Skip to content
ខ្សែវែងបន្តិច
ឌីជីថល

AE-1600HX-3AV

ថ្មីៗ 04/2026
G-SHOCK របស់ខ្ញុំ

រចនាបថដ៏អង់អាច និងមុខងារដ៏មានប្រយោជន៍ — នាឡិកាដ៏ជាប់ធន់ដែលមានអេក្រង់ LCD ធំងាយស្រួលមើល និងតួធំដ៏អង់អាចពណ៌បៃតងក្រម៉ៅ។ ខ្សែវែងមានរន្ធពីរនៅផ្នែកចំហៀងធ្វើឱ្យពាក់ជាប់បានល្អ និងងាយស្រួលបត់បែននៅលើកដៃ ទោះបីជាធ្វើចលនាសកម្មក៏ដោយ។ ស្លាក​ពណ៌​លឿង​ផ្ដល់នូវផ្ទៃប៉ះពណ៌ស្រាល ផ្តល់​នូវ​ការ​ប៉ះ​ពណ៌​ស្រាល​ជាមួយនដឹងពណ៌ដី។ គ្រាន់​តែ​ចុច​ប៊ូតុង​ដើម្បី​ចូល​ប្រើ​ភ្លើង LED ដែល​ធានា​ថា​ងាយ​ស្រួលមើល​នៅ​ក្នុងមជ្ឈដ្ឋាន​ងងឹត។ តាមរយៈភាពធន់មិនងាយជ្រាបទឹកជម្រៅ 100 ម៉ែត្រ និងអាយុកាលថ្ម 10 ឆ្នាំ អ្នកនឹងអស់ក្ដីបារម្ភសម្រាប់នាឡិកានេះក្នុងរយៈពេលដ៏យូរអង្វែង។ ដោយបំពាក់មកនូវម៉ោងពីរ នាឡិកាកំណត់ពេល កម្មវិធីកំណត់ម៉ោង ម៉ោងរោទ៍ និងអ្វីៗជាច្រើនទៀត នាឡិកានេះជួយអ្នក​បន្តធ្វើសកម្មភាពពេញមួយថ្ងៃ រាប់ចាប់ពីកីឡានិងការកម្សាន្តរហូតដល់ការងារ និងសកម្មភាពផ្សេងទៀតដែលស្រដៀងនឹងនេះ។

  • ខ្សែវែងបន្តិច
  • ភាពធន់មិនងាយជ្រាបទឹកជម្រៅ 10 បារ និងអាយុកាលថ្ម 10 ឆ្នាំ
  • ពីផ្នែកខាងលើ៖ នាឡិកា AE-1600HX-3AV ដែលមានខ្សែវែងបន្តិច, នាឡិកា AE-1600H-1AV ដែលមានខ្សែប្រវែងធម្មតា

លក្ខណៈបច្ចេកទេស

លក្ខណៈពិសេស

បានរចនាឡើងសម្រាប់មុខងារដ៏មានប្រយោជន៍

ប្រអប់នាឡិកាទំហំធំបំពាក់ដោយការរចនាសម្រាប់ប្រើប្រាស់​កិច្ចការធ្ងន់ៗដោយមានអេក្រង់ LCD រាងជ្រុងធំមួយដែលធ្វើឱ្យវាងាយស្រួលក្នុងការមើលពេលវេលា និងការកំណត់មុខងារ។ ប៊ូតុងខាងមុខធ្វើឱ្យភ្លើងដំណើរការដែលធ្វើឱ្យនាឡិកាទាំងនេះកាន់តែងាយស្រួលប្រើ។

បានរចនាឡើងសម្រាប់មុខងារដ៏មានប្រយោជន៍

ភាពធន់មិនងាយជ្រាបទឹកជម្រៅ 10 បារ និងអាយុកាលថ្ម 10 ឆ្នាំ

តាមរយៈភាពធន់មិនងាយជ្រាបទឹកជម្រៅ 10 បារ អ្នកមិនបាច់មានកង្វល់អំពីការសើមនាឡិកាឡើយ ហើយអាយុកាលថ្ម 10 ឆ្នាំមានន័យថាអ្នកមិនចាំបាច់ផ្លាស់ប្ដូរថ្មក្នុងរយៈពេលដ៏យូរ។

ភាពធន់មិនងាយជ្រាបទឹកជម្រៅ 10 បារ និងអាយុកាលថ្ម 10 ឆ្នាំ

មុខងារខុសៗគ្នាដែលមានប្រយោជន៍សម្រាប់ជីវិតប្រចាំថ្ងៃ

បន្ថែមពីលើពន្លឺភ្លើង ​LED សម្រាប់មើលក្នុងទីងងឹត នាឡិកាទាំងនេះភ្ជាប់មកជាមួយមុខងារប្រចាំថ្ងៃដ៏មានប្រយោជន៍ដែលរួមមានមុខងារអេក្រង់ម៉ោងពីរ នាឡិកាកំណត់ពេល កម្មវិធីកំណត់ម៉ោងរាប់ថយក្រោយ ម៉ោងរោទ៍ និងច្រើនទៀត។

មុខងារខុសៗគ្នាដែលមានប្រយោជន៍សម្រាប់ជីវិតប្រចាំថ្ងៃ

*លក្ខណៈពណ៌នៃផលិតផលដែលមានក្នុងបញ្ជីអាចនឹងខុសគ្នាពីផលិតផលជាក់ស្តែងក្នុងករណីមួយចំនួន។

Select a location