ECB-2000NIS-1A
-
-
-
-
-
រថយន្តចំណានលេខ 23 របស់ក្រុមហ៊ុន Nissan តុបតែងលម្អលើទីតាំង 23 នាទី។
-
គ្រឿងទប់ខ្សែនាឡិកាលោហៈត្រូវបានតុបតែងលម្អរដោយនិមិត្តសញ្ញា NISMO
-
ការឆ្លាក់ខ្នងខាងក្រោយ
-
តួប្រអប់ជ័រដែលពង្រឹងដោយជាតិសរសៃកាបូន ជាមួយនឹងការរចនាជារាងដៃបូម
-
កញ្ចប់
បំពេញចំណង់ចំណូលចិត្តល្បឿនរបស់អ្នកជាមួយនឹង EDIFICE NISMO MY23 EDITION ដែលជានាឡិកាមានចំនួនកំណត់ឆ្នាំ 2023 ដែលកើតចេញពីកិច្ចសហការជាដៃគូរវាង EDIFICE និង NISMO។ ការរចនាម៉ូដែលឆ្នាំ 2023 ដ៏ទំនើបនេះនាំយកលក្ខណៈពិសេសគួរឱ្យចាប់អារម្មណ៍របស់អ្នកប្រណាំង Nissan Z #23 Super GT ទៅកាន់នាឡិកា EDIFICE។ ការប្រើប្រាស់ពណ៌ក្រហម និងខ្មៅដ៏មោះមុតលើនាឡិកានេះត្រូវបានបំផុសគំនិតដោយការផ្លាស់ប្តូរពណ៌ក្រហមទៅខ្មៅពីខាងមុខទៅខាងក្រោយកាត់ពីលើ Nissan Z #23។ ទីតាំងរយៈពេល 23 នាទីត្រូវបានរំលេចដោយលេខ "23" ពិសេសនៅផ្នែកឆកបន្ថែមទៀតចំពោះ NISMO ដ៏ចំណាន ហើយនិមិត្តសញ្ញា "Z" ដែលលេចឡើងនៅលើកាងការពារខាងក្រោយរបស់រថយន្តត្រូវបានដាក់បញ្ចូលទៅក្នុងការរចនាមុខនាឡិកាដោយប្រើទិន្នន័យក្រាហ្វិកជាក់ស្ដែងពី NISMO។ កងមុខ ខ្សែនាឡិកា និងខ្នងតួត្រូវបានឆ្លាក់ដោយនិមិត្តសញ្ញា NISMO សម្រាប់ចំនួនមានកំណត់ពិសេសដែលផ្តល់កិត្តិយសដល់រថយន្តប្រណាំង NISMO គ្រប់ជ្រុងជ្រោយ។ តួជ័រដែលពង្រឹងដោយជាតិសរសៃកាបូន ការសាកថ្មដោយថាមពលព្រះអាទិត្យ Tough Solar និងគ្រីស្តាល់ត្បូងកណ្តៀងដែលធន់នឹងការកកិត បន្ថែមការច្នៃចុងក្រោយដែលផ្តល់នូវវិស្វកម្មទាំងអស់ដែលអ្នកគាំទ្រកីឡាម៉ូតូពិតរំពឹងចង់បាន។ ភ្ជាប់ជាមួយទូរសព្ទឆ្លាតវៃរបស់អ្នកតាមរយៈ Bluetooth® ដើម្បីកំណត់ពេលវេលាច្បាស់លាស់ និងធ្វើការក្រិតដោយស្វ័យប្រវត្តិទៅតាមម៉ោងក្នុងស្រុកគ្រប់ទីកន្លែងក្នុងពិភពលោក។ កំណត់រចនាសម្ព័ន្ធមុខងារផ្សេងៗយ៉ាងងាយស្រួលពីកម្មវិធី — ជ្រើសរើសពេលវេលាដោយងាយស្រួលពីទីក្រុងពិភពលោកចំនួន 300 ដែលបានកំណត់ទុកជាមុន ផ្ទេរទិន្នន័យនាឡិការាប់រយៈពេលប្រើឧបករណ៍ ដែលវាស់វែងជាមីលីវិនាទីទៅទូរសព្ទឆ្លាតវៃរបស់អ្នក ស្វែងរកទូរសព្ទរបស់អ្នកដោយចុចប៊ូតុងមួយ និងអ្វីៗជាច្រើនទៀត!
-
-
-
-
-
រថយន្តចំណានលេខ 23 របស់ក្រុមហ៊ុន Nissan តុបតែងលម្អលើទីតាំង 23 នាទី។
-
គ្រឿងទប់ខ្សែនាឡិកាលោហៈត្រូវបានតុបតែងលម្អរដោយនិមិត្តសញ្ញា NISMO
-
ការឆ្លាក់ខ្នងខាងក្រោយ
-
តួប្រអប់ជ័រដែលពង្រឹងដោយជាតិសរសៃកាបូន ជាមួយនឹងការរចនាជារាងដៃបូម
-
កញ្ចប់
-
ម៉ូដែលមានចំនួនកំណត់
-
អស្ចារ្យសម្រាប់កីឡាប្រណាំងរថយន្ត
-
គ្រប់គ្រងពេលវេលារបស់អ្នកបានល្អ
-
ថាមពលពន្លឺព្រះអាទិត្យមានស្ថិរភាព
-
ស្វែងរកទូរសព្ទរបស់អ្នក
-
ងាយស្រួលមើលក្នុងទីងងឹង
លក្ខណៈបច្ចេកទេស

NISMO MY23 Edition៖ នាឡិកាដែលរចនាឡើងបន្ទាប់ពីរូបភាពដ៏អង់អាចនៃរថយន្ត Nissan Z ដែលជារថយន្តប្រណាំងនៅក្នុង SUPER GT
ការបង្ហាញ EDIFICE NISMO MY23 Edition ជានាឡិកាមានចំនួនកំណត់ដែលមានឈ្មោះសំដៅដល់ "Model Year 2023" ដែលកើតចេញពីកិច្ចសហការជាដៃគូរវាង EDIFICE និង NISMO។ ការរចនានេះត្រូវបានបំផុសគំនិតដោយរថយន្តប្រណាំងចំណាន Nissan Z លេខ 23 ដែលត្រូវបានប្រកួតប្រជែងនៅក្នុងការប្រណាំងឡានម៉ូតូដ៏មានកិត្យានុភាពបំផុតរបស់ប្រទេសជប៉ុនគឺ SUPER GT ចាប់តាំងពីរដូវកាលប្រណាំងឆ្នាំ 2022។ នាឡិកាបង្ហាញការយកចិត្តទុកដាក់យ៉ាងល្អិតល្អន់ចំពោះគ្រប់គ្រឿង ដោយរួមបញ្ចូលការរចនាម៉ូតចម្រុះដែលបំផុសគំនិតដោយរថយន្តប្រណាំង។ នាឡិកានេះគឺផ្អែកលើ EDIFICE SOSPENSIONE ECB-2000 ដែលមានការរចនាជាដៃបូមប្លែកពីគេ។ ម៉ូដែលពិសេសនេះបង្ហាញពីចំណង់ចំណូលចិត្តប្រណាំងគ្រប់ផ្នែកនៃការរចនារបស់វា។


NISMO គឺជាសម័្ពន្ធរបស់ក្រុមហ៊ុន Nissan Motor Co., Ltd. ដែលចូលរួមក្នុងសកម្មភាពកីឡាប្រណាំងម៉ូតូ។ បន្ថែមពីលើការប្រកួតប្រជែងក្នុងការប្រណាំងក្នុងប្រទេសជប៉ុន និងជុំវិញពិភពលោកជាក្រុមការងាររបស់ Nissan, NISMO ក៏រួមចំណែកបច្ចេកវិទ្យាដែលខ្លួនបានបណ្ដុះតាមរយៈការប្រណាំងដល់ការអភិវឌ្ឍរថយន្ត Nissan ផងដែរ។ Casio គឺជាអ្នកគាំទ្រយូរមកហើយ ចាប់តាំងពីឆ្នាំ 2003 ហើយ EDIFICE បានគាំទ្រក្រុមរថយន្តប្រណាំងលេខ 23 តាំងពីឆ្នាំ 2021 មកម្លេះ។

FEATURE1
ការរួមបញ្ចូលគ្នារវាងពណ៌ក្រហម និងខ្មៅដែលបំផុសគំនិតដោយ NISMO
ការប្រើប្រាស់យ៉ាងអង់អាចរវាងពណ៌ក្រហម និងខ្មៅ ដែលជាការរួមផ្សំពណ៌តំណាងឱ្យក្រុម NISMO ដែលតំណាងឱ្យរថយន្តប្រណាំង Nissan Z លេខ 23 ផងដែរ ដែលមានលក្ខណៈលេចធ្លោនៅក្នុងការរចនា។ ដោយយកគំរូម៉ូដែលយ៉ាងឥតងាករេពីការប្ដូរពណ៌ក្រហមទៅខ្មៅ លើថ្នាំរថយន្តប្រណាំងពីខាងមុខទៅខាងក្រោយ នាឡិកាទាំងមូលមានការផ្លាស់ប្តូរទឹកថ្នាំពីរពណ៌ ពីពណ៌ក្រហមស្ថិតក្នុងទិសដៅម៉ោង 12 ទៅពណ៌ខ្មៅស្ថិតក្នុងទិសដៅម៉ោង 6។ ពណ៌លាំក្រហមដែលបានអភិវឌ្ឍដំបូងត្រូវគ្នាមែនទែននឹងពណ៌ក្រហម NISMO។
FEATURE2
ការរចនាមុខជាការបង្ហាញក្ដីគោរពដល់រថយន្តប្រណាំង Nissan Z លេខ 23
ដោយផ្អែកលើទិន្នន័យក្រាហ្វិកជាក់ស្តែងពី NISMO និមិត្តសញ្ញា "Z" ដែលលេចឡើងនៅលើកញ្ចក់ខាងក្រោយនៃរថយន្ត Nissan Z លេខ 23 ត្រូវបានដាក់បញ្ចូលទៅក្នុងការរចនាមុខនាឡិកា រួមជាមួយនឹងលំនាំពីសមាសធាតុកាបូន។ ការរំលេចនៃចំណាំងពណ៌លឿង បង្កើតបានជាពណ៌ប្រុងប្រយ័ត្នដែលបានប្រើប្រាស់នៅលើរថយន្តប្រណាំង។ រថយន្តចំណានលេខ 23 របស់ក្រុមហ៊ុន Nissan តុបតែងលម្អដាក់នៅទីតាំង 23 នាទី។

FEATURE3
កងមុខស្រោបដោយបន្ទះអ៊ីយ៉ុងពណ៌ខ្មៅបង្ហាញពីខ្សែដំបូលនៃរថយន្តប្រណាំង
ការរំលឹកដល់ខ្សែដំបូលរបស់ Nissan Z ប្លង់និមិត្តសញ្ញានៃធាតុផ្សំរចនាដែលត្រូវបានបំផុសគំនិតដោយគំនូរដាវជប៉ុនត្រូវបានបង្ហាញនៅក្នុងផ្ទៃផ្សេងៗគ្នាដែលត្រូវបានចាក់លើកងមុខនៃបន្ទះលោហៈអ៊ីយ៉ុងខ្មៅ។ ការលាតត្រដាងផ្នែកខ្លះនៃដែកអ៊ីណុកនៅពីក្រោម ជួយរំលេចគែមរបស់កងមុខ។ និមិត្តសញ្ញា NISMO ត្រូវបានឆ្លាក់នៅផ្នែកខាងលើកងមុខ ហើយការចង្អុលបង្ហាញនាទីប្រើប្រាស់ពុម្ពអក្សរដើមរបស់ Nissan។

FEATURE4
លក្ខណៈពិសេសប្លែកសម្រាប់នាឡិកាដែលមានចំនួនកំណត់
ខ្សែនាឡិកាលោហៈត្រូវបានតុបតែងដោយនិមិត្តសញ្ញា NISMO។ ខ្នងតួប្រអប់ត្រូវបានឆ្លាក់ទាំងស្លាកសញ្ញា EDIFICE និង NISMO ក៏ដូចជាលេខ "23" ដែលតំណាងឱ្យលេខសម្គាល់រថយន្តចំណាន។ នាឡិកានេះមានការវេចខ្ចប់ពិសេសបង្ហាញពីពណ៌ក្រុមក្រហម និងខ្មៅ។

FEATURE1
ការរួមបញ្ចូលគ្នារវាងពណ៌ក្រហម និងខ្មៅដែលបំផុសគំនិតដោយ NISMO
ការប្រើប្រាស់យ៉ាងអង់អាចរវាងពណ៌ក្រហម និងខ្មៅ ដែលជាការរួមផ្សំពណ៌តំណាងឱ្យក្រុម NISMO ដែលតំណាងឱ្យរថយន្តប្រណាំង Nissan Z លេខ 23 ផងដែរ ដែលមានលក្ខណៈលេចធ្លោនៅក្នុងការរចនា។ ដោយយកគំរូម៉ូដែលយ៉ាងឥតងាករេពីការប្ដូរពណ៌ក្រហមទៅខ្មៅ លើថ្នាំរថយន្តប្រណាំងពីខាងមុខទៅខាងក្រោយ នាឡិកាទាំងមូលមានការផ្លាស់ប្តូរទឹកថ្នាំពីរពណ៌ ពីពណ៌ក្រហមស្ថិតក្នុងទិសដៅម៉ោង 12 ទៅពណ៌ខ្មៅស្ថិតក្នុងទិសដៅម៉ោង 6។ ពណ៌លាំក្រហមដែលបានអភិវឌ្ឍដំបូងត្រូវគ្នាមែនទែននឹងពណ៌ក្រហម NISMO។
FEATURE2
ការរចនាមុខជាការបង្ហាញក្ដីគោរពដល់រថយន្តប្រណាំង Nissan Z លេខ 23
ដោយផ្អែកលើទិន្នន័យក្រាហ្វិកជាក់ស្តែងពី NISMO និមិត្តសញ្ញា "Z" ដែលលេចឡើងនៅលើកញ្ចក់ខាងក្រោយរថយន្ត Nissan Z លេខ 23 ត្រូវបានដាក់បញ្ចូលទៅក្នុងការរចនាមុខនាឡិកា រួមជាមួយនឹងលំនាំពីសមាសធាតុសរសៃកាបូន។ ការរំលេចចំណាំងពណ៌លឿង បង្កើតឱ្យមានពណ៌ប្រុងប្រយ័ត្នដែលបានប្រើប្រាស់នៅលើរថយន្តប្រណាំង។ រថយន្តចំណានលេខ 23 របស់ក្រុមហ៊ុន Nissan តុបតែងលម្អដាក់នៅទីតាំង 23 នាទី។

FEATURE3
កងមុខស្រោបដោយបន្ទះអ៊ីយ៉ុងពណ៌ខ្មៅបង្ហាញពីខ្សែដំបូលនៃរថយន្តប្រណាំង
ការរំលឹកដល់ខ្សែដំបូលរបស់ Nissan Z ប្លង់និមិត្តសញ្ញានៃធាតុផ្សំរចនាដែលត្រូវបានបំផុសគំនិតដោយគំនូរដាវជប៉ុនត្រូវបានបង្ហាញនៅក្នុងផ្ទៃផ្សេងៗគ្នាដែលត្រូវបានចាក់លើកងមុខនៃបន្ទះលោហៈអ៊ីយ៉ុងខ្មៅ។ ការលាតត្រដាងផ្នែកខ្លះនៃដែកអ៊ីណុកនៅពីក្រោម ជួយរំលេចគែមរបស់កងមុខ។ និមិត្តសញ្ញា NISMO ត្រូវបានឆ្លាក់នៅផ្នែកខាងលើកងមុខ ហើយការចង្អុលបង្ហាញនាទីប្រើប្រាស់ពុម្ពអក្សរដើមរបស់ Nissan។
FEATURE4
លក្ខណៈពិសេសប្លែកសម្រាប់នាឡិកាដែលមានចំនួនកំណត់
ខ្សែនាឡិកាលោហៈត្រូវបានតុបតែងដោយនិមិត្តសញ្ញា NISMO។ ខ្នងតួប្រអប់ត្រូវបានឆ្លាក់ទាំងស្លាកសញ្ញា EDIFICE និង NISMO ក៏ដូចជាលេខ "23" ដែលតំណាងឱ្យលេខសម្គាល់រថយន្តចំណាន។ នាឡិកានេះមានការវេចខ្ចប់ពិសេសបង្ហាញយ៉ាងមានមោទនភាពពីពណ៌ក្រុមក្រហម និងខ្មៅ។


DETAIL1
តួប្រអប់ជ័រដែលពង្រឹងដោយជាតិសរសៃកាបូន ជាមួយនឹងការរចនាជាដៃបូម
តាមរយៈផ្ទៃគំនូរដែលត្រូវបានបំផុសគំនិតដោយបូមឆ្អឹងទប់ពីរ ឡោស៊ីត្រូវបានរៀបចំជាទម្រង់ដៃបួន។ ជ័រធ្វើពីសរសៃកាបូន ត្រូវបានយកមកប្រើប្រាស់ជាវត្ថុធាតុតួប្រអប់ដែលផ្ដល់ជូនភាពរឹងមាំ និងទម្ងន់ស្រាល។

DETAIL2
ទ្រនិចកំណត់ម៉ោងរាប់ថយក្រោយសម្រាប់ការគ្រប់គ្រងពេលវេលាយ៉ាងងាយស្រួល
ទ្រនិចមុខនាឡិកាខាងក្នុងនៅទីតាំងម៉ោង 9 រាប់ម៉ោងថយក្រោយទៅម៉ោងរោទ៍បន្ទាប់ និងបង្ហាញពេលវេលាដែលនៅសល់ក្នុងកម្មវិធីកំណត់ម៉ោងសកម្ម។ ការកំណត់ម៉ោងរាប់ថយក្រោយនេះចាប់ផ្តើមដោយសំឡេងប៊ីប 30 នាទីជាមុន ដើម្បីឱ្យយើងចាប់ដឹងច្បាស់ពីពេលវេលាដែលនៅសល់។

DETAIL3
Smartphone Link ដើម្បីប្រើមុខងារពេញលេញនៅចុងម្រាមដៃរបស់អ្នក
ការភ្ជាប់ទូរសព្ទឆ្លាតវៃតាមរយៈ Bluetooth® ផ្តល់ជូនការកែតម្រូវម៉ោងស្វ័យប្រវត្តិ និងមានភាពងាយស្រួលក្នុងការកំណត់រចនាសម្ព័ន្ធមុខងារផ្សេងៗពីកម្មវិធី រួមទាំងម៉ោងពិភពលោកផងដែរ។ បន្ថែមពីលើអង្គចងចាំ 200 ជុំរបស់នាឡិកាសម្រាប់កម្មវិធីកំណត់ម៉ោងនាឡិកាកំណត់ពេល វាអាចឱ្យផ្ទេរទិន្នន័យទៅកាន់កម្មវិធីផងដែរ។

DETAIL4
ដើរដោយ Tough Solar សម្រាប់ការបំប្លែងពន្លឺទៅជាថាមពល
ECB-2000NIS អនុញ្ញាតឱ្យធ្វើប្រតិបត្តិការប្រហែលប្រាំពីរ ខែបន្ទាប់ពីការសាកពេញ សម្រាប់ការប្រើប្រាស់មុខងារទាំងអស់ ប៉ុន្តែដោយមិនរាប់ការបញ្ចូលថាមពលពីពន្លឺព្រះអាទិត្យនោះទេ។
*ក្រាហ្វិកត្រូវបានរួមបញ្ចូលក្នុងគោលបំណងបង្ហាញជារូបភាពពន្យល់។

DETAIL5
Super Illuminator (អំពូល LED ពីរគ្រាប់ដែលមានពន្លឺខ្លាំង) ដើម្បីអាចមើលបាននៅទីងងឹត។
អំពូល LED ពីរដែលមានពន្លឺខ្លាំងបំភ្លឺមុខនាឡិកា និង LCD។
*រូបភាពបង្ហាញពី ECB-2000PB-1A។

DETAIL6
គ្រីស្តាល់ត្បូងកណ្តៀងថ្លាច្បាស់ មានភាពធន់នឹងការកោសឆ្កូតខ្ពស់
ថ្នាំកូតប្រឆាំងនឹងចំណាំងផ្លាត ត្រូវបានប្រើទៅលើផ្ទៃខាងក្នុងគ្រីស្តាល់នាឡិកា ដើម្បីឱ្យមើលមុខនាឡិកាឃើញច្បាស់។
ភាពយន្តផ្សាយផលិតផល
ភាគទី 01៖ ការរចនា
ភាគទី 02៖ កម្មវិធីសម្រួលដំណើរការ

មុខងារច្រើន ទាំងអស់ស្ថិតនៅចុងម្រាមដៃរបស់អ្នក
នាឡិកា CASIO (កម្មវិធីទូរសព្ទឆ្លាតវៃ)
- ការកែតម្រូវពេលវេលាដោយស្វ័យប្រវត្តិ (បួនដងក្នុងមួយថ្ងៃ)
- ការកំណត់នាឡិកាដៃមានភាពងាយស្រួល
- ការបញ្ជូនទិន្នន័យនាឡិកាកំណត់ពេល៖ បង្ហាញម៉ោងជុំនីមួយៗរហូតទៅដល់មិល្លីវិនាទី។
មើលភាពខុសគ្នារវាងម៉ោងជុំនីមួយៗ និងពេលវេលាលឿនបំផុតត្រឹមមួយពព្រិចភ្នែក។
- ម៉ោងពិភពលោកនៃទីក្រុងប្រហែល 300
- ម៉ោង និងទីកន្លែង៖ ការចុចប៊ូតុងនៅលើនាឡិកាកត់ត្រាកាលបរិច្ឆេទ ម៉ោង និងទីតាំងបច្ចុប្បន្ននៅលើផែនទីនៅក្នុងកម្មវិធី។ អត្ថប្រយោជន៍ជាកំណត់ហេតុសកម្មភាព។
- មុខងារស្វែងរកទូរសព្ទ
សេចក្ដីលម្អិត (មុខងារនាឡិកា)
• មិនងាយជ្រាបទឹករហូតដល់ 10 បារ
• ដើរដោយថាមពលពន្លឺព្រះអាទិត្យ
• Smartphone Link
• មុខងារផ្លាស់ប្តូរទ្រនិច
• ម៉ោងពិភពលោក (38 ទីក្រុង)
• នាឡិកាកំណត់ពេល 1/100 វិនាទី
• កម្មវិធីកំណត់ម៉ោងរាប់ថយក្រោយ
• ម៉ោងរោទ៍ប្រចាំថ្ងៃ 5 ដង
• ពន្លឺ LED ពីរគ្រាប់ (Super Illuminator)
សញ្ញាពាក្យ និងនិមិត្តសញ្ញា Bluetooth® គឺជាពាណិជ្ជសញ្ញាដែលបានចុះបញ្ជីរបស់ Bluetooth SIG, Inc. ហើយរាល់ការប្រើសញ្ញាទាំងនេះដោយ Casio Computer Co., Ltd. គឺស្ថិតក្រោមអាជ្ញាបណ្ណ។
*លក្ខណៈពណ៌នៃផលិតផលដែលមានក្នុងបញ្ជីអាចនឹងខុសគ្នាពីផលិតផលជាក់ស្តែងក្នុងករណីមួយចំនួន។