Skip to content
ម៉ូដែលកិច្ចសហការប្រណាំងរថយន្ត Honda
EDIFICE SOSPENSIONE

ECB-2000HR-1A

G-SHOCK របស់ខ្ញុំ

ទទួលយកក្ដីប្រាថ្នានៃដួងព្រលឹងពណ៌ក្រហម ខៀវ និងសរបស់ក្រុមហ៊ុន HRC (Honda Racing Corporation) នាឡិកា EDIFICE ដែលមានសមត្ថភាពខ្ពស់តំណាងឱ្យល្បឿន និងភាពឆ្លាតវៃនៅលើផ្លូវប្រណាំង។ នាឡិកានេះសម្ដែងការស្វាគមន៍ដល់ជ័យជម្នះដ៏គួរឱ្យចាប់អារម្មណ៍ខ្លាំងដែលក្រុមហ៊ុន HRC ដែលផ្ដល់នៅលើផ្លូវប្រណាំងដ៏អស្ចារ្យបំផុតរបស់ពិភពលោក ដោយមានការរចនាពណ៌ដើមបីដែលត្រូវបានបង្កើតក្រោមការត្រួតពិនិត្យរបស់ Honda។ ការរចនារំលេចវត្ថុធាតុពណ៌ក្រហម ខៀវ និងស ដែលតំណាងឱ្យដួងព្រលឹងប្រណាំងរថយន្តដ៏គួរឱ្យមានមោទកភាព។ អត្ថន័យរបស់ពណ៌នីមួយៗដែលត្រូវបានបញ្ជាក់នៅលើជ័រទប់ខ្សែនាឡិកា — “ក្ដីប្រាថ្នាចំពោះជ័យជម្នះ” សម្រាប់ពណ៌ក្រហម, “បច្ចេកវិទ្យាទំនើប” សម្រាប់ពណ៌ខៀវ និង “សម្រាប់អ្នកគាំទ្ររថយន្តប្រណាំងទាំងអស់” សម្រាប់ពណ៌ស។ ពណ៌ទាំងបីនេះត្រូវបានរួមបញ្ចូលតាមរយៈការរចនា រួមទាំងសញ្ញាសម្គាល់លេខនៅលើមុខនាឡិកាកាបូន សូចនាករនាទីនៅលើកងមុខខាងក្រៅនាឡិកា, សូចនាករមុខងារនៅផ្នែកចំហៀង LCD, ថ្នេរដេរ ព្រមទាំងផ្នែកខាងលើ និងផ្នែកខាងក្រោមខ្សែនាឡិកា។ ផ្នែកចំហៀងទាំងសងខាងរបស់ខ្សែនាឡិកាត្រូវបានផលិតពី Alcantara ហើយមុខងារនៃការរចនាពិសេសរួមបញ្ចូលរូបភាពដំបងតភ្ជាប់ និងស៊ូប៉ាប់ម៉ាស៊ីនប្រណាំង Honda ដែលបាញ់ដោយឡាស៊ែរ។ និមិត្តសញ្ញា HRC និង Honda តែងលម្អមុខនាឡិកា ខ្សែ ខ្នងប្រអប់ និងកន្លែងផ្សេងទៀត ដោយនាំយកដួងព្រលឹងប្រណាំងរថយន្ត Honda នៅលើកដៃរបស់អ្នក។ ដោយផ្អែកលើនាឡិកា EDIFICE SOSPENSIONE ECB-2000 នាឡិកានេះប្រើប្រាស់វត្ថុធាតុកាបូនសម្រាប់កងមុខ និងជ័រធ្វើពីសរសៃកាបូនសម្រាប់ប្រអប់ ដែលរំលេចនូវការរចនាប្លែកពីគេដែលបំផុសគំនិតដោយបូមដៃបួនដែលប្រើនៅក្នុងរថយន្តប្រណាំង។ ធ្វើសមកាលកម្មជាមួយទូរសព្ទឆ្លាតវៃ​របស់​អ្នកតាមរយៈ Bluetooth® សម្រាប់ការកំណត់ពេលវេលាជាក់លាក់ដែលបានកែតម្រូវ។ ចុចលើកម្មវិធី ដើម្បីគ្រប់គ្រងមុខងារជាច្រើនរបស់នាឡិកាយ៉ាងងាយស្រួល។ បច្ចេកវិទ្យា Tough Solar ផ្ដល់ថាមពលដល់មុខងារពេញលេញរបស់នាឡិកានេះដែលអ្នកអាចពឹងពាក់បានពិតៗ។ កុំខកខានការសហការជាឯកច្ឆន្ទនេះ — ដែលជាកម្រិតខ្ពស់បំផុតនៃការរិះរកគំនិតច្នៃប្រឌិត HRC-Casio នៅ HRD Sakura ដែលជាបណ្ដុំរថយន្តប្រណាំងរបស់ Honda។ HRC (Honda Racing Corporation) HRC ឈានមុខគេនៅក្នុងសកម្មភាពប្រណាំងរថយន្តដែលជាចំណុចស្នូល DNA របស់ Honda។ កិច្ចសហការរវាង EDIFICE និង HRC ដែលមានដើមកំណើតនៅប្រទេសជប៉ុន បានវិវឌ្ឍតាំងពីឆ្នាំ 2018 ចេញពីការប្ដេជ្ញាចិត្តរួមក្នុងប្រើប្រាស់សមត្ថភាពបច្ចេកវិទ្យាខ្ពស់នៅក្នុងដំណើរស្វែងរកជាសកលរបស់ខ្លួន។

  • ការរចនាបីពណ៌ដែលបង្ហាញពីទស្សនវិជ្ជារបស់ HRC
  • ខ្សែនាឡិកាធ្វើពី Alcantara ដែលផ្ដិតយកដួងព្រលឹងប្រណាំងរថយន្តរបស់ HRC
  • បាវចនាដែលតុបតែងដោយនិមិត្តសញ្ញា HRC
  • មុខងារពិសេស ដើម្បីរំលឹកដល់កិច្ចសហការពិសេស ការឆ្លាក់នៅផ្នែកខ្នង
  • ការវេចខ្ចប់ពិសេស
  • ប្រអប់​ជ័រធ្វើពីសរសៃកាបូនដែលមានការរចនាជាដៃបូម
  • ទ្រនិចកំណត់ម៉ោងរាប់ថយក្រោយសម្រាប់ការគ្រប់គ្រងពេលវេលាយ៉ាងងាយស្រួល
  • ដើរដោយ Tough Solar សម្រាប់​ការបំប្លែង​ពន្លឺ​ទៅជាថាមពល
  • Smartphone Link ដើម្បីប្រើ​មុខងារពេញលេញ​នៅចុងម្រាមដៃរបស់អ្នក
  • អំពូល LED

លក្ខណៈបច្ចេកទេស

និមិត្តសញ្ញា HRC (ក្រុមហ៊ុន Honda Racing Corporation)

HRC (ក្រុមហ៊ុន Honda Racing Corporation)

HRC ឈានមុខគេក្នុងសកម្មភាពប្រណាំងដែលមានសារសំខាន់បំផុតសម្រាប់ DNA របស់ Honda។ កិច្ចសហការរវាង EDIFICE និង HRC ដែលក្រុមហ៊ុនទាំងពីរនេះមានប្រភពដើមមកពីប្រទេសជប៉ុន បានវិវត្តខ្លួនចាប់តាំងពីឆ្នាំ 2018 ចេញពីការប្ដេជ្ញាចិត្តរួមគ្នាក្នុងការប្រើប្រាស់សមត្ថភាព បច្ចេកវិទ្យាខ្ពស់ក្នុងការស្វះស្វែង​សម្រេចគោលដៅ​ទូទាំងពិភពលោក។

លក្ខណៈពិសេស

ការរចនាបីពណ៌បង្ហាញពីទស្សនវិទ្យា HRC

ពណ៌ក្រហមតំណាងឱ្យចំណង់ចង់បានជ័យជម្នះ, ពណ៌ខៀវ បច្ចេកវិទ្យាទំនើប និងពណ៌ស សម្ព័ន្ធភាពជាមួយអ្នកគាំទ្រកីឡាប្រណាំងរថយន្ត​ទាំងអស់។ ការរចនាបីពណ៌នេះបានបំផុសគំនិតឱ្យមាន​ផ្ទៃរចនា ដែលជានិមិត្តសញ្ញាតំណាងឱ្យ​ស្មារតីប្រណាំង HRC។ ពណ៌ទាំងបីដែលមានដូចជាពណ៌ក្រហម ពណ៌ខៀវ និងពណ៌សត្រូវបានរំលេចឱ្យឃើញពាសពេញផ្ទៃរចនា ដែលរួមទាំងគ្រឿងសម្គាល់លេខលើកងមុខកាបូន​ ទ្រនិចបង្ហាញ​នាទីលើវង់មុខនាឡិកា និងទ្រនិចបង្ហាញ​មុខងារនៅចំហៀងអេក្រង់ LCD។ ការរចនាបីពណ៌នេះក៏ត្រូវបានប្រើទៅលើខ្សែនាឡិកាផងដែរ។ ផ្ទៃខាងលើរបស់វារំលេចនូវក្រណាត់ពណ៌ខៀវលាយនឹងពណ៌ក្រហម និងពណ៌ស ចំណែកឯផ្នែកខាងក្រោមមានពណ៌ក្រហមដ៏រស់រវើក។ ការឆ្លាក់នៅលើគ្រឿងទប់ខ្សែនាឡិកាលោហៈបង្ហាញលម្អិតអំពី​និមិត្តសញ្ញាតំណាងដែលពាក់ព័ន្ធនឹងពណ៌នីមួយៗ។


ខ្សែ Alcantara បង្ហាញពី​ស្មារតីប្រណាំង HRC

ផ្នែកទាំងសងខាងនៃខ្សែនាឡិកាផលិតឡើងពី Alcantara ដែលជាវត្ថុធាតុដ៏ទំនើបល្បីល្បាញសម្រាប់ការប្រើប្រាស់ក្នុងការឌីហ្សាញ​ប្រណីត ដូចជាគ្រឿងខាងក្នុងរថយន្តស្ព័រទំនើបដែរ។
ការរចនាពិសេសរំលេចគ្រឿងសម្គាល់ដេរភ្ជាប់ដែល​តុបតែងដោយឡូហ្គោ HRC និងរូបភាពវ៉ាល់ម៉ាស៊ីនរថយន្ត​ប្រណាំង Honda រួមទាំងវីឡឺប្រឹកាំងផងដែរ ដែលបង្ហាញពីស្មារតី HRC នៅលើកដៃ។

Alcantara
វត្ថុធាតុ​ផលិតនៅប្រទេសអ៊ីតាលី 100% ដែលផ្តល់បន្សំប្លែកពីគេនៃអារម្មណ៍ សោភ័ណភាព និងលក្ខណៈដែលមានប្រយោជន៍។ ដោយសារភាពបត់បែនដ៏អស្ចារ្យ Alcantara ត្រូវបានជ្រើសរើសដោយម៉ាកប្រណីតឈានមុខគេនៃឧស្សាហកម្មផ្សេងៗចាប់ពីរថយន្ត រហូតដល់ម៉ូតសម្លៀកបំពាក់ ការរចនាផ្ទៃ​ខាងក្នុង និងគ្រឿងអេឡិចត្រូនិកសម្រាប់អ្នកប្រើប្រាស់។

Alcantara បានប្តេជ្ញាចិត្តយ៉ាងខ្លាំងក្នុងការរក្សាចីរភាពដោយទទួលបានវិញ្ញាបនបត្រគ្មានសារធាតុកាបូន (Carbon Neutral) ក្នុងឆ្នាំ 2009។ ចាប់តាំងពីពេលនោះមក ក្រុមហ៊ុនបានស្វះស្វែងរក្សាចីរភាពយ៉ាងជាប់លាប់ តាមរយៈដំណើរការកែលម្អជាបន្តបន្ទាប់ និងវិញ្ញាបនបត្របន្ថែមទៀត។

* វិញ្ញាបនបត្រ Carbon Neutrality គឺផ្អែកលើការរក្សាតុល្យភាពនៃ​ការបំភាយឧស្ម័នផ្ទះកញ្ចក់ តាមរយៈគម្រោងរក្សាតុល្យភាពដែលបានបញ្ជាក់ និងផ្ទៀងផ្ទាត់។


មុខងារពិសេស ដើម្បីរំលឹកដល់កិច្ចសហការពិសេស

ឡូហ្គោទាំងពីរ HRC និង EDIFICE តុបតែងមុខនាឡិកា និងខ្នងប្រអប់ដោយសម្គាល់ ថាជាម៉ូដែលកិច្ចសហការពិតប្រាកដ។ ការរចនាពិសេសធានាថាធ្វើឱ្យអ្នកគាំទ្រពេញចិត្តដោយរួមបញ្ចូលឡូហ្គោ Honda នៅគល់ប្រអប់ និងតុបតែងគ្រឿងសម្គាល់ HRC នៅលើខ្សែនាឡិកា។ នាឡិកាក៏មានដាក់ក្នុងកញ្ចប់វេចខ្ចប់ពិសេសជាការរចនាដើមផងដែរ។

មុខងារពិសេស ដើម្បីរំលឹកដល់កិច្ចសហការពិសេស
មុខងារពិសេសដើម្បីរំលឹកដល់

ព័ត៌មានលម្អិត

ប្រអប់​ជ័រធ្វើពីសរសៃកាបូនដែលមានការរចនាជាដៃបូម

ការរចនា​ប្រអប់នាឡិកា​ពិសេស​ដោយមានផ្ទៃរចនា​ដែល​បំផុសគំនិត​តាម​បូមរថយន្តប្រណាំង។ ដូចគ្នានឹងដៃបូមបួន​ដែលប្រើក្នុងរថយន្តប្រណាំង ដែលមានដៃពីរខាងលើ និងដៃពីរខាងក្រោមដែរ ក្បាល​ឡោស៊ី​ត្រូវបានរៀបចំឡើងជារាង​បូមដៃបួន។​ ជ័រធ្វើពីសរសៃកាបូន ត្រូវបានយកមកប្រើប្រាស់ជាវត្ថុធាតុតួប្រអប់ដែលផ្ដល់ទាំងភាពរឹងមាំ និងមានទម្ងន់​ស្រាល។

ប្រអប់​ជ័រធ្វើពីសរសៃកាបូនដែលមានការរចនាជាដៃបូម
ប្រអប់​ជ័រធ្វើពីសរសៃកាបូនដែលមានការរចនាជាដៃបូម

ទ្រនិចកំណត់ម៉ោងរាប់ថយក្រោយក្នុងការគ្រប់គ្រងពេលវេលាយ៉ាងងាយស្រួល

ទ្រនិចកំណត់ម៉ោងរាប់ថយក្រោយក្នុងការគ្រប់គ្រងពេលវេលាយ៉ាងងាយស្រួល

ទ្រនិចមុខនាឡិកាខាងក្នុងនៅទីតាំងម៉ោង 9 រាប់ម៉ោង​ថយ​ក្រោយទៅម៉ោងរោទ៍បន្ទាប់ និងបង្ហាញពេលវេលា​ដែល​នៅ​សល់ក្នុងកម្មវិធីកំណត់ម៉ោងសកម្ម។ ការកំណត់ម៉ោងរាប់ថយក្រោយនេះចាប់ផ្តើមដោយសំឡេង​ប៊ីប 30 នាទីជាមុន ដើម្បីឱ្យយើងចាប់ដឹងច្បាស់​ពី​ពេលវេលាដែលនៅសល់។

ទ្រនិចកំណត់ម៉ោងរាប់ថយក្រោយក្នុងការគ្រប់គ្រងពេលវេលាយ៉ាងងាយស្រួល

ដើរដោយ Tough Solar សម្រាប់​ការបំប្លែង​ពន្លឺ​ទៅជាថាមពល

បង្កើតថាមពលគ្រប់គ្រាន់ពីពន្លឺព្រះអាទិត្យ ឬសូម្បីតែពន្លឺពីអំពូលម៉ែត្រ។ អាចប្រើប្រាស់បាន​ប្រហែលជាប្រាំពីរខែប​ន្ទាប់ពីសាកពេញ​ដោយមិនចាំបាច់​បញ្ចូលដោយថាមពល​ពន្លឺព្រះអាទិត្យ។

* រូបភាពត្រូវបានរួមបញ្ចូលក្នុងគោលបំណងបង្ហាញជារូបភាពពន្យល់តែប៉ុណ្ណោះ។

ដើរដោយ Tough Solar សម្រាប់​ការបំប្លែង​ពន្លឺ​ទៅជាថាមពល
ដើរដោយ Tough Solar សម្រាប់​ការបំប្លែង​ពន្លឺ​ទៅជាថាមពល

Smartphone Link ដើម្បីប្រើ​មុខងារពេញលេញ​នៅចុងម្រាមដៃរបស់អ្នក

Smartphone Link ដើម្បីប្រើ​មុខងារពេញលេញ​នៅចុងម្រាមដៃរបស់អ្នក

ការភ្ជាប់ទូរសព្ទឆ្លាតវៃតាមរយៈ Bluetooth® ផ្តល់ជូនការកែតម្រូវ​ម៉ោងស្វ័យប្រវត្តិ និងមានភាព​ងាយស្រួល​ក្នុងការកំណត់រចនាសម្ព័ន្ធមុខងារផ្សេងៗពីកម្មវិធី រួមទាំងម៉ោងពិភពលោក​ផងដែរ។ លើសពីនេះ វាអាចឱ្យថតរយៈពេលជុំរហូតដល់ 200 ជុំដែលវាស់លើនាឡិកាដើម្បីផ្ទេរទៅកម្មវិធីសម្រាប់ការបង្ហាញទិន្នន័យក្នុងពេលដំណាលគ្នា។

Smartphone Link ដើម្បីប្រើ​មុខងារពេញលេញ​នៅចុងម្រាមដៃរបស់អ្នក

Super Illuminator (ពន្លឺ LED ពីរដែលមានពន្លឺខ្លាំង) ដើម្បីអាចមើលនាឡិកាច្បាស់​នៅទីងងឹត

Super Illuminator (ពន្លឺ LED ពីរដែលមានពន្លឺខ្លាំង) ដើម្បីអាចមើលនាឡិកាច្បាស់​នៅទីងងឹត
Super Illuminator (ពន្លឺ LED ពីរដែលមានពន្លឺខ្លាំង) ដើម្បីអាចមើលនាឡិកាច្បាស់​នៅទីងងឹត

គ្រីស្តាល់ត្បូងកណ្តៀងដែលធន់នឹង​ការកោសឆ្កូត និងថ្លាច្បាស់ជាមួយនឹងកញ្ចក់ការពារចំណាំងផ្លាតផ្ទៃខាងក្នុង

គ្រីស្តាល់ត្បូងកណ្តៀងដែលធន់នឹង​ការកោសឆ្កូត និងថ្លាច្បាស់ជាមួយនឹងកញ្ចក់ការពារចំណាំងផ្លាតផ្ទៃខាងក្នុង

គ្រីស្តាល់ត្បូងកណ្តៀងដែលធន់នឹង​ការកោសឆ្កូត និងថ្លាច្បាស់ជាមួយនឹងកញ្ចក់ការពារចំណាំងផ្លាតផ្ទៃខាងក្នុង

*លក្ខណៈពណ៌នៃផលិតផលដែលមានក្នុងបញ្ជីអាចនឹងខុសគ្នាពីផលិតផលជាក់ស្តែងក្នុងករណីមួយចំនួន។

Select a location