ECB-2000DD-1A
គ្រប់គ្រងល្បឿន និងភាពវៃឆ្លាតជាមួយនឹងការរួមបញ្ចូលគ្នារវាងអាណាឡុកឌីជីថលដើរដោយថាមពលពន្លឺព្រះអាទិត្យរបស់ EDIFICE។ ទទួលបានការបំផុសគំនិតដោយប្រព័ន្ធគ្រឿងក្រោមរថយន្ត SOSPENSIONE ECB-2000 គឺជា EDIFICE ដំបូងបង្អស់ដែលប្រអប់ជ័រពង្រឹងដោយសរសៃកាបូន ដោយសារការរចនាប្រអប់ពិសេសដែលរៀបចំក្បាលឡោស៊ីនៅក្នុងគ្រោងរចនាសម្ព័ន្ធដៃបួន។ ក្បាលឡោស៊ីក៏ត្រូវបានពង្រឹងដោយសរសៃកាបូន ដែលនាំមកនូវស្មារតីកីឡាប្រណាំងរថយន្តដ៏ពិតប្រាកដ ទាំងការរចនា និងវត្ថុធាតុនៃនាឡិកាដៃនេះ។ វាគឺជាការភ្ជាប់ដើម្បីធ្វើសមកាលកម្មជាមួយទូរសព្ទឆ្លាតវៃរបស់អ្នកតាមរយៈ Bluetooth®។ ចុចលើកម្មវិធីដែលបានកំណត់ដើម្បីចូលប្រើការកំណត់ពេលវេលាច្បាស់លាស់ដល់វិនាទីដែលមានសារៈសំខាន់សម្រាប់ក្រុមប្រណាំង និងដើម្បីគ្រប់គ្រងម៉ោងពិភពលោកដោយមិនចាំបាច់ប្រឹងប្រែង និងផ្ទេរទិន្នន័យនាឡិកាកំណត់ពេលដែលវាស់ជាមីល្លីវិនាទីទៅកាន់ទូរសព្ទឆ្លាតវៃរបស់អ្នក។ អំពូល LED Super Illuminator ធ្វើឱ្យការមើលអាណាឡុកឌីជីថលកាន់តែច្បាស់ ហើយប្រព័ន្ធ Tough Solar បន្តឱ្យអ្នកសាកថ្ម និងដំណើរការ ទោះបីជាអ្នកកំពុងប្រើមុខងារប្រើបន្ទុកខ្ពស់ជាមួយនឹងបរិមាណពន្លឺតិចក៏ដោយ។
-
អស្ចារ្យសម្រាប់កីឡាប្រណាំងរថយន្ត
-
គ្រប់គ្រងពេលវេលារបស់អ្នកបានល្អ
-
ងាយស្រួលប្រតិបត្តិការតាមរយៈទូរសព្ទឆ្លាតវៃ
-
ថាមពលពន្លឺព្រះអាទិត្យមានស្ថិរភាព
-
ល្អសម្រាប់ការធ្វើដំណើរក្រៅប្រទេស
-
ងាយស្រួលមើលក្នុងទីងងឹង
លក្ខណៈបច្ចេកទេស

ប្រអប់នាឡិកាធ្វើពីកាបូនជាមួយនឹងការរចនាបែបដៃប៉ូមរថយន្ត នៅក្នុងម៉ូដែលមានមុខងារ Tough Solar ជាមួយ Smartphone Link
ប្រអប់នាឡិកាជ័រធ្វើពីសរសៃកាបូនរឹងដំបូងគេនៅក្នុងខ្សែស្រឡាយ EDIFICE ដោយប្រើការរចនាដៃប៉ូមរថយន្ត។ មុខនាឡិកាបែបមេកានិកដោយប្រើផ្ទៃរចនាបំផុសគំនិតតាមរថយន្តប្រណាំង។ ហើយលើសពីនេះទៀតមុខងារ Smartphone Link និង Tough Solar ដែលផ្តល់ការគាំទ្រសម្រាប់សកម្មភាពប្រណាំង។ ការលាយបញ្ចូលគ្នានៃមុខងារ និងភាពជឿជាក់ដែលក្រុមប្រណាំងរថយន្តទាមទារ ត្រូវបានសម្រេចដោយប្រើវិធីសាស្ត្រក្នុងការរចនាដ៏ពិសេស និងបច្ចេកវិទ្យាទំនើបដែលត្រូវបានផ្តល់ដោយគោលគំនិត “កីឡាប្រណាំងជាក់ស្តែង”។
ការរចនាប្រអប់នាឡិកាពិសេសដោយមានផ្ទៃរចនាដែលបំផុសគំនិតតាមប៉ូមរថយន្តប្រណាំង។ ដូចគ្នានឹងដៃប៉ូមរថយន្តបួនដែលប្រើក្នុងរថយន្តប្រណាំង ដែលមានដៃពីរខាងលើ និងដៃពីរខាងក្រោម ក្បាលឡោស៊ីត្រូវបានកំណត់រចនាសម្ព័ន្ធនៅក្នុងការរៀបចំប៉ូមដៃបួន។ ជាលើកដំបូងសម្រាប់ខ្សែស្រឡាយ EDIFICE ជ័រធ្វើពីសរសៃកាបូនរឹងត្រូវបានប្រើនៅក្នុងប្រអប់នាឡិកា។ ដោយប្រើប្រាស់ការរួមបញ្ចូលគ្នានៃលក្ខណៈរបស់វត្ថុធាតុដ៏រឹងមាំង និងទម្ងន់ស្រាល នាឡិកាដៃនេះផ្តល់នូវភាពធន់ និងស័ក្ដិសមដើម្បីអាចទ្រាំទ្រនឹងការប្រើប្រាស់ក្នុងកិច្ចការខ្លាំងក្លាដោយអ្នកបច្ចេកទេសប្រណាំង។
Smartphone Link ផ្តល់នូវមុខងារដើម្បីផ្តល់ការគាំទ្រដល់ក្រុមង្នកប្រណាំង។ លើសពីមុខងារកំណត់ម៉ោងជាក់លាក់របស់វា កម្មវិធីនេះធ្វើឱ្យងាយស្រួលក្នុងការកំណត់រចនាសម្ព័ន្ធមុខងារផ្សេងៗ រួមទាំងម៉ោងពិភពលោក និងឆ្លើយតបទៅនឹងតម្រូវការគ្រប់គ្រងពេលវេលារបស់ក្រុមដែលធ្វើដំណើរទៅកាន់ទីលានប្រណាំងជុំវិញពិភពលោកដោយភាពជឿជាក់ និងមានប្រយោជន៍។ បន្ថែមពីលើអង្គចងចាំ 200 ជុំរបស់នាឡិកាសម្រាប់កម្មវិធីកំណត់ម៉ោងនាឡិកាកំណត់ពេល វាអាចឱ្យផ្ទេរទិន្នន័យទៅកាន់កម្មវិធីផងដែរ ដែលមានភាពងាយស្រួលក្នុងការគ្រប់គ្រងទិន្នន័យប្រណាំង។
បង្កើតថាមពលគ្រប់គ្រាន់សម្រាប់ដំណើរការរលូនលើមុខងារផ្សេងៗពីពន្លឺព្រះអាទិត្យ ឬសូម្បីតែពន្លឺពីអំពូលម៉ែត្រ។ ការបង្កើនប្រសិទ្ធភាពទៅលើទំហំសមត្ថភាពថ្មដែលអាចសាកបាន និងការរចនាប្រព័ន្ធខាងក្នុងដែលសន្សំសំចៃថាមពលអាចឱ្យដំណើរការប្រហែលប្រាំពីរខែក្រោយពីសាកថ្មពេញដោយមិនចាំបាច់សាកថ្មដោយពន្លឺព្រះអាទិត្យ។
* ក្រាហ្វិកត្រូវបានរួមបញ្ចូលក្នុងគោលបំណងបង្ហាញជារូបភាពពន្យល់។
ព័ត៌មានលម្អិត

ទ្រនិចកំណត់ម៉ោងរាប់ថយក្រោយសម្រាប់ការគ្រប់គ្រងពេលវេលាយ៉ាងងាយស្រួល
ទ្រនិចមុខនាឡិកាខាងក្នុងនៅទីតាំងម៉ោង 9 រាប់ម៉ោងថយក្រោយទៅម៉ោងរោទ៍បន្ទាប់ ហើយបង្ហាញពេលវេលាដែលនៅសល់ក្នុងកម្មវិធីកំណត់ម៉ោងសកម្ម។ ការកំណត់ម៉ោងរាប់ថយក្រោយនេះចាប់ផ្តើមជាមួយនឹងសំឡេងប៊ីប 30 នាទីជាមុន ដើម្បីឱ្យយើងចាប់ដឹងច្បាស់ពីពេលវេលាដែលនៅសល់។

Super Illuminator (ពន្លឺ LED ពីរដែលមានពន្លឺខ្លាំង) ដើម្បីអាចមើលនាឡិកាច្បាស់នៅទីងងឹត
*រូបភាពបង្ហាញពី ECB-2000PB-1A ។

Smartphone Link ដើម្បីប្រើមុខងារពេញលេញនៅចុងម្រាមដៃរបស់អ្នក
ការកែតម្រូវពេលវេលាដោយស្វ័យប្រវត្តិ
ភ្ជាប់ទៅទូរសព្ទឆ្លាតវៃតាមរយៈ Bluetooth® ដើម្បីកែតម្រូវដោយស្វ័យប្រវត្តិទៅពេលវេលាត្រឹមត្រូវ។
ការបញ្ជូនទិន្នន័យនាឡិកាកំណត់ពេល
រក្សាទុកបានរហូតដល់ 200 ជុំហើយផ្ទេរទៅទូរសព្ទឆ្លាតវៃ ដែលអាចវាស់បានរហូតដល់មិល្លីវិនាទី។
ម៉ោង និងទីកន្លែង
ការចុចប៊ូតុងនៅលើនាឡិកាកត់ត្រាកាលបរិច្ឆេទ ម៉ោង និងទីតាំងបច្ចុប្បន្ននៅលើផែនទីនៅក្នុងកម្មវិធី។ ងាយស្រួលពិនិត្យមើលកន្លែងដែលអ្នកធ្លាប់ទៅ និងពេលដែលអ្នកបាននៅទីនោះ។
ម៉ោងពិភពលោក (ប្រមាណ 300 ទីក្រុង)
ងាយស្រួលជ្រើសរើស និងកំណត់ទីក្រុងម៉ោងពិភពលោក ដោយប៉ះលើអេក្រង់កម្មវិធី។ កែតម្រូវដោយស្វ័យប្រវត្តិសម្រាប់ម៉ោងសន្សំពន្លឺថ្ងៃ (DST) ផងដែរ។
ការកំណត់កម្មវិធីកំណត់ម៉ោង/ម៉ោងរោទ៍
កំណត់កម្មវិធីកំណត់ម៉ោង និងម៉ោងរោទ៍យ៉ាងងាយស្រួលជាមួយនឹងកម្មវិធី និងមើលដំណើការពេលវេលាភ្លាមៗជាមួយនឹងទ្រនិចកំណត់ម៉ោងរាប់ថយក្រោយ។
មុខងារស្វែងរកទូរសព្ទ
ស្វែងរកទូរសព្ទឆ្លាតវៃរបស់អ្នកដោយធ្វើឱ្យរោទ៍ដោយចុចប៊ូតុងនាឡិកា។ (ត្រូវតែស្ថិតនៅក្នុងរយៈចម្ងាយ Bluetooth®។)
ភាពយន្តផ្សព្វផ្សាយ
ការរចនា
អត្ថប្រយោជន៍

មុខងារច្រើន ទាំងអស់ស្ថិតនៅចុងម្រាមដៃរបស់អ្នក
នាឡិកា CASIO
(កម្មវិធីទូរសព្ទឆ្លាតវៃ)
- ការកែតម្រូវពេលវេលាដោយស្វ័យប្រវត្តិ (មួយថ្ងៃបួនដង)
- ការកំណត់នាឡិកាដៃងាយស្រួល៖
ប្រើកម្មវិធីដើម្បីកែសម្រួលការកំណត់សម្រាប់កម្មវិធីកំណត់ម៉ោង ម៉ោងរោទ៍ និងច្រើនទៀតយ៉ាងងាយស្រួល។
- ការបញ្ជូនទិន្នន័យនាឡិកាកំណត់ពេល៖
បង្ហាញម៉ោងជុំនីមួយៗរហូតទៅដល់មិល្លីវិនាទី។ មើលភាពខុសគ្នារវាងម៉ោងជុំនីមួយៗ និងពេលវេលាលឿនបំផុតត្រឹមមួយពព្រិចភ្នែក។
- ម៉ោងពិភពលោក (ប្រមាណ 300 ទីក្រុង)
- ពេលវេលា និងទីកន្លែង៖
ការចុចប៊ូតុងនៅលើនាឡិកាកត់ត្រាកាលបរិច្ឆេទ ម៉ោង និងទីតាំងបច្ចុប្បន្ននៅលើផែនទីនៅក្នុងកម្មវិធី។
- មុខងារស្វែងរកទូរសព្ទ
លក្ខណៈបច្ចេកទេស
- ភាពធន់មិនងាយជ្រាបទឹកជម្រៅ 10 បារ
- Tough Solar (ដើរដោយថាមពលពន្លឺព្រះអាទិត្យ)
- Smartphone Link
- មុខងារផ្លាស់ប្តូរទ្រនិច
- ម៉ោងពិភពលោក (38 ទីក្រុង)
- នាឡិកាកំណត់ពេល 1/100 វិនាទី
- កម្មវិធីកំណត់ម៉ោងរាប់ថយក្រោយ
- ម៉ោងរោទ៍ប្រចាំថ្ងៃ 5
- ពន្លឺ LED ពីរគ្រាប់ (Super Illuminator)
*លក្ខណៈពណ៌នៃផលិតផលដែលមានក្នុងបញ្ជីអាចនឹងខុសគ្នាពីផលិតផលជាក់ស្តែងក្នុងករណីមួយចំនួន។