវាមានរូបរាងស្អាត ​មាន​រូបរាង​បុរាណ​ដែល​មើល​ទៅ​ទាន់សម័យ និង​មាន​ផាសុកភាព​ពេញលេញ​នៅ​លើ​កដៃ​របស់​អ្នក។ ជ្រើសរើសមុខនាឡិកាពណ៌បៃតងចាស់ ឬពណ៌ប្រផេះស្រាល។ តួនាឡិកាពណ៌ប្រាក់ និងមុខនាឡិកាដែលមានពណ៌ផ្ទុយគ្នា បង្ហាញនូវគ្រោងពណ៌បែបទន់ភ្លន់ ដែលបន្ថែមភាពសាមញ្ញតែប្លែកដល់ស្ទីលរបស់អ្នក។ ការរចនាបែបបុរាណទាំងនេះបានបង្ហាញពីភាពស្រស់ស្អាតនៃសំណាញ់លោហៈ ដើម្បីឱ្យមានរូបរាងប្រណិត និងឆើតឆាយ។

  • ខ្សែនាឡិកា​សំណាញ់​ដែល​មាន​រូបរាង​បុរាណ
  • ព័ត៌មានលម្អិតដ៏ល្អិតល្អន់សម្រាប់ការរចនាបែបសាមញ្ញ
  • ពីផ្នែកខាងឆ្វេង៖ A158WEM-7, A158WEM-3

លក្ខណៈបច្ចេកទេស

រូបថតនាឡិកាខ្សែសំណាញ់ AQ-230EM-2A

ខ្សែសំណាញ់ជាមួយនឹងរូបរាងបែបក្លាស៊ិក

ខ្សែសំណាញ់ជួយលើកសម្រស់ការរចនាបែបសាមញ្ញរបស់តួនាឡិកា។ លក្ខណៈនៃការត្បាញលោហៈដ៏ស្រស់ស្អាតបង្កើតបានជាការពាក់ដែលមានភាពបត់បែននៅជុំវិញកដៃ។ គន្លឹះកិបដែលអាចលៃតម្រូវបានបង្កលក្ខណៈងាយស្រួលដល់ការពាក់ និងដោះចេញយ៉ាងរហ័ស។

រូបភាពការរចនាបែបសាមញ្ញរបស់នាឡិកា A158WEM-3 និង A158WEM-7

ចំណុចលម្អិតដ៏ប្រណិតសម្រាប់ការរចនាបែបសាមញ្ញ
A158WEM

មុខនាឡិកាឌីជីថលបែបទាន់សម័យស៊ីគ្នានឹងតួនាឡិកាលោហៈរាងបួនជ្រុង និងពន្លឺដ៏ឆើតឆាយនៃខ្សែសំណាញ់។ ខ្សែស្រឡាយនាឡិកានេះរួមបញ្ចូលពណ៌ពេញនិយមចំនួនពីរ៖ ពណ៌ប្រាក់ធម្មតា និងពណ៌បៃតង។

រូបភាពរចនាបថបែបបុរាណនៃនាឡិកា AQ-230EM-2A និង AQ-230EM-7A

រចនាបថបែបបុរាណដ៏ឆើតឆាយ
AQ-230EM

ការរចនាតួនាឡិកាតូចស៊ីគ្នានឹងខ្សែសំណាញ់ដែលមើលទៅមានរូបរាងបែបបុរាណដ៏ប្រណិត។ មុខនាឡិកាបំពាក់ជាមួយទ្រនិចអាណាឡុកដែលធ្វើឱ្យវាមើលទៅស័ក្ដិសមសម្រាប់រចនាបថបែបផ្លូវការ។ មានជម្រើសពណ៌ចំនួនពីរ៖ ពណ៌ប្រាក់ និងពណ៌ខៀវចាស់ ដែលងាយសម្របនឹងឈុតសម្លៀកបំពាក់។

រូបភាពស្ត្រីបង្ហាញការពាក់នាឡិកា A158WEM-3។
រូបភាពស្ត្រីពាក់នាឡិកា A158WEM-3។
រូបភាពបុរសពាក់នាឡិកា A158WEM-7។
រូបភាពបុរសបង្ហាញការពាក់នាឡិកា A158WEM-7។
រូបភាពបុរសម្នាក់កំពុងបង្ហាញរាងពេលពាក់នាឡិកា AQ-230EM-2A។
រូបភាពបុរសម្នាក់កំពុងពាក់ AQ-230EM-2A។
រូបភាពស្ត្រីម្នាក់កំពុងពាក់ AQ-230EM-7A។
រូបភាពស្ត្រីម្នាក់កំពុងបង្ហាញរាងពេលពាក់នាឡិកា AQ-230EM-7A។

*លក្ខណៈពណ៌នៃផលិតផលដែលមានក្នុងបញ្ជីអាចនឹងខុសគ្នាពីផលិតផលជាក់ស្តែងក្នុងករណីមួយចំនួន។

Select a location