Skip to content
បុរាណ

AQ-230EM-2A

ថ្មីៗ
G-SHOCK របស់ខ្ញុំ

ម៉ូដថ្មី​ដែល​បាន​កែច្នៃ​ពី​ម៉ូដ​បុរាណ​ដែល​ពេញ​និយម ​— នាឡិកា​រួម​បញ្ចូល​គ្នា​រវាងអាណាឡូកនិងឌីជីថល ម៉ូដែល AQ-230 ដែល​មាន​មុខ​កាត់​ជ្រុង ត្រូវ​បាន​រចនា​ឡើង​យ៉ាង​ទាន់សម័យ និង​ប្រណិត​ជាមួយ​នឹង​ខ្សែនាឡិកា​សំណាញ់​ត្បាញ​យ៉ាង​ល្អិត។ ខ្សែ​នាឡិកាសំណាញ់​នេះ​ត្រូវ​បាន​កែច្នៃ​ដោយ​បច្ចេកទេស​សង្កត់​ពិសេស​ដែលបន្ថែមទាំងជម្រៅ និងវិមាត្រ ធ្វើឱ្យវាមានរូបរាងស្អាត មានរូបរាង​បុរាណ​ដែល​មើល​ទៅ​ទាន់សម័យ និង​មាន​ផាសុកភាព​ពេញលេញ​នៅ​លើ​កដៃ​របស់​អ្នក។ សូម​ជ្រើសរើស​មុខ​នាឡិកា​ពណ៌​ទឹកប៊ិច ឬ​ពណ៌​ប្រាក់ ដើម្បី​ស៊ីគ្នាជាមួយ​តួនាឡិកា​ដែល​មាន​ពណ៌​ប្រាក់។ ដោយ​បាន​ធ្វើ​បច្ចុប្បន្នភាព​ជាមួយ​នឹង​ខ្សែនាឡិកា​សំណាញ់ រចនាបថបុរាណ​ទាំងនេះ​បាន​បង្កើត​នូវ​ម៉ូដ​ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍​ថែម​ទៀត តាមរយៈ​ការរំលេច​ពី​ភាព​ស្រស់​ស្អាត​នៃ​ខ្សែនាឡិកា​សំណាញ់​លោហៈ ដោយ​ផ្តល់​នូវ​រូបរាង​ទាន់សម័យ និង​ឆើតឆាយ​ប្លែក​ពី​គេ។

  • ខ្សែនាឡិកា​សំណាញ់​ដែល​មាន​រូបរាង​បុរាណ
  • រចនាបថបែប​បុរាណ​ដែល​មាន​លក្ខណៈ​ឆើតឆាយ​ប្រណិត
  • ពីផ្នែកខាងឆ្វេង៖ AQ-230EM-2A, AQ-230EM-7A

លក្ខណៈបច្ចេកទេស

រូបថតនាឡិកាខ្សែសំណាញ់ AQ-230EM-2A

ខ្សែសំណាញ់ជាមួយនឹងរូបរាងបែបក្លាស៊ិក

ខ្សែសំណាញ់ជួយលើកសម្រស់ការរចនាបែបសាមញ្ញរបស់តួនាឡិកា។ លក្ខណៈនៃការត្បាញលោហៈដ៏ស្រស់ស្អាតបង្កើតបានជាការពាក់ដែលមានភាពបត់បែននៅជុំវិញកដៃ។ គន្លឹះកិបដែលអាចលៃតម្រូវបានបង្កលក្ខណៈងាយស្រួលដល់ការពាក់ និងដោះចេញយ៉ាងរហ័ស។

រូបភាពការរចនាបែបសាមញ្ញរបស់នាឡិកា A158WEM-3 និង A158WEM-7

ចំណុចលម្អិតដ៏ប្រណិតសម្រាប់ការរចនាបែបសាមញ្ញ
A158WEM

មុខនាឡិកាឌីជីថលបែបទាន់សម័យស៊ីគ្នានឹងតួនាឡិកាលោហៈរាងបួនជ្រុង និងពន្លឺដ៏ឆើតឆាយនៃខ្សែសំណាញ់។ ខ្សែស្រឡាយនាឡិកានេះរួមបញ្ចូលពណ៌ពេញនិយមចំនួនពីរ៖ ពណ៌ប្រាក់ធម្មតា និងពណ៌បៃតង។

រូបភាពរចនាបថបែបបុរាណនៃនាឡិកា AQ-230EM-2A និង AQ-230EM-7A

រចនាបថបែបបុរាណដ៏ឆើតឆាយ
AQ-230EM

ការរចនាតួនាឡិកាតូចស៊ីគ្នានឹងខ្សែសំណាញ់ដែលមើលទៅមានរូបរាងបែបបុរាណដ៏ប្រណិត។ មុខនាឡិកាបំពាក់ជាមួយទ្រនិចអាណាឡុកដែលធ្វើឱ្យវាមើលទៅស័ក្ដិសមសម្រាប់រចនាបថបែបផ្លូវការ។ មានជម្រើសពណ៌ចំនួនពីរ៖ ពណ៌ប្រាក់ និងពណ៌ខៀវចាស់ ដែលងាយសម្របនឹងឈុតសម្លៀកបំពាក់។

រូបភាពស្ត្រីបង្ហាញការពាក់នាឡិកា A158WEM-3។
រូបភាពស្ត្រីពាក់នាឡិកា A158WEM-3។
រូបភាពបុរសពាក់នាឡិកា A158WEM-7។
រូបភាពបុរសបង្ហាញការពាក់នាឡិកា A158WEM-7។
រូបភាពបុរសម្នាក់កំពុងបង្ហាញរាងពេលពាក់នាឡិកា AQ-230EM-2A។
រូបភាពបុរសម្នាក់កំពុងពាក់ AQ-230EM-2A។
រូបភាពស្ត្រីម្នាក់កំពុងពាក់ AQ-230EM-7A។
រូបភាពស្ត្រីម្នាក់កំពុងបង្ហាញរាងពេលពាក់នាឡិកា AQ-230EM-7A។

*លក្ខណៈពណ៌នៃផលិតផលដែលមានក្នុងបញ្ជីអាចនឹងខុសគ្នាពីផលិតផលជាក់ស្តែងក្នុងករណីមួយចំនួន។

Select a location