*លក្ខណៈពណ៌នៃផលិតផលដែលមានក្នុងបញ្ជីអាចនឹងខុសគ្នាពីផលិតផលជាក់ស្តែងក្នុងករណីមួយចំនួន។
CA-500WEG-1A
-
-
-
-
ពីផ្នែកខាងឆ្វេង៖ CA-500WEG-1A, CA-500WE-1A, CA-500WEGG-1B
-
បណ្ដែតបណ្ដោយក្តីស្រឡាញ់របស់អ្នកចំពោះការរចនាគ្រឿងម៉ាស៊ីនកំប៉ិកកំប៉ុកជាមួយនាឡិកា Casio ដែលមានមុខងារម៉ាស៊ីនគិតលេខជាពណ៌លោហធាតុ។ ម៉ូដែលម៉ាស៊ីនគិតលេខ Casio ដែលជាចំណូលចិត្តរបស់អ្នកយូរណាស់មកហើយ ចាប់តាំងពីការបង្ហាញខ្លួនដំបូងក្នុងទសវត្សរ៍ឆ្នាំ 1980 មានការកែលម្អ លោហធាតុដែលមានគុណភាពខ្ពស់។ មុខងារម៉ាស៊ីនគិតលេខរចនាជាគ្រឿងម៉ាស៊ីនកំប៉ិកកំប៉ុកដ៏ទាក់ទាញដើមដូចគ្នាដែលស័ក្ដិសមជាមួយនឹងប្រអប់រាងពងក្រពើ និងខ្សែនាឡិកាលោហៈសម្រាប់រូបរាងបែបអតីតបុរាណសុទ្ធសាធ។ តាមរយៈមុខងារម៉ាស៊ីនគិតលេខដែលអាចប្រើក្បួនគណនាបានចំនួន 8 ខ្ទង់ នាឡិកាកំណត់ពេល 1/100 និងម៉ោងរោទ៍ នាឡិកានេះបន្ថែមរចនាប័ទ្មគណនាយ៉ាងឡូយ។
-
-
-
-
ពីផ្នែកខាងឆ្វេង៖ CA-500WEG-1A, CA-500WE-1A, CA-500WEGG-1B
-
-
ធន់មិនងាយជ្រាបទឹក
-
ថ្មប្រើបានយូរ
-
ពិនិត្យមើលម៉ោងទីក្រុងពីរតែមួយភ្លែត
-
ខ្សែដែលអាចលៃតម្រូវដោយខ្លួនឯង
លក្ខណៈបច្ចេកទេស

ការរចនាគ្រឿងម៉ាស៊ីនកំប៉ិកកំប៉ុកផ្ដល់ភាពទាន់សម័យលើម៉ូដែលម៉ាស៊ីនគិតលេខដែលមានពណ៌លោហធាតុនេះ
ម៉ូដែលម៉ាស៊ីនគិតលេខ Casio ដែលជាចំណូលចិត្តមានអាយុកាលជាច្រើនឆ្នាំតាំងពីដាក់ចេញលើកដំបូងនៅទសវត្សរ៍ឆ្នាំ 1980 បានបំប្លែងរូបរាងទាំងស្រុងជាលោហធាតុប្រកបដោយគុណភាពខ្ពស់។ មុខងារម៉ាស៊ីនគិតលេខរចនាជាគ្រឿងម៉ាស៊ីនកំប៉ិកកំប៉ុកដើមឡូយយ៉ាងទាក់ទាញដូចគ្នាត្រូវបានដាក់ឱ្យត្រូវជាគូជាមួយប្រអប់នាឡិការាងពងក្រពើ និងខ្សែនាឡិកាលោហៈសម្រាប់រចនាប័ទ្មបែបបុរាណដ៏ល្អឥតខ្ចោះ។

លក្ខណៈពិសេស 1
រចនាប័ទ្មគណនា
មុខងារម៉ាស៊ីនគិតលេខអាចដោះស្រាយក្បួនគណនាចំនួន 8 ខ្ទង់។ មុខនាឡិកាប្លែកពីគេបំពាក់បន្ទះចុចពេញលេញនៅលើអេក្រង់ LCD និងបន្ថែមពណ៌រំលេចប្លែកៗនៅលើនិមិត្តសញ្ញាប្រមាណវិធី ដើម្បីឱ្យបានរូបរាងនាឡិកាគ្រឿងម៉ាស៊ីនកំប៉ិកកំប៉ុកបែបទាន់សម័យ។

លក្ខណៈពិសេស 2
ការរចនាប្រអប់នាឡិកា
ប្រអប់នាឡិការាងពងក្រពើស្ដើង និងសាមញ្ញមានកម្រាស់ត្រឹមតែ 8.2 mm ដើម្បីងាយស្រួលក្នុងការពាក់នៅលើគ្រប់កដៃ។ ប្រអប់នាឡិកាត្រូវបានស្រោបដោយលោហៈ ដើម្បីឱ្យមានរចនាប័ទ្មកាន់តែបែបបុរាណ។

លក្ខណៈពិសេស 3
ពណ៌លោហធាតុ
មានជាពណ៌មាស ប្រាក់ និងលោហធាតុដែលលម្អបន្ថែមលើឈុតសម្លៀកបំពាក់ទាំងឡាយ។
លក្ខណៈបច្ចេកទេស
• ភាពធន់មិនងាយជ្រាបទឹក
• ម៉ាស៊ីនគិតលេខ 8 ខ្ទង់
• ម៉ោងពីរ
• នាឡិកាកំណត់ពេល 1/10 វិនាទី
• ម៉ោងរោទ៍