Skip to content
EDIFICE WINDFLOW

ECB-2200DD-1A

G-SHOCK របស់ខ្ញុំ

ទទួលបានអារម្មណ៍ដូចត្រូវខ្យល់បក់ផាត់នៃរថយន្តប្រណាំង formula ដែលបោះពួយយ៉ាងលឿន ជាមួយនឹង EDIFICE WINDFLOW ECB-2200DD ដែលជានាឡិកាកំណត់ពេលអាណាឡុកឌីជីថលដែលត្រូវបានបំផុសគំនិតដោយទីលានប្រណាំង។ រូបរាងចំហៀង ដែលរចនាឡើងដើម្បីរំលឹកដល់អារម្មណ៍ប៉ះលំហូរខ្យល់ដែលបក់កាត់រថយន្តប្រណាំង formula ដែលបំពាក់ដោយកាងការពារ និងមុខមេកានិកបែបវវិមាត្រស្រួចបង្ហាញនូវលក្ខណៈល្បឿនដ៏លឿនប្លែកពីគេ។ ប្រអប់ជ័រ​ដែលស្រោបដោយសរសៃកាបូន​ផ្តល់​នូវកម្លាំង​ខ្លាំង ប៉ុន្តែ​រក្សា​ទម្ងន់​ស្រាល​សម្រាប់​ការ​រចនា​ដែល​ងាយស្រួល​ពាក់​។ វាគឺជាការភ្ជាប់ដើម្បីធ្វើសមកាលកម្មជាមួយទូរសព្ទឆ្លាតវៃរបស់អ្នកតាមរយៈ Bluetooth®។ ចុចចូលកម្មវិធី ដើម្បីចូលប្រើមុខងារដែលមានសារៈសំខាន់​សម្រាប់ក្រុមកីឡាប្រណាំង ដោយទទួលបានការកែតម្រូវដោយស្វ័យប្រវត្តិទៅតាមការ​កំណត់ម៉ោងជាក់លាក់ច្បាស់លាស់ គ្រប់គ្រងម៉ោងពិភពលោកបានយ៉ាងងាយ និងផ្ទេរទិន្នន័យនាឡិកាកំណត់ពេលដែលវាស់វែងជាមីលីវិនាទីរហូតដល់ 200 ជុំ​លើទូរសព្ទឆ្លាតវៃរបស់អ្នក ហើយប្រើ Super Illuminator បំភ្លឺមុខនាឡិកាអាណាឡុក។ Tough Solar អាចសាកថ្ម​នាឡិកាពីពន្លឺព្រះអាទិត្យ ឬសូម្បីតែអំពូលភ្លើងដែលមានពន្លឺដ៏ស្រស់ស្អាត ដែលអាចរក្សាទុក​ថាមពលបានគ្រប់គ្រាន់រហូតដល់ 7 ខែសម្រាប់​ការប្រើប្រាស់ធម្មតា។ ខ្សែនាឡិកានេះត្រូវបានបំពាក់ជាមួយផ្ទៃស្រោបអ៊ីយ៉ុងពណ៌ខ្មៅសម្រាប់​ភាពធន់នឹងការកោសឆ្កូត។

លក្ខណៈបច្ចេកទេស

ទទួលបានអារម្មណ៍ដូចត្រូវខ្យល់បក់ផាត់ដោយ៖ ការរចនារូបរាងចំហៀងរបស់ផលិតផល EDIFICE ថ្មីប្រកបដោយភាពច្នៃប្រឌិត

តាមរយៈការរំលឹកដល់លំហូរខ្យល់បក់ផាត់ដោយសាររថយន្ដប្រណាំង formula ដែលបោះពួយយ៉ាងលឿនទៅរកជ័យជម្នះ ស្រឡាយផលិតផល EDIFICE បង្ហាញពីវិធីសាស្រ្ដរចនាថ្មី ដែលបំផុសគំនិតដោយលំហូររបស់ខ្យល់ដែលបក់ផាត់ជុំវិញរថយន្ដប្រណាំង។ ផ្ទៃខាងក្រៅប្លែកពីគេដែលបង្ហាញនូវប្រអប់នាឡិកាដែលចាក់ពុម្ពយ៉ាងល្អិតល្អន់ផ្សំឡើងដោយសមាសធាតុផ្សំ និងមុខនាឡិកាមេកានិកដែលមានវិមាត្រគែមស្រួច បង្ហាញពី​លក្ខណៈល្បឿនបោះពួយយ៉ាងលឿន។ នាឡិកាកំណត់ពេលក៏ត្រូវបានបំពាក់ដោយមុខងារតភ្ជាប់ Smartphone Link និងសមត្ថភាពរបស់ប្រព័ន្ធសាកថាមពល Tough Solar។ ការណែនាំឱ្យស្គាល់​នាឡិកា EDIFICE WINDFLOW  ថ្មី ដែលនឹងបង្ហាញ​ឱ្យការរចនា និងមុខងារប្រកបដោយភាពច្នៃប្រឌិត។

ភាពយន្តផលិតផល

លក្ខណៈពិសេស 1

តួប្រអប់​ជ័រដែលពង្រឹងដោយជាតិសរសៃកាបូនដែលមានការរចនាយកលំនាំតាមលំហូរខ្យល់បក់ផាត់ជុំវិញរថយន្ដប្រណាំង

តាមរយៈការយកលំនាំតាមលំហូរខ្យល់បក់ផាត់ជុំវិញរថយន្ដប្រណាំង formula ការរចនាប្រអប់នាឡិកាបង្ហាញនូវទម្រង់យ៉ាងស្មុគស្មាញដែលបង្កើតឡើងដោយប្រើ​បច្ចេកវិទ្យាចាក់ពុម្ពដែលមានវិមាត្រ។ ការរួមបញ្ចូលដោយប៊ូតុងនាឡិកាដាច់ដោយឡែកដែលមានរូបរាងតែមួយគត់របស់នាឡិកាបង្កើតបានជាស្រទាប់ដ៏ស្រស់ស្អាត ចំណែកការរចនារូបរាងចំហៀងមានភាពរលោង ដើម្បីរំលឹកដល់ទម្រង់របស់រថយន្ដ formula។ ជ័រធ្វើពីសរសៃកាបូន ត្រូវបានយកមកប្រើប្រាស់ជាវត្ថុធាតុតួប្រអប់ដែលផ្ដល់ជូន​ទាំងភាពរឹងមាំ និងទម្ងន់​ស្រាល។

លក្ខណៈពិសេស 2

ការរចនាច្រើនស្រទាប់មានគែមស្រួចដែលបង្កើតបានជារូបរាងបែបស្ព័រ

មុខនាឡិកាបង្ហាញពីផ្ទៃរចនាជាមូលដ្ឋានដោយប្រើបន្ទាត់ត្រង់ជាមួយនឹងការរចនាដែលមានវិមាត្រដែលរួមផ្សំដោយសមាសធាតុនានានៅក្នុងស្រទាប់ជាច្រើន។ ប្លង់គ្រឿងលោហៈដែលរំលេចពណ៌តាមគែមបន្ទាត់នាឡិកាដែលព័ទ្ធជុំវិញអេក្រង់ LCD បន្ថែមរូបរាងបែបស្ព័រ។ ការយកចិត្តទុកដាក់យ៉ាងល្អិតល្អន់បង្ហាញឱ្យឃើញយ៉ាងច្បាស់ទៅលើការរចនាគ្រឿងសម្គាល់ទីពីរនៅក្នុងកងមុខនាឡិកាលោហៈ និងអ្វីៗជាច្រើនទៀត។

លក្ខណៈពិសេស 3

ការរចនាខ្សែនាឡិកាដែលរំលឹកដល់រូបរាងនៃរន្ធសម្រាប់ខ្យល់ចេញចូល

ម៉ូដែល ECB-2200P បង្ហាញពីខ្សែនាឡិកាជ័រអ៊ុយរ៉ែនដែលផ្ដល់ជូនរូបរាងដ៏ស្រស់ស្អាតនៅលើកដៃ ហើយនឹងមិនពិបាកធ្វើចលនាដៃ ដែលបង្កើតឡើងយ៉ាងស័ក្ដិសមសម្រាប់ការបំពេញការងារយ៉ាងមមាញឹក និងច្រើនទៀត។ រន្ធសងខាងនៃខ្សែជ័រអ៊ុយរ៉ែនរំលឹកដល់រូបរាងរន្ធសម្រាប់ខ្យល់ចេញចូលរបស់រថយន្ដស្ព័រ ព្រមទាំងបង្កើនលទ្ធភាពខ្យល់ចេញចូលនៅពេលពាក់នាឡិកា ដោយរួមផ្សំជាមួយអារម្មណ៍ល្អប្រសើរដែលទទួលបានពីការរចនា និងអត្ថប្រយោជន៍ផ្សេងទៀត។ ម៉ូដែល ECB-2200DD និង ECB-2200DC បង្ហាញពីខ្សែនាឡិកាលោហៈស្រោបដោយ IP ពណ៌ខ្មៅ។

លក្ខណៈពិសេស 1

តួប្រអប់​ជ័រដែលពង្រឹងដោយជាតិសរសៃកាបូនដែលមានការរចនាយកលំនាំតាមលំហូរខ្យល់បក់ផាត់ជុំវិញរថយន្ដប្រណាំង

តាមរយៈការយកលំនាំតាមលំហូរខ្យល់បក់ផាត់ជុំវិញរថយន្ដប្រណាំង formula ការរចនាប្រអប់នាឡិកាបង្ហាញនូវទម្រង់យ៉ាងស្មុគស្មាញដែលបង្កើតឡើងដោយប្រើ​បច្ចេកវិទ្យាចាក់ពុម្ពដែលមានវិមាត្រ។ ការរួមបញ្ចូលដោយប៊ូតុងនាឡិកាដាច់ដោយឡែកដែលមានរូបរាងតែមួយគត់របស់នាឡិកាបង្កើតបានជាស្រទាប់ដ៏ស្រស់ស្អាត ចំណែកការរចនារូបរាងចំហៀងមានភាពរលោង ដើម្បីរំលឹកដល់ទម្រង់របស់រថយន្ដ formula។ ជ័រធ្វើពីសរសៃកាបូន ត្រូវបានយកមកប្រើប្រាស់ជាវត្ថុធាតុតួប្រអប់ដែលផ្ដល់ជូន​ទាំងភាពរឹងមាំ និងទម្ងន់​ស្រាល។

លក្ខណៈពិសេស 2

ការរចនាច្រើនស្រទាប់មានគែមស្រួចដែលបង្កើតបានជារូបរាងបែបស្ព័រ

មុខនាឡិកាបង្ហាញពីផ្ទៃរចនាជាមូលដ្ឋានដោយប្រើបន្ទាត់ត្រង់ជាមួយនឹងការរចនាដែលមានវិមាត្រដែលរួមផ្សំដោយសមាសធាតុនានានៅក្នុងស្រទាប់ជាច្រើន។ ប្លង់គ្រឿងលោហៈដែលរំលេចពណ៌តាមគែមបន្ទាត់នាឡិកាដែលព័ទ្ធជុំវិញអេក្រង់ LCD បន្ថែមរូបរាងបែបស្ព័រ។

លក្ខណៈពិសេស 3

ការរចនាខ្សែនាឡិកាដែលរំលឹកដល់រូបរាងនៃរន្ធសម្រាប់ខ្យល់ចេញចូល

ម៉ូដែល ECB-2200P បង្ហាញពីខ្សែនាឡិកាជ័រអ៊ុយរ៉ែនដែលផ្ដល់ជូនរូបរាងដ៏ស្រស់ស្អាតនៅលើកដៃ ហើយនឹងមិនពិបាកធ្វើចលនាដៃ ដែលបង្កើតឡើងយ៉ាងស័ក្ដិសមសម្រាប់ការបំពេញការងារយ៉ាងមមាញឹក និងច្រើនទៀត។ រន្ធសងខាងនៃខ្សែជ័រអ៊ុយរ៉ែនរំលឹកដល់រូបរាងរន្ធសម្រាប់ខ្យល់ចេញចូលរបស់រថយន្ដស្ព័រ។ ម៉ូដែល ECB-2200DD និង ECB-2200DC បង្ហាញពីខ្សែនាឡិកាលោហៈស្រោបដោយ IP ពណ៌ខ្មៅ។

ព័ត៌មានលម្អិត 1

ដើរដោយ Tough Solar សម្រាប់​ការបំប្លែង​ពន្លឺ​ទៅជាថាមពល

បង្កើតថាមពលគ្រប់គ្រាន់សម្រាប់ដំណើរការ​រលូន​លើ​មុខ​ងារ​​ផ្សេងៗពីពន្លឺព្រះអាទិត្យ ឬ​សូម្បីតែពន្លឺពីអំពូលម៉ែត្រ។ អនុញ្ញាតឱ្យធ្វើប្រតិបត្តិការប្រហែលប្រាំពីរខែបន្ទាប់ពីការសាកពេញ សម្រាប់ការប្រើប្រាស់មុខងារទាំងអស់ ប៉ុន្តែដោយមិនរាប់ការបញ្ចូលថាមពលពីពន្លឺព្រះអាទិត្យនោះទេ។

*ក្រាហ្វិកត្រូវបានរួមបញ្ចូលក្នុងគោលបំណងបង្ហាញជារូបភាពពន្យល់។

ព័ត៌មានលម្អិត 2

ទ្រនិចកំណត់ម៉ោងរាប់ថយក្រោយសម្រាប់ការគ្រប់គ្រងពេលវេលាយ៉ាងងាយស្រួល

ទ្រនិចមុខនាឡិកាខាងក្នុងនៅទីតាំងម៉ោង 9 រាប់ម៉ោង​ថយ​ក្រោយទៅម៉ោងរោទ៍បន្ទាប់ និងបង្ហាញពេលវេលា​ដែល​នៅ​សល់ក្នុងកម្មវិធីកំណត់ម៉ោងសកម្ម។ ការកំណត់ម៉ោងរាប់ថយក្រោយនេះចាប់ផ្តើមដោយសំឡេង​ប៊ីប 30 នាទីជាមុន ដើម្បីឱ្យយើងចាប់ដឹងច្បាស់​ពី​ពេលវេលាដែលនៅសល់។

ព័ត៌មានលម្អិត 3

Smartphone Link ដើម្បីប្រើ​មុខងារពេញលេញ​នៅចុងម្រាមដៃរបស់អ្នក

- ការកែតម្រូវពេលវេលាដោយស្វ័យប្រវត្តិ
ភ្ជាប់ទៅទូរសព្ទឆ្លាតវៃដើម្បីកែតម្រូវដោយស្វ័យប្រវត្តិទៅពេលវេលាត្រឹមត្រូវ។

- ការបញ្ជូនទិន្នន័យនាឡិកាកំណត់ពេល
រក្សាទុក​បានរហូតដល់ 200 ជុំ​ហើយផ្ទេរទៅទូរសព្ទឆ្លាតវៃ ដែលអាចវាស់បានរហូតដល់មិល្លីវិនាទី។

- ម៉ោង & ទីកន្លែង
ការចុចប៊ូតុងនៅលើនាឡិកាកត់ត្រាម៉ោង ឬពេលវេលាបច្ចុប្បន្ន និងទីតាំងនៅលើផែនទីនៅក្នុងកម្មវិធី។ ងាយស្រួល​ពិនិត្យមើលកន្លែងដែល​អ្នក​ធ្លាប់​ទៅ និង​ពេល​​ដែល​អ្នកបាននៅទីនោះ។

- ម៉ោងពិភពលោក (ប្រមាណ 300 ទីក្រុង)
ងាយស្រួលជ្រើសរើស​ និងកំណត់ទីក្រុងម៉ោង​ពិភពលោក​ ដោយ​ប៉ះលើអេក្រង់​កម្មវិធី។ កែតម្រូវដោយស្វ័យប្រវត្តិសម្រាប់ម៉ោងសន្សំពន្លឺថ្ងៃ (DST) ផងដែរ។

- ការកំណត់នាឡិកាដៃមានភាពងាយស្រួល
កំណត់កម្មវិធីកំណត់ម៉ោង និងម៉ោងរោទ៍យ៉ាងងាយស្រួល​តាមរយៈកម្មវិធី និង​មើលដំណើការ​ពេលវេលា​នៅលើនាឡិកាភ្លាមៗ​តាមរយៈ​ទ្រនិច​កំណត់​ម៉ោងរាប់ថយក្រោយ។

- មុខងារស្វែង​រកទូរសព្ទ
ស្វែងរកទូរសព្ទឆ្លាតវៃរបស់អ្នកដោយធ្វើឱ្យរោទ៍ដោយចុចប៊ូតុងនាឡិកា។ (ត្រូវតែស្ថិតនៅក្នុងរយៈចម្ងាយ Bluetooth®។)

ព័ត៌មានលម្អិត 4

Super Illuminator (អំពូល LED ពីរដែលមានពន្លឺខ្លាំង)  ដើម្បីអាចមើលនាឡិកាច្បាស់​នៅទីងងឹត

*រូបភាពបង្ហាញពី ECB-2200P-1A។

មុខងារច្រើន ទាំងអស់ស្ថិត​​នៅចុង​ម្រាម​ដៃរបស់​អ្នក
នាឡិកា CASIO
(កម្មវិធីទូរសព្ទឆ្លាតវៃ)

- ការកែតម្រូវពេលវេលាដោយស្វ័យប្រវត្តិ (បួនដងក្នុងមួយថ្ងៃ)
- ការកំណត់នាឡិកាដៃមានភាពងាយស្រួល
- ការបញ្ជូនទិន្នន័យនាឡិកាកំណត់ពេល៖ បង្ហាញម៉ោងជុំនីមួយៗ​រហូតទៅដល់មិល្លីវិនាទី។ មើលភាពខុសគ្នារវាងម៉ោងជុំនីមួយៗ និងពេលវេលាលឿនបំផុតត្រឹម​មួយពព្រិចភ្នែក។
- ម៉ោងពិភពលោក (ប្រមាណ 300 ទីក្រុង)
- ម៉ោង & ទីកន្លែង៖ ការចុចប៊ូតុងនៅលើនាឡិកាកត់ត្រាកាលបរិច្ឆេទ ម៉ោង និងទីតាំងបច្ចុប្បន្ននៅលើផែនទីនៅក្នុងកម្មវិធី។ មាន​ប្រយោជន៍ជាកំណត់ហេតុសកម្មភាព។
- មុខងារស្វែង​រកទូរសព្ទ

សេចក្ដីលម្អិត (មុខងារនាឡិកា)

• មិន​ងាយជ្រាបទឹករហូតដល់ 10 បារ
• ដើរដោយថាមពលពន្លឺព្រះអាទិត្យ
• Smartphone Link
• មុខងារផ្លាស់ប្តូរទ្រនិច
• ម៉ោងពិភពលោក (38 ទីក្រុង)
• នាឡិកាកំណត់ពេល 1/100 វិនាទី
• កម្មវិធីកំណត់ម៉ោងរាប់ថយក្រោយ
• ម៉ោងរោទ៍ប្រចាំថ្ងៃ 5 ដង
• អំពូល LED ពីរគ្រាប់ (Super Illuminator)

សញ្ញាពាក្យ និងនិមិត្តសញ្ញា Bluetooth® គឺជា​ពាណិជ្ជសញ្ញា​ដែល​បាន​ចុះ​បញ្ជី​របស់ Bluetooth SIG, Inc. ហើយ​រាល់ការប្រើសញ្ញា​ទាំងនេះ​ដោយ Casio Computer Co., Ltd. គឺស្ថិតក្រោម​អាជ្ញាបណ្ណ។

*លក្ខណៈពណ៌នៃផលិតផលដែលមានក្នុងបញ្ជីអាចនឹងខុសគ្នាពីផលិតផលជាក់ស្តែងក្នុងករណីមួយចំនួន។

Select a location