Skip to content
EDIFICE SOSPENSIONE

ECB-2000PB-1A

G-SHOCK របស់ខ្ញុំ

គ្រប់គ្រងល្បឿន និងភាពវៃឆ្លាតជាមួយ​នឹងការ​រួមបញ្ចូល​គ្នា​រវាងអាណាឡុក​ឌីជីថល​ដើរដោយ​ថាមពល​ពន្លឺ​ព្រះអាទិត្ររបស់ EDIFICE។ ទទួលបានការបំផុសគំនិតដោយប្រព័ន្ធគ្រឿងក្រោម​រថយន្ត SOSPENSIONE ECB-2000 គឺជា EDIFICE ដំបូង​បង្អស់ដែលប្រអប់ជ័រពង្រឹងដោយសរសៃកាបូន ដោយសារ​ការរចនាប្រអប់ពិសេសដែលរៀបចំក្បាលឡោស៊ី​នៅក្នុង​ការកំណត់រចនាសម្ព័ន្ធដៃបួន។ ក្បាលឡោស៊ីក៏ត្រូវបានពង្រឹងដោយសរសៃកាបូន ដែលនាំ​មក​នូវស្មារតីកីឡាប្រណាំងរថយន្តដ៏ពិតប្រាកដ ទាំងការរចនា និង​វត្ថុធាតុនៃនាឡិកាដៃនេះ។ វាគឺជាការភ្ជាប់ដើម្បីធ្វើសមកាលកម្មជាមួយទូរសព្ទឆ្លាតវៃរបស់អ្នកតាមរយៈ Bluetooth®។ ចុចលើកម្មវិធីដែលបានកំណត់ដើម្បីចូលប្រើការកំណ​ត់​ពេលវេលាច្បាស់លាស់ដល់វិនាទីដែលមាន​សារៈសំខាន់​សម្រាប់​​ក្រុមប្រណាំង និងដើម្បីគ្រប់គ្រង​ម៉ោង​ពិភព​លោក​ដោយមិនចាំបាច់ប្រឹងប្រែង និងផ្ទេរ​ទិន្នន័យ​នាឡិកា​កំណត់ពេលដែលវាស់ជាមីល្លីវិនាទីទៅកាន់​ទូរសព្ទ​ឆ្លាតវៃរបស់អ្នក។ អំពូល LED Super Illuminator ធ្វើឱ្យការមើល​អាណាឡុក​ឌីជីថល​កាន់តែច្បាស់​ ហើយប្រព័ន្ធ Tough Solar បន្តឱ្យ​​អ្នកសាកថ្ម និងដំណើរការ ទោះបីជាអ្នកកំពុងប្រើ​មុខងារ​ប្រើ​បន្ទុក​​ខ្ពស់​ជាមួយនឹងបរិមាណពន្លឺតិចក៏ដោយ។

លក្ខណៈបច្ចេកទេស

ប្រអប់នាឡិកាធ្វើពីកាបូនជាមួយនឹងការរចនាបែបដៃ​ប៉ូមរថយន្ត នៅក្នុងម៉ូដែលមានមុខងារ Tough Solar ជាមួយ Smartphone Link

ប្រអប់នាឡិកាជ័រធ្វើពីសរសៃកាបូនរឹងដំបូងគេ​នៅក្នុង​ខ្សែស្រឡាយ EDIFICE ដោយប្រើការរចនាដៃប៉ូមរថយន្ត។ មុខនាឡិកាបែបមេកានិកដោយប្រើផ្ទៃរចនា​បំផុស​គំនិត​តាមរថយន្តប្រណាំង។ ហើយលើសពីនេះទៀតមុខងារ Smartphone Link និង Tough Solar ដែល​ផ្តល់​ការគាំទ្រសម្រាប់​សកម្មភាព​ប្រណាំង។ ការលាយបញ្ចូលគ្នានៃមុខងារ និងភាពជឿជាក់​ដែល​ក្រុមប្រណាំង​រថយន្តទាមទារ​ ត្រូវបានសម្រេចដោយប្រើ​​វិធីសាស្ត្រ​ក្នុងការរចនា​ដ៏ពិសេស​ និងបច្ចេកវិទ្យា​ទំនើប​ដែល​ត្រូវបានផ្តល់ដោយ​គោលគំនិត “កីឡាប្រណាំង​ជាក់ស្តែង”។

FEATURE

01
ការរចនាដៃប៉ូមរថយន្តប្រកដោយភាពច្នៃប្រឌិត
សម្រាប់​​ប្រអប់នាឡិកាកាបូន EDIFICE ដំបូងគេ

ការរចនា​ប្រអប់នាឡិកា​ពិសេស​ដោយមានផ្ទៃរចនា​ដែល​បំផុសគំនិត​តាម​ប៉ូមរថយន្តប្រណាំង។ ដូចគ្នានឹងដៃប៉ូមរថយន្តបួន​ដែលប្រើក្នុងរថយន្តប្រណាំង ដែលមានដៃពីរខាងលើ និងដៃពីរខាងក្រោម ក្បាល​ឡោស៊ី​ត្រូវបានកំណត់រចនាសម្ព័ន្ធនៅក្នុងការរៀបចំ​ប៉ូមដៃបួន។​ ជាលើកដំបូងសម្រាប់ខ្សែស្រឡាយ EDIFICE ជ័រ​ធ្វើ​ពី​សរសៃកាបូនរឹង​ត្រូវបានប្រើនៅក្នុងប្រអប់នាឡិកា។ ដោយប្រើប្រាស់​ការរួមបញ្ចូលគ្នា​នៃលក្ខណៈរបស់វត្ថុធាតុ​ដ៏រឹងមាំង និងទម្ងន់ស្រាល នាឡិកាដៃនេះ​ផ្តល់​នូវភាពធន់ និងស័ក្ដិសម​ដើម្បីអាចទ្រាំទ្រនឹង​ការ​ប្រើ​ប្រាស់ក្នុងកិច្ចការខ្លាំងក្លាដោយអ្នកបច្ចេកទេស​ប្រណាំង។

លក្ខណៈពិសេស

02
Smartphone Link៖ មុខងារ
ក្នុងការទ្រទ្រង់​ក្រុមអ្នក​ប្រណាំង

Smartphone Link ផ្តល់នូវមុខងារ​ដើម្បីផ្តល់​ការគាំទ្រ​ដល់ក្រុមង្នក​ប្រណាំង។ លើសពីមុខងារកំណត់ម៉ោង​ជា​ក់លាក់របស់វា កម្មវិធី​នេះ​ធ្វើឱ្យងាយស្រួលក្នុងការ​កំណត់​រចនាសម្ព័ន្ធ​មុខងារ​ផ្សេងៗ រួមទាំងម៉ោងពិភពលោក និងឆ្លើយតប​ទៅនឹងតម្រូវការ​គ្រប់គ្រងពេលវេលារបស់ក្រុម​ដែល​ធ្វើដំណើរទៅ​កាន់​ទីលាន​ប្រណាំង​ជុំវិញ​ពិភពលោកដោយភាពជឿជាក់ និង​មានប្រយោជន៍។ បន្ថែមពីលើអង្គចងចាំ​ 200 ជុំ​របស់​នាឡិកា​សម្រាប់​កម្មវិធី​កំណត់ម៉ោងនាឡិកាកំណត់ពេល វា​អាច​ឱ្យផ្ទេរ​ទិន្នន័យ​ទៅកាន់កម្មវិធី​ផងដែរ ដែលមានភាពងាយស្រួលក្នុងការ​គ្រប់គ្រង​ទិន្នន័យប្រណាំង។

លក្ខណៈពិសេស

03
Tough Solar៖ មិនដែលបោះបង់
ភាពជឿជាក់

បង្កើតថាមពលគ្រប់គ្រាន់សម្រាប់ដំណើរការ​រលូន​លើ​មុខ​ងារ​​ផ្សេងៗពីពន្លឺព្រះអាទិត្យ ឬ​សូម្បីតែពន្លឺពីអំពូលម៉ែត្រ។ ការ​បង្កើនប្រសិទ្ធភាព​ទៅលើទំហំសមត្ថភាពថ្ម​ដែល​អាច​សាក​បាន និងការរចនា​ប្រព័ន្ធ​ខាង​ក្នុងដែល​សន្សំសំចៃ​ថាមពល​​អាច​ឱ្យដំណើរការប្រហែល​ប្រាំពីរខែក្រោយពី​សាក​ថ្មពេញដោយ​មិនចាំបាច់សាក​ថ្មដោយពន្លឺ​ព្រះអាទិត្យ។
* ក្រាហ្វិកត្រូវបានរួមបញ្ចូលក្នុងគោលបំណងបង្ហាញជារូបភាពពន្យល់។

ព័ត៌មានលម្អិត

ទ្រនិចកំណត់ម៉ោងរាប់ថយក្រោយសម្រាប់ការគ្រប់គ្រងពេលវេលាយ៉ាងងាយស្រួល

ទ្រនិចមុខនាឡិកាខាងក្នុងនៅទីតាំងម៉ោង 9 រាប់ម៉ោង​ថយ​ក្រោយទៅម៉ោងរោទ៍បន្ទាប់ ហើយបង្ហាញពេលវេលា​ដែល​នៅ​សល់ក្នុងកម្មវិធីកំណត់ម៉ោងសកម្ម។ ការកំណត់ម៉ោងរាប់ថយក្រោយនេះចាប់ផ្តើមជាមួយនឹង​សំឡេង​ប៊ីប 30 នាទីជាមុន ដើម្បីឱ្យយើងចាប់ដឹងច្បាស់​ពី​ពេលវេលាដែលនៅសល់។

Super Illuminator (ពន្លឺ LED ពីរដែលមានពន្លឺខ្លាំង) ដើម្បីអាចមើលនាឡិកាច្បាស់​នៅទីងងឹត

*រូបភាពបង្ហាញពី ECB-2000PB-1A ។

Smartphone Link ដើម្បីប្រើ​មុខងារពេញលេញ​នៅចុងម្រាមដៃរបស់អ្នក

ការកែតម្រូវពេលវេលាដោយស្វ័យប្រវត្តិ
ភ្ជាប់ទៅទូរសព្ទឆ្លាតវៃតាមរយៈ Bluetooth® ដើម្បីកែតម្រូវដោយស្វ័យប្រវត្តិទៅពេលវេលាត្រឹមត្រូវ។

ការបញ្ជូនទិន្នន័យនាឡិកាកំណត់ពេល
រក្សាទុក​បានរហូតដល់ 200 ជុំ​ហើយផ្ទេរទៅទូរសព្ទឆ្លាតវៃ ដែលអាចវាស់បានរហូតដល់មិល្លីវិនាទី។

ម៉ោង និងទីកន្លែង
ការចុចប៊ូតុងនៅលើនាឡិកាកត់ត្រាកាលបរិច្ឆេទ ម៉ោង និងទីតាំងបច្ចុប្បន្ននៅលើផែនទីនៅក្នុងកម្មវិធី។ ងាយស្រួល​ពិនិត្យមើលកន្លែងដែល​អ្នក​ធ្លាប់​ទៅ និង​ពេល​​ដែល​អ្នកបាននៅទីនោះ។

ម៉ោងពិភពលោក (ប្រមាណ 300 ទីក្រុង)
ងាយស្រួលជ្រើសរើស​ និងកំណត់ទីក្រុងម៉ោង​ពិភពលោក​ ដោយ​ប៉ះលើអេក្រង់​កម្មវិធី។ កែតម្រូវដោយស្វ័យប្រវត្តិសម្រាប់ម៉ោងសន្សំពន្លឺថ្ងៃ (DST) ផងដែរ។

ការកំណត់កម្មវិធីកំណត់​ម៉ោង/ម៉ោងរោទ៍
កំណត់កម្មវិធីកំណត់ម៉ោង និងម៉ោងរោទ៍យ៉ាងងាយស្រួល​ជាមួយ​នឹងកម្មវិធី និង​មើលដំណើការ​ពេលវេលា​ភ្លាមៗ​ជាមួយ​នឹង​ទ្រនិច​កំណត់​ម៉ោងរាប់ថយក្រោយ។

មុខងារស្វែងរកទូរសព្ទ
ស្វែងរកទូរសព្ទឆ្លាតវៃរបស់អ្នកដោយធ្វើឱ្យរោទ៍ដោយចុចប៊ូតុងនាឡិកា។ (ត្រូវតែស្ថិតនៅក្នុងរយៈចម្ងាយ Bluetooth®។)

ភាពយន្តផ្សព្វផ្សាយ

ការរចនា

អត្ថប្រយោជន៍

នាឡិកា CASIO

មុខងារច្រើន ទាំងអស់ស្ថិត​​នៅចុង​ម្រាម​ដៃរបស់​អ្នក

នាឡិកា CASIO
(កម្មវិធីទូរសព្ទឆ្លាតវៃ)

- ការកែតម្រូវពេលវេលាដោយស្វ័យប្រវត្តិ (មួយថ្ងៃបួនដង)

- ការកំណត់នាឡិកាដៃងាយស្រួល៖
ប្រើកម្មវិធីដើម្បីកែសម្រួល​ការកំណត់សម្រាប់​កម្មវិធី​កំណត់ម៉ោង ម៉ោងរោទ៍ និងច្រើនទៀតយ៉ាងងាយ​ស្រួល។

- ការបញ្ជូនទិន្នន័យនាឡិកាកំណត់ពេល៖
បង្ហាញម៉ោងជុំនីមួយៗ​រហូតទៅដល់មិល្លីវិនាទី។ មើលភាពខុសគ្នារវាងម៉ោងជុំនីមួយៗ និងពេលវេលាលឿនបំផុតត្រឹម​មួយពព្រិចភ្នែក។

- ម៉ោងពិភពលោក (ប្រមាណ 300 ទីក្រុង)

- ពេលវេលា និងទីកន្លែង៖
ការចុចប៊ូតុងនៅលើនាឡិកាកត់ត្រាកាលបរិច្ឆេទ ម៉ោង និងទីតាំងបច្ចុប្បន្ននៅលើផែនទីនៅក្នុងកម្មវិធី។

- មុខងារស្វែង​រកទូរសព្ទ

លក្ខណៈបច្ចេកទេស

  • ភាពធន់មិនងាយជ្រាបទឹកជម្រៅ 10 បារ
  • Tough Solar (ដើរដោយថាមពលពន្លឺព្រះអាទិត្យ)
  • Smartphone Link
  • មុខងារផ្លាស់ប្តូរទ្រនិច
  • ម៉ោងពិភពលោក (38 ទីក្រុង)
  • នាឡិកាកំណត់ពេល 1/100 វិនាទី
  • កម្មវិធីកំណត់ម៉ោងរាប់ថយក្រោយ
  • ម៉ោងរោទ៍ប្រចាំថ្ងៃ 5
  • ពន្លឺ LED ពីរគ្រាប់ (Super Illuminator)

*លក្ខណៈពណ៌នៃផលិតផលដែលមានក្នុងបញ្ជីអាចនឹងខុសគ្នាពីផលិតផលជាក់ស្តែងក្នុងករណីមួយចំនួន។

Select a location