Skip to content
ការបង្កើតឡើងវិញដែលមានចំនួនកំណត់នៃ Casiotron
CASIOTRON

TRN-50-2A

G-SHOCK របស់ខ្ញុំ

អបអរសាទរខួបលើកទី 50 នៃនាឡិកា Casio ជាមួយនឹង Casiotron ស៊េរីថ្មីមានចំនួនកំណត់ ដែលជាការបង្កើតឡើងវិញនៃនាឡិកាដៃ Casio ដំបូងបង្អស់ដែលមិនធ្លាប់មាន។ តាមរយៈការបង្ហាញខ្លួនលើកដំបូងនៅឆ្នាំ 1974, Casiotron គឺជានាឡិកាឌីជីថលដំបូងគេរបស់ពិភពលោកដែលមានប្រតិទិនស្វ័យប្រវត្តិដែលកែតម្រូវដោយស្វ័យប្រវត្តិសម្រាប់ខែដែលមានច្រើនថ្ងៃ និងតិចថ្ងៃ។ TRN-50 ថ្មី​ស្រុងជាការ​​គោរព​ចំពោះ​នាឡិកាដើម​ដ៏​អស្ចារ្យ ខណៈ​រួម​បញ្ចូល​បច្ចេកវិទ្យា​ទំនើបនាពេល​​បច្ចុប្បន្ន។ តាមរយៈការផលិតឡើងវិញយ៉ាងល្អិតល្អន់ពីការរចនាដើម ទាំងរូបរាងនិងទំហំ អង្កត់ផ្ចិតខាងក្រៅគឺដូចគ្នាបេះបិទទំហំ 39.1mm ហើយទម្រង់មានទំហំតូចជាង 0.3mm។ អ្នក​នឹង​ទទួលអារម្មណ៍ដឹងពី​ស្នាដៃ​​ដើមចំពោះនាឡិកាមានចំនួនកំណត់នេះ ដោយរំលេចពី​​ការ​រចនាពីដើមចំពោះប្រអប់ និងខ្សែនាឡិកា​​ដែល​មានសណ្ឋានវាយនភាព មុខនាឡិកា​​ពណ៌​ខៀវ​ចាស់ និមិត្តសញ្ញា Casiotron និងចំណុច​​លម្អិត​ជា​ច្រើន​ទៀត។ ផ្នែកខាងក្រោយប្រអប់​មាននិមិត្តសញ្ញាដូចគ្នាទៅនឹងស្នាដៃ​ដើម ដែលមានការប្ដូរបន្តិច ដើម្បីរំលឹកខួបលើកទី 50 នៃនាឡិកា Casio។ នាឡិកាដែលមានចំនួនកំណត់នីមួយៗអមដោយលេខស៊េរី​ឆ្លាក់ (0001/4000 – 4000/4000) ដើម្បីបញ្ជាក់ថាតើនាឡិកាពិសេសទាំងនេះកម្រមានប៉ុនណា។

  • ការឆ្លាក់ខ្នងខាងក្រោយ
  • អំពូល LED
  • កញ្ចប់

លក្ខណៈបច្ចេកទេស

*លក្ខណៈពណ៌នៃផលិតផលដែលមានក្នុងបញ្ជីអាចនឹងខុសគ្នាពីផលិតផលជាក់ស្តែងក្នុងករណីមួយចំនួន។

Select a location