ECB-2000NP-1A
-
-
-
-
-
-
ពីផ្នែកខាងឆ្វេង៖ ECB-2000NP-1A, EQS-940NL-1AV, ECB-40NP-1A
ចូលចិត្តអារម្មណ៍ធ្វើដំណើរតាមដងវិថីងងឹតឬ? ចូលចិត្តពន្លឺនៃភ្លើងហ្វា និងចង្កៀងបំភ្លឺផ្លូវ បំភ្លឺដល់ពណ៌ខៀវស្រងាត់នៃផ្ទៃមេឃពេលរាត្រីមែនទេ? បើដូច្នោះ អ្នកនឹងចូលចិត្តនាឡិកា EDIFICE នេះដែលរចនាឡើងដើម្បីឆក់យកអារម្មណ៍ធ្វើដំណើរនាពេលរាត្រី ដែលផលិតឡើងស័ក្ដិសមសម្រាប់អ្នកចូលចិត្តយានយន្ត។ ភាពរំភើបនៃការបើកបរតាមដងផ្លូវក្នុងទីក្រុងនៅពេលយប់ត្រូវបានចាប់យកដោយកងដែលមានពណ៌តាមកម្រិតបានយ៉ាងល្អប្រណីត — ផ្ទៃមេឃនាពេលរាត្រីត្រូវបង្កើតឡើងវិញដោយបន្ទះអ៊ីយ៉ុងពណ៌ខៀវចាស់ ដែលរសាត់ទៅជាពណ៌លឿងមាស ដែលបង្ហាញជាពន្លឺភ្លើងបែបទីក្រុងនៅពេលល្ងាច។ ដំណើរការបង្កើតកម្រិតពីរពណ៌នេះ (ដែលជាលើកដំបូងសម្រាប់ EDIFICE) បង្កើតបានជាកងនាឡិកាដ៏ទាក់ទាញ រួមជាមួយនឹងពន្លឺដ៏ប្រណីត ហើយបង្ហាញនៅលើខ្សែបន្ទាប់រាងអក្សរ X របស់មុខនាឡិកា។ រូបរាងពេលរាត្រីនៅលើ ECB-2000 SOSPENSIONE ដែលជានាឡិការដែលយកគំរូតាមគ្រោងរចនាសម្ព័ន្ធនៃបូមរថយន្តប្រណាំង បំពាក់ប្រអប់ជ័រធ្វើពីសរសៃកាបូន ដើម្បីឱ្យទម្ងន់ស្រាលងាយពាក់លើកដៃ ដែលធ្វើឱ្យអ្នកនឹងចូលចិត្ត។ ការធ្វើសមកាលកម្មជាមួយទូរសព្ទឆ្លាតវៃរបស់អ្នកតាមរយៈ Bluetooth® សម្រាប់ប្រតិបត្តិការនាឡិកាយ៉ាងងាយ និងការរក្សាម៉ោងជាក់លាក់។ ដោយគ្រាន់តែចូលទៅក្នុងកម្មវិធី ដើម្បីងាយស្រួលជ្រើសរើសទីក្រុងតាមពេលម៉ោងពិភពលោក និងគ្រប់គ្រងមុខងារមានប្រយោជន៍ផ្សេងទៀតដោយមិនពិបាក។ មានប្រយោជន៍ខ្ពស់ផងដែររួមជាមួយ Tough Solar ដែលអាចសាកនាឡិកាពីពន្លឺព្រះអាទិត្យ ឬសូម្បីតែអំពូលភ្លើងណេអុង។
-
-
-
-
-
-
ពីផ្នែកខាងឆ្វេង៖ ECB-2000NP-1A, EQS-940NL-1AV, ECB-40NP-1A
-
គ្រប់គ្រងពេលវេលារបស់អ្នកបានល្អ
-
ថាមពលពន្លឺព្រះអាទិត្យមានស្ថិរភាព
-
ស្វែងរកទូរសព្ទរបស់អ្នក
-
ងាយស្រួលមើលក្នុងទីងងឹង
-
ងាយស្រួលប្រតិបត្តិការតាមរយៈទូរសព្ទឆ្លាតវៃ
-
ល្អសម្រាប់ការធ្វើដំណើរក្រៅប្រទេស
លក្ខណៈបច្ចេកទេស

ការដាក់កម្រិតពណ៌ផ្តិតយកនូវអារម្មណ៍នៃការបើកបរនាពេលរាត្រី
ការណែនាំមុខថ្មីដែលយកលំនាំតាមលក្ខណៈបើកបរពេលរាត្រី ចូលរួមជាមួយខ្សែស្រឡាយនាឡិកា EDIFICE ដែលត្រូវបានរចនាឡើងជាពិសេសសម្រាប់របៀបរស់នៅរបស់អ្នកដែលចូលចិត្តរថយន្តជាមួយនឹងមុខងារ និងការរចនាដើម។ IP ដែលបានចាក់កម្រិតពណ៌មូលដ្ឋានពណ៌ខៀវត្រូវបានប្រើទៅលើកងមុខលោហៈ ហើយពណ៌ស្រដៀងគ្នាក៏ត្រូវបានតុបតែងលើមុខនាឡិកាផងដែរ។ ការរចនាដ៏ស្រស់ស្អាតនៃនាឡិកាថ្មីទាំងបីនេះ បង្ហាញពីល្បឿនដែលអ្នកធ្វើដំណើរតាមដងផ្លូវក្នុងទីក្រុង និងផ្លូវនានានៅពេលរាត្រី។


ការដាក់កម្រិតពណ៌ដ៏ស្រស់ស្អាតជាពណ៌ខៀវ និងពណ៌មាសលាយលឿង
រូបរាងនៃចង្កៀងមុខដែលចាំងនៅលើមេឃពេលរាត្រី។ ការដាក់កម្រិតពណ៌ខៀវ និងមាសលាយលឿងផ្ដិតយកនូវអារម្មណ៍បើកបរក្នុងល្បឿនលឿនតាមដងផ្លូវ និងការបើកបរតាមដងផ្លូវពេលរាត្រី។ គេប្រើ IP ទៅលើកងមុខលោហៈ ហើយដាក់ពណ៌ស្រដៀងគ្នាទៅនឹងការតុបតែងផ្នែកមុខនាឡិកាផងដែរ។ ខ្សែនាឡិកាអ៊ុយរ៉េតានពណ៌ខៀវដិតធ្វើឱ្យនាឡិកាមើលទៅមានរូបរាងទាន់សម័យ។


ប្រអប់ជ័រធ្វើពីសរសៃកាបូន
ប្រអប់ផលិតចេញពីជ័រសរសៃកាបូនមានភាពរឹងមាំ និងស្រាល។

Smartphone Link ដើម្បីប្រើមុខងារពេញលេញនៅចុងម្រាមដៃរបស់អ្នក
ការភ្ជាប់ទូរសព្ទឆ្លាតវៃតាមរយៈ Bluetooth® ផ្តល់ជូនការកែតម្រូវម៉ោងស្វ័យប្រវត្តិ និងមានភាពងាយស្រួលក្នុងការកំណត់រចនាសម្ព័ន្ធមុខងារផ្សេងៗពីកម្មវិធី រួមទាំងម៉ោងពិភពលោកផងដែរ។ បន្ថែមពីលើអង្គចងចាំ 200 ជុំរបស់នាឡិកាសម្រាប់កម្មវិធីកំណត់ម៉ោងនាឡិកាកំណត់ពេល វាអាចឱ្យផ្ទេរទិន្នន័យទៅកាន់កម្មវិធីផងដែរ។

ប្រព័ន្ធសាកថាមពលដោយពន្លឺព្រះអាទិត្យ ដើម្បីបំប្លែងពន្លឺទៅជាថាមពល
*ក្រាហ្វិកត្រូវបានរួមបញ្ចូលក្នុងគោលបំណងបង្ហាញជារូបភាពពន្យល់។

Super Illuminator (អំពូល LED ពីរដែលមានពន្លឺខ្លាំង) ដើម្បីអាចមើលនាឡិកាច្បាស់នៅទីងងឹត
*រូបភាពបង្ហាញពី ECB-2000PB-1A។

មុខងារច្រើន ទាំងអស់ស្ថិតនៅចុងម្រាមដៃរបស់អ្នក
នាឡិកា CASIO
(កម្មវិធីទូរសព្ទឆ្លាតវៃ)
- ការកែតម្រូវពេលវេលាដោយស្វ័យប្រវត្តិ
- ការកំណត់នាឡិកាដៃមានភាពងាយស្រួល
- ការបញ្ជូនទិន្នន័យនាឡិកាកំណត់ពេល
- បង្ហាញម៉ោងជុំនីមួយៗរហូតទៅដល់មិល្លីវិនាទី។ មើលភាពខុសគ្នារវាងម៉ោងជុំនីមួយៗ និងពេលវេលាលឿនបំផុតត្រឹមមួយពព្រិចភ្នែក)។
- ម៉ោងពិភពលោក (ប្រមាណ 300 ទីក្រុង)
- ម៉ោង & ទីកន្លែង (ECB-2000NP)
(ការចុចប៊ូតុងនៅលើនាឡិកាកត់ត្រាកាលបរិច្ឆេទ ម៉ោង និងទីតាំងបច្ចុប្បន្ននៅលើផែនទីនៅក្នុងកម្មវិធី។ មានប្រយោជន៍ជាកំណត់ហេតុសកម្មភាព)។
- កម្មវិធីកំណត់ម៉ោងតាមកាលវិភាគ (ECB-40NP)
(ធ្វើសមកាលកម្មជាមួយកម្មវិធីប្រតិទិន ដើម្បីបង្ហាញពេលវេលាចាប់ផ្តើម និងបញ្ចប់ដែលបានកំណត់ពេល និងពេលវេលាដែលសល់នៅលើនាឡិកាដៃ)។
- មុខងារស្វែងរកទូរសព្ទ
លក្ខណៈបច្ចេកទេស(មុខងារនាឡិកា)
• ភាពធន់មិនងាយជ្រាបទឹកកម្រិត 10bar
• ដើរដោយថាមពលពន្លឺព្រះអាទិត្យ
• Smartphone Link
• មុខងារផ្លាស់ប្តូរទ្រនិច
• ម៉ោងពិភពលោក (38 ទីក្រុង)
• នាឡិកាកំណត់ពេល 1/100 វិនាទី
• កម្មវិធីកំណត់ម៉ោងរាប់ថយក្រោយ
• ម៉ោងរោទ៍ប្រចាំថ្ងៃ 5 ដង
• ពន្លឺ LED ពីរគ្រាប់ (Super Illuminator)
សញ្ញាពាក្យ និងនិមិត្តសញ្ញា Bluetooth® គឺជាពាណិជ្ជសញ្ញាដែលបានចុះបញ្ជីរបស់ Bluetooth SIG, Inc. ហើយរាល់ការប្រើសញ្ញាទាំងនេះដោយ Casio Computer Co., Ltd. គឺស្ថិតក្រោមអាជ្ញាបណ្ណ។
*លក្ខណៈពណ៌នៃផលិតផលដែលមានក្នុងបញ្ជីអាចនឹងខុសគ្នាពីផលិតផលជាក់ស្តែងក្នុងករណីមួយចំនួន។