Skip to content
ស៊េរីនៃការរចនាដែលបំផុសគំនិតតាមប្រអប់ឧបករណ៍ជួលជុលរថយន្ត EDIFICE
EDIFICE SOSPENSIONE

ECB-2000TP-1A

G-SHOCK របស់ខ្ញុំ

ស៊េរីនៃការរចនាដែលបំផុសគំនិតតាមប្រអប់ឧបករណ៍ជួលជុលរថយន្ត EDIFICE កែតម្រូវអនុភាព និង​ភាពជាក់លាក់​របស់អ្នកជាមួយនឹងការរចនាដ៏អង់អាច និងល្អិតល្អន់​ដែល​បំផុសគំនិតដោយឧបករណ៍ជួលជុលរថយន្តរបស់អ្នក​ជំនាញ។ នាឡិកាដៃសម្រាប់កីឡាប្រណាំងរថយន្តដែលមានដំណើរការពិសេស EDIFICE ECB-2000TP បង្អួត​ភាពទំនើបទាន់សម័យដ៏រឹងមាំ និងការរចនាលម្អិត​ដ៏ល្អ​លើប្រអប់ឧបករណ៍​ជួសជុល​របស់​អ្នកស្រឡាញ់រថយន្ត។ នាឡិកាដៃនេះរួមបញ្ចូលការរចនាតួប្រអប់ខុសប្លែកគេនៃ EDIFICE SOSPENSIONE ECB-2000 ដែលបំផុសគំនិត​តាមការរចនាសម្ព័ន្ធគ្រោងឆ្អឹងពីរនៃបូមរថយន្តប្រណាំង formula។ ដើម្បីបំពេញបន្ថែមភាពខ្លាំងក្លា និងភាពរឹងមាំ​នៃ​ការរចនា​ទាំងមូល កងមុខលោហៈ​ត្រូវបាន​ចាក់ផ្ទៃ​​ដោយ​ការរួមបញ្ចូលពណ៌ចំនួនពីរគឺពណ៌ខ្មៅ និងពណ៌ប្រាក់​ដ៏មានឥទ្ធិពល — ជាមួយនឹងបន្ទះអ៊ីយ៉ុងខ្មៅ​ដំបូង​ដែលបានប៉ូលា ដើម្បីបំបាត់ពណ៌ខ្មៅពីផ្នែកខាងលើ​នៃ​កងមុខ​ដោយបង្ហាញពណ៌ប្រាក់ពីក្រោម។ គ្រឿងសម្គាល់ និងក្រឡាចក្រត្រង្គនៃ​ការវាស់វែង​លម្អិត​បង្ហាញពីភាពអង់អាច ភាពជាក់លាក់ និងរូបរាងឧបករណ៍របស់អ្នកជំនាញដ៏មានគុណភាព និង​ឧបករណ៍​ឯកទេសដែលបំផុសគំនិតដល់នាឡិកាដៃទាំងនេះ។ វាគឺជាការភ្ជាប់ដើម្បីធ្វើសមកាលកម្មជាមួយទូរសព្ទឆ្លាតវៃរបស់អ្នកតាមរយៈ Bluetooth®។ ចូលទៅប្រើកម្មវិធីដើម្បីចូលប្រើមុខងារដែលមានសារៈសំខាន់សម្រាប់អ្នកចូលចិត្តរថយន្តទាំងឡាយ — ទទួលបាន​ការ​កំណត់ម៉ោងច្បាស់លាស់ដែលបានកែតម្រូវដោយស្វ័យប្រវត្តិ គ្រប់គ្រងបញ្ជីម៉ោងពិភពលោកនៃទីក្រុងជាង 300 ជុំវិញ​ពិភពលោកយ៉ាងងាយស្រួល ផ្ទេរទិន្នន័យ​នាឡិកាកំណត់ពេល​ដែលវាស់​ជាមិល្លីវិនាទី​ទៅកាន់​ទូរសព្ទ​ឆ្លាតវៃរបស់អ្នក ស្វែងរកទូរសព្ទរបស់អ្នកដោយគ្រាន់តែ ចុចហើយសង្កត់ប៊ូតុងឱ្យជាប់នៅលើនាឡិការបស់អ្នក និងអ្វីៗជាច្រើនទៀត! Tough Solar សាកថ្ម​នាឡិកាពីពន្លឺព្រះអាទិត្យ ឬសូម្បីតែអំពូលភ្លើងណេអុងក៏ដោយ។

  • តួប្រអប់​ជ័រដែលពង្រឹងដោយជាតិសរសៃកាបូន ជាមួយនឹងការរចនាជារាងដៃបូម

លក្ខណៈបច្ចេកទេស

ការចាក់ពុម្ពជាក់លាក់ដ៏មានអានុភាពដោយមានការគិតគូរយ៉ាងល្អិតល្អន់៖
នាឡិកាកំណត់ពេលដែលបង្ហាញពីប្រអប់​ឧបករណ៍អាជីព

ប្រអប់ឧបករណ៍អាជីពដែលជាចំណែកសំខាន់មួយនៃជីវិតរស់នៅរបស់អ្នកស្រឡាញ់រថយន្តផ្តល់នូវគោលគំនិតរចនាសម្រាប់ក្រុមផលិតផលថ្មី​ពិសេសនេះ។ ដំណើរការដោយឡែកពីគ្នានៃការស្រោប និងការប៉ូលាដែលប្រើ​ទៅលើកងមុខលោហៈ និងការប្រើប្រាស់ពណ៌ខ្មៅ និងប្រាក់ផ្ទុយគ្នា​ផ្ដល់ចំណាប់អារម្មណ៍លើ​នាឡិកាទាក់ទងនឹងភាពរឹងមាំយូរអង្វែង។ ទាំងការរចនាដ៏អង់អាច និងផ្ចិតផ្ចង់ ដោយរួមបញ្ចូលនូវសញ្ញាសម្គាល់វាស់វែង និងផ្ទៃក្រឡាចក្រត្រង្គតូចយ៉ាងល្អិត នាឡិកានេះបញ្ចេញនូវអារម្មណ៍នៃឧបករណ៍ឯកទេស និងគ្រឿង​ដែលយកលំនាំតាមគ្រឿងសម្គាល់ទាំងនោះ។ ជាខ្សែស្រឡាយផលិតផលដ៏​ស័ក្ដិសមនៃឈ្មោះ EDIFICE ដែលត្រូវបានរចនាឡើងជាពិសេសសម្រាប់របៀប​រស់នៅរបស់អ្នក​ដែលចូលចិត្តរថយន្ត។

លក្ខណៈពិសេស 1

ការរចនាយកលំនាំតាមប្រអប់ឧបករណ៍មេកានិក៖ ភាពរឹងមាំ និងមុខងារមានប្រយោជន៍អមដោយវាយនភាពល្អប្រណិត

ប្រអប់ឧបករណ៍អាជីពដែលប្រើដោយជាងមេកានិកខាងប្រណាំងរថយន្យផ្តល់ចូនផ្ទៃរចនាដ៏ល្អ។ គ្រប់ទិដ្ឋភាពទាំងអស់របស់នាឡិកាបង្ហាញពីសោភ័ណភាពដែលមានប្រយោជន៍ ដោយផ្តោតលើចំណង់ចំណូលចិត្ត​សម្រាប់ទាំងសមត្ថភាពបំពេញមុខងារ ក៏ដូចជាគុណភាពតួខ្លួន​ផងដែរ។ ជាដំបូងគេប្រើ IP ពណ៌ខ្មៅទាំង​ស្រុងលើកងមុខនាឡិកាលោហៈពីរពណ៌។ បន្ទាប់មក គេប្រើប្រាស់ដំណើរការប៉ូលាដើម្បីយក​ស្រទាប់ស្រោបចេញពីផ្ទៃខាងលើ ដើម្បីរំលេចនូវពន្លឺចែងចាំងដ៏អស្ចារ្យ​របស់លោហធាតុ និងបង្ហាញនាឡិកានូវភាពរឹងមាំនៃលក្ខណៈរបស់ឧបករណ៍ និងគ្រឿងរថយន្តអាជីព។ សញ្ញាម្គាល់វាស់វែងលម្អិតនៅផ្នែកខាងលើកងមុខនាឡិការំលឹកដល់សញ្ញាសម្គាល់​ដែលត្រូវបាន​ប្រើនៅលើឧបករណ៍រង្វាស់ដូចជា ម៉ែត្រគាបជាដើម ហើយក្បាលវីសត្រូវបានបញ្ចូលទៅក្នុងការរចនា ដើម្បីភ្ជាប់កងមុខ​ឱ្យបានជាប់ល្អ។ ផ្ទៃក្រឡាចក្រត្រង្គដ៏ល្អឥតខ្ចោះដែលបំពាក់​នៅ​ចំហៀងកងមុខ ក្បាលរុយ និង​ប៊ូតុង​រំលឹកដល់រូបរាង​ដងកាន់នៅលើ​ឧបករណ៍​ប្រើប្រាស់​អាជីព។

លក្ខណៈពិសេស 2

មុខងារមានប្រយោជន៍ និងលក្ខណៈនៃ​ការរចនាទៅលើមុខនាឡិកាដែលមានពណ៌ច្បាស់ល្អ

ទ្រនិចពណ៌ស និងគ្រឿងសម្គាល់​បង្ហាញពីភាពលេចធ្លោទៅលើមុខនាឡិកាពណ៌ខ្មៅ​ដើម្បីទទួលបាន​ការរចនាដែលអាចមើលឃើញច្បាស់ និងកម្រិតពណ៌ច្បាស់។

លក្ខណៈពិសេស 3

ប្រអប់​ជ័រដែលពង្រឹងដោយជាតិសរសៃកាបូនជាមួយនឹងការរចនាជារាងដៃបូម

ដូច​នឹង​ប្រព័ន្ធប៊ូមដែល​ប្រើ​នៅ​ក្នុង​រថយន្ត​ប្រណាំង​ហ្វមឡាវ័នដែរ ក្បាលឡោស៊ី​ត្រូវ​បាន​កំណត់​រចនាសម្ព័ន្ធ​ក្នុងទម្រង់ជាដៃបួន។ ជ័រធ្វើពីសរសៃកាបូន ត្រូវបានយកមកប្រើប្រាស់ជាវត្ថុធាតុតួប្រអប់ដែលផ្ដល់ជូន​ភាពរឹងមាំ និងទម្ងន់​ស្រាល។ ខ្សែនាឡិកាធ្វើពីអ៊ុយរ៉ែនទន់។
*ក្រាហ្វិកត្រូវបានរួមបញ្ចូលក្នុងគោលបំណងបង្ហាញជារូបភាពពន្យល់។

លក្ខណៈពិសេស 4

មានភាពខុសគ្នាតាមមុខងារ និងការរចនា៖ ចំណុចទាំងបីនៃអត្តសញ្ញាណនីមួយៗ

ទីមួយគឺ ECB-2000TP ដែលមានមុខងារជា Smartphone Link និងសមត្ថភាព Tough Solar។ ក៏មានផ្តល់ជូននូវ ECB-10TP ដែលមានបំពាក់ Smartphone Link ជាមួយកងមុខប្រាំបីជ្រុង និង EQS-930TL សាកថ្មដោយពន្លឺព្រះអាទិត្យ ដែលនេះបង្ហាញពីខ្សែនាឡិកាស្បែកពិតប្រាកដ។

ព័ត៌មានលម្អិត 1

ទ្រនិចកំណត់ម៉ោងរាប់ថយក្រោយសម្រាប់ការគ្រប់គ្រងពេលវេលាយ៉ាងងាយស្រួល

ទ្រនិចមុខនាឡិកាខាងក្នុងនៅទីតាំងម៉ោង 9 រាប់ម៉ោង​ថយ​ក្រោយទៅម៉ោងរោទ៍បន្ទាប់ និងបង្ហាញពេលវេលា​ដែល​នៅ​សល់ក្នុងកម្មវិធីកំណត់ម៉ោងសកម្ម។ ការកំណត់ម៉ោងរាប់ថយក្រោយនេះចាប់ផ្តើមដោយសំឡេង​ប៊ីប 30 នាទីជាមុន ដើម្បីឱ្យយើងចាប់ដឹងច្បាស់​ពី​ពេលវេលាដែលនៅសល់។

ព័ត៌មានលម្អិត​ 2

Smartphone Link ដើម្បីប្រើ​មុខងារពេញលេញ​នៅចុងម្រាមដៃរបស់អ្នក

ការភ្ជាប់ទូរសព្ទឆ្លាតវៃតាមរយៈ Bluetooth® ផ្តល់ជូនការកែតម្រូវ​ម៉ោងស្វ័យប្រវត្តិ និងមានភាព​ងាយស្រួល​ក្នុងការកំណត់រចនាសម្ព័ន្ធមុខងារផ្សេងៗពីកម្មវិធី រួមទាំងម៉ោងពិភពលោក​ផងដែរ។ បន្ថែមពីលើអង្គចងចាំ​ 200 ជុំ​របស់​នាឡិកា​សម្រាប់​កម្មវិធី​កំណត់ម៉ោងនាឡិកាកំណត់ពេល វា​អាច​ឱ្យផ្ទេរ​ទិន្នន័យ​ទៅកាន់កម្មវិធី​ផងដែរ។

ព័ត៌មានលម្អិត 3

ប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យ ដើម្បីបំប្លែងពន្លឺទៅជាថាមពល

ECB-2000TP អនុញ្ញាតឱ្យប្រើប្រាស់​ប្រហែលប្រាំពីរ ខែបន្ទាប់ពីការសាកពេញ ដោយប្រើប្រាស់មុខងារទាំងអស់ ប៉ុន្តែមិនរាប់ការបញ្ចូលថាមពលពីពន្លឺព្រះអាទិត្យនោះទេ ហើយ EQS-930TL អនុញ្ញាតឱ្យប្រើប្រាស់​ប្រហែលប្រាំខែ។
*ក្រាហ្វិកត្រូវបានរួមបញ្ចូលក្នុងគោលបំណងបង្ហាញជារូបភាពពន្យល់។

ព័ត៌មានលម្អិត 4

Super Illuminator ដើម្បីឱ្យមើលច្បាស់នៅ​ទីងងឹត

អំពូល LED ពីរដែលមានពន្លឺខ្លាំងបំភ្លឺមុខនាឡិកា និង LCD។ នៅលើ ECB-10TP អ្នកអាចប្រើមុខងារបញ្ចេញពន្លឺស្វ័យប្រវត្តិនៅពេលដែលដៃរបស់អ្នកជាប់រវល់ ដោយគ្រាន់តែបង្វិលកដៃរបស់អ្នកនឹងធ្វើឲ្យមុខនាឡិកាភ្លឺ។
*រូបភាពបង្ហាញពី ECB-2000PB-1A។

មុខងារច្រើន ទាំងអស់ស្ថិត​​នៅចុង​ម្រាម​ដៃរបស់​អ្នក
នាឡិកា CASIO (កម្មវិធីទូរសព្ទឆ្លាតវៃ)

- ការកែតម្រូវពេលវេលាដោយស្វ័យប្រវត្តិ
- ការកំណត់នាឡិកាដៃមានភាពងាយស្រួល
- ការបញ្ជូនទិន្នន័យនាឡិកាកំណត់ពេល៖ បង្ហាញម៉ោងជុំនីមួយៗ​រហូតទៅដល់មិល្លីវិនាទី។
មើលភាពខុសគ្នារវាងម៉ោងជុំនីមួយៗ និងពេលវេលាលឿនបំផុតត្រឹម​មួយពព្រិចភ្នែក។
- ម៉ោងពិភពលោក​នៃទីក្រុងប្រហែល 300

- ម៉ោង និងទីកន្លែង៖ ការចុចប៊ូតុងនៅលើនាឡិកាកត់ត្រាកាលបរិច្ឆេទ ម៉ោង និងទីតាំងបច្ចុប្បន្ននៅលើផែនទីនៅក្នុងកម្មវិធី។ មាន​ប្រយោជន៍ជាកំណត់ហេតុសកម្មភាព។
- មុខងារស្វែង​រកទូរសព្ទ


សេចក្ដីលម្អិត (មុខងារនាឡិកា)

• មិន​ងាយជ្រាបទឹករហូតដល់ 10 បារ
• ដើរដោយថាមពលពន្លឺព្រះអាទិត្យ
• Smartphone Link
• មុខងារផ្លាស់ប្តូរទ្រនិច
• ម៉ោងពិភពលោក (38 ទីក្រុង)

• នាឡិកាកំណត់ពេល 1/100 វិនាទី
• កម្មវិធីកំណត់ម៉ោងរាប់ថយក្រោយ
• ម៉ោងរោទ៍ប្រចាំថ្ងៃ 5 ដង
• ពន្លឺ LED ពីរគ្រាប់ (Super Illuminator)

សញ្ញាពាក្យ និងនិមិត្តសញ្ញា Bluetooth® គឺជា​ពាណិជ្ជសញ្ញា​ដែល​បាន​ចុះ​បញ្ជី​របស់ Bluetooth SIG, Inc. ហើយ​រាល់ការប្រើសញ្ញា​ទាំងនេះ​ដោយ Casio Computer Co., Ltd. គឺស្ថិតក្រោម​អាជ្ញាបណ្ណ។

*លក្ខណៈពណ៌នៃផលិតផលដែលមានក្នុងបញ្ជីអាចនឹងខុសគ្នាពីផលិតផលជាក់ស្តែងក្នុងករណីមួយចំនួន។

Select a location