Skip to content
រូបភាពចម្បងនៃមុខងារបែបក្លាស៊ិក

បុរាណបែបអនាគត

ដោយសារនាឡិកា Casio នៅតែអាចទុកចិត្តបាន ងាយស្រួល និងទាន់សម័យសម្រាប់ជីវិតប្រចាំថ្ងៃ ពេលវេលាប្រចាំថ្ងៃទាំងនេះហើយដែលបង្ហាញពីភាពស្រស់ស្អាតពិតនៃតម្លៃស្នូលរបស់មនុស្ស។ ភាពត្រឹមត្រូវពិតប្រាកដស្ថិតនៅក្នុងបទពិសោធតូចៗទាំងនេះ៖ ពេលវេលាដែលអារម្មណ៍ធម្មជាតិកើតឡើង។ ដើម្បីលើកកម្ពស់ភាពស្មោះត្រង់ នាឡិកា Casio គឺជាដៃគូធម្មជាតិរបស់អ្នក។

គ្មានទីបញ្ចប់ ពិតប្រាកដ និងប្រើបានយូរ៖
ពិតប្រាកដ។ បែបក្លាស៊ិក។
ធ្វើជាខ្លួនអ្នកតាមរយៈម៉ូដែលបុរាណបែបអនាគត។

នេះជារូបថតមនុស្សម្នាក់កំពុងលេងស្គរ ខណៈពេលពាក់នាឡិកា G-SHOCK ABL-100WE-1A ដែលបង្ហាញពីពេលវេលាដែលចំណាយក្នុងការរីករាយស្ដាប់តន្ត្រី និងភាពច្នៃប្រឌិត។

ABL-100WE-1A

ដើម្បីសម្រេចអ្វីមួយដែលយើងស្រឡាញ់ មិនថាឧបករណ៍តន្ត្រី កីឡា ឬសិល្បៈនោះទេ រង្វាន់ដ៏ស្ងប់ស្ងាត់ដែលយើងទទួលបានពីដំណើរវិវឌ្ឍន៍ដែលយើងបានធ្វើ គឺជាអារម្មណ៍មួយដែលខុសពីអ្នកដទៃ។ រាល់កំហុសដែលបានធ្វើ មេរៀនដែលបានរៀន និងជំនាញដែលបានដុសខាត់ គឺជាការបំផុសគំនិតដើម្បីបន្តទៅមុខទៀត។ ដោយមានរូបភាពដាមជាមួយនឹងមុខងារដ៏ទំនើប ABL-100WE-1A គឺជានាឡិកាសម្រាប់អ្នកដែលផ្ដល់តម្លៃដល់បទពិសោធទាំងឡាយដែលមានភាពប្រសើរឡើង និងការកែលម្អ។ ជាមួយនឹងភាពបុរាណនៅក្នុងរូបភាពដាម នាឡិកានេះបំពាក់មកជាមួយបច្ចេកវិទ្យាដ៏ទំនើបដោយរួមបញ្ចូល មុខងាររាប់ជំហានជាស្រេច ដែលងាយស្រួលធ្វើសមកាលកម្មជាមួយទូរសព្ទឆ្លាតវៃសម្រាប់តាមដានជំហានប្រចាំថ្ងៃ។ ជាមួយនឹងទម្រង់ដ៏មានប្រយោជន៍ និងអេក្រង់បង្ហាញឌីជីថល នាឡិកានេះអាចផ្ដល់នូវបច្ចេកវិទ្យាទាន់សម័យដោយមិនចាំបាច់មានទូរសព្ទឆ្លាតវៃ ដែលសម្របយ៉ាងងាយស្រួលទៅនឹងរបៀបរស់នៅទាំងឡាយ។

នេះជារូបថតមនុស្សម្នាក់សូនដីឥដ្ឋ ខណៈពេលពាក់នាឡិកា G-SHOCK AQ-240E-7A ដែលឆ្លុះបញ្ចាំងពីពេលវេលាដែលចំណាយលើការផលិត។

AQ-240E-7A

ជីវិតគឺជាដំណើរវិវឌ្ឍន៍ទៅមុខ។ ការខកចិត្តតិចតួចគង់តែបាត់ទៅវិញ មានតែការសម្រេចជ័យជម្នះ និងសមិទ្ធផលរបស់យើងទេដែលធ្វើឱ្យយើងកាន់តែពេញចិត្ត។ ដូចថូនៅលើកង់ស្មូនអីចឹង ការឡើងចុះគឺជាការលើកទឹកចិត្តដើម្បីបន្តទៅមុខជាមួយនឹងស្នាមញញឹម។ ជាមួយនឹងសោភណភាពបុរាណលាយសម័យ AQ-240E-7A គឺជានាឡិកាមួយដែលស៊ីគ្នានឹងគ្រប់ស្តាយល៍។ ចាប់ពីកិច្ចការប្រចាំថ្ងៃធម្មតារហូតដល់ទម្រង់ផ្លូវការនៃ​ការងារសំខាន់ៗ ការរួមបញ្ចូលគ្នានៃឌីជីថល និងអាណាឡុក និងភាពកោងទន់ធ្វើឱ្យវាក្លាយជានាឡិកាដែលអាចទុកចិត្តបាន ដែលស្ថិតនៅជាមួយអ្នកនៅពេលវេលាមិនល្អ និងពេលវេលាល្អ។ នៅក្បែរអ្នកជានិច្ច។

នេះជារូបថតមនុស្សម្នាក់ជ្រើសរើសសម្លៀកបំពាក់ ខណៈពេលពាក់នាឡិកា G-SHOCK AQ-230A-7AMQY ដែលបង្ហាញពីស្តាយល៍ផ្ទាល់ខ្លួន។

AQ-230A-7AMQY

អ្វី​ដែល​មនុស្សផ្សេងទៀត​បាន​ស្រឡាញ់​ផ្ដល់នូវ​ភាព​កក់ក្ដៅ និង​ភាព​ទាក់ទាញ​ដែលមិន​អាច​ប្រកែក​បានរបស់​មនុស្ស​។ សម្លៀក​បំពាក់ គ្រឿង​អលង្ការ និង​ស្តាយល៍ពីមុនៗ​បង្កប់​នូវ​អារម្មណ៍​របស់​អ្នកជំនាន់មុនយើង។ សម្រាប់ AQ-230A-7AMQY ភាពទាក់ទាញដ៏យូរអង្វែងបានធ្វើឱ្យវាក្លាយជាដៃគូដ៏មានតម្លៃរបស់មនុស្សរាប់មិនអស់៖ ការបង្ហាញដ៏សំខាន់នៃភាពជាខ្លួនឯងពិតប្រាកដ។ តួនាឡិកាតូចបែបបុរាណដែលមានមុខងារអាណាឡុក និងឌីជីថល រូបរាងស្ដើងពណ៌ប្រាក់ និងផ្ទាមងបង្ហាញកាលបរិច្ឆេទ។ វា​ជា​នាឡិកា​សម្រាប់បង្ហាញអារម្មណ៍​ដ៏​ស្រទន់ និង​មនោសញ្ចេតនា​ដ៏​ផ្អែមល្ហែម​៖ ជា​ដៃគូពិតរបស់មនុស្សពិត ទាន់សម័យ និងមិនចេះហួសសម័យ។

នេះជារូបថតមនុស្សម្នាក់អានសៀវភៅនៅក្នុងបណ្ណាល័យ ខណៈពេលពាក់នាឡិកា G-SHOCK LA680WGA-9។

LA680WGA-9

ពាក្យសម្ដី និទានរឿង និងរឿងរ៉ាវនាំយើងទៅកាន់សកលលោក ទីកន្លែង និងពេលវេលាផ្សេងៗ នាឡិកាដើរលឿនជាងយើងដឹងទៅទៀត។ តាមរយៈនេះ នាឡិកា LA680WGA-9 មានលក្ខណៈក្លាស៊ិក និងមិនប្រែប្រួល។ ខ្សែដែកអ៊ីណុកច្រើនជួរទម្រង់ពណ៌មាស និង ការរចនាដ៏ប៉ិនប្រសប់របស់វា ធ្វើឱ្យវាមានភាពទាក់ទាញ និងមានភាពទំនើបទាន់សម័យដោយមិនគិតពីសម័យកាល។ ដោយបំពេញបន្ថែមលើជីវិតប្រចាំថ្ងៃទាំងមុខងារមានប្រយោជន៍ និងរូបរាង វាគឺជាការបង្ហាញអំពីចរិតលក្ខណៈ៖ ពិតប្រាកដ ស្មោះត្រង់ និងការផ្ដល់អំណាច។ វាឆ្លុះបញ្ចាំងពីលក្ខណៈពិតរបស់មនុស្សនៅក្នុងពេលវេលាប្រចាំថ្ងៃ។

នេះជារូបថតមនុស្សម្នាក់បោកគក់សម្លៀកបំពាក់ ខណៈពេលពាក់នាឡិកា G-SHOCK AE-1200WHD-1AV ដែលតំណាងឱ្យទម្លាប់រស់នៅប្រចាំថ្ងៃ។

AE-1200WHD-1AV

ពេលរសៀលរសាត់បាត់ទៅតាមការបោកសម្លៀកបំពាក់នៅក្នុងម៉ាស៊ីនបោកគក់។ ទម្រាំតែយើងដឹង ពេលវេលាកន្លងហួសទៅហើយ។ កិច្ចការគួរឱ្យធុញទ្រាន់ដូចការបោកគក់លួចម៉ោងរបស់យើង ដែលនាំយើងទៅឆ្ងាយពីការធ្វើអ្វីដែលយើងស្រឡាញ់បំផុត។ ជាមួយ AE-1200WHD-1AV ធានាថារាល់ពេលវេលាត្រូវបានវាស់យ៉ាងច្បាស់លាស់។ ដោយមិនជ្រាបទឹក និងត្រៀមជាស្រេចជាមួយនឹងសំឡេងរោទ៍ នាឡិកានេះជួយឱ្យអ្នកបំពេញកិច្ចការឋិតឋេរមិនថាកាលៈទេសៈបែបណានោះទេ។ ជាមួយនឹងការរចនាបែបបុរាណលាយអនាគត ការកំណត់ល្វែងម៉ោងសកល និងអាយុកាលថ្មរយៈពេលដប់ឆ្នាំ នាឡិកានេះគឺជាដៃគូដ៏ល្អឥតខ្ចោះដែលប្រសិទ្ធភាពរបស់វាស័ក្ដិសមនឹងសម្រស់ដ៏មានប្រយោជន៍។

នេះជារូបថតមនុស្សម្នាក់ប្រើឧបករណ៍ជួសជុលគ្រឿងសង្ហារិម ខណៈពាក់នាឡិកា G-SHOCK A168WG-9។

A168WG-9

កត្តារំខានជុំវិញខ្លួនយើងអូសយើងចេញពីកិច្ចការដែលកំពុងធ្វើទៅក្នុងដំណើរផ្សងព្រេង និងការបង្វែរ៖ តន្ត្រីដែលយើងស្ដាប់ ការរាំដែលយើងរីករាយជាមួយខ្លួនយើង និងល្បែងកម្សាន្តដែលយើងលេង។ មុនពេលអ្នកដឹង អ្វីៗប្រែប្រួលដោយមិនរំពឹងទុក។ នាឡិកា A168WG-9 គឺជាការរំលឹកថាពេលវេលាដែលចំណាយលើរឿងសប្បាយៗមិនអត់ប្រយោជន៍ទេ ប៉ុន្តែក៏ជាការយកចិត្តទុកដាក់ផងដែរ។ ពេលវេលា​ដែល​ចំណាយលើរឿង​សប្បាយៗ និងពេល​វេលា​ចំណាយលើការងារគឺមាន​តម្លៃ​ស្មើ​គ្នា។ ពណ៌មាសដ៏ឡូយរបស់នាឡិកាធ្វើឱ្យវាជាដៃគូសម្រាប់ការកម្សាន្ត និងកាតព្វកិច្ចក្នុងជីវិត។

Skip listing

Select a location