ម៉ូដែលពេញនិយមលក់ដាច់បំផុតត្រូវបានកែលម្អកាន់តែល្អឥតខ្ចោះ៖ រចនាបថបុរាណជាមួយខ្សែសំណាញ់ដែកអ៊ីណុក
ចាប់តាំងពីការបង្ហាញខ្លួនជាលើកដំបូង នាឡិកា A158 និង AQ-230 បានរក្សានូវការរចនាមិនផ្លាស់ប្ដូរអស់រយៈពេលជាង 30 ឆ្នាំមកហើយ។ នេះជាលើកទីមួយហើយដែលម៉ូដែលលក់ដាច់ទាំងពីរនេះបំពាក់ជាមួយខ្សែសំណាញ់។ រូបរាងត្បាញដ៏ឆើតឆាយនេះបានបន្ថែមនូវភាពប្រណិតដល់ការរចនាដ៏សាមញ្ញរបស់នាឡិកា។ មានម៉ូដែលសរុបបួនប្រភេទដែលងាយស៊ីគ្នានឹងគ្រប់ស្ទាយល៍ ចាប់ពីសម្លៀកបំពាក់ធម្មតារហូតដល់សម្លៀកបំពាក់សម្រាប់ធ្វើការ។
ខ្សែសំណាញ់ជាមួយនឹងរូបរាងបែបក្លាស៊ិក
ខ្សែសំណាញ់ជួយលើកសម្រស់ការរចនាបែបសាមញ្ញរបស់តួនាឡិកា។ លក្ខណៈនៃការត្បាញលោហៈដ៏ស្រស់ស្អាតបង្កើតបានជាការពាក់ដែលមានភាពបត់បែននៅជុំវិញកដៃ។ គន្លឹះកិបដែលអាចលៃតម្រូវបានបង្កលក្ខណៈងាយស្រួលដល់ការពាក់ និងដោះចេញយ៉ាងរហ័ស។
ចំណុចលម្អិតដ៏ប្រណិតសម្រាប់ការរចនាបែបសាមញ្ញ
A158WEM
មុខនាឡិកាឌីជីថលបែបទាន់សម័យស៊ីគ្នានឹងតួនាឡិកាលោហៈរាងបួនជ្រុង និងពន្លឺដ៏ឆើតឆាយនៃខ្សែសំណាញ់។ ខ្សែស្រឡាយនាឡិកានេះរួមបញ្ចូលពណ៌ពេញនិយមចំនួនពីរ៖ ពណ៌ប្រាក់ធម្មតា និងពណ៌បៃតង។
រចនាបថបែបបុរាណដ៏ឆើតឆាយ
AQ-230EM
ការរចនាតួនាឡិកាតូចស៊ីគ្នានឹងខ្សែសំណាញ់ដែលមើលទៅមានរូបរាងបែបបុរាណដ៏ប្រណិត។ មុខនាឡិកាបំពាក់ជាមួយទ្រនិចអាណាឡុកដែលធ្វើឱ្យវាមើលទៅស័ក្ដិសមសម្រាប់រចនាបថបែបផ្លូវការ។ មានជម្រើសពណ៌ចំនួនពីរ៖ ពណ៌ប្រាក់ និងពណ៌ខៀវចាស់ ដែលងាយសម្របនឹងឈុតសម្លៀកបំពាក់។
លក្ខណៈបច្ចេកទេស
A158WEM
• ភាពធន់មិនងាយជ្រាបទឹក
• នាឡិកាកំណត់ពេល 1/100 វិនាទី
• ម៉ោងរោទ៍
• ពន្លឺភ្លើង LED
AQ-230EM
• ភាពធន់មិនងាយជ្រាបទឹក
• ម៉ោងពីរ
• នាឡិកាកំណត់ពេល 1/100 វិនាទី
• ម៉ោងរោទ៍



