Skip to content

ល្បឿន និងភាពវៃឆ្លាត

បច្ចេកវិទ្យាបន្តរីកចម្រើន ដោយ EDIFICE គឺនាំមុខគេ។
នាឡិកាក្រូណូក្រាហ្វ​ពហុមុខងារពី CASIO នេះគឺ
កំពុងបញ្ជូនបដិវត្តបច្ចេកវិទ្យាអេឡិចត្រូនិកឆ្ពោះទៅមុខយ៉ាងសកម្ម។

 

EDIFICE រួមបញ្ចូលគ្នានូវទម្រង់ឌីណាមិកជាមួយនឹងការរចនាផ្ទៃមុខយ៉ាងល្អិតល្អន់
និងផ្តល់នូវភាពឈានមុខគេ
អមដោយការបញ្ចេញទម្រង់​ដើមប្លែកៗ​ ដែលបង្កើតឡើង​ដោយចលនាដៃផ្សេងៗជាច្រើន។
លក្ខណៈពិសេសទាំងនេះកំពុងបញ្ជូននាឡិកាក្រូណូក្រាហ្វនេះ​ចូលទៅកាន់​អាណាចក្រថ្មីមួយ
និងដោះសោរ​​លទ្ធភាព​ដែលអាចធ្វើទៅបាន​ដែលមើលមិនឃើញនានា ដែលនាឡិកានេះមាន។

 

EDIFICE ជានាឡិកាដែលទទួលស្គាល់ពីតម្លៃនៃល្បឿន និងពេលវេលា
សម្រាប់មនុស្សដែលរីករាយនឹងបច្ចុប្បន្នកាល!

ការរចនា EDIFICE

ទម្រង់បែបក្រាស​គួ​រឱ្យចាប់អារម្មណ៍ និងមានភាពលម្អិត
រួមបញ្ចូលគ្នាជាមួយស្ទីលបែបសាមញ្ញដែលបង្ហាញចេញពីសារៈសំខាន់​នៃលោហៈ
បានផ្តល់កំណើតដល់ផលិតផលដែលមានអត្តសញ្ញាណច្បាស់លាស់។

ការគូរ និងការបង្កើតគំរូ

គំរូដើមមួយត្រូវបានផលិតដោយផ្អែកលើគំនូរព្រាងដោយប្រើកម្មវិធី CAD និងម៉ាស៊ីនបោះពុម្ព 3D។ គោលគំនិតនៃការរចនាបែបក្រាស់បានលេចរូបរាងឡើង។

ទ្រនិចនាឡិកាក្រាស់

ទ្រនិចនាឡិកា​ដ៏ធំមានមុខស្រួចគួរឱ្យទាក់ទាញ ដែលដាក់នៅលើមុខនាឡិកា។ ការបង្កើតគំរូបែប​ដ៏រឹងមាំជាមួយនឹងបន្ទាត់ត្រង់ និងសម្លេងសាមញ្ញ​បង្កើតឱ្យ​មាន​ភាពរឹងមាំ។

មុខនាឡិកា

មុខ​នាឡិកា​ដែលធ្វើពីជ័រទម្ងន់ស្រាល មើល​ដូចជាលោហៈរឹង ដែលមានតុល្យភាពជាមួយស្រោម​លោហៈដែលត្រូវបានរចនាឡើងដោយមានគុណភាពខ្ពស់។

គុណភាព EDIFICE

វត្ថុធាតុដើមត្រូវបានប្រើទៅតាមលក្ខណៈរបស់វា ដើម្បីបង្កើតបាននូវគុណភាពល្អឥតខ្ចោះ ដោយមិនពឹងផ្អែកលើការតុបតែង។
បច្ចេកវិជ្ជាកែច្នៃដែលមានគុណភាពខ្ពស់រួមបញ្ចូលគ្នាជាមួយជំនាញរបស់សិប្បករ ដើម្បីផលិតបាន​នូវគុណភាពកម្រិតខ្ពស់​ដែលនាឡិកាធ្វើពីលោហៈត្រូវការ។

ស្រោម​ដែកអ៊ីណុកដែលបានដំរួច

បន្ទាប់ពីការដំ និងការធ្វើប្រព្រឹត្តកម្មដោយកម្ដៅលើ​​នៃវត្ថុធាតុ​ដែកអ៊ីណុក សុក្រឹត​ភាពនៃដំណើរការ​ម៉ាស៊ីនត្រូវបានប្រព្រឹត្ត​ឡើង ដើម្បីបញ្ចប់រូបរាងស្រោមដែលរចនាឡើងបែបក្រាស់

ការ​ប៉ូលាបញ្ចប់

ការ​ប៉ូលាបញ្ចប់ដោយដៃរបស់សិប្បករជំនាញផលិតបានជា​ផ្ទៃកញ្ចក់ដ៏ស្រស់ស្អាតនៅលើស្រោមចាក់ពី​ដែកអ៊ីណុក

ប៊ូតុងប៊្លូធូស®

សញ្ញាសម្គាល់ប៊្លូធូស® ត្រូវបានឆ្លាក់​នៅខាងលើប៊ូតុងភ្ជាប់ប៊្លូធូស®។ ការលាបពណ៌គឺធ្វើឡើង​ដោយដៃ ដែលជាផ្នែកមួយនៃ​ការយកចិត្តទុកដោយចំណាយទាំងពេលវេលា និងកម្លាំងពលកម្មចំពោះការផលិតយ៉ាងល្អិតល្អន់។

Select a location