ECB-10TP-1A
ស៊េរីនៃការរចនាដែលបំផុសគំនិតតាមប្រអប់ឧបករណ៍ជួលជុលរថយន្ត EDIFICE កែតម្រូវអនុភាព និងភាពជាក់លាក់របស់អ្នកជាមួយនឹងការរចនាដ៏អង់អាច និងល្អិតល្អន់ដែលបំផុសគំនិតដោយឧបករណ៍ជួលជុលរថយន្តរបស់អ្នកជំនាញ។ នាឡិកាដៃសម្រាប់កីឡាប្រណាំងរថយន្តដែលមានដំណើរការពិសេស EDIFICE ECB-10TP បង្អួតភាពទំនើបទាន់សម័យដ៏រឹងមាំ និងការរចនាលម្អិតដ៏ល្អលើប្រអប់ឧបករណ៍ជួសជុលរបស់អ្នកស្រឡាញ់រថយន្ត។ ដើម្បីបំពេញបន្ថែមភាពខ្លាំងក្លា និងភាពរឹងមាំនៃការរចនាទាំងមូល កងមុខលោហៈត្រូវបានចាក់ផ្ទៃដោយការរួមបញ្ចូលពណ៌ចំនួនពីរគឺពណ៌ខ្មៅ និងពណ៌ប្រាក់ដ៏មានឥទ្ធិពល — ជាមួយនឹងបន្ទះអ៊ីយ៉ុងខ្មៅដំបូងដែលបានប៉ូលា ដើម្បីបំបាត់ពណ៌ខ្មៅពីផ្នែកខាងលើនៃកងមុខដោយបង្ហាញពណ៌ប្រាក់ពីក្រោម។ គ្រឿងសម្គាល់ និងក្រឡាចក្រត្រង្គនៃការវាស់វែងលម្អិតបង្ហាញពីភាពអង់អាច ភាពជាក់លាក់ និងរូបរាងឧបករណ៍របស់អ្នកជំនាញដ៏មានគុណភាព និងឧបករណ៍ឯកទេសដែលបំផុសគំនិតដល់នាឡិកាដៃទាំងនេះ។ វាគឺជាការភ្ជាប់ដើម្បីធ្វើសមកាលកម្មជាមួយទូរសព្ទឆ្លាតវៃរបស់អ្នកតាមរយៈ Bluetooth®។ ចូលទៅប្រើកម្មវិធីដើម្បីចូលប្រើមុខងារដែលមានសារៈសំខាន់សម្រាប់អ្នកចូលចិត្តរថយន្តទាំងឡាយ — ទទួលបានការកំណត់ម៉ោងច្បាស់លាស់ដែលបានកែតម្រូវដោយស្វ័យប្រវត្តិ គ្រប់គ្រងបញ្ជីម៉ោងពិភពលោកនៃទីក្រុងជាង 300 ជុំវិញពិភពលោកយ៉ាងងាយស្រួល និងផ្ទេរទិន្នន័យនាឡិកាកំណត់ពេលដែលវាស់ជាមិល្លីវិនាទីទៅកាន់ទូរសព្ទឆ្លាតវៃរបស់អ្នក។ គ្រាន់តែចុចប៊ូតុងនៅលើនាឡិការបស់អ្នកឱ្យជាប់ ដើម្បីស្វែងរកទូរសព្ទរបស់អ្នក បង្ហាញម៉ោងចាប់ផ្តើម និងបញ្ចប់នៅលើនាឡិការបស់អ្នកសម្រាប់ព្រឹត្តិការណ៍ដែលបានកំណត់ពេលនៅលើកម្មវិធីប្រតិទិនទូរសព្ទរបស់អ្នក និងអ្វីៗជាច្រើនទៀត!
-
អស្ចារ្យសម្រាប់កីឡាប្រណាំងរថយន្ត
-
ស្វែងរកទូរសព្ទរបស់អ្នក
-
ងាយស្រួលមើលក្នុងទីងងឹង
-
ងាយស្រួលប្រតិបត្តិការតាមរយៈទូរសព្ទឆ្លាតវៃ
-
ការរចនាបែបកីឡា
-
ភាពធន់នឹងជម្រាបទឹកជម្រៅ 10 បារ
លក្ខណៈបច្ចេកទេស
ការចាក់ពុម្ពជាក់លាក់ដ៏មានអានុភាពដោយមានការគិតគូរយ៉ាងល្អិតល្អន់៖
នាឡិកាកំណត់ពេលដែលបង្ហាញពីប្រអប់ឧបករណ៍អាជីព
ប្រអប់ឧបករណ៍អាជីពដែលជាចំណែកសំខាន់មួយនៃជីវិតរស់នៅរបស់អ្នកស្រឡាញ់រថយន្តផ្តល់នូវគោលគំនិតរចនាសម្រាប់ក្រុមផលិតផលថ្មីពិសេសនេះ។ ដំណើរការដោយឡែកពីគ្នានៃការស្រោប និងការប៉ូលាដែលប្រើទៅលើកងមុខលោហៈ និងការប្រើប្រាស់ពណ៌ខ្មៅ និងប្រាក់ផ្ទុយគ្នាផ្ដល់ចំណាប់អារម្មណ៍លើនាឡិកាទាក់ទងនឹងភាពរឹងមាំយូរអង្វែង។ ទាំងការរចនាដ៏អង់អាច និងផ្ចិតផ្ចង់ ដោយរួមបញ្ចូលនូវសញ្ញាសម្គាល់វាស់វែង និងផ្ទៃក្រឡាចក្រត្រង្គតូចយ៉ាងល្អិត នាឡិកានេះបញ្ចេញនូវអារម្មណ៍នៃឧបករណ៍ឯកទេស និងគ្រឿងដែលយកលំនាំតាមគ្រឿងសម្គាល់ទាំងនោះ។ ជាខ្សែស្រឡាយផលិតផលដ៏ស័ក្ដិសមនៃឈ្មោះ EDIFICE ដែលត្រូវបានរចនាឡើងជាពិសេសសម្រាប់របៀបរស់នៅរបស់អ្នកដែលចូលចិត្តរថយន្ត។
លក្ខណៈពិសេស 1
ការរចនាយកលំនាំតាមប្រអប់ឧបករណ៍មេកានិក៖ ភាពរឹងមាំ និងមុខងារមានប្រយោជន៍អមដោយវាយនភាពល្អប្រណិត
ប្រអប់ឧបករណ៍អាជីពដែលប្រើដោយជាងមេកានិកខាងប្រណាំងរថយន្យផ្តល់ចូនផ្ទៃរចនាដ៏ល្អ។ គ្រប់ទិដ្ឋភាពទាំងអស់របស់នាឡិកាបង្ហាញពីសោភ័ណភាពដែលមានប្រយោជន៍ ដោយផ្តោតលើចំណង់ចំណូលចិត្តសម្រាប់ទាំងសមត្ថភាពបំពេញមុខងារ ក៏ដូចជាគុណភាពតួខ្លួនផងដែរ។ ជាដំបូងគេប្រើ IP ពណ៌ខ្មៅទាំងស្រុងលើកងមុខនាឡិកាលោហៈពីរពណ៌។ បន្ទាប់មក គេប្រើប្រាស់ដំណើរការប៉ូលាដើម្បីយកស្រទាប់ស្រោបចេញពីផ្ទៃខាងលើ ដើម្បីរំលេចនូវពន្លឺចែងចាំងដ៏អស្ចារ្យរបស់លោហធាតុ និងបង្ហាញនាឡិកានូវភាពរឹងមាំនៃលក្ខណៈរបស់ឧបករណ៍ និងគ្រឿងរថយន្តអាជីព។ សញ្ញាម្គាល់វាស់វែងលម្អិតនៅផ្នែកខាងលើកងមុខនាឡិការំលឹកដល់សញ្ញាសម្គាល់ដែលត្រូវបានប្រើនៅលើឧបករណ៍រង្វាស់ដូចជា ម៉ែត្រគាបជាដើម ហើយក្បាលវីសត្រូវបានបញ្ចូលទៅក្នុងការរចនា ដើម្បីភ្ជាប់កងមុខឱ្យបានជាប់ល្អ។ ផ្ទៃក្រឡាចក្រត្រង្គដ៏ល្អឥតខ្ចោះដែលបំពាក់នៅចំហៀងកងមុខ ក្បាលរុយ និងប៊ូតុងរំលឹកដល់រូបរាងដងកាន់នៅលើឧបករណ៍ប្រើប្រាស់អាជីព។
លក្ខណៈពិសេស 2
មុខងារមានប្រយោជន៍ និងលក្ខណៈនៃការរចនាទៅលើមុខនាឡិកាដែលមានពណ៌ច្បាស់ល្អ
ទ្រនិចពណ៌ស និងគ្រឿងសម្គាល់បង្ហាញពីភាពលេចធ្លោទៅលើមុខនាឡិកាពណ៌ខ្មៅដើម្បីទទួលបានការរចនាដែលអាចមើលឃើញច្បាស់ និងកម្រិតពណ៌ច្បាស់។
លក្ខណៈពិសេស 3
មានភាពខុសគ្នាតាមមុខងារ និងការរចនា៖ ចំណុចទាំងបីនៃអត្តសញ្ញាណនីមួយៗ
ទីមួយគឺ ECB-2000TP ដែលមានមុខងារជា Smartphone Link និងសមត្ថភាព Tough Solar។ ក៏មានផ្តល់ជូននូវ ECB-10TP ដែលមានបំពាក់ Smartphone Link ជាមួយកងមុខប្រាំបីជ្រុង និង EQS-930TL សាកថ្មដោយពន្លឺព្រះអាទិត្យ ដែលនេះបង្ហាញពីខ្សែនាឡិកាស្បែកពិតប្រាកដ។
ព័ត៌មានលម្អិត 1
កម្មវិធីកំណត់ពេល ដើម្បីជាការគ្រប់គ្រងពេលវេលាដ៏ងាយស្រួល
ធ្វើសមកាលកម្មជាមួយកម្មវិធីប្រតិទិនលើទូរសព្ទឆ្លាតវៃរបស់អ្នក ដើម្បីបង្ហាញពេលវេលាចាប់ផ្តើម និងបញ្ចប់ដែលកំណត់ពេលនៅលើអេក្រង់ LCD។ ទ្រនិចមុខនាឡិកាខាងក្នុងនៅទីតាំងម៉ោង រាប់ម៉ោងថយក្រោយទៅម៉ោងរោទ៍បន្ទាប់ និងបង្ហាញពេលវេលាដែលនៅសល់ក្នុងកម្មវិធីកំណត់ម៉ោងសកម្ម។
ព័ត៌មានលម្អិត 2
Smartphone Link ដើម្បីប្រើមុខងារពេញលេញនៅចុងម្រាមដៃរបស់អ្នក
ការភ្ជាប់ទូរសព្ទឆ្លាតវៃតាមរយៈ Bluetooth® ផ្តល់ជូនការកែតម្រូវម៉ោងស្វ័យប្រវត្តិ និងមានភាពងាយស្រួលក្នុងការកំណត់រចនាសម្ព័ន្ធមុខងារផ្សេងៗពីកម្មវិធី រួមទាំងម៉ោងពិភពលោកផងដែរ។ បន្ថែមពីលើអង្គចងចាំ 200 ជុំរបស់នាឡិកាសម្រាប់កម្មវិធីកំណត់ម៉ោងនាឡិកាកំណត់ពេល វាអាចឱ្យផ្ទេរទិន្នន័យទៅកាន់កម្មវិធីផងដែរ។
ព័ត៌មានលម្អិត 3
Super Illuminator ដើម្បីឱ្យមើលច្បាស់នៅទីងងឹត
អំពូល LED ពីរដែលមានពន្លឺខ្លាំងបំភ្លឺមុខនាឡិកា និង LCD។ នៅលើ ECB-10TP អ្នកអាចប្រើមុខងារបញ្ចេញពន្លឺស្វ័យប្រវត្តិនៅពេលដែលដៃរបស់អ្នកជាប់រវល់ ដោយគ្រាន់តែបង្វិលកដៃរបស់អ្នកនឹងធ្វើឲ្យមុខនាឡិកាភ្លឺ។
*រូបភាពបង្ហាញពី ECB-2000PB-1A។
មុខងារច្រើន ទាំងអស់ស្ថិតនៅចុងម្រាមដៃរបស់អ្នក
នាឡិកា CASIO (កម្មវិធីទូរសព្ទឆ្លាតវៃ)
ECB-2000TP, ECB-10TP
- ការកែតម្រូវពេលវេលាដោយស្វ័យប្រវត្តិ
- ការកំណត់នាឡិកាដៃមានភាពងាយស្រួល
- ការបញ្ជូនទិន្នន័យនាឡិកាកំណត់ពេល៖ បង្ហាញម៉ោងជុំនីមួយៗរហូតទៅដល់មិល្លីវិនាទី។
មើលភាពខុសគ្នារវាងម៉ោងជុំនីមួយៗ និងពេលវេលាលឿនបំផុតត្រឹមមួយពព្រិចភ្នែក។
- ម៉ោងពិភពលោកនៃទីក្រុងប្រហែល 300
- កម្មវិធីកំណត់ពេល៖ ធ្វើសមកាលកម្មជាមួយកម្មវិធីប្រតិទិន ដើម្បីបង្ហាញពេលវេលាចាប់ផ្តើម និងបញ្ចប់ដែលបានកំណត់ពេល និងពេលវេលាដែលសល់នៅលើនាឡិកាដៃ។
- មុខងារស្វែងរកទូរសព្ទ
សេចក្ដីលម្អិត (មុខងារនាឡិកា)
• មិនងាយជ្រាបទឹករហូតដល់ 10 បារ
• Smartphone Link (ការតភ្ជាប់ស្វ័យប្រវត្តិ)
• មុខងារផ្លាស់ប្តូរទ្រនិច
• ម៉ោងពិភពលោក (38 ទីក្រុង)
• ម៉ូដជិះយន្តហោះ
• នាឡិកាកំណត់ពេល 1/1000 វិនាទី
• កម្មវិធីកំណត់ម៉ោងរាប់ថយក្រោយ
• ម៉ោងរោទ៍ប្រចាំថ្ងៃ 5 ដង
• ភ្លើង LED ពីរគ្រាប់ស្វ័យប្រវត្តិ (Super Illuminator)
សញ្ញាពាក្យ និងនិមិត្តសញ្ញា Bluetooth® គឺជាពាណិជ្ជសញ្ញាដែលបានចុះបញ្ជីរបស់ Bluetooth SIG, Inc. ហើយរាល់ការប្រើសញ្ញាទាំងនេះដោយ Casio Computer Co., Ltd. គឺស្ថិតក្រោមអាជ្ញាបណ្ណ។
*លក្ខណៈពណ៌នៃផលិតផលដែលមានក្នុងបញ្ជីអាចនឹងខុសគ្នាពីផលិតផលជាក់ស្តែងក្នុងករណីមួយចំនួន។