ECB-2200CB-2A
-
-
ពីផ្នែកខាងឆ្វេង៖ ECB-2000CB-2A, ECB-2200CB-2A
-
កាបូនពណ៌ខៀវលាយស្វាយ៖ ប្រអប់ជ័រធ្វើពីសរសៃកាបូន
-
មុខនាឡិកាពណ៌ខៀវ
-
ទ្រនិចកំណត់ម៉ោងរាប់ថយក្រោយសម្រាប់ការគ្រប់គ្រងពេលវេលាយ៉ាងងាយស្រួល
-
ដើរដោយ Tough Solar សម្រាប់ការបំប្លែងពន្លឺទៅជាថាមពល
-
Smartphone Link ដើម្បីប្រើមុខងារពេញលេញនៅចុងម្រាមដៃរបស់អ្នក
-
ពណ៌ខៀវដ៏អស្ចារ្យ វាយនភាពលោហៈកាន់តែប្រសើរ
-
-
ចូលអង្គុយកៅអីអ្នកបើកបរជាមួយនឹងថាមពលនៃអ្នកបើករថយន្តប្រណាំង។ ការណែនាំអំពីនាឡិកាកំណត់ពេលសម្រាប់រថយន្តប្រណាំង EDIFICE ដែលមានសមត្ថភាពខ្ពស់។ នាឡិកា ECB-2200 WINDFLOW ប្រើប្រាស់ប្រអប់ជ័រធ្វើពីសរសៃកាបូនដែលផលិតពីកាបូនពណ៌ខៀវលាយស្វាយ — ដែលជានាឡិកាលើកដំបូងសម្រាប់ខ្សែស្រឡាយ EDIFICE។ ខ្សែ និងកងមុខស្រោបដោយបន្ទះអ៊ីយ៉ុងពណ៌ខៀវដែលរួមបញ្ចូលពណ៌ខៀវគោលនៃមុខនាឡិកា បង្ហាញពីរចនាប័ទ្មដ៏អស្ចារ្យដែលផ្ដិតយកកម្រិតទឹកកកដែលចាំបាច់ ដើម្បីគ្រប់គ្រងនៅលើផ្លូវប្រណាំង។ វាគឺជាការភ្ជាប់ដើម្បីធ្វើសមកាលកម្មជាមួយទូរសព្ទឆ្លាតវៃរបស់អ្នកតាមរយៈ Bluetooth®។ ចូលទៅកម្មវិធី ដើម្បីចូលប្រើមុខងារដែលធ្វើឱ្យជីវិតកាន់តែងាយស្រួល មិនថាអ្នកកំពុងបើកបរថយន្តឬអត់នោះទេ — ទទួលបានការកំណត់ពេលវេលាច្បាស់លាស់ដែលកែតម្រូវដោយស្វ័យប្រវត្តិ គ្រប់គ្រងបញ្ជីម៉ោងពិភពលោកនៃទីក្រុងជាង 300 ជុំវិញពិភពលោកយ៉ាងងាយស្រួល ផ្ទេរទិន្នន័យនាឡិកាកំណត់ពេលដែលវាស់ជាមិល្លីវិនាទីទៅកាន់ទូរសព្ទឆ្លាតវៃរបស់អ្នក ស្វែងរកទូរសព្ទរបស់អ្នកដោយគ្រាន់តែចុចប៊ូតុងនៅលើនាឡិការបស់អ្នក និងអ្វីៗជាច្រើនទៀត! Tough Solar សាកថ្មនាឡិកាពីពន្លឺព្រះអាទិត្យ ឬសូម្បីតែអំពូលភ្លើងណេអុងក៏ដោយ។
-
-
ពីផ្នែកខាងឆ្វេង៖ ECB-2000CB-2A, ECB-2200CB-2A
-
កាបូនពណ៌ខៀវលាយស្វាយ៖ ប្រអប់ជ័រធ្វើពីសរសៃកាបូន
-
មុខនាឡិកាពណ៌ខៀវ
-
ទ្រនិចកំណត់ម៉ោងរាប់ថយក្រោយសម្រាប់ការគ្រប់គ្រងពេលវេលាយ៉ាងងាយស្រួល
-
ដើរដោយ Tough Solar សម្រាប់ការបំប្លែងពន្លឺទៅជាថាមពល
-
Smartphone Link ដើម្បីប្រើមុខងារពេញលេញនៅចុងម្រាមដៃរបស់អ្នក
-
ពណ៌ខៀវដ៏អស្ចារ្យ វាយនភាពលោហៈកាន់តែប្រសើរ
-
-
-
អស្ចារ្យសម្រាប់កីឡាប្រណាំងរថយន្ត
-
គ្រប់គ្រងពេលវេលារបស់អ្នកបានល្អ
-
ងាយស្រួលប្រតិបត្តិការតាមរយៈទូរសព្ទឆ្លាតវៃ
-
ថាមពលពន្លឺព្រះអាទិត្យមានស្ថិរភាព
-
ល្អសម្រាប់ការធ្វើដំណើរក្រៅប្រទេស
-
ងាយស្រួលមើលក្នុងទីងងឹង
លក្ខណៈបច្ចេកទេស
លក្ខណៈពិសេស
កាបូនពណ៌ខៀវអ៊ីនឌីហ្គោ៖ ប្រអប់ជ័រធ្វើពីសរសៃកាបូន
នាឡិកា Casio ទាំងនេះ គឺជានាឡិកាដំបូងដែលប្រើប្រាស់ជ័រធ្វើពីសរសៃកាបូនដែលមានពណ៌ខៀវអ៊ីនឌីហ្គោ ជាពណ៌ដែលទើបបង្កើតថ្មីសម្រាប់វត្ថុធាតុនេះ។ សរសៃកាបូនត្រូវបានលាយបញ្ចូលគ្នាទៅក្នុងជ័រពណ៌ខៀវ ដើម្បីបង្កើតប្រអប់ពណ៌ខៀវអ៊ីនឌីហ្គោដើមដែលមានរាងសណ្ឋានវាយនភាពប្លែកពីគេដ៏ទាក់ទាញ។
ការរចនាប្រអប់លើនាឡិកាម៉ាក ECB-2200CB បង្ហាញឱ្យឃើញពីលំហូរខ្យល់បក់បោកដោយរថយន្តប្រណាំង formula ដែលជិះប្រណាំងនៅលើដងផ្លូវ និងនាឡិកាម៉ាក ECB-2000CB ដៃបូមនៅលើរថយន្តប្រណាំង formula។
*ពណ៌ផូស្វ័រពិតប្រាកដនឹងប្រែប្រួលពីនាឡិកាមួយទៅនាឡិកាមួយ ដោយសារតែដំណើរការផលិតយ៉ាងល្អិតល្អន់។
*រូបភាពបង្ហាញពី ECB-2200CB-2A (រូបភាពទីមួយ) និង ECB-2000CB-2A (រូបភាពទីពីរ)។

ពណ៌ខៀវដ៏ឡូយ៖ សណ្ឋានវាយនភាពលោហៈប្រសើរជាងមុន
បន្ទះអ៊ីយ៉ុងពណ៌ខៀវ ត្រូវបានស្រោបទៅលើសមាសភាគលោហៈនៃកងមុខនាឡិកា ខ្សែនាឡិកា និងប៊ូតុងចំហៀងនាឡិកា ដើម្បីបង្កើតពណ៌ខៀវដិតដែលរលោងខ្លាំង។

មុខនាឡិកាពណ៌ខៀវ
ដោយមានការរំលេចពណ៌គោលខៀវ ផ្ទៃពណ៌រួមបញ្ចូល ពណ៌ដិតខុសប្លែកគ្នាដែលសម្រិតសម្រាំងឱ្យស្មើគ្នា។ គ្រឿងសម្គាល់លោហធាតុ និងសមាសធាតុមានវិមាត្រផ្ដល់ភាពដិតច្បាស់ដ៏អស្ចារ្យ។


ព័ត៌មានលម្អិត
ទ្រនិចកំណត់ម៉ោងរាប់ថយក្រោយក្នុងការគ្រប់គ្រងពេលវេលាយ៉ាងងាយស្រួល
ទ្រនិចមុខនាឡិកាខាងក្នុងនៅទីតាំងម៉ោង 9 រាប់ម៉ោងថយក្រោយទៅម៉ោងរោទ៍បន្ទាប់ និងបង្ហាញពេលវេលាដែលនៅសល់ក្នុងកម្មវិធីកំណត់ម៉ោងសកម្ម។ ការកំណត់ម៉ោងរាប់ថយក្រោយនេះចាប់ផ្តើមដោយសំឡេងប៊ីប 30 នាទីជាមុន ដើម្បីឱ្យយើងចាប់ដឹងច្បាស់ពីពេលវេលាដែលនៅសល់។
*រូបភាពបង្ហាញពី ECB-2200CB-2A។



ដើរដោយ Tough Solar សម្រាប់ការបំប្លែងពន្លឺទៅជាថាមពល
បង្កើតថាមពលគ្រប់គ្រាន់សម្រាប់ដំណើរការរលូនលើមុខងារផ្សេងៗពីពន្លឺព្រះអាទិត្យ ឬសូម្បីតែពន្លឺពីអំពូលម៉ែត្រ។
*រូបភាពត្រូវបានរួមបញ្ចូលក្នុងគោលបំណងបង្ហាញជារូបភាពពន្យល់តែប៉ុណ្ណោះ។

Smartphone Link ដើម្បីប្រើមុខងារពេញលេញនៅចុងម្រាមដៃរបស់អ្នក
ការភ្ជាប់ទូរសព្ទឆ្លាតវៃតាមរយៈ Bluetooth® ផ្តល់ជូនការកែតម្រូវម៉ោងស្វ័យប្រវត្តិ និងមានភាពងាយស្រួលក្នុងការកំណត់រចនាសម្ព័ន្ធមុខងារផ្សេងៗពីកម្មវិធី រួមទាំងម៉ោងពិភពលោកផងដែរ។ លើសពីនេះ វាអាចឱ្យថតរយៈពេលជុំរហូតដល់ 200 ជុំដែលវាស់លើនាឡិកាដើម្បីផ្ទេរទៅកម្មវិធីសម្រាប់ការបង្ហាញទិន្នន័យក្នុងពេលដំណាលគ្នា។



Super Illuminator (អំពូល LED ពីរដែលមានពន្លឺខ្លាំង) ដើម្បីអាចមើលនាឡិកាច្បាស់នៅទីងងឹត
*រូបភាពបង្ហាញពី ECB-2000YCB-2A។

*លក្ខណៈពណ៌នៃផលិតផលដែលមានក្នុងបញ្ជីអាចនឹងខុសគ្នាពីផលិតផលជាក់ស្តែងក្នុងករណីមួយចំនួន។