Skip to content
បណ្ដុំគូប្រចាំរដូវកាលឆ្នាំ 2024
បណ្តុំគូប្រចាំរដូវកាល

LOV-24A-7A

G-SHOCK របស់ខ្ញុំ

តើមានអ្វីគួរឱ្យរ៉ូមែនទិកជាងកាដូផ្កាកុលាប 99 ទង? យើងប្រើប្រាស់ផ្ទៃរចនាផ្កាកុលាបឆ្នាំ 2024 របស់យើងជាមួយនឹងនាឡិកាបណ្ដុំគូប្រចាំរដូវកាលមានកំណត់ដែលបំផុសគំនិតដោយពណ៌សនារដូវរងា។ យើងចាប់ផ្ដើមជាមួយនាឡិកា GA-110 G-SHOCK និង BA-110 BABY-G អាណាឡុក-ឌីជីថលដ៏ពេញនិយម និងបំពាក់នាឡិកាទាំងនេះដោយផ្ទៃរចនាផ្កាកុលាបពណ៌សដែលតំណាងឱ្យក្ដីស្រឡាញ់រួម។ ផ្កាកុលាបដែលតែងលម្អទ្រនិចសូចនាករនាឡិកា G-SHOCK និងទ្រនិចម៉ោង និងនាទីរបស់នាឡិកា BABY-G ព្រមទាំងជ័រទប់ខ្សែនាឡិកាទាំងពីរ ត្រូវបានចាប់ពុម្ពដោយផ្កាកុលាបពណ៌គុជខ្យង។ ផ្កាកុលាបបីទងដែលបញ្ជាក់ថា “ខ្ញុំស្រឡាញ់អ្នក” ជាភាសាផ្កា តែងលម្អនាឡិកានីមួយៗ។ រួមបញ្ចូលគ្នា ផ្កាកុលាបប្រាំមួយទងមានន័យថា “ខ្ញុំឈ្លក់វង្វេងនឹងអ្នក”។ ការរចនារូបទេវតា និងអារក្សដែលបង្ហាញពីការទាក់ទាញនៃភាពផ្ទុយគ្នា ត្រូវបានឆ្លាក់នៅលើខ្នងប្រអប់នាឡិកា។ ការវេចខ្ចប់ក៏រំលេចជាមួយផ្កាកុលាបរីកផងដែរ។ ផ្កាកុលាប 11 ទងនៅលើប្រអប់ខាងក្នុងបង្ហាញឱ្យពី “មនុស្សជាទីស្រឡាញ់បំផុត” ដែលជាមនោសញ្ចេតនាដ៏មានអត្ថន័យសម្រាប់គូស្នេហ៍ទាំងឡាយ។ ជារួម ការវេចខ្ចប់ដែលរចនាឡើងជាពិសេស និងនាឡិកាទាំងពីររំលេចនូវផ្កាកុលាប 99 ទង ដែលតំណាងឱ្យសេចក្ដីស្នេហាគ្មានទីបញ្ចប់ដែលមានចំពោះនាឡិកាលើទំនាក់ទំនងរវាងអ្នក និងមនុស្សពិសេសរបស់អ្នក។

  • ការវេចខ្ចប់ពិសេស
  • G-SHOCK
  • BABY-G
  • ការរចនាផ្កាកុលាបស (G-SHOCK)
  • ការរចនាផ្កាកុលាបស (BABY-G)
  • G-SHOCK
  • G-SHOCK
  • G-SHOCK ដែលមានការឆ្លាក់ខ្នងខាងក្រោយ
  • G-SHOCK ដែលមានអំពូល LED
  • BABY-G
  • BABY-G
  • BABY-G ដែលមានការឆ្លាក់ខ្នងខាងក្រោយ
  • BABY-G ដែលមានអំពូល LED

លក្ខណៈបច្ចេកទេស

G-SHOCK

BABY-G

លក្ខណៈពិសេស

ការរចនាផ្កាកុលាបពណ៌ស

ផ្ទៃរចនាផ្កាកុលាបពណ៌សគឺជានិមិត្តសញ្ញាតំណាងឱ្យ​ក្ដីស្រឡាញ់រួម។ ផ្កាកុលាបតែងលម្អ​ទ្រនិចសូចនាករ (G-SHOCK) និងទ្រនិចម៉ោង និងនាទី​ (BABY-G) និងគ្រឿងទប់ខ្សែនាឡិកាត្រូវបានចាក់ពុម្ពដោយផ្កាកុលាបរាងគុជខ្យងពីរ។ ផ្កាកុលាបទាំងបីនៅលើនាឡិកាទាំងពីរមានន័យថា "ខ្ញុំស្រឡាញ់អ្នក" ជាភាសារបស់ផ្កា និងដាក់ចូលគ្នា ផ្កាកុលាបទាំងប្រាំមួយមានន័យថា "ខ្ញុំស្រឡាញ់អ្នកខ្លាំងណាស់"។ មនោសញ្ចេតនា​កើតឡើង​ដោយ​មិន​ថា​នៅ​ជាមួយ​គ្នា​ឬ​នៅ​ឆ្ងាយ​ពី​គ្នាទេ​ ដោយ​បន្ថែម​មនោសញ្ចេតនាទៅលើទំនាក់ទំនងស្នេហា​។


ការវេចខ្ចប់ពិសេស

ការវេចខ្ចប់ពិសេស

ការវេចខ្ចប់ក៏ពោរពេញដោយផ្កាកុលាបផងដែរ។ ផ្កាកុលាប 11 ទងនៅលើប្រអប់ខាងក្នុងមានន័យថា "មនុស្សជា​ទីស្រឡាញ់បំផុត" ដែលជាមនោសញ្ចេតនាដ៏មានន័យសម្រាប់គូស្នេហ៍ទាំងឡាយ។ ផ្កាកុលាបនៅលើប្រអប់ខាងក្នុង ប្រអប់ខាងក្រៅ និងនាឡិកាទាំងពីរសរុបចំនួន 99 ដែលជានិមិត្តសញ្ញាតំណាងឱ្យ​សេចក្តីស្រឡាញ់ដ៏អស់កល្បជានិច្ច ដែលនឹងឃ្លាំមើលទំនាក់ទំនងស្នេហារបស់អ្នកជាមួយមនុស្សពិសេសនោះជារៀងរហូត។

ការវេចខ្ចប់ពិសេស

ការឆ្លាក់លើខ្នងប្រអប់នាឡិកា

រូបភាពទេពធីតា និងអារក្ស ដែលតំណាងឱ្យការទាក់ទាញនៃភាពផ្ទុយគ្នាត្រូវបានដាំឆ្លាក់លើខ្នងប្រអប់នាឡិកា។

ការឆ្លាក់លើខ្នងប្រអប់នាឡិកា
ការឆ្លាក់លើខ្នងប្រអប់នាឡិកា

*លក្ខណៈពណ៌នៃផលិតផលដែលមានក្នុងបញ្ជីអាចនឹងខុសគ្នាពីផលិតផលជាក់ស្តែងក្នុងករណីមួយចំនួន។

Select a location