*លក្ខណៈពណ៌នៃផលិតផលដែលមានក្នុងបញ្ជីអាចនឹងខុសគ្នាពីផលិតផលជាក់ស្តែងក្នុងករណីមួយចំនួន។
LA700WE-7A
-
-
-
-
ពីផ្នែកខាងឆ្វេង៖ LA700WE-4A, LA700WE-7A, LA700WEG-9A
មានភាពលេចធ្លោ ជាមួយនឹងនាឡិការាងមូលតូចជាងមុន ដែលមានការការរចនារូបរាងតូចបំផុត។ ដោយមានអង្កត់ផ្ចិតត្រឹមតែ 26.3 មីលីម៉ែត្រប៉ុណ្ណោះ ប្រអប់រាងមូលតូចច្រឡឹងនេះផ្តល់នូវការរចនាដ៏ប្រណិតសម្រាប់ជាគ្រឿងលម្អទាន់សម័យ។ រូបរាងកាំរស្មីព្រះអាទិត្យនៃមុខនាឡិកាជាពណ៌ស្រទន់ ដោយបន្ថែមនូវពន្លឺចែងចាំងដ៏ទំនើប។ នាឡិកាកំណត់ពេល ការជូនដំណឹង និងមុខងារងាយស្រួលប្រើផ្សេងទៀតធ្វើឱ្យជីវិតកាន់តែងាយស្រួល។
-
-
-
-
ពីផ្នែកខាងឆ្វេង៖ LA700WE-4A, LA700WE-7A, LA700WEG-9A
-
ការរចនារាងតូចបំផុត
-
ធន់មិនងាយជ្រាបទឹក
-
ខ្សែដែលអាចលៃតម្រូវដោយខ្លួនឯង
លក្ខណៈបច្ចេកទេស

មុខរាងមូលតូចនៅក្នុងការរចនាតួខ្លួនតូចបំផុត ដែលផ្តល់ពន្លឺដល់សម្លៀកបំពាក់របស់អ្នក
មុខរាងមូលសាមញ្ញនៅក្នុងស្រមោលលោហធាតុ រួមជាមួយនឹងខ្សែនាឡិកាលោហៈនៅក្នុងស៊េរីនៃនាឡិកាឌីជីថលទំហំតូច ដែលអ្នកអាចពាក់ដូចជាគ្រឿងអលង្ការដែរ។
លក្ខណៈពិសេស

សាមញ្ញ និងតូចច្រឡឹង
មុខរាងមូលជាមួយនឹងការរចនារាងតូចរបស់វា ផ្គូផ្គងជាមួយនឹងតំណភ្ជាប់ផ្តេករាងទ្រវេងនៃខ្សែនាឡិកាលោហៈ ដើម្បីបង្កើតបានជារចនាប័ទ្មស័ក្ដិសមសម្រាប់ទាំងការងារ និងការកម្សាន្ត។ ទំហំតូចរបស់នាឡិកាអនុញ្ញាតឱ្យអាចពាក់វាជាគ្រឿងលម្អ សូម្បីពាក់រួមជាមួយខ្សែដៃក៏បាន។ ប្រើជាការរំលេចទាន់សម័យ ដើម្បីលម្អដល់ទូខោអាវ។

ពណ៌លោហៈធាតុ
ប្រអប់ ខ្សែនាឡិកា និងមុខនាឡិកាមានពណ៌ជាពណ៌លោហធាតុ ដែលគ្របដណ្ដប់លើរូបរាងដ៏សាមញ្ញរបស់ម៉ូដែលនីមួយៗដោយពន្លឺចែងចាំង។ ជ្រើសរើសរវាងពណ៌ប្រាក់ដ៏ស្រស់ស្អាត + ផ្កាឈូក ពណ៌ប្រាក់សុទ្ធដ៏ឆើតឆាយ និងពណ៌មាសសុទ្ធយ៉ាងទាន់សម័យ។
លក្ខណៈបច្ចេកទេស
• ភាពធន់មិនងាយជ្រាបទឹក
• នាឡិកាកំណត់ពេល 1/10 វិនាទី
• កម្មវិធីកំណត់ពេលជាមុន
• ម៉ោងរោទ៍