Skip to content
ម៉ូដែល Smartphone Link

ECB-10DC-1A

G-SHOCK របស់ខ្ញុំ

Smartphone Link | ម៉ូដែល Smartphone Link ដែលមានកងមុខរាងប្រាំបីជ្រុងពី EDIFICE ដែលបន្តវិវត្ត​ជានាឡិកាកំណត់ពេលលោហៈដែលមានដំណើរការខ្ពស់ទំនើប។ កាលណាដែលនាឡិកានៅជិតទូរសព្ទឆ្លាតវៃ អ្នកអាចភ្ជាប់វាទៅកម្មវិធី “CASIO WATCHES” តាមរយៈ Smartphone Link តាម Bluetooth® ហើយភ្ជាប់ដោយមិនចាំបាច់ប្រើ​ប៊ូតុង ដើម្បីកែតម្រូវពេលវេលា។ កម្មវិធីកំណត់ពេលតាមកាលវិភាគដែលត្រូវបានបង្កើតឡើងដោយផ្អែកលើមតិកែលម្អពីក្រុម F1 ប្រើនាឡិកា ដើម្បីជូនដំណឹងដល់អ្នកពាក់ នៅពេលព្រឹត្តិការណ៍ដែលបានកំណត់ពេលនៅលើទូរសព្ទឆ្លាតវៃ​នឹងចាប់ផ្តើម និងបញ្ចប់។ នាឡិកានេះត្រូវបានបំពាក់ដោយអំពូល LED ដែលបញ្ចេញពន្លឺដោយគ្រាន់តែផ្អៀង​​កដៃធម្មតា។ ប្រអប់ ​និងខ្សែ​មានផ្ទៃ​បន្ទះអ៊ីយ៉ុងពណ៌ខ្មៅដែលធន់នឹងការកោសឆ្កូត។

លក្ខណៈបច្ចេកទេស

ការរចនា

ការរចនាត្រូវបាន​បំផុសគំនិតឡើង
ដោយ Motorsports

កងមុខ​ប្រាំបីជ្រុងត្រូវបានបំផុសគំនិតដោយ
ទម្រង់នៃឧបករណ៍កីឡាប្រណាំងបែប​អាជីព។
កងមុខនាឡិកាខាងក្នុង និងធាតុផ្សេងៗទៀត
ត្រូវបានរំលេចដោយពណ៌ដែលបង្ហាញឱ្យឃើញ
រូបភាពនៃផ្នែកម៉ាស៊ីនយានយន្ត​ប្រណាំង។

បន្ទាត់មុខផ្ដេក

បន្ទាត់លើផ្ទៃ​មុខបង្កើតជារូបរាង
នៃរថយន្តប្រណាំងមួយដែលបង្កើតបានជាដានកង់ឆ្នូតៗ
នៅលើ​ផ្លូវក្នុងល្បឿនលឿន។

* គំនូរគោលគំនិត

ផ្ទៃស្រោបដោយបន្ទះ​អ៊ីយ៉ុងពណ៌​ខ្មៅ

[ECB-10PB/10DC/ 10DB]

ប្រអប់​ដែលបានកែច្នៃផលិតឡើង

ដែកអ៊ីណុកដែលបានលុតដំ
ទៅជារូបរាងរឹងមាំ និងមានឥទ្ធិពល។

ខ្សែនាឡិកាប្រភេទអ៊ុយរ៉េតានទន់

សម្រាប់ទាំង​ភាពធន់
និងងាយស្រួល​ក្នុងការពាក់។

[ECB-10PB/10P]

មុខងារ

Smartphone Link

PRO TREK Connected

EDIFICE Connected

ការដំណើរការមុខងារនាឡិកាយ៉ាងងាយស្រួល។

មុខងារកំណត់ម៉ោងត្រឹមត្រូវ

ការកែតម្រូវពេលវេលាដោយស្វ័យប្រវត្តិ

នាឡិកាកែតម្រូវម៉ោងក្នុងស្រុកដោយស្វ័យប្រវត្តិ ហើយថែមទាំងលៃតម្រូវការកំណត់ម៉ោង​នៅពេលអ្នកផ្លាស់ទីពីល្វែងម៉ោងមួយទៅល្វែងម៉ោង​មួយទៀតផងដែរ។

* នៅពេលទូរសព្ទឆ្លាតវៃដែលបានភ្ជាប់រួចស្ថិតនៅក្នុងរង្វង់ពីរម៉ែត្រនៃនាឡិកា

មុខងារម៉ោងពិភពលោកទំនើប

ម៉ោងពិភពលោកសម្រាប់ទីក្រុងជាង 300

អាច​ប្រើ​កម្មវិធីទូរសព្ទ ដើម្បីជ្រើសរើសទីក្រុងក្នុង​ម៉ោងពិភពលោក ដោយប៉ះទីតាំងមួយនៅលើផែនទី ឬដោយប្រើបញ្ជីឈ្មោះទីក្រុងជាង 300។ ម៉ោងត្រូវបានកែដោយស្វ័យប្រវត្តិសម្រាប់ពេលវេលាសន្សំពន្លឺថ្ងៃតាមតម្រូវការ។

កម្មវិធីកំណត់ម៉ោងតាមកាលវិភាគជួយដល់សកម្មភាពរបស់ក្រុមប្រណាំងប្រជែងរហូតដល់ទីបញ្ចប់។

កម្មវិធីកំណត់ម៉ោងតាមកាលវិភាគ

មុខងារកម្មវិធីកំណត់ម៉ោងតាមកាលវិភាគថ្មីភ្ជាប់ជាមួយកម្មវិធីប្រតិទិនរបស់ទូរសព្ទ*1 ដើម្បីបង្ហាញពីម៉ោងចាប់ផ្ដើម​ណាត់ជួប និងម៉ោងបញ្ចប់នៅលើអេក្រង់​នាឡិកា ហើយជូនដំណឹងដល់អ្នកអំពីការណាត់ជួបដោយប្រើ​សំឡេង​រោទ៍នាឡិកា។

បញ្ចូលកាលវិភាគរបស់អ្នកទៅក្នុងកម្មវិធីប្រតិទិននៅលើទូរសព្ទឆ្លាតវៃរបស់អ្នក*1 ដើម្បីឱ្យព្រឹត្តិការណ៍បញ្ជូនបន្តដោយស្វ័យប្រវត្តិទៅនាឡិការបស់អ្នកដោយប្រើ Bluetooth®។

*1៖ ប្រតិទិននៅលើ iOS និងប្រតិទិន Google នៅលើ Android ។
*2៖ កម្មវិធីរាប់ថយក្រោយចាប់ផ្តើម 120 នាទីមុនព្រឹត្តិការណ៍ដែលបានគ្រោងទុក។

ការបញ្ជូនទិន្នន័យនាឡិកាកំណត់ពេល

ពេលវេលាត្រូវបានវាស់​ដោយនាឡិកាកំណត់ពេលក្នុងឯកតា 1/1000 វិនាទី ហើយផ្ទេរទៅទូរសព្ទរបស់អ្នក។ មុខងារ​ផ្សេងទៀតនៃនាឡិកាកំណត់ពេល​រួមមាន សូចនាករជុំចុងក្រោយ និងការបង្ហាញជុំ​លឿនបំផុត។

មុខងារស្វែង​រកទូរសព្ទ

គ្រាន់តែចុចប៊ូតុងនាឡិកាដើម្បីបន្លឺសំឡេងរោទ៍ទូរសព្ទរបស់អ្នក។

Super Illuminator

ផ្អៀងកដៃរបស់អ្នកទៅរកមុខរបស់អ្នក
បណ្តាលឱ្យពន្លឺលើ​ផ្ទៃមុខនាឡិកាឱ្យបើកឡើង
ដោយស្វ័យប្រវត្តិនៅពេលដែលពន្លឺស្រអាប់។

* បញ្ជីប្រទេស និងតំបន់ភូមិសាស្ត្រដែលផលិតផលអនុលោមតាម​ច្បាប់រលកវិទ្យុ ឬត្រូវបានអនុម័ត
* Bluetooth គឺជាពាណិជ្ជសញ្ញាដែលបានចុះបញ្ជី ឬជាពាណិជ្ជសញ្ញារបស់ Bluetooth SIG, Inc.។
Apple, និមិត្តសញ្ញា​របស់ Apple, iPhone, iPod touch គឺជាពាណិជ្ជសញ្ញារបស់ Apple Inc. ដែលបាន​ចុះបញ្ជីនៅ​សហរដ្ឋអាមេរិក និងប្រទេសផ្សេងៗជាច្រើនទៀត។ App Store គឺជាសញ្ញាសម្គាល់សេវាកម្មរបស់ Apple Inc.
* Android, Google Play និងនិមិត្តសញ្ញា​របស់ Google Play គឺជាពាណិជ្ជសញ្ញារបស់ Google LLC.
* ពាណិជ្ជសញ្ញា និងឈ្មោះពាណិជ្ជកម្មផ្សេងទៀតគឺជាសញ្ញា​របស់ម្ចាស់រៀងៗខ្លួន។

*លក្ខណៈពណ៌នៃផលិតផលដែលមានក្នុងបញ្ជីអាចនឹងខុសគ្នាពីផលិតផលជាក់ស្តែងក្នុងករណីមួយចំនួន។

Select a location