Skip to content
ម៉ូដែលកិច្ចសហការ UNO™
បុរាណ

A168WEUC-1A

G-SHOCK របស់ខ្ញុំ

ការណែនាំអំពីការរចនាប្លែកពីគេដែលប្រមូលផ្ដុំអារម្មណ៍អណ្ដែតអណ្ដូងនៃ Casio និងអារម្មណ៍រីករាយជាមួយហ្គេមកាតបុរាណដែលអ្នកស្គាល់និងចូលចិត្ត គឺ​ Mattel's UNO™! កិច្ចសហការដ៏អស្ចារ្យនេះចាប់ផ្ដើមដោយរចនាប័ទ្មបុរាណដ៏ពេញនិយមនៃនាឡិកា A168 និងបង្ហាញផ្ទៃរចនា UNO™ ដែលយកលំនាំតាមការរចនាបែបបុរាណរបស់ហ្គេមឆ្នាំ 1979។ មុខនាឡិកាត្រូវបានតុបតែងដោយពណ៌នៃកាត Wild ដ៏អស្ចារ្យ — ផ្ដល់ជម្រើសពណ៌ដល់អ្នកលេងដូចជាក្រហម ខៀវ លឿង ឬបៃតង។ បើកពន្លឺភ្លើង EL នឹងឃើញពាក្យ "Wild" លេចឡើងនៅលើ LCD។ ផ្ទៃរចនាបែបបុរាណត្រូវបានឆ្លុះបញ្ចាំង​នៅក្នុងនិមិត្តសញ្ញា​ UNO™ ដើមនៅលើមុខនាឡិកា។ តាមរយៈការរៀបចំធៀបនឹងប្រអប់នាឡិកាដែលស្រោបដោយអ៊ីយ៉ុងពណ៌ប្រផេះ ខ្សែនាឡិកាស្រោបដោយអ៊ីយ៉ុងពណ៌ខ្មៅត្រូវបានបំពេញបន្ថែមដោយក្លាស់ដែកដែលឆ្លាក់យ៉ាងល្អិតល្អន់ជាមួយនឹងរូបភាពនៅខ្នងកាត UNO™។ ការឆ្លាក់ខ្នងនាឡិកាបង្ហាញពី​និមិត្តសញ្ញា UNO™ ដើម្បីឱ្យមានលក្ខណៈកំបាំងនៃកាតហ្គេមចំនួនបីប្លែកពីគេ ​— លេខ 1, 6, និង 8 ត្រូវបានតម្រៀបតាមលំដាប់នៃលេខម៉ូដែលនាឡិកា។ នាឡិកានេះមានការវេចខ្ចប់ពិសេសដែលមិនត្រឹមតែមានពណ៌ UNO™ បុរាណចំនួនបួនប៉ុណ្ណោះទេ ថែមទាំងត្រូវបានផលិតចេញពីវត្ថុធាតុដើមដែលអាចកែច្នៃឡើងវិញ ដើម្បីការពារបរិស្ថាន។ អ្នកនឹងមិនចង់បាត់បង់នាឡិកាដ៏អស្ចារ្យនេះឡើយ —​ ដែលជាកិច្ចសហការដ៏ពិសេសរវាង UNO™ និង Casio ដែលជាម៉ាកពីរដែលដាក់ចេញក្នុងទសវត្សរ៍ឆ្នាំ 1970 ជាមួយអ្នកគាំទ្រជុំវិញពិភពលោករហូតមកដល់សព្វថ្ងៃនេះ។ ហ្គេម Mattel Mattel ផលិតហ្គេមដែលផ្ដល់ជូនភាពសប្បាយរីករាយជាមួយមិត្តភក្តិ និងក្រុមគ្រួសារដល់អ្នកលេងគ្រប់វ័យ។ បណ្ដុំផលិតផលនេះរួមមាន UNO™ ដែលជាហ្គេមកាតបុរាណដែលពេញនិយមនាពេលបច្ចុប្បន្ននេះ ដូចគ្នាទៅនឹងពេលដែលបានដាក់ចេញនៅឆ្នាំ 1971 ដែរ។ Blokus ដែលជាហ្គេមអំពីយុទ្ធសាស្ត្រដែលប្រើជាខ្លឹមសារអប់រំសម្រាប់កុមារ និងនៅក្នុងកម្មវិធីបណ្ដុះបណ្ដាលសាជីវកម្ម។ ចំណែកឯ Bounce Off ដែលជាហ្គេមប្រយុទ្ធ​បែបថ្មីដែលមានមនុស្សជាច្រើនបានចាប់អារម្មណ៍លេងដោយសារតែវិធានសាមញ្ញៗរបស់វា។

  • ការរចនាមុខនាឡិកាជាមួយនឹងផ្ទៃរចនា UNO™ បែបបុរាណ
  • ពន្លឺភ្លើង ​EL
  • គន្លឹះកិបខ្សែនាឡិកាត្រូវបានឆ្លាក់តាមលំនាំកាត UNO™
  • លក្ខណៈប្លែកពីគេ​ក្នុង​ការ​ឆ្លាក់ខ្នងនាឡិកា
  • ការវេចខ្ចប់ពិសេស
  • ការឆ្លាក់ខ្នងខាងក្រោយ

លក្ខណៈបច្ចេកទេស

MATTEL/UNO_logo

ហ្គេម Mattel

Mattel ផលិតហ្គេមដែលផ្ដល់នូវភាពសប្បាយរីករាយជាមួយមិត្តភក្តិ និងក្រុមគ្រួសារស័ក្តិសមសម្រាប់អ្នកលេងគ្រប់វ័យ។ បណ្ដុំផលិតផលរួមមាន UNO™ ដែលជាហ្គេមកាតបុរាណដែលពេញនិយមនាពេលបច្ចុប្បន្ននេះ ដូចគ្នាទៅនឹងពេលដែលបានដាក់ចេញនៅឆ្នាំ 1971 ដែរ។ Blokus ជាហ្គេមអំពីយុទ្ធសាស្ត្រដែលប្រើជាខ្លឹមសារអប់រំដល់កុមារ និងនៅក្នុងកម្មវិធីបណ្ដុះបណ្ដាលសាជីវកម្ម, ចំណែកឯ Bounce Off ដែលជាហ្គេមបែបប្រយុទ្ធថ្មីដែលមានមនុស្សជាច្រើនបានចាប់អារម្មណ៍លេងដោយសារវិធានសាមញ្ញៗរបស់វា។

ភាពយន្ត

ភាពយន្តផ្សព្វផ្សាយ

លក្ខណៈពិសេស

លក្ខណៈពិសេស 1

ការរចនាមុខនាឡិកាដោយប្រើផ្ទៃរចនា UNO™ បែបបុរាណ

ការរចនាមុខនាឡិកាយកលំនាំតាមកាត UNO™ បែបបុរាណដ៏ល្បីល្បាញដែលបានចេញផ្សាយក្នុងឆ្នាំ 1979 និងមានផ្ទៃពណ៌ដ៏ល្បីរបស់កាត Wild។ នៅពេលដែលពន្លឺចាប់ផ្ដើមដំណើរការ ពាក្យ “Wild” លេចឡើងនៅលើអេក្រង់ LCD។ ផ្ទៃរចនារបស់ UNO™ បែបបុរាណក៏ត្រូវបានយកទៅប្រើជាមួយនឹងនិមិត្តសញ្ញាដើមនៅខាងស្ដាំផ្នែកខាងក្រោមនៃមុខនាឡិកាផងដែរ។


ក្លាស់ខ្សែនាឡិកាត្រូវបានឆ្លាក់តាមលំនាំកាត UNO™
លក្ខណៈពិសេស 2

គន្លឹះកិបខ្សែនាឡិកាត្រូវបានឆ្លាក់តាមលំនាំកាត UNO™

ប្រអប់នាឡិកាពណ៌លោហៈកាំភ្លើងស័ក្តិសមជាមួយនឹងខ្សែនាឡិកាពណ៌ខ្មៅ។ គន្លឹះកិបត្រូវបានឆ្លាក់ជារូបភាពនៅខ្នងកាត UNO™។ តាមរយៈរូបភាពនេះ និងមុខនាឡិកាដែលយកលំនាំតាមកាត Wild ការរចនានេះរំលឹកដល់ចំហៀងសងខាងរបស់កាត UNO™ ដ៏ល្បីល្បាញ។

ក្លាស់ខ្សែនាឡិកាត្រូវបានឆ្លាក់តាមលំនាំកាត UNO™

លក្ខណៈពិសេស 3

លក្ខណៈដ៏ទន់រលោង​ក្នុង​ការ​ឆ្លាក់ខ្នងនាឡិកា

ខ្នងនាឡិកាត្រូវបានឆ្លាក់ដោយឡាស៊ែរជាមួយនឹងនិមិត្តសញ្ញា UNO™ និងកាតហ្គេមមួយចំនួន។ ដើម្បីឱ្យមានលក្ខណៈទន់រលោងកំបាំង កាត 1, 6, និង 8 ត្រូវបានរៀបចំតាមលំដាប់លេខម៉ូដែលនាឡិកា។

លក្ខណៈដ៏ទន់រលោង​ក្នុង​ការ​ឆ្លាក់ខ្នងនាឡិកា
លក្ខណៈដ៏ទន់រលោង​ក្នុង​ការ​ឆ្លាក់ខ្នងនាឡិកា

ការវេចខ្ចប់ពិសេស
លក្ខណៈពិសេស 4

ការវេចខ្ចប់ពិសេស

នាឡិកានេះមានការវេចខ្ចប់ពិសេសដែលមិនប៉ះពាល់ដល់បរិស្ថាន​ ដែលផលិតឡើងពីវត្ថុធាតុដែលអាចកែច្នៃឡើងវិញ​ ក៏មានពណ៌បែបបុរាណចំនួនបួនពីប្រអប់ UNO™ ផងដែរ។

ការវេចខ្ចប់ពិសេស

UNO™ និងពាណិជ្ជសញ្ញាដែលពាក់ព័ន្ធ និងរូបភាពពាណិជ្ជកម្មត្រូវបានគ្រប់គ្រងដោយ និងប្រើប្រាស់ក្រោមអាជ្ញាបណ្ណពី Mattel។ ©2024 Mattel។

*លក្ខណៈពណ៌នៃផលិតផលដែលមានក្នុងបញ្ជីអាចនឹងខុសគ្នាពីផលិតផលជាក់ស្តែងក្នុងករណីមួយចំនួន។

Select a location