Skip to content
ប៉ុប

CA-53WB-1B

G-SHOCK របស់ខ្ញុំ

ចាប់ផ្ដើមរចនាប័ទ្មចាស់របស់អ្នកវិញតាមរយៈនាឡិកាដែលប្រើប្រាស់ Casio Mini ដែលជាម៉ាស៊ីនគិតលេខ Casio ដំបូងគេ។ នាឡិកាគិតលេខដែលលក់ដាច់ជាយូរមកហើយរបស់ Casio (នាឡិកា CA-53) ផ្ដល់នូវការគោរពចំពោះនាឡិកា Casio Mini ដែលជាម៉ាស៊ីនគិតលេខផ្ទាល់ខ្លួនដំបូងគេរបស់ពិភពលោកដែលរំលេចនូវពណ៌ដើម និងការរចនារបស់ម៉ាស៊ីនគិតលេខដែលមានភាពច្នៃប្រឌិតដ៏ល្បីល្បាញនេះ។ ការរចនាប្លែកពីគេរបស់មុខនាឡិកានេះរំលេចនូវ LCD និងក្ដារចុចពេញដែលជាការរួមបញ្ចូលរចនាប័ទ្មម៉ាស៊ីនគិតលេខ ដោយដាក់បញ្ចូលផ្ទៃរចនារបស់នាឡិកា Casio Mini ដើមដែលមាននៅក្នុងឆ្នាំ 1972។ អេក្រង់នាឡិកាប្រើប្រាស់អក្សរពណ៌បៃតងនៅលើ LCD បញ្ច្រាស ហើយក្ដារចុចប្រើប្រាស់ពុម្ពអក្សរដើម ដោយក្ដារចុចនីមួយៗត្រូវបានបែងចែងដោយបន្ទាត់មានក្រឡា។ ការប្រើប្រាស់ពណ៌ក្រហមរបស់សូចនាករម៉ូដនៅខាងលើផ្នែកខាងស្ដាំបង្ហាញពីរូបភាពអំពូលថាមពលរបស់ម៉ាស៊ីនគិតលេខ។ គ្រប់ផ្នែកទាំងអស់ (ចាប់ពីបន្ទាត់ពណ៌សនៅផ្នែកខាងលើ និងផ្នែកខាងក្រោមមុខនាឡិកា) បង្ហាញពីរចនាប័ទ្មម៉ាស៊ីនគិតលេខទំនើបស៊េរីចាស់។ បន្ថែមពីលើមុខងាររបស់ម៉ាស៊ីនគិតលេខដែលបូក ដក គុណ និងចែកជាលេខប្រាំបីខ្ទង់ នាឡិកានេះក៏បំពាក់ជាមួយម៉ោងពីរ នាឡិកាកំណត់ពេល ម៉ោងរោទ៍ និងអ្វីៗជាច្រើនទៀតផងដែរ។ ខ្សែនាឡិកាត្រូវបានផលិតចេញពីជ័របែបជីវសាស្រ្ត ដែលជាវត្ថុធាតុរំពឹងថាជួយកាត់បន្ថយផលប៉ះពាល់បរិស្ថាន។ Casio Mini ដែលជាម៉ាស៊ីនគិតលេខផ្ទាល់ខ្លួនដំបូងគេរបស់ពិភពលោក ក្នុងឆ្នាំ 1972 ក្រុមហ៊ុន Casio បានដាក់លក់ម៉ាស៊ីនគិតលេខផ្ទាល់ខ្លួនដំបូងគេរបស់ពិភពលោក។ តាមរយៈសៀគ្វីរួមបញ្ចូលមាត្រដ្ឋានធំ (LSI) ដែលមានឈីបចំនួនមួយ, អេក្រង់លេខប្រាំមួយខ្ទង់ និងម៉ាស៊ីនងាយៗ វាមានទំហំធំជាងម៉ូដែលធម្មតានៅពេលនោះចំនួនបួនដង និងមានតម្លៃ 12,800 យេន ហើយវាចំណាយត្រឹមតែបីភាគបួននៃតម្លៃផលិតផលប្រកួតប្រជែងប៉ុណ្ណោះ។ នាឡិកា Casio Mini បានល្បីខ្លាំងដោយលក់បានមួយលានគ្រឿងនៅក្នុងរយៈពេល 10 ខែ បន្ទាប់ពីការដាក់លក់ និងលក់បានសរុបប្រាំមួយលានគ្រឿងបន្ទាប់ពីនោះ។ តាមរយៈនាឡិកា Casio Mini ម៉ាស៊ីនគិតលេខបានផ្លាស់ទីហួសពីបរិក្ខារការិយាល័យ ដោយបានក្លាយជាផ្នែកមួយនៃជីវិតប្រចាំថ្ងៃ ពោលគឺសម្ភារៈផ្ទាល់ខ្លួននៅក្នុងផ្ទះ។ ក្នុងឆ្នាំ 2008 នាឡិកា Casio Mini បានទទួលការជ្រើសរើសថាជាសម្ភារៈប្រវត្តិសាស្ត្រដ៏សំខាន់សម្រាប់វិស័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា (ឬបេតិកភណ្ឌបច្ចេកវិទ្យានាពេលអនាគត) ពីសារមន្ទីរធម្មជាតិ និងវិទ្យាសាស្ត្រក្នុងទីក្រុងតូក្យូ។

  • ពីផ្នែកខាងឆ្វេង៖ CA-53WB-1B, CA-53WB-3B, CA-53WB-8B
  • ការរចនា និងពណ៌ផ្ដល់នូវការគោរពចំពោះម៉ាស៊ីនគិតលេខ Casio Mini
  • ការប្រើប្រាស់ជាក់ស្ដែងដែលមានប្រយោជន៍សម្រាប់ជីវិតប្រចាំថ្ងៃ
  • ការយកចិត្តទុកដាក់លើវត្ថុធាតុ៖ ជ័របែបជីវសាស្រ្ត
  • From left: CA-53WB-8B, CA-53WB-3B, CA-53WB-1B

លក្ខណៈបច្ចេកទេស

Casio Mini ជាម៉ាស៊ីនគិតលេខផ្ទាល់ខ្លួនដំបូងគេបង្អស់នៅក្នុងសកលលោក

Casio Mini ជាម៉ាស៊ីនគិតលេខផ្ទាល់ខ្លួនដំបូងគេបង្អស់នៅក្នុងសកលលោក

នៅឆ្នាំ 1972 Casio បានដាក់ចេញម៉ាស៊ីនគិតលេខផ្ទាល់ខ្លួនដំបូងគេបង្អស់នៅក្នុងសកលលោក តាមរយៈសៀគ្វីរួមបញ្ចូលគ្នាខ្នាត​ធំបន្ទះឈីបមួយ (LSI) ផ្ទាំងបង្ហាញលេខប្រាំមួយខ្ទង់ និងសមាសធាតុសាមញ្ញ វាមានទំហំមួយភាគបួននៃម៉ូដែលពេញនិយមនៅពេលនោះ និងមានតម្លៃ 12,800 យ៉េន តម្លៃរបស់វាស្មើនឹងមួយភាគបីនៃតម្លៃ​ផលិតផលប្រកួតប្រជែងប៉ុណ្ណោះ។ Casio Mini បានក្លាយជាផលិតផលពេញនិយមយ៉ាងខ្លាំង ដោយលក់បានមួយលានគ្រឿងក្នុងរយៈពេល 10 ខែបន្ទាប់ពីការដាក់ចេញលក់ និងសរុបប្រាំមួយលានគ្រឿងក្នុងរយៈពេលជាប់ៗគ្នានោះ។ ដោយមាន Casio Mini ម៉ាស៊ីនគិតលេខមិនត្រឹមតែជា​ឧបករណ៍ប្រើក្នុងការិយាល័យប៉ុណ្ណោះ ដែលក្លាយជាផ្នែកមួយនៃជីវិតប្រចាំថ្ងៃជារបស់ប្រើប្រាស់ក្នុងផ្ទះផ្ទាល់ខ្លួន។ ក្នុងឆ្នាំ 2008, Caso Mini ត្រូវបានជ្រើសរើសកំណត់ថាជាវត្ថុធាតុប្រវត្តិសាស្ត្រដ៏សំខាន់សម្រាប់វិស័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា (ឬបេតិកភណ្ឌបច្ចេកវិទ្យានាពេលអនាគត) ដោយសារមន្ទីរជាតិនៃធម្មជាតិ និងវិទ្យាសាស្ត្រក្នុងទីក្រុងតូក្យូ។

លក្ខណៈពិសេស

ការរចនា និងពណ៌ដែលបង្ហាញការគោរពចំពោះម៉ាស៊ីនគិតលេខ Casio Mini

ការរចនាមុខនាឡិកាប្លែកពីគេទាំងនេះបង្ហាញពីបន្សំស្ដាយល៍​ម៉ាស៊ីនគិតលេខរវាងអេក្រង់ LCD និងបន្ទះ​ចុចពេញលេញ និងរួមបញ្ចូលផ្ទៃរចនាពី Casio Mini ដើម។ ផ្ទាំងបង្ហាញប្រើអក្សរពណ៌បៃតងនៅលើ LCD ពណ៌ស្រាល។ បន្ទះ​ចុចមានពុម្ពអក្សរដែលត្រូវបានប្រើនៅលើនាឡិកាដើម ដែលគ្រាប់ចុចនីមួយៗញែកដាច់ដោយបន្ទាត់ក្រឡា។ បន្ថែមពីនេះទៀត ការប្រើប្រាស់ពណ៌ក្រហមសម្រាប់ទ្រនិចម៉ូដនៅខាងស្ដាំផ្នែកខាងលើ បង្ហាញឱ្យឃើញ​រូបភាពពន្លឺថាមពលរបស់ម៉ាស៊ីនគិតលេខ។ គិតគូរយ៉ាងលម្អិតលើ​បន្ទាត់ពណ៌សនៅខាងលើ​ និងខាងក្រោមមុខនាឡិកាបង្ហាញរចនាបថ​បុរាណបែបទំនើប។ មានបីពណ៌៖ Casio Mini ពណ៌ខ្មៅ (CA-53WB-1B) CM-606 ពណ៌បៃតងបែកខៀវ (CA-53WB-3B), និង CM-607 ពណ៌ពងមាន់ (CA-53WB-8B)។


ឧបករណ៍ប្រើប្រាស់ជាក់ស្ដែងដែលមានប្រយោជន៍សម្រាប់ជីវិតប្រចាំថ្ងៃ

ឧបករណ៍ប្រើប្រាស់ជាក់ស្ដែងដែលមានប្រយោជន៍សម្រាប់ជីវិតប្រចាំថ្ងៃ

បន្ថែមពីលើមុខងារម៉ាស៊ីនគិតលេខដែលមានបូក ដក គុណ និងចែកលើសពីប្រាំបី​ខ្ទង់ នាឡិកានេះក៏មានម៉ោងពីរ នាឡិកាកំណត់ពេល ម៉ោងរោទ៍ និងអ្វីៗច្រើនទៀត។

ឧបករណ៍ប្រើប្រាស់ជាក់ស្ដែងដែលមានប្រយោជន៍សម្រាប់ជីវិតប្រចាំថ្ងៃ

ការយកចិត្តទុកដាក់លើវត្ថុធាតុ៖ ជ័របែបជីវសាស្រ្ត

សមាសធាតុជ័រសំខាន់ៗនៃខ្សែនាឡិកាត្រូវបានផលិតឡើងដោយប្រើជ័របែបជីវសាស្រ្ដ។ ផលិតដោយប្រើប្រាស់ធនធានសរីរាង្គកកើតឡើងវិញ ដោយរំពឹងថាវត្ថុធាតុដើមនេះនឹងជួយកាត់បន្ថយផលប៉ះពាល់ដល់បរិស្ថាន។

* រូបភាពត្រូវបានរួមបញ្ចូលក្នុងគោលបំណងបង្ហាញជារូបភាពពន្យល់តែប៉ុណ្ណោះ។

ការយកចិត្តទុកដាក់លើវត្ថុធាតុ៖ ជ័របែបជីវសាស្រ្ត
ការយកចិត្តទុកដាក់លើវត្ថុធាតុ៖ ជ័របែបជីវសាស្រ្ត

*លក្ខណៈពណ៌នៃផលិតផលដែលមានក្នុងបញ្ជីអាចនឹងខុសគ្នាពីផលិតផលជាក់ស្តែងក្នុងករណីមួយចំនួន។

Select a location