*លក្ខណៈពណ៌នៃផលិតផលដែលមានក្នុងបញ្ជីអាចនឹងខុសគ្នាពីផលិតផលជាក់ស្តែងក្នុងករណីមួយចំនួន។
អាណាឡុក
MTD-130D-1AV
បំភ្លឺផ្លូវផ្ទាល់ខ្លួនរបស់អ្នកជាមួយនឹងនាឡិកាអាណាឡុកបែបកីឡា ទាន់សម័យ ដែលបង្ហាញពីកងត្រីវិស័យបង្វិល។ រីករាយជាមួយនឹងទំនុកចិត្តក្នុងការដឹងថាអ្នកនឹងបន្តដំណើរទៅទិសដៅត្រឹមត្រូវ ទោះបីជាអ្នកវង្វេងផ្លូវមួយភ្លែតក៏ដោយ។
-
ភាពធន់នឹងជម្រាបទឹកជម្រៅ 10 បារ
-
ការរចនាបែបកីឡា
លក្ខណៈបច្ចេកទេស
ការប្រើកងត្រីវិស័យ (អឌ្ឍគោលភាគខាងជើង)

អ្នកអាចកំណត់ទិសដៅដោយផ្អែកលើទីតាំងនៃព្រះអាទិត្យ និងកងត្រីវិស័យរបស់នាឡិកា។ ប៉ុន្តែ សូមចំណាំថារយៈទទឹងរបស់អ្នក និងរដូវបច្ចុប្បន្នអាចបណ្តាលឱ្យមានកំហុសទិសដៅដែលបានចង្អុលបង្ហាញ។
- ពេលនាឡិកាផ្ដេក ទ្រនិចម៉ោងចង្អុលទៅទិសព្រះអាទិត្យ។ ចំណុចកណ្តាលនៃមុំដែលបង្កើតឡើងដោយទ្រនិចម៉ោងរបស់នាឡិកា និងម៉ោង 12 បង្ហាញពីទិសខាងត្បូងដែលបានប៉ាន់ស្មាន។
- បង្វិលកងត្រីវិស័យដើម្បីឱ្យអក្សរ "S" ស្របគ្នាជាមួយខ្សែបន្ទាត់ខណ្ឌចែកជាពីរ។ វាផ្តល់ឱ្យអ្នកនូវការប៉ាន់ប្រមាណទិសខាងជើង ខាងត្បូង ខាងកើត និងខាងលិច។